​ព្រំដែនកម្ពុជា-ឡាវ Archives - Kampuchea Thmey Daily

ប្រមុខការពារជាតិកម្ពុជាស្នើទៅភាគីឡាវថា បើមានបញ្ហាអ្វីកើតឡើងនៅព្រំដែន ត្រូវចែករំលែកព័ត៌មាន ដើម្បីដោះស្រាយដោយសន្តិវិធី
ប្រមុខក្រសួងការពារជាតិកម្ពុជា នាយឧត្ដមសេនីយ៍ ទៀ សីហា បានស្នើទៅកាន់អនុរដ្ឋមន្ត្រីការពារប្រទេសឡាវថា បើមានបញ្ហាកើតឡើងនៅព្រំដែនកម្ពុជា-ឡាវ ត្រូវចែករំលែកព័ត៌មានគ្នា ដើម្បីដោះស្រាយដោយសន្តិវិធី។ ការស្នើបែបនេះ ធ្វើឡើង នៅថ្ងៃទី១៧ ខែកុម្ភៈ ក្នុងជំនួបដែលប្រមុខការពារជាតិកម្ពុជា អនុញ្ញាតឱ្យឧត្ដមសេនីយ៍ឯក សាយចៃ គុមម៉ាក់ស៊ីត អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស និងជាប្រធានអគ្គសេនាធិការកងទ័ពប្រជាជនឡាវ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្ដីការក្រសួងក្រសួងការពារជាតិ។

សេចក្ដីប្រកាសព័ត៌មានស្ដីពីជំនួប​ ផ្សព្វផ្សាយលើគេហទំព័រក្រសួងការពារជាតិ សរសេរដូច្នេះថា៖«ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ទៀ សីហា ក៏បានស្នើទៅតាមរយៈឯកឧត្តម ឧត្តមសេនីយ៍ឯក អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស និងជាប្រធានអគ្គសេនាធិការកងទ័ពប្រជាជនឡាវ ថាប្រសិនបើមានបញ្ហាអ្វើកើតឡើងនៅតាមបណ្តាយព្រំដែន នៃប្រទេសទាំងពីរ សូមជូនដំណឹង និងផ្តល់ពត៌មាន ទៅវិញទៅមកជាមួយនឹងគ្នា ដើម្បីដោះស្រាយប្រកបដោយសន្តិវិធី។ »។

ក្នុងជំនួប ប្រមុខការពារជាតិកម្ពុជា បានសម្ដែងក្ដីរីករាយដែល វិស័យការពារជាតិ កងទ័ពកម្ពុជា និងឡាវ បានបន្តពង្រឹងពង្រីកនៃកិច្ចសហប្រតិបត្តិការយ៉ាងល្អប្រសើរ នៅក្នុងនាមជាអ្នកជិតខាងដ៏ល្អនឹងគ្នាផងដែរ។

ប្រធានអគ្គសេនាធិការកងទ័ពប្រជាជនឡាវ បានគូសបញ្ជាក់ជូនរដ្ឋមន្រ្តីការពារជាតិកម្ពុជាថា  អគ្គសេនាធិការកងទ័ពប្រជាជនឡាវ ​និងអគ្គបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទ បានបន្តកិច្ចសហប្រតិបត្តិការរក្សាសន្តិសុខតាមបណ្តោយព្រំដែន នៃប្រទេសទាំងពីរ និងបានឯកភាពគ្នាជម្រុញឱ្យមានការបោះបង្គោលព្រំដែន ដែលនៅសេសសល់១៦% រវាងប្រទេសឡាវ និងកម្ពុជា ឱ្យបានចប់សព្វគ្រប់ និងឆាប់រហ័សនាពេលខាងមុខនេះ។

ឧបនាយករដ្ឋមន្ត្រី ទៀ សីហា  ក៏បានឯកភាព ចំពោះការជម្រុញក្នុងការបោះបង្គលព្រំដែន រវាងកម្ពុជា និងឡាវ ឱ្យបានចប់ឆាប់រហ័ស ពិសេសការពង្រឹងលើកិច្ចសហប្រតិបត្តិការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់នៅតាមបណ្តោយព្រំដែន។

គួរគូសបញ្ជាក់ថា កម្ពុជា និងឡាវ មានខ្សែបន្ទាត់ព្រំដែនរួមគ្នាប្រវែងជាង ៥៥០គីឡូម៉ែត្រ ក្នុងនោះខេត្តរបស់កម្ពុជាដែលជាប់ឡាវមានដូចជាខេត្តព្រះវិហារ ខេត្តស្ទឹងត្រែង ខេត្តរតនគិរី និងខេត្តមណ្ឌលគិរី។មកដល់បច្ចុប្បន្ននេះភាគីទាំងពីរបានឯកភាពគ្នាកំណត់ខ្សែព្រំដែនរួមបានប្រមាណ ៨៦% ហើយក្រុមការងារបោះបង្គោលព្រំដែនប្រទេសទាំងពីរកំពុងបន្តដោះស្រាយ និងបោះបង្គោលព្រំដែននៅសេសសល់។ អំឡុងកិច្ចប្រជុំក្នុងក្របខណ្ឌបក្ស កាលពីដើមខែកុម្ភៈ ថ្នាក់ដឹកនាំកម្ពុជា ឡាវ និងវៀតណាម បញ្ជាក់ឡើងវិញពីការប្ដេជ្ញាចិត្តដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ ហើយប្រឆាំងដាច់ខាតការប្រើកម្លាំងដើម្បីកំណត់ខ្សែព្រំដែន៕

ដោយ៖ ង៉ិល ណារ៉ាត់

The post ប្រមុខការពារជាតិកម្ពុជាស្នើទៅភាគីឡាវថា បើមានបញ្ហាអ្វីកើតឡើងនៅព្រំដែន ត្រូវចែករំលែកព័ត៌មាន ដើម្បីដោះស្រាយដោយសន្តិវិធី appeared first on Kampuchea Thmey Daily.

សម្ដេចតេជោជំរុញឱ្យកងទ័ពកម្ពុជា-ឡាវ ធ្វើការជាមួយគ្នា ដើម្បីបន្តរក្សាសន្តិភាពតាមព្រំដែនឱ្យបានល្អប្រសើរបន្ថែមទៀត
សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជាសម្ដែងក្ដីរីករាយដែលឃើញព្រំដែនកម្ពុជា-ឡាវ ជាព្រំដែនដែលមានសន្តិភាព និងកិច្ចសហប្រតិបត្តិការល្អ។ សម្ដេច ហ៊ុន សែន ក៏បានជំរុញឱ្យកងទ័ពកម្ពុជា-ឡាវ ចាប់ដៃគ្នាបន្តថែរក្សាសន្តិភាពនៅតាមបន្ទាត់ព្រំដែន នៃប្រទេសទាំងពីរឱ្យកាន់តែល្អថែមទៀត។ សម្ដេចប្រធានព្រឹទ្ធសភាកម្ពុជា ជំរុញដូច្នេះ ក្នុងពេលអនុញ្ញាតឱ្យឧត្ដមសេនីយ៍ឯក សាយចៃ គុមម៉ាស៊ីត អនុរដ្ឋមន្ដ្រីក្រសួងការពារប្រទេស និងជាប្រធានអគ្គសេនាធិការកងទ័ពប្រជាជនឡាវ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នាព្រឹកថ្ងៃទី១៧ ខែកុម្ភៈ នេះ។

អ្នកនាំពាក្យព្រឹទ្ធសភា លោក ជា ធីរិទ្ធ ស្រង់សម្ដីរបស់សម្ដេចតេជោ នៅក្នុងជំនួប ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានដូច្នេះ៖«សម្ដេចតេជោ ក៏បានបង្ហាញក្ដីរីករាយដែលឃើញកិច្ចសហប្រតិបត្តិការដ៏ល្អនៅតាមព្រំដែន រវាងកម្ពុជា និងឡាវ ដែលមានមកជាមួយគ្នាក្នុងពេលកន្លងមក ហើយសម្ដេចបានជំរុញបន្ថែមឱ្យអាជ្ញាធរ ក៏ដូចជាកងទ័ពនៃប្រទេសទាំងពីរ ធ្វើការជាមួយគ្នាបន្ថែមទៀត ដើម្បីធ្វើយ៉ាងណារក្សានូវសន្តិភាព សន្តិសុខនៅតាមព្រំដែននេះឱ្យបានកាន់តែល្អប្រសើរបន្តទៀត។»។

បើតាមអ្នកនាំពាក្យព្រឹទ្ធសភា ក្នុងជំនួបជាមួយសម្ដេចតេជោ ហ៊ុន សែន នៅវិមានសាមគ្គីភាព, អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសឡាវ បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ឡាវនៅតាមព្រំដែន ដែលជាព្រំដែនសន្តិភាព កិច្ចសហប្រតិបត្តិការជាមួយគ្នា ហើយមានសុខសន្តិភាព និងសុវត្ថិភាពជាមួយគ្នាបានល្អ តាមរយៈការសហការរវាងប្រទេសទាំងពីរ ក៏ដូចជាកងទ័ព អាជ្ញាធរ នៃប្រទេសទាំងពីរផងដែរ។

ជាមួយគ្នានេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានផ្ដល់យោបល់ឱ្យកម្ពុជា-ឡាវ ធ្វើកិច្ចសហប្រតិបត្តិការតាមព្រំដែន ក្នុងក្របខ័ណ្ឌនៃការពង្រីកទំនាក់ទំនងល្អ ដូចជាការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែនជាដើម។ លើសពីនេះ សម្ដេចតេជោ ក៏ចង់ឃើញកិច្ចសហប្រតិបត្តិការសម្រាប់គ្រប់គ្រងគ្រោះមហន្តរាយនៅតាមព្រំដែនដូចជា ទឹកជំនន់ ភ្លើងឆេះព្រៃជាដើម ដើម្បីឱ្យកិច្ចសហប្រតិបត្តិការតាមព្រំដែនរបស់កម្ពុជា និងឡាវ មានគ្រប់ទម្រង់ និងកាន់តែស៊ីជម្រៅបន្ថែមទៀត។

គួរគូសបញ្ជាក់ថា កម្ពុជា និងឡាវ មានខ្សែបន្ទាត់ព្រំដែនរួមគ្នាប្រវែងជាង ៥៥០គីឡូម៉ែត្រ ក្នុងនោះខេត្តរបស់កម្ពុជាដែលជាប់ឡាវមានដូចជាខេត្តព្រះវិហារ ខេត្តស្ទឹងត្រែង ខេត្តរតនគិរី និងខេត្តមណ្ឌលគិរី។មកដល់បច្ចុប្បន្ននេះភាគីទាំងពីរបានឯកភាពគ្នាកំណត់ខ្សែព្រំដែនរួមបានប្រមាណ ៨៦% ហើយក្រុមការងារបោះបង្គោលព្រំដែនប្រទេសទាំងពីរកំពុងបន្តដោះស្រាយ និងបោះបង្គោលព្រំដែននៅសេសសល់។ អំឡុងកិច្ចប្រជុំក្នុងក្របខណ្ឌបក្ស កាលពីដើមខែកុម្ភៈ ថ្នាក់ដឹកនាំកម្ពុជា -ឡាវ បានឯកភាពបោះបង្គោលព្រំដែនឱ្យបានចប់រួចរាល់  ដើម្បីទុកជាកេរ្តិ៍មរតកដល់អ្នកជំនាន់ក្រោយ ជាព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ៕

ដោយ៖ ង៉ិល ណារ៉ាត់

The post សម្ដេចតេជោជំរុញឱ្យកងទ័ពកម្ពុជា-ឡាវ ធ្វើការជាមួយគ្នា ដើម្បីបន្តរក្សាសន្តិភាពតាមព្រំដែនឱ្យបានល្អប្រសើរបន្ថែមទៀត appeared first on Kampuchea Thmey Daily.

មន្រ្តី​កម្ពុជា និងឡាវ ចុះសិក្សាសាងសង់​​ផ្លូវតភ្ជាប់​​រវាង​ខេត្ត​រតនគិរី និង​ខេត្តអត្តពើ
គណៈប្រតិភូអន្តរក្រសួងរបស់កម្ពុជា និងឡាវ ចុះពិនិត្យពិភាក្សា និងស្វែងយល់ពីទីតាំងដើម្បី​សាងសង់​ផ្លូវតភ្ជាប់រវាងខេត្តរតនគិរី (កម្ពុជា) និងខេត្តអត្តពើ (ឡាវ)។

កាលពីពេលថ្មីៗនេះ គណៈប្រតិភូអន្តរក្រសួងរបស់កម្ពុជា ដឹកនាំដោយ​លោក វ៉ាស៊ឹម សុរិយា អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងដោយមានការ​ចូលរួមពីតំណាងរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន តំណាងក្រសួងមហាផ្ទៃ តំណាងក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ តំណាងរដ្ឋបាលខេត្តរតនគិរី តំណាងរដ្ឋបាលខេត្តស្ទឹងត្រែង មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តរតនគិរី ខេត្តស្ទឹងត្រែង បានចុះពិនិត្យ ពិភាក្សា និងស្វែងយល់ពីស្ថានភាពភូមិសាស្រ្ត និងសក្ដានុពលនៃទីតាំងសមស្រប ក្នុងតំបន់ណាមួយ នៃខេត្តទាំងពីរ (រតនគិរី-អត្តពើ) ដើម្បីអាចសាងសង់ហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ រវាងប្រទេសទាំងពីរ (កម្ពុជា-ឡាវ) នាពេលឆាប់ៗខាងមុខ។

ដំណើរបំពេញបេសកកម្មនាពេលនេះគឺធ្វើឡើងស្របតាមលទ្ធផលនៃជំនួបរវាងនាយករដ្ឋមន្រ្តីកម្ពុជា​ និងនាយករដ្ឋមន្រ្តីឡាវ ក្នុងដំណើរទស្សនកិច្ចផ្លូវការមកកាន់កម្ពុជាកាលពី​ឆ្នាំ២០២៤ និងស្របតាមការចង់បានរបស់ថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំងពីរ ដែលចង់ឃើញមានការតភ្ជាប់បន្ថែមរវាងខេត្តទាំងពីរ (រតនគិរី-អត្តពើ) ដើម្បីជំរុញពាណិជ្ជកម្ម ទេសចរណ៍ ការដឹកជញ្ជូន និងការផ្លាស់ប្ដូររវាងប្រជាជន និងប្រជាជន ឆ្ពោះទៅរកការកសាងនូវព្រំដែននៃប្រទេសជិតខាងប្រកបដោយសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ។

ក្នុង​ដំណើរ​បំពេញទស្សនកិច្ចនៅកម្ពុជា នាយករដ្ឋមន្ត្រីកម្ពុជា-ឡាវ ក៏​បានឯកភាពឱ្យសិក្សាលទ្ធភាពក្នុងការបើកច្រកព្រំ​ដែនថ្មីនៅព្រំដែនខេត្តរតនគិរី និងខេត្តអាត់តាពឺ។

កម្ពុជា​និង​ឡាវមានច្រកទ្វារព្រំដែនអន្តរជាតិរួមគ្នាតែ ១ ប៉ុណ្ណោះ គឺច្រកទ្វារព្រំដែនអន្តរជាតិ ​ត្រពាំង​គ្រៀល​-​ណង​ណុង​ឃៀន ដែលមានទីតាំងស្ថិតនៅក្នុងខេត្តស្ទឹងត្រែង ស្របពេលដែលប្រទេសទាំងពីរមានព្រំដែនគោកជាប់គ្នាប្រវែងប្រមាណ ៥៤០ គីឡូម៉ែត្រ។ កម្ពុជាមានខេត្តចំនួនបីជាប់នឹងប្រទេសឡាវ គឺខេត្តស្ទឹងត្រែង ខេត្តរតនគិរី និងខេត្តព្រះវិហារ ចំណែកភាគីឡាវមានខេត្តចំនួន ២ ដែលជាប់នឹងប្រទេសកម្ពុជាគឺខេត្តអាត់តាពឺ​និងខេត្តចម្ប៉ាសាក់​។

លោក ញ៉ែម សំអឿន ​អភិបាល​ខេត្ត​រតនគិរី​បាន​បញ្ជាក់​ថា ខេត្ត​រតនគិរី​មាន​ព្រំប្រទល់​ជាប់​ខេត្ត​អត្ត​ពឺ​របស់​ឡាវ​ប្រវែង​ ១៦៥ គីឡូម៉ែត្រ។ ខេត្ត​រតនគិរី​បាន​បញ្ចប់​ការ​​បោះបង្គោលព្រំដែន​​​ពេញលេញ​ ហើយនៅ​ពេល​ខាង​មុខ​ក៏​​គ្រោង​នឹង​​បើក​ច្រក​ទ្វារ​ព្រំដែនជាមួយខេត្តអត្តពើ​របស់ឡាវ។

តាម​ការ​សិក្សា​មាន​ទីតាំង​ចំនួន​ពីរ​​សម្រាប់​បើក​ច្រកទ្វារព្រំដែន​គឺ​នៅ​បង្គោល​ព្រំដែន​លេខ ១០៣ និង​​លេខ ១៤៥។ នេះបើតាមលោក ញ៉ែម សំអឿន។

នៅ​បង្គោល​លេខ ១០៣ ជាប់​គ្នា​រវាង​ស្រុក​វ៉ឺនសៃ និង​ស្រុក​ភូវង្សរបស់ឡាវ។ ពី​ស្រុក​វ៉ឺនសៃ​មាន​ចម្ងាយ​ជាង ៣០ គីឡូម៉ែត្រ និង​ពី​ស្រុក​ភូវង្សរបស់​ឡាវ​មាន​ចម្ងាយ​ជាង ២០ គីឡូម៉ែត្រ។ ទីតាំង​​មួយ​ទៀត​គឺ​នៅ​បង្គោល​លេខ ១៤៥ នៅ​កៀក​តំបន់​មុំ​ ៣ កន្ទុយ​នាគ (ព្រំដែន​ប្រសព្វគ្នា​កម្ពុជា-ឡាវ-វៀតណាម)។

បើតាមលោក ញ៉ែម សំអឿន ការ​បើក​ច្រកទ្វារ​ព្រំដែននៅ​បង្គោល​លេខ ១៤៥ ផ្តល់​ផល​ចំណេញ​ទាំង​​សេដ្ឋកិច្ច​និង​សន្តិសុខ​ជាតិ ​ដែល​​​អ្នក​​ទេសចរ​អាច​ធ្វើ​ដំណើរ​ទៅកម្សាន្ត​ឆ្លង​កាត់​ឧទ្យានជាតិ​វីរជ័យ​ដែលមាន​ទេសភាព​ស្អាត ត្រជាក់​ ហើយ​ណាមួយ​ក៏​កៀក​នៅ​តំបន់​មុំ ៣ កន្ទុយ​នាគ​ចម្ងាយ​តែ​ជាង ២០ គីឡូម៉ែត្រ​ប៉ុណ្ណោះ៕

The post មន្រ្តី​កម្ពុជា និងឡាវ ចុះសិក្សាសាងសង់​​ផ្លូវតភ្ជាប់​​រវាង​ខេត្ត​រតនគិរី និង​ខេត្តអត្តពើ appeared first on Kampuchea Thmey Daily.

កម្ពុជា និងឡាវ ប្រកាសរួមគ្នាកសាងព្រំដែនប្រទេសទាំងពីរ ជាព្រំដែនសន្តិភាព និងអភិវឌ្ឍន៍
ជាប្រទេសជិតខាងគ្នា កម្ពុជា និងឡាវ បានប្រកាសរួមគ្នាក្នុងការកសាងខ្សែបន្ទាត់ព្រំដែនរវាងប្រទេសទាំងពីរ ជាព្រំដែនសន្តិភាព មិត្តភាព ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការ។

ការប្រកាសនេះ ធ្វើឡើងតាមរយៈរដ្ឋមន្ត្រីការបរទេសនៃប្រទេសទាំងពីរ គឺលោក ប្រាក់ សុខុន និងសមភាគីឡាវ លោក ថងសាវណ្ណ កុមវិហាន នៅក្នុងកិច្ចប្រជុំលើកទី១៥ នៃគណៈកម្មការចម្រុះកម្ពុជា-ឡាវ ស្តីពីកិច្ចសហប្រតិបត្តិការទ្វេភាគី ដែលរៀបចំឡើងនៅទីក្រុងវៀងចន្ទន៍ កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជាស្ដីពីលទ្ធផលនៃកិច្ចប្រជុំខាងលើ រដ្ឋមន្ត្រីការបរទេសទាំងពីរបានអះអាងជាថ្មីនូវការប្តេជ្ញាចិត្តរួមគ្នាក្នុងការកសាងព្រំដែនរួមប្រកបដោយសន្តិភាព មិត្តភាព ការអភិវឌ្ឍន៍ និងកិច្ចសហប្រតិបត្តិការរវាងប្រទេសកម្ពុជា និងប្រទេសឡាវ។

ជុំវិញបញ្ហាព្រំដែននេះដែរ ភាគីទាំងពីរ ក៏បង្ហាញនូវការកោតសរសើរចំពោះលទ្ធផលសំខាន់ៗនៃការកំណត់ខ័ណ្ឌសីមា និងការបោះបង្គោលព្រំដែនរវាងប្រទេសទាំងពីរ ហើយបានសម្តែងការប្តេជ្ញាចិត្តយ៉ាងមុតមាំផងដែរក្នុងការជំរុញការដោះស្រាយបញ្ហាព្រំដែន ដែលនៅសេសសល់ ឱ្យបានឆាប់ចប់រួចរាល់ក្នុងពេលខាងមុខ។

គួរឱ្យដឹងថា តបតាមការអញ្ជើញរបស់លោក ថងសាវណ្ណ កុមវិហាន រដ្ឋមន្ត្រីការបរទេសឡាវ លោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជា បានទៅបំពេញទស្សនកិច្ចផ្លូវការនៅឡាវ និងបានធ្វើជាសហប្រធានដឹកនាំកិច្ចប្រជុំលើកទី១៥នៃគណៈកម្មការចម្រុះកម្ពុជា-ឡាវ ស្តីពីកិច្ចសហប្រតិបត្តិការទ្វេភាគី នៅទីក្រុងវៀងចន្ទន៍ ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥។ ថ្នាក់ដឹកនាំទាំងពីរ បានពិភាក្សាយ៉ាងស៊ីជម្រៅក្នុងការរិះរកមធ្យោបាយ ដើម្បីធ្វើឱ្យភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងយូរអង្វែងរវាងប្រទេសទាំងពីរកាន់តែស៊ីជម្រៅ។

លោក ថងសាវណ្ណ កុមវិហាន និងលោក ប្រាក់ សុខុន ក៏បានបញ្ជាក់សារជាថ្មីអំពីការប្តេជ្ញាធ្វើកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធលើបញ្ហាតំបន់ និងសកល ដើម្បីលើកកម្ពស់សន្តិភាព សន្តិសុខ និងស្ថិរភាព ព្រមទាំងបានប្តេជ្ញាបន្តគាំទ្រគ្នាទៅវិញទៅមកក្នុងវេទិកាតំបន់ និងអន្តរជាតិ។

ក្រៅពីធ្វើជាសហប្រធានដឹកនាំកិច្ចប្រជុំជាមួយរដ្ឋមន្ត្រីការបរទេសឡាវ លោក ប្រាក់ សុខុន ក្នុងដំណើរបំពេញទស្សនកិច្ចនៅឡាវ ក៏បានចូលជួបសម្ដែងការគួរសមដោយឡែកជាមួយលោក ថងលុន ស៊ីសុលីត ប្រធានរដ្ឋ និងលោក សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រីឡាវ ផងដែរ៕

The post កម្ពុជា និងឡាវ ប្រកាសរួមគ្នាកសាងព្រំដែនប្រទេសទាំងពីរ ជាព្រំដែនសន្តិភាព និងអភិវឌ្ឍន៍ appeared first on Kampuchea Thmey Daily.

