ភាគហ៊ុន Archives - Kampuchea Thmey Daily

អេស៊ីលីដានឹងបែងចែកប្រាក់ចំណេញឆ្នាំ២០២៤ ២០%​ ដល់ភាគហ៊ុនិក
ដោយ​អនុលោម​តាម​សេចក្តីសម្រេច នៃ​កិច្ចប្រជុំ​មហាសន្និបាត​ភាគហ៊ុនិក សាមញ្ញលើកទី២៥ របស់ធនាគារ អេស៊ីលីដា នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥ ភាគហ៊ុនិកបានអនុម័តការបែងចែកភាគ​លាភជាសាច់ប្រាក់ចំនួន ២០%​ នៃប្រាក់ចំណេញក្នុងឆ្នាំ២០២៥ ដល់​ធនាគារ​អេស៊ីលីដា។

នៅ​ក្នុង​ការអនុម័តនោះ បានឱ្យដឹងថា ភាគ​លាប​ជា​សាច់​ប្រាក់​ ២០% ដែលផ្តល់​ជូន​ដល់​ភាគហ៊ុនិក​របស់ធនាគារ អេស៊ីលីដា ចំនួន ៤៩៣.៣៨៣.២០០.០០០រៀល ស្មើ​នឹង៩៨.៦៧៦.៦៥៨.២២៦,៩៩រៀល ក្នុងអត្រា ២២៧,៨០៤៩ រៀល ក្នុង​មួយ ភាគហ៊ុន និង​រក្សា​ប្រាក់​ចំណេញ​នៅសល់ក្នុងខ្ទង់​ប្រាក់ចំណេញរក្សាទុករបស់ធនាគារ អេស៊ីលីដា ដែលនឹងត្រូវអនុម័តចុង ក្រោយដោយអាជ្ញាធរពាក់ព័ន្ធ។

ដោយ​ឡែក​ចំពោះកាលបរិច្ឆេទកំណត់ទុក សម្រាប់ប្រកាសបញ្ជីឈ្មោះភាគហ៊ុនិក ដែលត្រូវទទួល បានភាគលាភ (កាលបរិច្ឆេទកំណត់ទុកនៃការបែងចែកភាគលាភ) គឺនៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៥។

ជា​មួយ​គ្នា​នោះ​ដែរ ពាក់ព័ន្ធ​និង​ភាគហ៊ុនិកដែលលក់មូលបត្រកម្មសិទ្ធិ (ភាគហ៊ុន) របស់ខ្លួនទៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៥ នឹង​ទៅ​តែ​មាន​សិទ្ធិ​ទទួល​បានភាគលាភ។ មួយ​វិញ​ទៀត​ភាគហ៊ុនិក​ដែល​ទិញ​មូលបត្រ​កម្មសិទ្ធិ (ភាគហ៊ុន) របស់​ខ្លួននៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៥ នឹង​មិន​មាន​សិទ្ធិ ទទួល​បាន​ភាគលាភ​នេះ​ទេ និង ភាគ​លាភ​នេះ​នឹង​ត្រូវ​បែងចែក​ជូន​ភាគហ៊ុនិក បន្ទាប់​ពី​ទទួល​បាន​ការ​អនុម័ត​ពី​អាជ្ញាធរពាក់ព័ន្ឋ៕

The post អេស៊ីលីដានឹងបែងចែកប្រាក់ចំណេញឆ្នាំ២០២៤ ២០%​ ដល់ភាគហ៊ុនិក appeared first on Kampuchea Thmey Daily.

អ្នកជំនាញថា គួរវិនិយោគលើមាស ភាគហ៊ុន និងអចលនទ្រព្យ នៅចំពេលដែលអត្រាការប្រាក់បញ្ញើធ្លាក់ចុះ
លោក ង៉ែត ជូ អ្នកវិភាគសេដ្ឋកិច្ចឯករាជ្យ បានលើឡើងថា កាលពីឆ្នាំ ២០២២-២០២៣ ធនាគារ និងគ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុបានផ្តល់អត្រាការប្រាក់ខ្ពស់លើបញ្ញើរហូតដល់ចន្លោះ៨%ទៅ៩%ក្នុងមួយឆ្នាំ។

ការណ៍នេះ ផ្គួបផ្សំនឹងស្ថានភាពសេដ្ឋកិច្ចមិនសូវល្អប្រសើរ ធ្វើឱ្យម្ចាស់អាជីវកម្ម និងមហាជនទូទៅមិនហ៊ានយកប្រាក់ទៅវិនិយោគហើយបានយកប្រាក់ទៅដាក់ជាប្រាក់បញ្ញើនៅធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដើម្បីទទួលបានការប្រាក់ខ្ពស់។ ប៉ុន្តែពេលនេះដោយហេតុថាធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុជាច្រើនមានផលលើសសាច់ប្រាក់ ស្ថាប័នទាំងនោះបានបញ្ចុះការប្រាក់ចំពោះប្រាក់បញ្ញើមកត្រឹមចន្លោះ ៤% ទៅ៥% ក្នុងមួយឆ្នាំ។

លោក ង៉ែត ជូ បញ្ជាក់ថា ការបញ្ចុះអត្រាការប្រាក់នេះបានធ្វើឱ្យបាត់បង់ភាពទាក់ទាញចំពោះម្ចាស់អាជីវកម្ម និងមហាជនទូទៅក្នុងការ​យកប្រាក់ទៅដាក់នៅស្ថាប័នទាំងនោះទៀត។ តើពួកគេអាចនឹងយកប្រាក់ទាំងនោះទៅវិនិយោគលើអ្វី? យកទៅទិញមាស? យកទៅទិញអចលនទ្រព្យ? ឬយកទៅទិញភាគហ៊ុន?

១.ទិញមាសទុក៖

មនុស្សមួយចំនួននាំគ្នាទិញមាសទុកយកចំណេញដ្បិតអីពួកគេឃើញមាសឡើងថ្លៃហើយសង្ឃឹមថាមាសអាចនឹងបន្តឡើងថ្លៃទៀត។ ប៉ុន្តែចូរចាំថាឥរិយាបទជាហ្វូងបែបនេះ មិនធានាថាអាចនឹងទទួលបានប្រាក់ចំណេញនោះទេ។

ជាក់ស្តែងក្នុងអំឡុងពេលមុនការផ្ទុះរីករាលដាលជំងឺកូវីដ១៩ នៅឆ្នាំ២០១៩ ជាពេលដែលតម្លៃអចលនទ្រព្យបានឡើងខ្ពស់ ហើយមនុស្សជាច្រើនបាននាំគ្នាសំរុកវិនិយោគលើអចលនទ្រព្យ ប៉ុន្តែមកដល់ពេលនេះពួកគេមិនទទួលបានប្រាក់ចំណេញនោះទេគឺមានតែខាតបង់ព្រោះតម្លៃអចលនទ្រព្យបានចុះតម្លៃពីចន្លោះ៤០%ទៅ៥០%ឯណោះ។ ដូច្នេះសូមប្រុងប្រយត្ន័ចំពោះការវិនិយោគតាមគ្នាបែបនេះ។

២.ទិញអចលនទ្រព្យ៖

តម្លៃអចនទ្រព្យនៅតំបន់មួយចំនួនជាពិសេសជាយក្រុងភ្នំពេញបានធ្លាក់ចុះពីចន្លោះ៤០% ទៅ៥០% ដូច្នេះប្រសិនបើអ្នកមានតំរូវការក្នុងការប្រើប្រាស់អចលនទ្រព្យ (ដូចជាផ្ទះសំរាប់ស្នាក់នៅ ឃ្លាំងសំរាប់ស្តុកទំនិញ ការរិយាល័យសំរាប់ក្រុមហ៊ុនរបស់អ្នក។ ផងនោះ អ្នកគួរពិចារណាទិញអចលនទ្រព្យទាំងនោះនៅពេលនេះ។ បន្ថែមលើនេះប្រសិនបើអ្នកមានទុនគ្រប់គ្រាន់ អាចវិនិយោគសំរាប់រយៈពេលវែងបានក៏គួរពិចារណាផងដែរ។

