ព័ត៌មានជាតិ
អេស៊ីលីដានឹងបែងចែកប្រាក់ចំណេញឆ្នាំ២០២៤ ២០% ដល់ភាគហ៊ុនិក
ដោយអនុលោមតាមសេចក្តីសម្រេច នៃកិច្ចប្រជុំមហាសន្និបាតភាគហ៊ុនិក សាមញ្ញលើកទី២៥ របស់ធនាគារ អេស៊ីលីដា នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥ ភាគហ៊ុនិកបានអនុម័តការបែងចែកភាគលាភជាសាច់ប្រាក់ចំនួន ២០% នៃប្រាក់ចំណេញក្នុងឆ្នាំ២០២៥ ដល់ធនាគារអេស៊ីលីដា។

នៅក្នុងការអនុម័តនោះ បានឱ្យដឹងថា ភាគលាបជាសាច់ប្រាក់ ២០% ដែលផ្តល់ជូនដល់ភាគហ៊ុនិករបស់ធនាគារ អេស៊ីលីដា ចំនួន ៤៩៣.៣៨៣.២០០.០០០រៀល ស្មើនឹង៩៨.៦៧៦.៦៥៨.២២៦,៩៩រៀល ក្នុងអត្រា ២២៧,៨០៤៩ រៀល ក្នុងមួយ ភាគហ៊ុន និងរក្សាប្រាក់ចំណេញនៅសល់ក្នុងខ្ទង់ប្រាក់ចំណេញរក្សាទុករបស់ធនាគារ អេស៊ីលីដា ដែលនឹងត្រូវអនុម័តចុង ក្រោយដោយអាជ្ញាធរពាក់ព័ន្ធ។
ដោយឡែកចំពោះកាលបរិច្ឆេទកំណត់ទុក សម្រាប់ប្រកាសបញ្ជីឈ្មោះភាគហ៊ុនិក ដែលត្រូវទទួល បានភាគលាភ (កាលបរិច្ឆេទកំណត់ទុកនៃការបែងចែកភាគលាភ) គឺនៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៥។

ជាមួយគ្នានោះដែរ ពាក់ព័ន្ធនិងភាគហ៊ុនិកដែលលក់មូលបត្រកម្មសិទ្ធិ (ភាគហ៊ុន) របស់ខ្លួនទៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៥ នឹងទៅតែមានសិទ្ធិទទួលបានភាគលាភ។ មួយវិញទៀតភាគហ៊ុនិកដែលទិញមូលបត្រកម្មសិទ្ធិ (ភាគហ៊ុន) របស់ខ្លួននៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៥ នឹងមិនមានសិទ្ធិ ទទួលបានភាគលាភនេះទេ និង ភាគលាភនេះនឹងត្រូវបែងចែកជូនភាគហ៊ុនិក បន្ទាប់ពីទទួលបានការអនុម័តពីអាជ្ញាធរពាក់ព័ន្ឋ៕
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


