ព័ត៌មានអន្ដរជាតិ
បញ្ជីទ្រព្យសម្បត្តិមហាសេដ្ឋីទាំង ១០ លើពិភពលោក
លោក អេឡុន ម៉ាសក៍ បានសម្រេចនូវកំណត់ត្រាមហាសេដ្ឋីពិភពលោកថ្មី ដោយក្លាយជាបុគ្គលតែម្នាក់គត់ក្នុងប្រវត្តិសាស្រ្ត ដែលមានទ្រព្យសម្បត្តិកន្លះទ្រីលានដុល្លារ ឬ ៥០០ ប៊ីលានដុល្លារ កាលពីថ្ងៃពុធ។

ទស្សនាវដ្ដី Forbes បានចុះផ្សាយដោយស្រង់ទិន្នន័យពីគេហទំព័រ «Real-Time Billionaires» របស់ខ្លួនថា គិតត្រឹមម៉ោង ៣ រសៀលថ្ងៃពុធ (ម៉ោងនៅសហរដ្ឋអាមេរិក) ទ្រព្យសម្បត្តិរបស់លោក ម៉ាសក៍ បានហក់ឡើងដល់ ៥០០,១ ប៊ីលានដុល្លារ ដែលបន្តធ្វើឱ្យជាមហាសេដ្ឋីមានទ្រព្យសម្បត្តិរាប់រយប៊ីលានដុល្លារច្រើនជាងគេនៅលើពិភពលោក។ ប៉ុន្តែចំនួននេះបានធ្លាក់ចុះមកវិញបន្តិចមកត្រឹម ៤៩៩,១ ប៊ីលានដុល្លារ គិតត្រឹមថ្ងៃព្រហស្បតិ៍នេះ។
មែនទែនទៅ លោក អេឡុន ម៉ាសក៍ មានទ្រព្យសម្បត្តិ ១៥០ ប៊ីលានដុល្លារ លើសអ្នកមានបំផុតទី២លើពិភពលោក។ យ៉ាងណាមិញ តួលេខនេះតែងតែមានការប្រួលប្រែជាប្រចាំ ដោយអាស្រ័យលើការឡើងឬចុះទីផ្សារភាគហ៊ុននៃក្រុមហ៊ុនរបស់មហាសេដ្ឋីទាំងអស់នោះ។

នេះគឺជាបញ្ជីរាយឈ្មោះ និងទ្រព្យសម្បត្តិមហាសេដ្ឋីពិភពលោកកំពូលៗទាំង ១០ គិតត្រឹមម៉ោង ៤ រសៀលថ្ងៃព្រហស្បតិ៍នៅកម្ពុជា (ម៉ោង ៣ យប់នៅសហរដ្ឋអាមេរិក)៖
| លេខរៀង | ឈ្មោះ | ទ្រព្យសម្បត្តិ (ប៊ីលានដុល្លារ) | ក្រុមហ៊ុន/ប្រភព | ប្រទេស |
| ១ | អេឡុន ម៉ាសក៍ | ៤៩៩,១ | Tesla, SpaceX | សហរដ្ឋអាមេរិក |
| ២ | ឡារី អេលីសុន | ៣៥០,៧ | Oracle | សហរដ្ឋអាមេរិក |
| ៣ | ម៉ាក ហ្សូហ្កាប៊ឺគ | ២៤៥,៨ | សហរដ្ឋអាមេរិក | |
| ៤ | ចេហ្វ បេហ្សូស | ២៣៣,៥ | Amazon | សហរដ្ឋអាមេរិក |
| ៥ | ឡារី ផេចហ្វ៍ | ២០៣,៧ | សហរដ្ឋអាមេរិក | |
| ៦ | ហ្សឺហ្គេយ៍ ប្រ៊ីន | ១៨៩ | សហរដ្ឋអាមេរិក | |
| ៧ | ចេនហ្សិន ហ៊ង | ១៦២,៦ | Nvidia | សហរដ្ឋអាមេរិក |
| ៨ | ប៊ឺណាដ អាណល់ថ៍ &គ្រួសារ | ១៦០,៦ | LVMH | បារាំង |
| ៩ | ស្ទីវ បលមឺរ | ១៥៦,៤ | Microsoft | សហរដ្ឋអាមេរិក |
| 10 | វ៉រឺន បុហ្វេត | ១៤៨,៥ | Berksire Hathaway | សហរដ្ឋអាមេរិក |
-
ព័ត៌មានជាតិ២ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម១ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត


