ព័ត៌មានជាតិ
កម្ពុជា-ឡាវ មានខ្សែព្រំដែនទឹកជាប់គ្នាជាង ២០០ គីឡូម៉ែត្រ លើខ្សែព្រំដែនសរុបជាង ៥៤០ គីឡូម៉ែត្រ
ក្នុងប្រវែងខ្សែព្រំដែនជាង ៥៤០ គីឡូម៉ែត្រ កម្ពុជានិងឡាវក៏មានខ្សែព្រំដែនទឹកជាប់គ្នាប្រវែងជាង ២០០ គីឡូម៉ែត្រ ដែលខណ្ឌចែកទឹកដីប្រទេសទាំងពីរ។
លោក ឡាំ ជា រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនបានគូសបញ្ជាក់ថា កម្ពុជា-ឡាវ មានព្រំដែនជាប់គ្នាសរុបប្រមាណ ៥៤០ គីឡូម៉ែត្រ ដែលក្នុងនោះខ្សែព្រំដែនដើរតាមដីគោកមានប្រវែង ៣៣៥ គីឡូម៉ែត្រ និងខ្សែព្រំដែនដើរតាមផ្លូវទឹកមានប្រវែង ២០៥ គីឡូម៉ែត្រ។

កម្ពុជាមានខេត្តចំនួន ៣ ជាប់ជាមួយឡាវរួមមាន៖ ខេត្តព្រះវិហារ ខេត្តស្ទឹងត្រែង និងខេត្តរតនគិរី។ ទាក់ទងការងារខណ្ឌសីមា និងបោះបង្គោលព្រំដែនគោករវាងប្រទេសកម្ពុជាជាមួយឡាវ លោក ឡាំ ជា បានបញ្ជាក់ថា ភាគីទាំងពីរបានចាប់ផ្ដើមចុះអនុវត្តលើដីជាក់ស្ដែងចាប់ពីឆ្នាំ២០០០-ឆ្នាំ២០០៦ និង ២០២៣-បច្ចុប្បន្ន ដោយសម្រេចការត្រួតពិនិត្យខ្សែព្រំដែនរួមបានប្រមាណ ៤៦៥ គីឡូម៉ែត្រស្មើនឹង ៨៦% និងនៅសល់ប្រមាណ ១៤%។ ភាគីទាំងពីរក៏បានឯកភាពបោះបង្គោលព្រំដែនលើដីជាក់ស្ដែងបានចំនួន ២៧២ បង្គោល (បង្គោលព្រំដែនមេចំនួន ១១១ បង្គោល និងបង្គោលព្រំដែនបំពេញបន្ថែមចំនួន ១៦១ បង្គោល)។ ជាមួយការបោះបង្គោលព្រំដែន រាជរដ្ឋាភិបាលបានស្ថាបនាផ្លូវក្រវាត់ព្រំដែនបានប្រវែង ១៧៩,២០ គីឡូម៉ែត្រ។
លោក ឡាំ ជា បានបញ្ជាក់បន្ថែមថា បង្គោលព្រំដែនកម្ពុជា-ឡាវ ដែលបានបោះបែងចែកជា ៣ ប្រភេទ៖
-បង្គោលធំបន្សល់ទុកពីសម័យបារាំង (ស្ថិតនៅបណ្តោយផ្លូវជាតិលេខ ៧ ក្បែរច្រកអន្តរជាតិត្រពាំងក្រៀល)
-បង្គោលមេ
-បង្គោលបំពេញបន្ថែម (ចែកចេញជា ៣ ប្រភេទមាន៖ បង្គោលបំពេញបន្ថែមទោល បង្គោលបំពេញបន្ថែមភ្លោះ និងបង្គោលបំពេញបន្ថែមត្រី)។

ដោយឡែកបង្គោលតម្រុយព្រំដែន លោក ឡាំ ជា បានបញ្ជាក់ថា ភាគីទាំងពីរកំពុងពិភាក្សាដើម្បីស្វែងរកការឯកភាពក្នុងការបង្កើតបង្គោលតម្រុយព្រំដែន៕
បន្តចុចអាន៖ កម្ពុជា-ឡាវ ប្តេជ្ញាបន្តដោះស្រាយកិច្ចការព្រំដែនដែលនៅសេសសល់១៤ភាគរយ ដោយសន្តិវិធី
បន្តចុចអាន៖ ផ្លូវក្រវាត់ព្រំដែនជាង ១ ៥០០ គីឡូម៉ែត្រ សាងសង់រួចរាល់ជាមួយប្រទេសវៀតណាម ថៃ ឡាវ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៧ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១៦ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