កម្ពុជា​ ចាប់ដៃជាមួយឡាវ ទប់ស្កាត់អំពើជួញដូរមនុស្ស និងគ្រឿងញៀនតាមព្រំដែន
កម្ពុជា និងឡាវ​ ប្រកាសចាប់ដៃគ្នាទប់ស្កាត់អំពើជួញដូរមនុស្ស និងគ្រឿងញៀនតាមបន្ទាត់ព្រំដែនប្រទេសទាំងពីរ។ ការប្រកាសនេះ បានធ្វើឡើងដោយរដ្ឋមន្ត្រីមហាផ្ទៃកម្ពុជា និងរដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈឡាវ នៅក្នុងជំនួបកាលពីរសៀលថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥។

លោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោក វិល័យ ឡាខាំហ្វង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈឡាវ បានអះអាងជាថ្មីនូវឆន្ទៈពង្រឹងកិច្ចសហប្រតិបត្តិការនៅតាមព្រំដែន តាមរយៈការប្ដេជ្ញាចិត្តរួមគ្នាទប់ស្កាត់អំពើជួញដូរមនុស្ស និងការជួញដូរគ្រឿងញៀននៅតាមខ្សែបន្ទាត់ព្រំដែន ដើម្បីថែរក្សាបាននូវសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមជូនប្រជាជននៃប្រទេសទាំងពីរ។

ការអះអាងរបស់ភាគីទាំងពីរ បានធ្វើឡើងក្នុងពេលដែលលោក វិល័យ ឡាខាំហ្វង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈឡាវ ដឹកនាំសហការីមកចូលរួមកម្មវិធីខួបអនុស្សាវរីយ៍លើកទី៨០ ថ្ងៃកំណើតនគរបាលជាតិកម្ពុជា ដែលរៀបចំឡើងនៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥នេះ។

លោករដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈឡាវ បានសម្តែងការអបអរសាទរចំពោះការប្រារព្ធខួប៨០ឆ្នាំថ្ងៃបង្កើតកងកម្លាំងនគរបាលជាតិកម្ពុជា។ ភាគីទាំងពីរ សង្ឃឹមថា តាមរយៈទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទាំងពីរនឹងបន្តរីកចម្រើនថែមទៀត ដើម្បីនាំមកនូវផលប្រយោជន៍ជូនប្រជាជននៃប្រទេសទាំងពីរ៕

The post កម្ពុជា​ ចាប់ដៃជាមួយឡាវ ទប់ស្កាត់អំពើជួញដូរមនុស្ស និងគ្រឿងញៀនតាមព្រំដែន appeared first on Kampuchea Thmey Daily.

បង្គោល​ព្រំដែន​ធំ​មួយ​បន្សល់​ពី​សម័យ​បារាំង ខណ្ឌ​ចែក​ទឹកដី​រវាង​កម្ពុជា​-ឡាវ​
បង្គោល​ព្រំដែន​ធំ​មួយ​ក្បែរ​ច្រក​ទ្វារ​ព្រំដែន​ត្រពាំង​ក្រៀល នៅ​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ ៧ សាងសង់​ឡើង​ក្នុង​ជំនាន់​សម័យ​អាណានិគម​បារាំង ដែល​ខណ្ឌ​ចែក​ទឹកដី​រវាង​ប្រទេស​កម្ពុជា​និង​ប្រទេស​ឡាវ។

លោក ឡាំ ជា រដ្ឋមន្ត្រី​ទទួល​បន្ទុក​រដ្ឋលេខាធិការដ្ឋាន​កិច្ចការ​ព្រំដែន​បាន​ឲ្យ​ដឹង​ថា នា​ជំនាន់​សម័យ​អាណានិគម​បារាំង​បាន​បន្សល់​ទុក​បង្គោល​ព្រំដែន​ធំ​មួយ​ធ្វើ​ពី​បេតុង​អាមេ ដែល​ខណ្ឌ​ចែក​ទឹកដី​រវាង​ប្រទេស​កម្ពុជា​និង​ឡាវនៅក្នុងភូមិសាស្រ្ត​ខេត្តស្ទឹងត្រែង។

«បើ​យើង​ជិះ​ធ្វើ​ដំណើរ​ពី​ខេត្ត​ស្ទឹងត្រែង​តាម​ផ្លូវ​ជាតិ​លេខ ៧ ទៅ​ច្រក​ត្រពាំង​ក្រៀល​នឹង​ឃើញ​បង្គោល​ព្រំដែន​ធំ​មួយ​បន្សល់​​ពី​ជំនាន់​បារាំង នៅ​ខាងស្តាំដៃ​ប្រហែល ៧ ម៉ែត្រ។ បង្គោល​នេះ​មាន​ចុះ​ឈ្មោះ​​ខណ្ឌ​បែងចែក​ទឹកដី​គ្នា​រវាង​ប្រទេស​កម្ពុជា​និង​ឡាវ»។

កម្ពុជា​-ឡាវ​ មាន​ព្រំដែន​ជាប់គ្នា​សរុប​ប្រមាណ ៥៤០ គីឡូម៉ែត្រ ក្នុង​នោះ​ខ្សែ​ព្រំដែន​ដើរ​តាម​ដីគោក​មាន​ប្រវែង​ ៣៣៥ គីឡូម៉ែត្រ និង​ខ្សែ​ព្រំដែន​ដើរ​តាម​ផ្លូវទឹក​មាន​ប្រវែង​ ២០៥ គីឡូម៉ែត្រ​។

កម្ពុជា​មាន​ខេត្ត​ចំនួន ៣ ជាប់​​ជាមួយ​ឡាវ​រួម​មាន ខេត្ត​ព្រះវិហារ ខេត្ត​ស្ទឹងត្រែង និង​ខេត្ត​រតនគិរី។

ទាក់ទង​ការងារ​ខណ្ឌ​សីមា និង​បោះ​បង្គោល​ព្រំដែន​គោក​រវាង​ប្រទេស​កម្ពុជា​ជាមួយ​ឡាវ លោក​ ឡាំ ជា បាន​បញ្ជាក់​ថា ចាប់តាំង​​ពី​ឆ្នាំ​២០០០ ភាគី​ទាំងពីរ​បាន​ចាប់ផ្ដើម​ចុះ​អនុវត្ត​លើ​ការងារ​​បោះ​បង្គោល​​ព្រំដែន​លើ​ដី​ជាក់ស្ដែង​ សម្រេច​ជា​​រួម​បាន ៨៦% និង​នៅ​សេសសល់​ ១៤% ទៀត។ ​ក្នុង​នោះ​បាន​​ឯកភាព​គ្នា​បោះ​បង្គោល​ព្រំដែន​បាន​ចំនួន ២៧២ បង្គោល (​​បង្គោល​មេ​ចំនួន ១១១ បង្គោល និង​បង្គោល​ព្រំដែន​បំពេញ​បន្ថែម​ចំនួន ១៦១ បង្គោល)។

ជាមួយ​គ្នានេះ ភាគី​ទាំង​ពីរ​ក៏​គ្រោង​បោះ​បង្គោល​តម្រុយ​ព្រំដែន (បង្គោល​តូចៗ) នៅ​ចន្លោះ​បង្គោល​បំពេញ​បន្ថែម​កុំឲ្យឃើញចន្លោះគម្លាត​ឆ្ងាយពេក និងចេញនិយាមការឲ្យបានច្រើន។

​បើតាម​មន្រ្តី​រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន​ បង្គោល​ព្រំដែន​កម្ពុជា-ឡាវ បែង​ចែក​ជា ៣ ប្រភេទ៖ មាន​បង្គោល​ធំ​បន្សល់​ទុក​ពី​សម័យ​បារាំង បង្គោល​មេ និង​បង្គោល​បំពេញ​បន្ថែម​។ បង្គោលបំពេញ​បន្ថែមក៏​​​បែងចែក​ មាន​បង្គោល​បំពេញ​បន្ថែម​ទោល បង្គោល​បំពេញ​បន្ថែម​ភ្លោះ និង​បង្គោល​បំពេញ​បន្ថែម​ត្រី។

ជាមួយ​ការ​បោះ​បង្គោល​ព្រំដែន រាជរដ្ឋាភិបាល​កម្ពុជា​ក៏​បាន​ស្ថាបនា​ផ្លូវ​ក្រវាត់​ព្រំដែនជាមួយ​ប្រទេស​ឡាវ​​បាន​ប្រវែង ១៧៩,២០ គីឡូម៉ែត្រ​​៕

The post បង្គោល​ព្រំដែន​ធំ​មួយ​បន្សល់​ពី​សម័យ​បារាំង ខណ្ឌ​ចែក​ទឹកដី​រវាង​កម្ពុជា​-ឡាវ​ appeared first on Kampuchea Thmey Daily.

៩ខែ កងទ័ពកម្ពុជា បង្ក្រាបបានបទល្មើសឧក្រិដ្ឋ មជ្ឈិម១,៧៩៧លើក ដែលកើតតាមព្រំដែនជាមួយ ថៃ ឡាវ វៀតណាម
រយៈពេល៩ខែមកនេះ កងយោធពលខេមរភូមិន្ទបាន ធ្វើល្បាតជាប្រចាំក្នុងភូមិសាស្ត្រទទួលខុសត្រូវសរុប ១៦,០១៩លើក ក្នុងនោះព្រំដែនកម្ពុជា-ថៃ ៥,៧៩២លើក កម្ពុជា-វៀតណាម ៦,២០៩លើក កម្ពុជា-ឡាវ ៤,០១៨លើក ដើម្បីតាមដានត្រួតពិនិត្យ គ្រប់គ្រងសភាពការណ៍ និងទប់ស្កាត់បទល្មើសគ្រប់ប្រភេទ នៅតាមតំបន់ព្រំដែន។ ជាក់ស្តែងករណីបទល្មើសឧក្រិដ្ឋ បទល្មើសមជ្ឈិមកើតឡើងចំនួន ២,៩៦៦លើក ដោយកងយោធពលខេមរភូមិន្ទ បានម្ចាស់ការបង្ក្រាបចំនួន ១,៧៩៧លើក។ នេះបើតាមលោក ឈុំ សុជាតិ អ្នកនាំពាក្យ និងរដ្ឋលេខាធិការក្រសួងការពារជាតិកម្ពុជា បង្ហាញឱ្យដឹងលើទំព័រហ្វេសប៊ុក នាល្ងាចថ្ងៃទី០៩ ខែតុលា។

ក្រសួងការពារជាតិ បានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងាររយៈពេល៩ខែ និងលើកទិសដៅអនុវត្តសម្រាប់ត្រីមាសទី៤ ឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោក នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ។

តាមលោក ឈុំ សុជាត អ្នកនាំពាក្យក្រសួងការពារជាតិ លទ្ធផលដែលក្រសួងការពារជាតិ សម្រេចបាននៅក្នុងរយៈពេល៩ខែដើម ឆ្នាំ២០២៤មានដូចជា៖  កងយោធពលខេមរភូមិន្ទ បានយកចិត្តទុកដាក់អនុវត្តយុទ្ធសាស្ត្រ បញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា និងតួនាទីភារកិច្ចជាក់ស្តែងចំពោះមុខដោយសម្រេចបាននូវសមិទ្ធផលការងារធំៗគួរឱ្យកត់សម្គាល់។

កងយោធពលខេមរភូមិន្ទបានបន្តធ្វើការហ្វឹកហ្វឺនវត្តឆ្នាំចាស់និងអនុវត្ត ផែនការហ្វឹកហ្វឺនឆ្នាំ២០២៤ សរុប៣០៥វគ្គ ស្មើនឹង ២៤,៧៣៤នាក់ សិក្ខាកាមបញ្ជូនទៅសិក្សាក្រៅប្រទេសសរុប២,២៩២នាក់ ស្មើនឹង១៥ប្រទេស ក្នុងនោះបញ្ចប់ការសិក្សាត្រឡប់មកវិញចំនួន១៦៨នាក់។

