ព័ត៌មានជាតិ
សេដ្ឋកិច្ចកម្ពុជា រំពឹងមានកំណើនវង្វង់ ៦,៦ ភាគរយសម្រាប់ឆ្នាំ ២០២៤
សម្រាប់ឆ្នាំ ២០២៤ សេដ្ឋកិច្ចកម្ពុជា នឹងបន្តនិន្នាការកើនឡើង ដោយរំពឹងថានឹងសម្រេចបានកំណើនក្នុងរង្វង់ ៦,៦% ដែលត្រូវបានគាំទ្រដោយវិស័យសេដ្ឋកិច្ចសំខាន់ៗរួមមាន៖ វិស័យឧស្សាហកម្ម, វិស័យសេវាកម្ម, និងវិស័យកសិកម្ម។
យោងតាមខ្លឹមសាសង្ខេបសេចក្ដីព្រាងច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២៤ បានបង្ហាញថា ការរំពឹងទុកនេះ បានធ្វើឱ្យផលិតផលក្នុងស្រុកសរុប (ផ.ស.ស.) ថ្លៃបច្ចុប្បន្នស្ថិតក្នុងរង្វង់ ១៤២ ៩៥៧ ប៊ីលានរៀល សមមូលនឹងប្រមាណ ៣៥ ១៦៨ លានដុល្លារអាម៉េរិក ស្របពេលដែល ផ.ស.ស. សម្រាប់មនុស្សម្នាក់ ត្រូវបានរំពឹង ថានឹងកើនឡើងដល់ ២ ០៧១ ដុល្លារអាម៉េរិក បើធៀបនឹងប្រមាណ ១ ៩១៧ ដុល្លារអាម៉េរិក ក្នុងឆ្នាំ ២០២៣។

តាមរបាយការណ៍ដដែលបានបញ្ជាក់ថា សម្រាប់វិស័យឧស្សាហកម្មត្រូវបានព្យាករថា នឹងបន្តនិន្នាការកើនឡើងក្នុង រង្វង់ ៨,៥% ក្នុងឆ្នាំ ២០២៤ ពីប្រមាណ ៥,០% ក្នុងឆ្នាំ ២០២៣ ដោយសារការរំពឹងទុកការងើបឡើងវិញនៃអនុវិស័យ កាត់ដេរ ស្របពេលដែល អនុវិស័យកម្មន្តសាលមិនមែនកាត់ដេរនៅបន្តរក្សាបានកំណើនរឹងមាំ ខណៈដែលអនុវិស័យ សំណង់នៅបន្តមានកំណើនទាប។ ដោយឡែកសម្រាប់ វិស័យសេវាកម្ម ត្រូវបានព្យាករថានឹងបន្តនិន្នាការល្អ ក្នុងអត្រា កំណើន ៦,៩% ក្នុងឆ្នាំ ២០២៤ ពីមូលដ្ឋានល្អក្នុងរង្វង់ ៨,១% ក្នុងឆ្នាំ ២០២៣ ដោយសារការបន្តងើបឡើងវិញនៃ សកម្មភាពសេដ្ឋកិច្ចក្នុងស្រុក ជាពិសេសអនុវិស័យសណ្ឋាគារ និងភោជនីយដ្ឋាន ដែលក៏នឹងមានផលជះជាវិជ្ជមានដល់ វិស័យ-អនុវិស័យគាំទ ផ្សេងៗទៀត រួមមាន អនុវិស័យលក់ដុំ-រាយ និងដឹកជញ្ជូន ជាដើម។
ចំពោះវិស័យកសិកម្មវិញ ត្រូវបានរំពឹងថានឹងបន្តសម្រេចបានកំណើនល្អក្នុងរង្វង់ ១,១% ក្នុងឆ្នាំ ២០២៤ ធៀបនឹង ០,៩% ក្នុងឆ្នាំ ២០២៣ ដោយសារការបន្តនិន្នាការល្អនៃអនុវិស័យដំណាំ និងការបន្តងើបឡើងវិញនៃអនុវិស័យនេសាទ ខណៈ ដែលអនុវិស័យចិញ្ចឹមសត្វនៅបន្តមានស្ថិរភាព។ អនុវិស័យដំណាំបន្តនិន្នាការល្អដោយសារ ការរំពឹងទុកនូវកំណើននៃ ផលិតកម្មដែលជំរុញដោយកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីផ្សេងៗរួមមាន «កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន, កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ និងកិច្ចព្រមព្រៀងភាពជាដៃគូ សេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP)» ជាដើម។
បើទោះបីជាសេដ្ឋកិច្ចកម្ពុជា ក្នុងឆ្នាំ ២០២៤ ត្រូវបានរំពឹងថានឹងបន្តងើបឡើងវិញក្នុងអត្រាកំណើន ៦,៦% យ៉ាងណាក្តី, កម្ពុជាក៏នឹងនៅបន្តជួបប្រទះនឹងហានិភ័យ និងបញ្ហាប្រឈមចម្បងៗ ជាពិសេសពីកត្តាខាងកក្រៅ ដែលអាចធ្វើឱ្យ កំណើនខាងលើនេះ មិនអាចសម្រេចបានតាមការគ្រោងទុក ក៏ដូចជាអាចទាញពន្យឺតដល់កំណើនសេដ្ឋកិច្ចកម្ពុជា ជារួម ក្នុងរយៈពេលមធ្យមខាងមុខ។
ជាមួយគ្នានេះ ការលេចឡើងនូវនិន្នាការថ្មីៗ តម្រូវឱ្យកម្ពុជាខិតខំពង្រីក និងបន្តពង្រឹងមូលដ្ឋានខាងក្នុង ឱ្យកាន់តែមាន ភាពប្រកួតប្រជែង ដើម្បីស្រូប និងទាញយកប្រយោជន៍ពីកាលានុវត្តភាពថ្មីៗទាំងនោះ ក៏ដូចជាបន្ដកសាងភាពធន់នៃ សង្គម-សេដ្ឋកិច្ច ដើម្បីអាចមានលទ្ធភាពគ្រប់គ្រាន់ក្នុងការបញ្ចៀសហានិភ័យដែលនឹងកើតឡើង ក្នុងពេលខាងមុខជាយថាហេតុ៕
អត្ថបទ៖ ផល ធារិត
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៧ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១៧ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១៦ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២៣ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី


