មហាសេដ្ឋីពិភព​លោក Archives - Kampuchea Thmey Daily

Bill Gates សារភាព​​ថា មានចំណង​​ស្នេហា​ជាមួយស្តី្ររុស្ស៊ី​២នាក់​តាមរយៈ​ Epstein
មហាសេដ្ឋីប្រាក​ពាន់​លាន​ លោក Bill Gates បាន​សារភាព​​ថា ខ្លួនបាន​សាង​​​«កំហុសដ៏ធំមួយ» ក្នុងការភ្ជាប់ទំនាក់ទំនងជាមួយ លោក Jeffrey Epstein។ លោក បាន​ប្រាប់បុគ្គលិកនៅមូលនិធិសប្បុរសធម៌​របស់​លោក​​ថា លោកពិតជាមានទំនាក់ទំនងស្នេហាជាមួយស្ត្រីរុស្ស៊ីពីរនាក់មែន ប៉ុន្តែបដិសេធការជាប់ពាក់ព័ន្ធនឹងឧក្រិដ្ឋកម្ម​ផ្លូវភេទលើក្មេងៗ។

រូបភាព៖Reuters

ចេញផ្សាយដោយ BBC កាលពីថ្ងៃទី២៥កុម្ភៈ​ ​មហាសេដ្ឋី​ជា​សហស្ថាបនិកក្រុមហ៊ុន Microsoft ​លោក Bill Gates គឺជាឈ្មោះលេចធ្លោម្នាក់ក្នុងចំណោមឈ្មោះបុគ្គលល្បីៗដែលលេចឡើងក្នុងឯកសារចេញផ្សាយដោយក្រសួងយុត្តិធម៌សហរដ្ឋអាមេរិក ព្រមទាំងបង្ហាញពីមិត្តភាពជិតស្និទ្ធ ការជួញដូរហិរញ្ញវត្ថុខុសច្បាប់ ជាពិសេសរូបថតឯកជនជាមួយជនល្មើសផ្លូវភេទដែលត្រូវបានកាត់ទោស គឺមហាសេដ្ឋី Epstein។

ស្ថិតនៅចំពោះមុខបុគ្គលិកមូលនិធិ មហាសេដ្ឋីពិភពលោករូបនេះបានសម្តែងការសោកស្តាយជាពន់ពេក នូវទំនាក់ទំនងផ្ទាល់ខ្លួនជាមួយ Epstein ដោយវាបានប៉ះពាល់ដល់ការងាររបស់អង្គការសប្បុរសធម៌របស់លោកយ៉ាងខ្លាំង។ ជាពិសេសការលេចធ្លាយសំឡេង ដែលបានចេញផ្សាយដោយ The Wall Street Journal នាពេលថ្មីៗនេះថែមទៀត។

លោកបាននិយាយថា «វាជាកំហុសដ៏ធំមួយក្នុងការចំណាយពេលជាមួយលោក Epstein។ ខ្ញុំសុំទោសចំពោះអ្នកគ្រប់គ្នាដែលត្រូវបានទាញចូលទៅក្នុងរឿងនេះ ដោយសារតែកំហុសដែលខ្ញុំបានធ្វើកាលពីអតីតកាល»។ នៅក្នុងនោះដែរ លោកនៅតែអះអាងថា ខ្លួនមិនបានធ្វើអ្វីខុសច្បាប់ទេ។

នៅក្នុងសេចក្តីព្រាងអ៊ីមែលមួយក្នុងចំណោមឯកសារដែលចេញផ្សាយដោយក្រសួងយុត្តិធម៌ លោក Epstein បានចោទប្រកាន់លោក Gates ថា មហាសេដ្ធីជាប់ពាក់ព័ន្ធនឹងរឿងមិនល្អជាច្រើន ជាពិសេសទំនាក់ទំនងរបស់គាត់ជាមួយលោក Gates មានចាប់ពីការជួយសេដ្ឋីបច្ចេកវិទ្យាឲ្យទទួលបានគ្រឿងញៀន ដើម្បីដោះស្រាយផលវិបាកនៃការរួមភេទជាមួយក្មេងស្រីរុស្ស៊ី រហូតដល់ការសម្របសម្រួលការណាត់ជួបខុសច្បាប់របស់គាត់ជាមួយស្ត្រីរៀបការរួច។

ទោះជាយ៉ាងណាក៏ដោយ លោក Gates បានសារភាពនៅឯសាលាក្រុងចំពោះអំពើពីរយ៉ាងរបស់លោកថា «ខ្ញុំពិតជាមានអំពើទំនាក់ទំនងស្នេហាមែន ទីមួយ ជាមួយអ្នកលេងល្បែងស៊ីសងជនជាតិរុស្ស៊ីម្នាក់ដែលបានជួបខ្ញុំនៅក្នុងព្រឹត្តិការណ៍ស្ពាន និងមួយទៀតជាមួយអ្នករូបវិទ្យានុយក្លេអ៊ែររុស្ស៊ីម្នាក់ទៀត ដែលខ្ញុំបានជួបតាមរយៈសកម្មភាពអាជីវកម្ម»។

ប៉ុន្តែលោកនៅតែបដិសេធការជាប់ពាក់ព័ន្ធណាមួយជាមួយជនរងគ្រោះច្រើនរូបរបស់មហាសេដ្ធី Epstein ដែលបានសម្លាប់ខ្លួននៅក្នុងបន្ទប់ឃុំឃាំងមួយក្នុងទីក្រុងញូវយ៉កកាលពីឆ្នាំ ២០១៩ ខណៈពេលកំពុងរង់ចាំការកាត់ក្តីពីបទជួញដូរផ្លូវភេទលើក្មេងស្រីមិនទាន់គ្រប់អាយុ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

The post Bill Gates សារភាព​​ថា មានចំណង​​ស្នេហា​ជាមួយស្តី្ររុស្ស៊ី​២នាក់​តាមរយៈ​ Epstein appeared first on Kampuchea Thmey Daily.

Oxfam៖ ចំនួន​មហាសេដ្ឋី​កើន​ឡើង ​ជាឱនភាព​នយោបាយ និងបំផ្លាញ​​​សិទ្ធិ​​មនុស្សធ្ងន់ធ្ងរ
ទ្រព្យ​សម្បត្តិ​របស់​មហា​សេដ្ឋី​នៅ​សកល​លោក​​បាន​កើន​ឡើង​ដល់​កំណត់​ត្រា​មួយ​នៅឆ្នាំ២០២៥​។ នេះ​បើ​តាម​អង្គ​ការ​សប្បុ​រស​ធម៌ Oxfam រាយ​ការណ៍​នៅ​ថ្ងៃ​ទី១៩​ខែមករា ដោយ​ព្រមាន​អំពី​ផល​វិបាក​នៃ​នយោ​បាយ​ ជាពិសេស​គ្រោះ​ថ្នាក់​ខ្ពស់​ នៅ​ពេល​ដែល​ឥស្ស​រ​ជន​សកល​ប្រមូល​ផ្តុំ​នៅ​លើ​វេទិកា​សេដ្ឋកិច្ច​ពិភពលោក (WEF)។

ការជួបជុំរបស់មហាសេដ្ឋីអាមេរិក។ Jacaranda FM

គោល​នយោបាយ​របស់​ប្រធានា​ធិបតី​អាមេរិក​ លោក ដូណាល់ ត្រាំ​ បាន​ជំរុញ​ទ្រព្យ​សម្បត្តិ​របស់​អ្នក​មាន​ខ្លាំង​ កើន​ឡើង​​ ១៦.២ភាគរយ​​ក្នុង​ឆ្នាំ​ដំបូង​នៃ​អាណត្តិ​ទី​ពីរ​របស់​លោក រហូត​ដល់ ១៨.៣ទ្រីលាន​ដុល្លារ​។ នេះ​បើ​តាម​អង្គ​ការ​ក្រៅ​រដ្ឋា​ភិបាល​​បាន​​លើកឡើង​ ​នៅ​ក្នុង​របាយ​ការណ៍​ដែល​ចេញ​ផ្សាយ​ជា​រៀង​រាល់​ឆ្នាំ​មុន​វេទិកា​សេដ្ឋកិច្ចសកលនៅទីក្រុង ​Davos ។