៣.ទិញភាគហ៊ុន៖

តម្លៃហ៊ុនរបស់ក្រុមហ៊ុនជាច្រើនដែលបានចុះបញ្ជីនៅផ្សារហ៊ុនកម្ពុជាក៏បានចុះថ្លៃយ៉ាងខ្លាំងផងដែរក្នុងខណៈដែលក្រុមហ៊ុនទាំងនោះកំពុងដំណើរការល្អ និងមានប្រាក់ចំណេញអាចបែងចែកជាភាគលាភទៀតផង។

ជាក់ស្តែងតម្លៃហ៊ុនរបស់ធនាគារ Acleda bank បានចុះថ្លៃរហូតដល់ទៅជិត៥៥% ឯណោះបើប្រៀបធៀបនឹងតម្លៃពេលឡើងផ្សារហ៊ុនដំបូង។ គឺបានចុះតម្លៃពី ១៦២០០រៀល ក្នុងមួយហ៊ុនមកត្រឹមតែតម្លៃ ៧៣០០រៀលក្នុងមួយហ៊ុននៅថ្ងៃនេះ។

ការណ៍នេះបានបង្ហាញនូវឱកាសដល់អ្នកវិនិយោគក្នុងការពិចារណាវិនិយោគលើភាគហ៊ុន ជាពិសេសភាគហ៊ុនរបស់ធនាគារ Acleda bank៕

The post អ្នកជំនាញថា គួរវិនិយោគលើមាស ភាគហ៊ុន និងអចលនទ្រព្យ នៅចំពេលដែលអត្រាការប្រាក់បញ្ញើធ្លាក់ចុះ appeared first on Kampuchea Thmey Daily.

ភាគហ៊ុនរបស់ Evergrande ធ្លាក់ចុះ ២៥ ភាគរយ បន្ទាប់ពីចាប់ខ្លួនបុគ្គលិកគ្រប់គ្រងទ្រព្យសម្បត្តិ
ភាគហ៊ុនក្រុមហ៊ុនអភិវឌ្ឍន៍​អចលនទ្រព្យ​ចិន Evergrande នៅថ្ងៃចន្ទនេះបានធ្លាក់ចុះ ២៥ ភាគរយ ខណៈដែលទីផ្សារបានបើកនៅក្នុងទីក្រុងហុងកុង ដោយសារតែការចាប់ខ្លួនបុគ្គលិកជាច្រើននាក់របស់ក្រុមហ៊ុនដែលជំពាក់បំណុលគេនៅក្នុងប្រទេសចិន ។

តម្លៃភាគហ៊ុន Evergrande បានធ្លាក់ចុះដល់ ០.៤៧ ដុល្លារហុងកុងក្នុងមួយហ៊ុន ក្នុងការជួញដូរពេលព្រឹក ដែលជាតម្លៃទាបបំផុតក្នុងរយៈពេល ២ សប្តាហ៍ ។

ទន្ទឹមនោះ កត្តាដែល​ធ្វើឲ្យភាគហ៊ុនធ្លាក់ចុះ គឺបណ្តាលមកពីបុគ្គលិកជាច្រើននាក់នៃក្រុមហ៊ុន​បុត្រសម្ព័ន្ធហិរញ្ញវត្ថុ Evergrande គឺក្រុមហ៊ុន Evergrande Wealth Management ត្រូវបានចាប់ខ្លួន ។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ កាលពីថ្ងៃសុក្រសប្តាហ៍មុន និយតករហិរញ្ញវត្ថុជាតិរបស់ប្រទេសចិន បានបើកភ្លើងខៀវលើការកាន់កាប់ក្រុមហ៊ុនបុត្រសម្ព័ន្ធធានារ៉ាប់រងដែលក្ស័យធនរបស់ Evergrande គឺក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត Evergrande Wealth Management ទៅឲ្យក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត Haigang ដែលជារបស់រដ្ឋគ្រប់គ្រងជំនួសវិញ ។

