សេដ្ឋកិច្ច
អ្នកជំនាញថា គួរវិនិយោគលើមាស ភាគហ៊ុន និងអចលនទ្រព្យ នៅចំពេលដែលអត្រាការប្រាក់បញ្ញើធ្លាក់ចុះ
លោក ង៉ែត ជូ អ្នកវិភាគសេដ្ឋកិច្ចឯករាជ្យ បានលើឡើងថា កាលពីឆ្នាំ ២០២២-២០២៣ ធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុបានផ្តល់អត្រាការប្រាក់ខ្ពស់លើបញ្ញើរហូតដល់ចន្លោះ៨%ទៅ៩%ក្នុងមួយឆ្នាំ។

ការណ៍នេះ ផ្គួបផ្សំនឹងស្ថានភាពសេដ្ឋកិច្ចមិនសូវល្អប្រសើរ ធ្វើឱ្យម្ចាស់អាជីវកម្ម និងមហាជនទូទៅមិនហ៊ានយកប្រាក់ទៅវិនិយោគហើយបានយកប្រាក់ទៅដាក់ជាប្រាក់បញ្ញើនៅធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដើម្បីទទួលបានការប្រាក់ខ្ពស់។ ប៉ុន្តែពេលនេះដោយហេតុថាធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុជាច្រើនមានផលលើសសាច់ប្រាក់ ស្ថាប័នទាំងនោះបានបញ្ចុះការប្រាក់ចំពោះប្រាក់បញ្ញើមកត្រឹមចន្លោះ ៤% ទៅ៥% ក្នុងមួយឆ្នាំ។
លោក ង៉ែត ជូ បញ្ជាក់ថា ការបញ្ចុះអត្រាការប្រាក់នេះបានធ្វើឱ្យបាត់បង់ភាពទាក់ទាញចំពោះម្ចាស់អាជីវកម្ម និងមហាជនទូទៅក្នុងការយកប្រាក់ទៅដាក់នៅស្ថាប័នទាំងនោះទៀត។ តើពួកគេអាចនឹងយកប្រាក់ទាំងនោះទៅវិនិយោគលើអ្វី? យកទៅទិញមាស? យកទៅទិញអចលនទ្រព្យ? ឬយកទៅទិញភាគហ៊ុន?

១.ទិញមាសទុក៖
មនុស្សមួយចំនួននាំគ្នាទិញមាសទុកយកចំណេញដ្បិតអីពួកគេឃើញមាសឡើងថ្លៃហើយសង្ឃឹមថាមាសអាចនឹងបន្តឡើងថ្លៃទៀត។ ប៉ុន្តែចូរចាំថាឥរិយាបទជាហ្វូងបែបនេះ មិនធានាថាអាចនឹងទទួលបានប្រាក់ចំណេញនោះទេ។
ជាក់ស្តែងក្នុងអំឡុងពេលមុនការផ្ទុះរីករាលដាលជំងឺកូវីដ១៩ នៅឆ្នាំ២០១៩ ជាពេលដែលតម្លៃអចលនទ្រព្យបានឡើងខ្ពស់ ហើយមនុស្សជាច្រើនបាននាំគ្នាសំរុកវិនិយោគលើអចលនទ្រព្យ ប៉ុន្តែមកដល់ពេលនេះពួកគេមិនទទួលបានប្រាក់ចំណេញនោះទេគឺមានតែខាតបង់ព្រោះតម្លៃអចលនទ្រព្យបានចុះតម្លៃពីចន្លោះ៤០%ទៅ៥០%ឯណោះ។ ដូច្នេះសូមប្រុងប្រយត្ន័ចំពោះការវិនិយោគតាមគ្នាបែបនេះ។

២.ទិញអចលនទ្រព្យ៖
តម្លៃអចនទ្រព្យនៅតំបន់មួយចំនួនជាពិសេសជាយក្រុងភ្នំពេញបានធ្លាក់ចុះពីចន្លោះ៤០% ទៅ៥០% ដូច្នេះប្រសិនបើអ្នកមានតំរូវការក្នុងការប្រើប្រាស់អចលនទ្រព្យ (ដូចជាផ្ទះសំរាប់ស្នាក់នៅ ឃ្លាំងសំរាប់ស្តុកទំនិញ ការរិយាល័យសំរាប់ក្រុមហ៊ុនរបស់អ្នក។ ផងនោះ អ្នកគួរពិចារណាទិញអចលនទ្រព្យទាំងនោះនៅពេលនេះ។ បន្ថែមលើនេះប្រសិនបើអ្នកមានទុនគ្រប់គ្រាន់ អាចវិនិយោគសំរាប់រយៈពេលវែងបានក៏គួរពិចារណាផងដែរ។
៣.ទិញភាគហ៊ុន៖
តម្លៃហ៊ុនរបស់ក្រុមហ៊ុនជាច្រើនដែលបានចុះបញ្ជីនៅផ្សារហ៊ុនកម្ពុជាក៏បានចុះថ្លៃយ៉ាងខ្លាំងផងដែរក្នុងខណៈដែលក្រុមហ៊ុនទាំងនោះកំពុងដំណើរការល្អ និងមានប្រាក់ចំណេញអាចបែងចែកជាភាគលាភទៀតផង។
ជាក់ស្តែងតម្លៃហ៊ុនរបស់ធនាគារ Acleda bank បានចុះថ្លៃរហូតដល់ទៅជិត៥៥% ឯណោះបើប្រៀបធៀបនឹងតម្លៃពេលឡើងផ្សារហ៊ុនដំបូង។ គឺបានចុះតម្លៃពី ១៦២០០រៀល ក្នុងមួយហ៊ុនមកត្រឹមតែតម្លៃ ៧៣០០រៀលក្នុងមួយហ៊ុននៅថ្ងៃនេះ។
ការណ៍នេះបានបង្ហាញនូវឱកាសដល់អ្នកវិនិយោគក្នុងការពិចារណាវិនិយោគលើភាគហ៊ុន ជាពិសេសភាគហ៊ុនរបស់ធនាគារ Acleda bank៕
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


