សេដ្ឋកិច្ច
ភាគហ៊ុនរបស់ Evergrande ធ្លាក់ចុះ ២៥ ភាគរយ បន្ទាប់ពីចាប់ខ្លួនបុគ្គលិកគ្រប់គ្រងទ្រព្យសម្បត្តិ
ភាគហ៊ុនក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យចិន Evergrande នៅថ្ងៃចន្ទនេះបានធ្លាក់ចុះ ២៥ ភាគរយ ខណៈដែលទីផ្សារបានបើកនៅក្នុងទីក្រុងហុងកុង ដោយសារតែការចាប់ខ្លួនបុគ្គលិកជាច្រើននាក់របស់ក្រុមហ៊ុនដែលជំពាក់បំណុលគេនៅក្នុងប្រទេសចិន ។

តម្លៃភាគហ៊ុន Evergrande បានធ្លាក់ចុះដល់ ០.៤៧ ដុល្លារហុងកុងក្នុងមួយហ៊ុន ក្នុងការជួញដូរពេលព្រឹក ដែលជាតម្លៃទាបបំផុតក្នុងរយៈពេល ២ សប្តាហ៍ ។
ទន្ទឹមនោះ កត្តាដែលធ្វើឲ្យភាគហ៊ុនធ្លាក់ចុះ គឺបណ្តាលមកពីបុគ្គលិកជាច្រើននាក់នៃក្រុមហ៊ុនបុត្រសម្ព័ន្ធហិរញ្ញវត្ថុ Evergrande គឺក្រុមហ៊ុន Evergrande Wealth Management ត្រូវបានចាប់ខ្លួន ។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ កាលពីថ្ងៃសុក្រសប្តាហ៍មុន និយតករហិរញ្ញវត្ថុជាតិរបស់ប្រទេសចិន បានបើកភ្លើងខៀវលើការកាន់កាប់ក្រុមហ៊ុនបុត្រសម្ព័ន្ធធានារ៉ាប់រងដែលក្ស័យធនរបស់ Evergrande គឺក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត Evergrande Wealth Management ទៅឲ្យក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត Haigang ដែលជារបស់រដ្ឋគ្រប់គ្រងជំនួសវិញ ។
គួរបញ្ជាក់ថា Evergrande ជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យដែលជំពាក់បំណុលច្រើនបំផុតលើពិភពលោក ដែលមានបំណុលប្រមាណ ៣២៨ ពាន់លានដុល្លារអាមេរិកនៅចុងខែមិថុនា ៕
ប្រែសម្រួល៖ នាង រតនៈ
ប្រភព៖ CNA
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