អង្គ​ការ Oxfam បានលើក​ឡើង​ថា៖«សកម្ម​ភាព​របស់​ប្រធានា​ធិបតី​ លោក ដូណាល់ ត្រាំ​  រួម​ទាំង​ការ​រារាំង​​នឹង​បទ​ប្បញ្ញត្តិ និងការ​ធ្វើ​ឱ្យ​ខូច​ដល់​កិច្ច​ព្រម​ព្រៀង​ ក្នុង​ការ​បង្កើន​ការ​យក​ពន្ធ​សាជីវកម្ម​បាន​ផ្តល់​អត្ថ​ប្រយោជន៍​ដល់​អ្នក​មាន​បំផុត​នៅ​ជុំវិញ​ពិភព​លោក»។

តាមភ្នាក់ងារ AFP, ពិភពលោកនា​ពេល​បច្ចុប្បន្ន​មាន​មហា​សេដ្ឋី​ច្រើន​ជាង ៣ ០០០នាក់​ជា​លើក​ដំបូង មាន​អ្នក​មាន​កំពូល​ទាំង​១២​ ដែល​ដឹក​នាំ​ដោយ​ប្រធាន ​ក្រុម​ហ៊ុន Tesla និង SpaceX របស់​លោក Elon Musk ដែល​មានទ្រព្យ​សម្បត្តិ​ច្រើន​ជាង​ពាក់​កណ្តាល​នៃ​មនុស្ស​ជាតិ​ក្រី​ក្រ​បំផុត ឬ​ច្រើន​ជាង​បួន​ប៊ី​លាន​នាក់​។

មិន​តែ​ប៉ុណ្ណោះ Oxfam បាន​លើក​ឡើង​ទៀត​ថា ការ​កើន​ឡើង​នៃ​ប្រាក់​ទាំង​នេះកំពុង​ទិញ​អំណាច​នយោបាយ ដែល​មាន​សិទ្ធ​លើ​ការ​ទិញស្ថាប័ន​​កាសែត​ និង​​ប្រព័ន្ធ​ផ្សព្វផ្សាយ​ផ្សេង​ទៀត​ ដូច​ជា​ការ​កាន់​កាប់​កម្មវិធី​ X របស់​លោក Musk ឬ​ការ​ទិញ​ស្ថាប័ន​ The Washington Post ដោយ Jeff Bezos របស់ Amazon ។

នាយក​ប្រតិបត្តិ​របស់ Oxfam លោក Amitabh Behar បានសម្តែង​ក្តី​បារម្ភ​ថា៖«គម្លាត​កាន់​តែ​ឆ្ងាយ​ទៅៗ រវាង​អ្នក​មាន​និង​អ្នកក្រ ជាពិសេស​អ្នក​ផ្សេង​ទៀត​ បង្កើត​ឱ្យ​មាន​ឱនភាព​នយោបាយ​ដែល​មាន​គ្រោះ​ថ្នាក់​ខ្ពស់​ និង​មិន​មាន​និរន្តរ​ភាព​»។

តែ​យ៉ាង​ណា សម្រាប់ Oxfam ការ​សម្រេច​ចិត្ត​របស់​ទី​ក្រុង​វ៉ាស៊ីន​តោន​ក្នុង​ការ​លើក​លែង​ពន្ធ​ពហុ​ជាតិ​សាសន៍​របស់​សហ​រដ្ឋ​អាមេរិក​ពី​អត្រា​ពន្ធ​អប្ប​បរមា​ ដែល​បាន​ព្រម​ព្រៀង​ជា​អន្តរ​ជាតិ​ចំនួន​ ១៥ភាគរយ​ គឺ​ជា​ឧទាហរណ៍​ជាក់​ស្តែង​នៃ​ការ​មិន​អើពើ​នឹង​វិសមភាព​ដែល​កំពុង​កើន​ឡើង​។​

ក្នុង​របាយ​ការណ៍ Oxfam បាន​បន្ត​ថា៖ «នៅ​​ប្រទេស​​មួយ​​ទៅ​​មួយ​​ប្រទេស​ផ្សេង​ទៀត​ មហា​សេដ្ឋី​​មិន​​ត្រឹម​​តែ​​ប្រមូល​​ទ្រព្យ​​សម្បត្តិ​​ច្រើន​​លើស​​លុប​ពេល​​ដែល​​អាច​​ចំណាយ​​បាន​​នោះ​​ទេ ប៉ុន្តែ​​ថែម​​ទាំង​​បាន​​ប្រើ​​ទ្រព្យ​​សម្បត្តិ​​នេះ​ ​ដើម្បី​​ធានា​​អំណាច​​នយោបាយ​​ដើម្បី​​បង្កើត​​ច្បាប់​​ដែល​​​កំណត់​​សេដ្ឋកិច្ច និង​​គ្រប់គ្រង​​ប្រទេស​ជាតិផង​ដែរ»​។

របាយការណ៍​សង្កត់​ធ្ងន់​ថា​៖ «អំណាច​បែប​នេះ​ផ្តល់​ឱ្យ​មហា​សេដ្ឋី​ចាប់​យក​អនាគត​របស់​យើង​ទាំងអស់គ្នា បំផ្លាញ​សេរីភាព​នយោបាយ និង​បំផ្លាញ​សិទ្ធិ​របស់​មនុស្ស​ជា​ច្រើន​»៕

ប្រែសម្រួល៖ ណឺ មិនា

The post Oxfam៖ ចំនួន​មហាសេដ្ឋី​កើន​ឡើង ​ជាឱនភាព​នយោបាយ និងបំផ្លាញ​​​សិទ្ធិ​​មនុស្សធ្ងន់ធ្ងរ appeared first on Kampuchea Thmey Daily.

មហាសេដ្ឋី Warren ប្រកាសចូលនិវត្តន៍ ដោយបរិច្ចាគប្រាក់នៅសល់ ទៅឲ្យមូលនិធិគ្រួសារ
នៅក្នុងលិខិតប្រចាំឆ្នាំផ្ញើរទៅកាន់ម្ចាស់ភាគទុន កាលពីថ្ងៃទី ១១ ខែវិច្ឆិកា មហាសេដ្ឋីពិភពលោក Warren Buffett បានប្រកាសថា គាត់នឹងចូលនិវត្តន៍ក្នុងនាមជានាយកប្រតិបត្តិនៃក្រុមហ៊ុន Berkshire Hathaway  បន្ទាប់ពីលាលែងពីតំណែងនៅចុងឆ្នាំនេះ ហើយត្រៀមនឹងបរិច្ចាគប្រាក់នៅសល់ចំនួន ១៤៩ ពាន់លានដុល្លារ ទៅកាន់មូលនិធិគ្រួសាររបស់លោក។

មហាសេដ្ឋីពិភពលោក Warren Buffett  (រូបភាព៖ Bloomberg)

លោកនឹងលែងសរសេរសារជារបាយការណ៍ប្រចាំឆ្នាំរបស់ក្រុមហ៊ុនទៀតហើយ ប៉ុន្តែនឹងបន្តផ្ញើសារនៅក្នុងពិធីថ្លែងអំណរគុណប្រចាំឆ្នាំ។ អ្វីដែលសំខាន់ជាងនេះទៅទៀត គាត់នឹងបង្កើនសកម្មភាពសប្បុរសធម៌រផ្ទាល់ខ្លួន ដោយបរិច្ចាគភាគហ៊ុន Berkshire Hathaway ចំនួន ១៤៩ ពាន់លានដុល្លារដែលគាត់នៅតែកាន់កាប់។

លោក Buffett នឹងត្រូវជំនួសនៅឆ្នាំក្រោយដោយលោក Greg Abel មានវ័យ ៦៣ឆ្នាំ។ លោក Abel បច្ចុប្បន្នជាអនុប្រធានទទួលបន្ទុកប្រតិបត្តិការ មិនមែនធានារ៉ាប់រងរបស់ Berkshire ហើយត្រូវបានតែងតាំងឲ្យកាន់តំណែងនេះដោយលោក Buffett ចាប់តាំងពីឆ្នាំ ២០២១។

មហាសេដ្ឋីពិភពលោករូបនេះ ក៏បានធ្វើបច្ចុប្បន្នភាពស្ថានភាពសុខភាពផ្ទាល់ខ្លួនផងដែរ។ លោកបានទទួលស្គាល់ថា ទោះបីជាការធ្វើដំណើរយឺត និងការអានកាន់តែពិបាកក៏ដោយ លោកនៅតែមានអារម្មណ៍ល្អគួរឲ្យភ្ញាក់ផ្អើល ហើយនៅតែទៅការិយាល័យ ៥ ថ្ងៃក្នុងមួយសប្តាហ៍ ដើម្បីធ្វើការជាមួយមិត្តរួមការងារ។

ទោះជាយ៉ាងណាក៏ដោយ មហាសេដ្ឋីអាយុ ៩៥ ឆ្នាំរូបនេះ បានទទួលស្គាល់ថា ពេលវេលាដែលនៅសល់របស់លោកមានកំណត់។ ដោយមានបំណងចង់បរិច្ចាគទ្រព្យសម្បត្តិដ៏ច្រើនសន្ធឹកសន្ធាប់ដែរ។ លោកទើបតែបានប្តូរភាគហ៊ុនចំនួន ១,៨០០ហ៊ុន ដែលមានតម្លៃសរុប ១.៣៥ ពាន់លានដុល្លារអាមេរិក ទៅជាភាគហ៊ុន B ដែលមានតម្លៃថោកជាងរបស់ក្រុមហ៊ុន ហើយបានបរិច្ចាគវាទៅឲ្យមូលនិធិសប្បុរសធម៌ចំនួន៤ របស់គ្រួសារលោក។

បើទោះជាលោកលែងកាន់កាប់តំណែងក៏ពិតមែន ប៉ុន្តែសេដ្ធីពាន់លាន Buffett នៅតែមានក្ដីរំពឹងថា ក្រុមដែលលោកបានដឹកនាំអស់រយៈពេល ៦ទសវត្សរ៍ នឹងនៅតែបន្តរីកចម្រើន បន្ទាប់ពីការលាលែងពីតំណែង។ ជាក់ស្ដែង ភាគហ៊ុន Berkshire Hathaway (BRK.B) បានកើនឡើងជាង ១០% នៅឆ្នាំនេះ ដែលនាំឲ្យមូលធនទីផ្សាររបស់ក្រុមហ៊ុនកើនឡើងដល់ ១ ពាន់ពាន់លានដុល្លារឯណោះ៕

រូបភាព៖Reuters

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអានខាងក្រោមនេះ៖

ជីវិតដ៏សន្សំសំចៃ របស់មហាសេដ្ឋីពិភពលោក  Warren Buffett

The post មហាសេដ្ឋី Warren ប្រកាសចូលនិវត្តន៍ ដោយបរិច្ចាគប្រាក់នៅសល់ ទៅឲ្យមូលនិធិគ្រួសារ appeared first on Kampuchea Thmey Daily.

បញ្ជី​ទ្រព្យសម្បត្តិមហាសេដ្ឋីទាំង ១០ ​លើពិភព​លោក
លោក អេឡុន ម៉ាសក៍ ​បានសម្រេចនូវ​កំណត់ត្រាមហាសេដ្ឋីពិភព​លោក​ថ្មី ដោយ​ក្លាយជាបុគ្គលតែម្នាក់គត់ក្នុងប្រវត្តិសាស្រ្ត ដែល​មាន​ទ្រព្យសម្បត្តិកន្លះទ្រីលាន​ដុល្លារ ឬ ៥០០ ប៊ីលាន​ដុល្លារ កាលពីថ្ងៃពុធ។

ទស្សនាវដ្ដី Forbes បាន​ចុះផ្សាយដោយ​ស្រង់ទិន្នន័យ​ពីគេហទំព័រ «Real-Time Billionaires» របស់ខ្លួនថា គិតត្រឹមម៉ោង ៣ រសៀលថ្ងៃពុធ​ (ម៉ោង​នៅ​សហរដ្ឋអាមេរិក) ទ្រព្យសម្បត្តិរបស់លោក​ ម៉ាសក៍ បាន​ហក់ឡើងដល់ ៥០០,១ ប៊ីលាន​ដុល្លារ ដែល​បន្តធ្វើឱ្យ​ជាមហាសេដ្ឋីមាន​ទ្រព្យ​សម្បត្តិ​រាប់រយប៊ីលាន​ដុល្លារច្រើនជាងគេនៅលើពិភព​លោក។ ប៉ុន្តែចំនួន​នេះបាន​ធ្លាក់ចុះមកវិញបន្តិចមកត្រឹម ៤៩៩,១ ប៊ីលាន​ដុល្លារ គិតត្រឹមថ្ងៃព្រហស្បតិ៍នេះ។

មែនទែនទៅ លោក អេឡុន ម៉ាសក៍ មាន​ទ្រព្យសម្បត្តិ ១៥០ ប៊ីលាន​ដុល្លារ លើសអ្នកមាន​បំផុតទី២លើពិភពលោក។ យ៉ាងណាមិញ តួលេខនេះតែងតែមាន​ការប្រួលប្រែជាប្រចាំ ដោយអាស្រ័យលើការឡើងឬចុះ​ទីផ្សារភាគហ៊ុននៃក្រុមហ៊ុន​របស់មហាសេដ្ឋីទាំងអស់នោះ។

នេះគឺជាបញ្ជីរាយឈ្មោះ និងទ្រព្យសម្បត្តិមហាសេដ្ឋីពិភព​លោក​កំពូលៗទាំង ១០ គិតត្រឹមម៉ោង ៤ រសៀលថ្ងៃព្រហស្បតិ៍នៅកម្ពុជា (ម៉ោង ៣ យប់នៅសហរដ្ឋអាមេរិក)៖

លេខរៀង

ឈ្មោះ

ទ្រព្យសម្បត្តិ (ប៊ីលាន​ដុល្លារ)

ក្រុមហ៊ុន/ប្រភព

ប្រទេស

១

អេឡុន ម៉ាសក៍

៤៩៩,១

Tesla, SpaceX

សហរដ្ឋអាមេរិក

២

ឡារី អេលីសុន

៣៥០,៧

Oracle

សហរដ្ឋអាមេរិក

៣

ម៉ាក ហ្សូហ្កាប៊ឺគ

២៤៥,៨

Facebook

សហរដ្ឋអាមេរិក

៤

ចេហ្វ បេហ្សូស

២៣៣,៥

Amazon

សហរដ្ឋអាមេរិក

៥

ឡារី ផេចហ្វ៍

២០៣,៧

Google

សហរដ្ឋអាមេរិក

៦

ហ្សឺហ្គេយ៍ ប្រ៊ីន

១៨៩

Google

សហរដ្ឋអាមេរិក

៧

ចេនហ្សិន ហ៊ង

១៦២,៦

Nvidia

សហរដ្ឋអាមេរិក

៨

ប៊ឺណាដ អាណល់ថ៍ ​&គ្រួសារ

១៦០,៦

LVMH

បារាំង

៩

ស្ទីវ បលមឺរ

១៥៦,៤

Microsoft

សហរដ្ឋអាមេរិក

10

វ៉រឺន បុហ្វេត

១៤៨,៥

Berksire Hathaway

សហរដ្ឋអាមេរិក

The post បញ្ជី​ទ្រព្យសម្បត្តិមហាសេដ្ឋីទាំង ១០ ​លើពិភព​លោក appeared first on Kampuchea Thmey Daily.