កងទ័ពជើងគោក និងកងទ័ពជើងទឹក នៃកងយោធពលខេមរភូមិន្ទ សហការជាមួយ កងទ័ពរំដោះប្រជាជនចិន បានធ្វើសមយុទ្ធនាគមាសឆ្នាំ២០២៥ ក្រោមប្រធានបទ «ប្រតិបត្តិការប្រឆាំងអំពើភេរវកម្មរួមនិងការសង្គ្រោះមនុស្សធម៌» ដោយបានដំណើរការប្រកបដោយជោគជ័យ ទទួលបាននូវលទ្ធផលផ្លែផ្កា និងបទពិសោធន៍ថ្មីៗសម្រាប់អនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនាពេលបច្ចុប្បន្ននិងពេលអនាគត។

សម្រាប់ការធ្វើកំណែទម្រង់កងយោធពលខេមរភូមិន្ទ ក្រសួងការពារជាតិបានបន្តធ្វើការកែសម្រួល និងផ្ទេរ ក្របខ័ណ្ឌមួយចំនួនស្របតាមការវិវឌ្ឍថ្មីៗរបស់កងយោធពលខេមរភូមិន្ទ ព្រមទាំងបានយកចិត្តទុកដាក់គ្រប់គ្រងពង្រឹង និងពង្រីកសមត្ថភាពយោធិនគ្រប់លំដាប់ថ្នាក់ និងកសាងប្រភពនាយទាហានបន្តវេនដែលប្រកបដោយគុណភាព។

ពាក់ព័ន្ធនឹងព្រឹត្តិការណ៍ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៤ កងយោធពលខេមរភូមិន្ទ បានចូលរួមបង្ការបង្ក្រាប និងបន្សាបការញុះញង់ របស់ក្រុមអគតិជ្រុលនិយមនៅក្រៅប្រទេស ដែលប៉ុនប៉ងបង្កចលាចលផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ អូសទាញប្រទេសឱ្យធ្លាក់ក្នុងភាពវឹកវរ ហិង្សា បង្ហូរឈាម និងឈានទៅរកសង្គ្រាមស៊ីវិលសាជាថ្មី។

ចាប់ពីឆ្នាំ២០០៦-ឆ្នាំ២០២៤ កម្ពុជាបានបញ្ជូនកងកម្លាំងទៅចូលរួមបេសកកម្មរក្សាសន្តិភាពរបស់ អង្គការសហប្រជាជាតិចំនួន ៩ ៨១៥នាក់ (នារី៨១៨នាក់) នៅ១០ប្រទេស (ស៊ូដង់ ស៊ូដង់ខាងត្បូង លីបង់ សាយប្រឹស ឆាដ ស៊ីរី ម៉ាលី អាហ្វ្រិកកណ្តាល យ៉េមែន និងកុងហ្គូ) លើជំនាញបោសសម្អាតមីន អាវុធហត្ថ មន្ទីរពេទ្យកម្រិត២ កម្ទេចគ្រាប់មិនទាន់ផ្ទុះ វិស្វកម្មព្រលានយន្តហោះ វិស្វកម្មសំណង់ផ្ដេក-បញ្ឈរ នាយទាហានសេនាធិការ និងនាយទាហានសង្កេតការណ៍។ បច្ចុប្បន្នកម្លាំងកងយោធពលខេមរភូមិន្ទ ដែលកំពុងបំពេញបេសកកម្មក្រោមឆត្រអង្គការសហប្រជាជាតិចំនួន៦២៧នាក់ (នារី១៣១នាក់) នៅ៦ប្រទេស និង៦ បេសកកម្ម។

៩ខែ​មកនេះ គណៈប្រតិភូ និងនាយទាហាននៃកងយោធពលខេមរភូមិន្ទ បានចូលរួមប្រជុំ សិក្ខាសាលា និងបំពេញការងារផ្សេងៗ នៅក្រៅប្រទេសមាន៣៣/៣០ប្រទេស។

លោក នាយឧត្តមសេនីយ៍ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ អញ្ជើញដឹកនាំគណៈប្រតិភូទៅចូលរួម៖ ១-ជំនួបប្រាស្រ័យមិត្តភាពបីប្រទេស កម្ពុជា-ឡាវ-វៀតណាម នៅប្រទេសវៀតណាម ២-កិច្ចប្រជុំចង្អៀត រដ្ឋមន្ត្រីការពារជាតិអាស៊ាន នៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ៣-កិច្ចប្រជុំកំពូលសន្តិសុខ អាស៊ីលើកទី២១៖ កិច្ចសន្ទនាសាំងហ្គ្រីឡា នៅប្រទេសសិង្ហបុរី ៤-វេទិកាប៉េកាំងសៀងសានលើកទី១១ នៅសាធារណរដ្ឋប្រជាមានិតចិន។

សម្រាប់ត្រីមាសទី៤ ឆ្នាំ២០២៤ អនុវត្តតាមកម្មវិធីនយោបាយយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា និងភារកិច្ចជាក់ស្តែងចំពោះមុខ ក្រសួងការពារជាតិ នឹងបន្តចូលរួមអនុវត្តកម្មវិធីនយោបាយដែលបានដាក់ចេញ។ កងយោធពលខេមរភូមិន្ទនឹងបន្តកសាងពង្រឹងកិច្ចការពារជាតិ និងទប់ស្កាត់បង្ការបង្ក្រាបបទល្មើសគ្រប់ប្រភេទ នៅតាមតំបន់ព្រំដែន ព្រមទាំងបន្តចូលរួមពង្រឹងសន្តិសុខសុវត្ថិភាពរបៀបរៀបរយ និងសណ្តាប់ធ្នាប់សាធារណៈនៃព្រះរាជាណាចក្រកម្ពុជាផងដែរ៕

The post ៩ខែ កងទ័ពកម្ពុជា បង្ក្រាបបានបទល្មើសឧក្រិដ្ឋ មជ្ឈិម១,៧៩៧លើក ដែលកើតតាមព្រំដែនជាមួយ ថៃ ឡាវ វៀតណាម appeared first on Kampuchea Thmey Daily.

កម្ពុជា​-ឡាវ​ មាន​​ខ្សែ​ព្រំដែន​ទឹក​ជាប់​គ្នា​ជាង ២០០ គីឡូម៉ែត្រ លើខ្សែ​​​ព្រំដែនសរុប​ជាង ៥៤០ គីឡូម៉ែត្រ
ក្នុង​​​ប្រវែង​ខ្សែ​ព្រំដែនជាង ៥៤០ គីឡូម៉ែត្រ កម្ពុជា​និង​ឡាវ​ក៏​មាន​ខ្សែ​ព្រំដែន​ទឹក​ជាប់គ្នា​ប្រវែង​ជាង ២០០ គីឡូម៉ែត្រ ដែល​ខណ្ឌចែក​ទឹកដី​ប្រទេស​ទាំងពីរ។

លោក ឡាំ ជា រដ្ឋមន្ត្រី​ទទួល​បន្ទុក​រដ្ឋលេខាធិការដ្ឋាន​កិច្ចការ​ព្រំដែន​បាន​គូស​បញ្ជាក់​ថា កម្ពុជា​-ឡាវ​ មាន​ព្រំដែន​ជាប់គ្នា​សរុប​ប្រមាណ ៥៤០ គីឡូម៉ែត្រ ដែល​ក្នុង​នោះ​ខ្សែ​ព្រំដែន​ដើរ​តាម​ដីគោក​មាន​ប្រវែង​ ៣៣៥ គីឡូម៉ែត្រ និង​ខ្សែ​ព្រំដែន​ដើរ​តាម​ផ្លូវទឹក​មាន​ប្រវែង​ ២០៥ គីឡូម៉ែត្រ​។

កម្ពុជា​មាន​ខេត្ត​ចំនួន ៣ ​ជាប់​​ជាមួយ​ឡាវ​រួម​មាន៖ ខេត្ត​ព្រះវិហារ ខេត្ត​ស្ទឹងត្រែង និង​ខេត្ត​រតនគិរី។ ទាក់ទង​ការងារ​ខណ្ឌ​សីមា និង​បោះបង្គោល​ព្រំដែន​គោក​រវាងប្រទេស​កម្ពុជា​ជាមួយ​ឡាវ លោក​ ឡាំ ជា បាន​បញ្ជាក់​ថា ភាគី​ទាំងពីរ​បាន​ចាប់ផ្ដើម​ចុះ​អនុវត្ត​លើ​ដី​ជាក់ស្ដែង​ចាប់​ពី​ឆ្នាំ២០០០-ឆ្នាំ២០០៦ និង ២០២៣-បច្ចុប្បន្ន ដោយ​សម្រេច​ការ​ត្រួតពិនិត្យ​ខ្សែ​ព្រំដែន​រួមបាន​​ប្រមាណ ៤៦៥ គីឡូម៉ែត្រ​ស្មើនឹង ៨៦% និង​នៅ​សល់​ប្រមាណ ១៤%។ ភាគី​ទាំងពីរ​ក៏​បាន​ឯកភាព​បោះ​បង្គោល​ព្រំដែន​លើដី​ជាក់ស្ដែង​បាន​ចំនួន ២៧២ បង្គោល (បង្គោល​ព្រំដែន​មេ​ចំនួន ១១១ បង្គោល និង​បង្គោល​ព្រំដែន​បំពេញ​បន្ថែម​ចំនួន ១៦១ បង្គោល)។ ជាមួយ​ការ​បោះ​បង្គោល​ព្រំដែន រាជរដ្ឋាភិបាល​បាន​ស្ថាបនា​ផ្លូវក្រវាត់​ព្រំដែន​បាន​ប្រវែង ១៧៩,២០ គីឡូម៉ែត្រ។

លោក ឡាំ ជា ​បានបញ្ជាក់បន្ថែម​​ថា បង្គោល​ព្រំដែន​កម្ពុជា-ឡាវ ដែល​បាន​បោះបែងចែកជា ៣ ប្រភេទ៖

-បង្គោល​ធំ​បន្សល់ទុកពី​សម័យ​បារាំង (ស្ថិត​នៅ​បណ្តោយផ្លូវជាតិលេខ ៧ ក្បែរ​ច្រកអន្តរជាតិត្រពាំងក្រៀល)
-បង្គោល​មេ
-បង្គោល​បំពេញ​បន្ថែម​ (ចែកចេញជា ៣ ប្រភេទមាន៖ បង្គោល​បំពេញ​បន្ថែម​ទោល បង្គោល​បំពេញ​បន្ថែម​ភ្លោះ និង​បង្គោល​បំពេញ​បន្ថែម​ត្រី)។

ដោយ​ឡែក​បង្គោល​តម្រុយ​ព្រំដែន លោក ឡាំ ជា​ បាន​បញ្ជាក់ថា ភាគី​ទាំងពីរ​កំពុង​ពិភាក្សា​ដើម្បី​ស្វែងរក​ការ​ឯកភាព​ក្នុង​ការ​​បង្កើត​បង្គោល​តម្រុយ​ព្រំដែន៕

បន្ត​ចុចអាន៖ កម្ពុជា-ឡាវ ប្តេជ្ញាបន្តដោះស្រាយកិច្ចការព្រំដែនដែលនៅសេសសល់១៤ភាគរយ ដោយសន្តិវិធី
បន្តចុចអាន៖ ផ្លូវ​ក្រវាត់​ព្រំដែន​ជាង ១ ៥០០ គីឡូម៉ែត្រ សាងសង់​​​រួចរាល់​ជាមួយ​​​ប្រទេស​វៀតណាម ថៃ ឡាវ

The post កម្ពុជា​-ឡាវ​ មាន​​ខ្សែ​ព្រំដែន​ទឹក​ជាប់​គ្នា​ជាង ២០០ គីឡូម៉ែត្រ លើខ្សែ​​​ព្រំដែនសរុប​ជាង ៥៤០ គីឡូម៉ែត្រ appeared first on Kampuchea Thmey Daily.