ព័ត៌មានអន្ដរជាតិ
Oxfam៖ ចំនួនមហាសេដ្ឋីកើនឡើង ជាឱនភាពនយោបាយ និងបំផ្លាញសិទ្ធិមនុស្សធ្ងន់ធ្ងរ
ទ្រព្យសម្បត្តិរបស់មហាសេដ្ឋីនៅសកលលោកបានកើនឡើងដល់កំណត់ត្រាមួយនៅឆ្នាំ២០២៥។ នេះបើតាមអង្គការសប្បុរសធម៌ Oxfam រាយការណ៍នៅថ្ងៃទី១៩ខែមករា ដោយព្រមានអំពីផលវិបាកនៃនយោបាយ ជាពិសេសគ្រោះថ្នាក់ខ្ពស់ នៅពេលដែលឥស្សរជនសកលប្រមូលផ្តុំនៅលើវេទិកាសេដ្ឋកិច្ចពិភពលោក (WEF)។

គោលនយោបាយរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានជំរុញទ្រព្យសម្បត្តិរបស់អ្នកមានខ្លាំង កើនឡើង ១៦.២ភាគរយក្នុងឆ្នាំដំបូងនៃអាណត្តិទីពីររបស់លោក រហូតដល់ ១៨.៣ទ្រីលានដុល្លារ។ នេះបើតាមអង្គការក្រៅរដ្ឋាភិបាលបានលើកឡើង នៅក្នុងរបាយការណ៍ដែលចេញផ្សាយជារៀងរាល់ឆ្នាំមុនវេទិកាសេដ្ឋកិច្ចសកលនៅទីក្រុង Davos ។
អង្គការ Oxfam បានលើកឡើងថា៖«សកម្មភាពរបស់ប្រធានាធិបតី លោក ដូណាល់ ត្រាំ រួមទាំងការរារាំងនឹងបទប្បញ្ញត្តិ និងការធ្វើឱ្យខូចដល់កិច្ចព្រមព្រៀង ក្នុងការបង្កើនការយកពន្ធសាជីវកម្មបានផ្តល់អត្ថប្រយោជន៍ដល់អ្នកមានបំផុតនៅជុំវិញពិភពលោក»។
តាមភ្នាក់ងារ AFP, ពិភពលោកនាពេលបច្ចុប្បន្នមានមហាសេដ្ឋីច្រើនជាង ៣ ០០០នាក់ជាលើកដំបូង មានអ្នកមានកំពូលទាំង១២ ដែលដឹកនាំដោយប្រធាន ក្រុមហ៊ុន Tesla និង SpaceX របស់លោក Elon Musk ដែលមានទ្រព្យសម្បត្តិច្រើនជាងពាក់កណ្តាលនៃមនុស្សជាតិក្រីក្របំផុត ឬច្រើនជាងបួនប៊ីលាននាក់។
មិនតែប៉ុណ្ណោះ Oxfam បានលើកឡើងទៀតថា ការកើនឡើងនៃប្រាក់ទាំងនេះកំពុងទិញអំណាចនយោបាយ ដែលមានសិទ្ធលើការទិញស្ថាប័នកាសែត និងប្រព័ន្ធផ្សព្វផ្សាយផ្សេងទៀត ដូចជាការកាន់កាប់កម្មវិធី X របស់លោក Musk ឬការទិញស្ថាប័ន The Washington Post ដោយ Jeff Bezos របស់ Amazon ។
នាយកប្រតិបត្តិរបស់ Oxfam លោក Amitabh Behar បានសម្តែងក្តីបារម្ភថា៖«គម្លាតកាន់តែឆ្ងាយទៅៗ រវាងអ្នកមាននិងអ្នកក្រ ជាពិសេសអ្នកផ្សេងទៀត បង្កើតឱ្យមានឱនភាពនយោបាយដែលមានគ្រោះថ្នាក់ខ្ពស់ និងមិនមាននិរន្តរភាព»។
តែយ៉ាងណា សម្រាប់ Oxfam ការសម្រេចចិត្តរបស់ទីក្រុងវ៉ាស៊ីនតោនក្នុងការលើកលែងពន្ធពហុជាតិសាសន៍របស់សហរដ្ឋអាមេរិកពីអត្រាពន្ធអប្បបរមា ដែលបានព្រមព្រៀងជាអន្តរជាតិចំនួន ១៥ភាគរយ គឺជាឧទាហរណ៍ជាក់ស្តែងនៃការមិនអើពើនឹងវិសមភាពដែលកំពុងកើនឡើង។
ក្នុងរបាយការណ៍ Oxfam បានបន្តថា៖ «នៅប្រទេសមួយទៅមួយប្រទេសផ្សេងទៀត មហាសេដ្ឋីមិនត្រឹមតែប្រមូលទ្រព្យសម្បត្តិច្រើនលើសលុបពេលដែលអាចចំណាយបាននោះទេ ប៉ុន្តែថែមទាំងបានប្រើទ្រព្យសម្បត្តិនេះ ដើម្បីធានាអំណាចនយោបាយដើម្បីបង្កើតច្បាប់ដែលកំណត់សេដ្ឋកិច្ច និងគ្រប់គ្រងប្រទេសជាតិផងដែរ»។
របាយការណ៍សង្កត់ធ្ងន់ថា៖ «អំណាចបែបនេះផ្តល់ឱ្យមហាសេដ្ឋីចាប់យកអនាគតរបស់យើងទាំងអស់គ្នា បំផ្លាញសេរីភាពនយោបាយ និងបំផ្លាញសិទ្ធិរបស់មនុស្សជាច្រើន»៕
ប្រែសម្រួល៖ ណឺ មិនា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


