ព័ត៌មានអន្ដរជាតិ
ការសិក្សា៖ ៣ភាគ៤នៃទីក្រុងលើពិភពលោក កំពុងប្រឈម គ្រោះថ្នាក់បណ្តាលមកពីអាកាសធាតុ
ការសិក្សាដែលធ្វើឡើងដោយអង្គការមិនរកប្រាក់ចំណេញ CDP បានបង្ហាញថា ៨៣%នៃទីក្រុងជុំវិញពិភពលោក (៣ភាគ៤) កំពុងប្រឈមមុខនឹងគ្រោះថ្នាក់បណ្តាលមកពីអាកាសធាតុ ដូចជាគ្រោះទឹកជំនន់និងរលកកម្តៅជាដើម។

តាមការសិក្សា ដែលចេញផ្សាយក្នុងគេហទំព័រ CDP នៅសប្តាហ៍នេះ, តួលេខខាងលើគឺកើនឡើងលើសឆ្នាំ២០២២ទៅទៀត ដែលកាលនោះ របាយការណ៍បានបង្ហាញថា មានទីក្រុងជុំវិញពិភពលោកប្រហែល៨០% ដែលប្រឈមនឹងផលប៉ះពាល់ពីគ្រោះធម្មជាតិ។
អង្គការនេះ បានធ្វើការសិក្សាលើទីក្រុងចំនួន ១ ១៣១ទូទាំងពិភពលោកក្នុងឆ្នាំ២០២៣ ដោយរកឃើញថា ៨៣% នឹងត្រូវប្រឈមមុខនឹងគ្រោះថ្នាក់ធ្ងន់ធ្ងរបង្កឡើងដោយធម្មជាតិ ខណៈ ៥៦% រងគ្រោះដោយផលប៉ះពាល់នេះរួចទៅហើយ។

ក្នុងចំណោមទីក្រុងទាំងអស់ មានជាងពាក់កណ្តាល (៥៨%) ត្រូវប្រឈមនឹងគ្រោះទឹកជំនន់, កម្តៅខ្លាំង ៥៤%, គ្រោះរាំងស្ងួត ៣៨%, ភ្លៀងធ្លាក់ខ្លាំង ៣៥% និងភ្លើងឆេះព្រៃ ២២%។
ស្របពេលជាមួយគ្នានោះ ការវិភាគទិន្នន័យថ្មីរបស់ CDP ក៏ពិនិត្យមើលផលប៉ះពាល់ នៃគ្រោះថ្នាក់អាកាសធាតុ ទៅលើមនុស្សផងដែរ ដោយក្នុងនោះទឹកជំនន់ក្នុងទីក្រុងបានបង្កផលប៉ះពាល់ដល់គ្រួសារមានចំណូលទាបប្រមាណ៩៨%, មនុស្សចាស់៧៧% និងសហគមន៍ក្រីក្រ ៦៧% ចំណែកកម្ដៅខ្លាំងបានបង្កជាគ្រោះថ្នាក់ដល់មនុស្សចាស់ ៩៧%, គ្រួសារមានប្រាក់ចំណូលទាប៧៥% និងកុមារ៧៣%៕
អត្ថបទ៖ សុខ សុវណ្ណ
-
សន្តិសុខសង្គម១៧ ម៉ោង agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
ព័ត៌មានជាតិ៥ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតំណាងអាមេរិកនិងអ៊ីរ៉ង់ ប៉ះសម្តីគ្នាយ៉ាងខ្លាំងនៅសន្និសីទនុយក្លេអ៊ែរ របស់អង្គការសហប្រជាជាតិ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៥ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


