Connect with us

ព័ត៌មានអន្ដរជាតិ

តាមការព្យាកររបស់ អ៊ីសាក់ ញូវតុន, ថ្ងៃអវសានពិភពលោក នៅសល់ពេលមិនយូរទៀតនោះទេ

បានផុស

នៅ

បច្ចុប្បន្ននេះ ភពផែនដីកំពុងតែញាំញីដោយជម្លោះ និងគ្រោះមហន្តរាយធម្មជាតិ ដែលសុទ្ធតែបង្កឡើងដោយស្នាដៃមនុស្សខ្លួនឯង ហើយកាលពីអតីតកាល មានគ្រូទាយជាច្រើននាក់ បានទស្សន៍ទាយអំពី ថ្ងៃអវសានពិភពលោក។ យ៉ាងណា ត្បិតមិនមែនជាគ្រូទាយ តែអ្នកប្រាជ្ញរូបវិទ្យានិងគណិតវិទូដ៏ល្បីល្បាញសញ្ជាតិអង់គ្លេសគឺ អ៊ីសាក់ ញូវតុន ក៏ធ្លាប់ចេញការព្យាករផងដែរអំពីទីបញ្ចប់ពិភពលោក ហើយវានៅសល់ពេលមិនយូរទៀតទេ។ នេះបើតាមការចុះផ្សាយរបស់គេហទំព័រ Unilad កាលពីថ្ងៃសុក្រទី២៦ខែកក្កដាឆ្នាំ២០២៤។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
(រូបថត៖ Getty)

តាមពិតទៅ នៅសតវត្សរ៍ទី១៨ លោក ញូវតុន បានធ្វើការព្យាករចំពោះរឿងជាច្រើន ហើយរឿងមួយដែលគេចាប់អារម្មណ៍ខ្លាំងនោះគឺ ការព្យាករអំពីទីបញ្ចប់នៃអរិយធម៌មនុស្សលោកតែម្តង។

ក្នុងនាមជាគ្រិស្តបរិស័ទ ញូវតុន បានបង្កើតទ្រឹស្ដី ដោយដកស្រង់ចេញពីព្រះគម្ពីរ Book of Daniel ហើយគុណគូរអំពីហេតុការណ៍ដែលនឹងកើតឡើងនាពេលខាងមុខ។

អ៊ីសាក់ ញូវតុន (រូបថត៖ Getty)

តាមទ្រឹស្តីរបស់លោក ដែលត្រូវបានក្រុមអ្នកវិទ្យាសាស្រ្តសម័យទំនើប យកមកបកស្រាយនិងពន្យល់ច្បាស់ៗគឺថា ពិភពលោក នឹងត្រូវបញ្ចប់នៅឆ្នាំ២០៦០ ឬអាចមានករណីពិសេសដែលវានឹងបញ្ចប់លឿនជាងនេះទៀត។

ពាក់ព័ន្ធរឿងនេះ ប្រវត្តិវិទូឈ្មោះ Andrei Tapalaga និយាយថា ទីបញ្ចប់នៃពិភពលោក ដែល ញូវតុន កំពុងសំដៅទៅនោះ គឺផ្អែកលើព្រះគម្ពីរ Book of Daniel ដែលថា នោះជាពេល ព្រះយេស៊ូវ វិលត្រឡប់មកវិញហើយនាំយកមកនូវសន្តិភាព ​សម្រាប់​ពិភពលោកនិង​គ្រប់​គ្រង​ពេញ​មួយ​សហស្សវត្សរ៍។ ព្រះយេស៊ូវ នឹងដុតបំផ្លាញអស់អ្នកដែលបង្ខូចសាសនាគ្រិស្ត ដើម្បីតែផលប្រយោជន៍ផ្ទាល់ខ្លួនរបស់ពួកគេ។

(រូបថត៖ Getty)

ទោះបីជាយ៉ាងណាក៏ដោយ នេះគ្រាន់តែជាការព្យាកររបស់ ញូវតុន ប៉ុណ្ណោះ ហើយរឿងពិតក៏មិនអាចកើតឡើងដូចនេះបានដែរ។ តួយ៉ាងដូចជាទំនាយរបស់លោកយាយពិការភ្នែក Baba Vanga អ៊ីចឹង ដែលទំនាយរបស់គាត់ខ្លះ បានក្លាយជាការពិតមែន ប៉ុន្តែមិនមែនគ្រប់គ្នាត្រូវតែជឿនោះទេ ព្រោះអ្វីៗសុទ្ធតែមើលមិនឃើញដូចគ្នា៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ការសិក្សា៖ ៣ភាគ៤នៃទីក្រុងលើពិភពលោក កំពុងប្រឈម គ្រោះថ្នាក់បណ្តាលមកពីអាកាសធាតុ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម