ព័ត៌មានអន្ដរជាតិ
Bill Gates សារភាពថា មានចំណងស្នេហាជាមួយស្តី្ររុស្ស៊ី២នាក់តាមរយៈ Epstein
មហាសេដ្ឋីប្រាកពាន់លាន លោក Bill Gates បានសារភាពថា ខ្លួនបានសាង«កំហុសដ៏ធំមួយ» ក្នុងការភ្ជាប់ទំនាក់ទំនងជាមួយ លោក Jeffrey Epstein។ លោក បានប្រាប់បុគ្គលិកនៅមូលនិធិសប្បុរសធម៌របស់លោកថា លោកពិតជាមានទំនាក់ទំនងស្នេហាជាមួយស្ត្រីរុស្ស៊ីពីរនាក់មែន ប៉ុន្តែបដិសេធការជាប់ពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មផ្លូវភេទលើក្មេងៗ។

ចេញផ្សាយដោយ BBC កាលពីថ្ងៃទី២៥កុម្ភៈ មហាសេដ្ឋីជាសហស្ថាបនិកក្រុមហ៊ុន Microsoft លោក Bill Gates គឺជាឈ្មោះលេចធ្លោម្នាក់ក្នុងចំណោមឈ្មោះបុគ្គលល្បីៗដែលលេចឡើងក្នុងឯកសារចេញផ្សាយដោយក្រសួងយុត្តិធម៌សហរដ្ឋអាមេរិក ព្រមទាំងបង្ហាញពីមិត្តភាពជិតស្និទ្ធ ការជួញដូរហិរញ្ញវត្ថុខុសច្បាប់ ជាពិសេសរូបថតឯកជនជាមួយជនល្មើសផ្លូវភេទដែលត្រូវបានកាត់ទោស គឺមហាសេដ្ឋី Epstein។
ស្ថិតនៅចំពោះមុខបុគ្គលិកមូលនិធិ មហាសេដ្ឋីពិភពលោករូបនេះបានសម្តែងការសោកស្តាយជាពន់ពេក នូវទំនាក់ទំនងផ្ទាល់ខ្លួនជាមួយ Epstein ដោយវាបានប៉ះពាល់ដល់ការងាររបស់អង្គការសប្បុរសធម៌របស់លោកយ៉ាងខ្លាំង។ ជាពិសេសការលេចធ្លាយសំឡេង ដែលបានចេញផ្សាយដោយ The Wall Street Journal នាពេលថ្មីៗនេះថែមទៀត។
លោកបាននិយាយថា «វាជាកំហុសដ៏ធំមួយក្នុងការចំណាយពេលជាមួយលោក Epstein។ ខ្ញុំសុំទោសចំពោះអ្នកគ្រប់គ្នាដែលត្រូវបានទាញចូលទៅក្នុងរឿងនេះ ដោយសារតែកំហុសដែលខ្ញុំបានធ្វើកាលពីអតីតកាល»។ នៅក្នុងនោះដែរ លោកនៅតែអះអាងថា ខ្លួនមិនបានធ្វើអ្វីខុសច្បាប់ទេ។
នៅក្នុងសេចក្តីព្រាងអ៊ីមែលមួយក្នុងចំណោមឯកសារដែលចេញផ្សាយដោយក្រសួងយុត្តិធម៌ លោក Epstein បានចោទប្រកាន់លោក Gates ថា មហាសេដ្ធីជាប់ពាក់ព័ន្ធនឹងរឿងមិនល្អជាច្រើន ជាពិសេសទំនាក់ទំនងរបស់គាត់ជាមួយលោក Gates មានចាប់ពីការជួយសេដ្ឋីបច្ចេកវិទ្យាឲ្យទទួលបានគ្រឿងញៀន ដើម្បីដោះស្រាយផលវិបាកនៃការរួមភេទជាមួយក្មេងស្រីរុស្ស៊ី រហូតដល់ការសម្របសម្រួលការណាត់ជួបខុសច្បាប់របស់គាត់ជាមួយស្ត្រីរៀបការរួច។
ទោះជាយ៉ាងណាក៏ដោយ លោក Gates បានសារភាពនៅឯសាលាក្រុងចំពោះអំពើពីរយ៉ាងរបស់លោកថា «ខ្ញុំពិតជាមានអំពើទំនាក់ទំនងស្នេហាមែន ទីមួយ ជាមួយអ្នកលេងល្បែងស៊ីសងជនជាតិរុស្ស៊ីម្នាក់ដែលបានជួបខ្ញុំនៅក្នុងព្រឹត្តិការណ៍ស្ពាន និងមួយទៀតជាមួយអ្នករូបវិទ្យានុយក្លេអ៊ែររុស្ស៊ីម្នាក់ទៀត ដែលខ្ញុំបានជួបតាមរយៈសកម្មភាពអាជីវកម្ម»។
ប៉ុន្តែលោកនៅតែបដិសេធការជាប់ពាក់ព័ន្ធណាមួយជាមួយជនរងគ្រោះច្រើនរូបរបស់មហាសេដ្ធី Epstein ដែលបានសម្លាប់ខ្លួននៅក្នុងបន្ទប់ឃុំឃាំងមួយក្នុងទីក្រុងញូវយ៉កកាលពីឆ្នាំ ២០១៩ ខណៈពេលកំពុងរង់ចាំការកាត់ក្តីពីបទជួញដូរផ្លូវភេទលើក្មេងស្រីមិនទាន់គ្រប់អាយុ៕
អត្ថបទ៖ សាង ស្រីល័ក្ខ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៩ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