គួរបញ្ជាក់ថា Evergrande ជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យដែលជំពាក់បំណុលច្រើនបំផុតលើពិភពលោក ដែលមានបំណុលប្រមាណ ៣២៨ ពាន់លានដុល្លារអាមេរិកនៅចុងខែមិថុនា ៕

ប្រែសម្រួល៖ នាង រតនៈ

ប្រភព៖ CNA

The post ភាគហ៊ុនរបស់ Evergrande ធ្លាក់ចុះ ២៥ ភាគរយ បន្ទាប់ពីចាប់ខ្លួនបុគ្គលិកគ្រប់គ្រងទ្រព្យសម្បត្តិ appeared first on Kampuchea Thmey Daily.

ភាគហ៊ុនក្រុមហ៊ុនអចលនទ្រព្យចិន Evergrande ស្ទុះងើបឡើងវិញដល់ ៧០ ភាគរយ
ភាគហ៊ុ​នរបស់ក្រុមហ៊ុនអចលនទ្រព្យចិន Evergrande បានកើនតម្លៃដល់ ៧០ ភាគរយ ដែលនាំមុខគេនៅលើសន្ទស្សន៍​ Hang Seng លើផ្សារហ៊ុនរបស់ហុងកុង ខណៈវាជាសញ្ញាមួយបង្ហាញថា វិស័យអចលនទ្រព្យរបស់ចិនស្ទុះងើបឡើងវិញយ៉ាងខ្លាំង ។

ក្នុងនោះដែរ ភាគហ៊ុនផ្សេងទៀតដូចជា ក្រុមហ៊ុន Country Garden Holdings កើនឡើង ២៦ ភាគរយ ហើយក្រុមហ៊ុន Logan Group ក៏បានកើនឡើងដូចគ្នាចំនួន ២៨ ភាគរយ ខណៈដែលសន្ទស្សន៍អចលនទ្រព្យ Hang Seng បានកើនឡើងប្រហែល ៤ ភាគរយ ។

ទន្ទឹមនោះ ការកើនឡើងតម្លៃភាគហ៊ុននេះ គឺបន្ទាប់ពីក្រុមហ៊ុន Country Garden ត្រូវបានគេរាយការណ៍ថា អាចមានលទ្ធភាពបង់ប្រាក់ចំនួន ២២.៥ លានដុល្លារក្នុងការទូទាត់ប័ណ្ណបំណុលកាលពីថ្ងៃអង្គារ ដែលធ្វើឲ្យក្រុមហ៊ុននេះចៀសផុតពីបញ្ហាគ្មានលទ្ធភាពសងបំណុល និងចៀសផុតពីវិបត្តិហិរញ្ញវត្ថុ ។

គួរបញ្ជាក់ថា ក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យដ៏ធំរបស់ប្រទេសចិន Evergrande បានជួបប្រទះ​វិបត្តិបំណុល​នៅក្នុងឆ្នាំ ២០២១ និងបានដាក់ពាក្យសុំការការពារក្ស័យធននៅអាមេរិកថែមទៀតផង ៕

ប្រែសម្រួល៖ នាង​ រតនៈ

ប្រភព៖ CNBC

The post ភាគហ៊ុនក្រុមហ៊ុនអចលនទ្រព្យចិន Evergrande ស្ទុះងើបឡើងវិញដល់ ៧០ ភាគរយ appeared first on Kampuchea Thmey Daily.