ព័ត៌មានជាតិ
មន្រ្តីកម្ពុជា និងឡាវ ចុះសិក្សាសាងសង់ផ្លូវតភ្ជាប់រវាងខេត្តរតនគិរី និងខេត្តអត្តពើ
គណៈប្រតិភូអន្តរក្រសួងរបស់កម្ពុជា និងឡាវ ចុះពិនិត្យពិភាក្សា និងស្វែងយល់ពីទីតាំងដើម្បីសាងសង់ផ្លូវតភ្ជាប់រវាងខេត្តរតនគិរី (កម្ពុជា) និងខេត្តអត្តពើ (ឡាវ)។
កាលពីពេលថ្មីៗនេះ គណៈប្រតិភូអន្តរក្រសួងរបស់កម្ពុជា ដឹកនាំដោយលោក វ៉ាស៊ឹម សុរិយា អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងដោយមានការចូលរួមពីតំណាងរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន តំណាងក្រសួងមហាផ្ទៃ តំណាងក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ តំណាងរដ្ឋបាលខេត្តរតនគិរី តំណាងរដ្ឋបាលខេត្តស្ទឹងត្រែង មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តរតនគិរី ខេត្តស្ទឹងត្រែង បានចុះពិនិត្យ ពិភាក្សា និងស្វែងយល់ពីស្ថានភាពភូមិសាស្រ្ត និងសក្ដានុពលនៃទីតាំងសមស្រប ក្នុងតំបន់ណាមួយ នៃខេត្តទាំងពីរ (រតនគិរី-អត្តពើ) ដើម្បីអាចសាងសង់ហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ រវាងប្រទេសទាំងពីរ (កម្ពុជា-ឡាវ) នាពេលឆាប់ៗខាងមុខ។



ដំណើរបំពេញបេសកកម្មនាពេលនេះគឺធ្វើឡើងស្របតាមលទ្ធផលនៃជំនួបរវាងនាយករដ្ឋមន្រ្តីកម្ពុជា និងនាយករដ្ឋមន្រ្តីឡាវ ក្នុងដំណើរទស្សនកិច្ចផ្លូវការមកកាន់កម្ពុជាកាលពីឆ្នាំ២០២៤ និងស្របតាមការចង់បានរបស់ថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំងពីរ ដែលចង់ឃើញមានការតភ្ជាប់បន្ថែមរវាងខេត្តទាំងពីរ (រតនគិរី-អត្តពើ) ដើម្បីជំរុញពាណិជ្ជកម្ម ទេសចរណ៍ ការដឹកជញ្ជូន និងការផ្លាស់ប្ដូររវាងប្រជាជន និងប្រជាជន ឆ្ពោះទៅរកការកសាងនូវព្រំដែននៃប្រទេសជិតខាងប្រកបដោយសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ។
ក្នុងដំណើរបំពេញទស្សនកិច្ចនៅកម្ពុជា នាយករដ្ឋមន្ត្រីកម្ពុជា-ឡាវ ក៏បានឯកភាពឱ្យសិក្សាលទ្ធភាពក្នុងការបើកច្រកព្រំដែនថ្មីនៅព្រំដែនខេត្តរតនគិរី និងខេត្តអាត់តាពឺ។
កម្ពុជានិងឡាវមានច្រកទ្វារព្រំដែនអន្តរជាតិរួមគ្នាតែ ១ ប៉ុណ្ណោះ គឺច្រកទ្វារព្រំដែនអន្តរជាតិ ត្រពាំងគ្រៀល-ណងណុងឃៀន ដែលមានទីតាំងស្ថិតនៅក្នុងខេត្តស្ទឹងត្រែង ស្របពេលដែលប្រទេសទាំងពីរមានព្រំដែនគោកជាប់គ្នាប្រវែងប្រមាណ ៥៤០ គីឡូម៉ែត្រ។ កម្ពុជាមានខេត្តចំនួនបីជាប់នឹងប្រទេសឡាវ គឺខេត្តស្ទឹងត្រែង ខេត្តរតនគិរី និងខេត្តព្រះវិហារ ចំណែកភាគីឡាវមានខេត្តចំនួន ២ ដែលជាប់នឹងប្រទេសកម្ពុជាគឺខេត្តអាត់តាពឺនិងខេត្តចម្ប៉ាសាក់។
លោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរីបានបញ្ជាក់ថា ខេត្តរតនគិរីមានព្រំប្រទល់ជាប់ខេត្តអត្តពឺរបស់ឡាវប្រវែង ១៦៥ គីឡូម៉ែត្រ។ ខេត្តរតនគិរីបានបញ្ចប់ការបោះបង្គោលព្រំដែនពេញលេញ ហើយនៅពេលខាងមុខក៏គ្រោងនឹងបើកច្រកទ្វារព្រំដែនជាមួយខេត្តអត្តពើរបស់ឡាវ។
តាមការសិក្សាមានទីតាំងចំនួនពីរសម្រាប់បើកច្រកទ្វារព្រំដែនគឺនៅបង្គោលព្រំដែនលេខ ១០៣ និងលេខ ១៤៥។ នេះបើតាមលោក ញ៉ែម សំអឿន។
នៅបង្គោលលេខ ១០៣ ជាប់គ្នារវាងស្រុកវ៉ឺនសៃ និងស្រុកភូវង្សរបស់ឡាវ។ ពីស្រុកវ៉ឺនសៃមានចម្ងាយជាង ៣០ គីឡូម៉ែត្រ និងពីស្រុកភូវង្សរបស់ឡាវមានចម្ងាយជាង ២០ គីឡូម៉ែត្រ។ ទីតាំងមួយទៀតគឺនៅបង្គោលលេខ ១៤៥ នៅកៀកតំបន់មុំ ៣ កន្ទុយនាគ (ព្រំដែនប្រសព្វគ្នាកម្ពុជា-ឡាវ-វៀតណាម)។
បើតាមលោក ញ៉ែម សំអឿន ការបើកច្រកទ្វារព្រំដែននៅបង្គោលលេខ ១៤៥ ផ្តល់ផលចំណេញទាំងសេដ្ឋកិច្ចនិងសន្តិសុខជាតិ ដែលអ្នកទេសចរអាចធ្វើដំណើរទៅកម្សាន្តឆ្លងកាត់ឧទ្យានជាតិវីរជ័យដែលមានទេសភាពស្អាត ត្រជាក់ ហើយណាមួយក៏កៀកនៅតំបន់មុំ ៣ កន្ទុយនាគចម្ងាយតែជាង ២០ គីឡូម៉ែត្រប៉ុណ្ណោះ៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច២០ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


