មាន់ជល់ Archives - Kampuchea Thmey Daily

ពលរដ្ឋគាំទ្រសម្ដេចធិបតី ហ៊ុន ម៉ាណែត ចេញបញ្ជាឱ្យអភិបាលរាជធានី-ខេត្ត ត្រួតពិនិត្យទីតាំងល្បែងផ្សងសំណាង
ប្រជាពលរដ្ឋ បានសម្ដែងការគាំទ្រចំពោះ សម្ដេចធិបតី ហ៊ុន ម៉ាណែត ដែលចេញបញ្ជាឱ្យអភិបាលរាជធានី-ខេត្តទាំងអស់ នៅទូទាំងប្រទេស ត្រួតពិនិត្យជាបន្ទាន់លើទីតាំងល្បែងផ្សងសំណាង តាមអនឡាញ ខណៈដែលកន្លងមក ពលរដ្ឋខ្លះ បានអះអាងថា មានការភ្នាល់ល្បែងតាមអនឡាញ មិនថា ឡូតូ មាន់ជល់ ក្នុងមូលដ្ឋានរបស់ខ្លួន យ៉ាងគគ្រឹកគគ្រេង។

លោក ចាន់ ផាន ពលរដ្ឋរស់នៅ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ បានប្រាប់ឱ្យ កម្ពុជាថ្មី ដឹងថា ក្នុងនាមលោកជាប្រជាពលរដ្ឋខ្មែរមួយរូប លោក ពិតជាសប្បាយចិត្តយ៉ាងខ្លាំង និងគាំទ្រយ៉ាងពេញទំហឹង នៅពេលដែលបានឮសារសំឡេងរបស់ សម្ដេច ហ៊ុន ម៉ាណែត កាលពីថ្ងៃទី ១៤ កុម្ភៈ ម្សិលមិញនេះ ដែលសម្ដេចបានបញ្ជាឱ្យ អភិបាលរាជធានី-ខេត្តទាំងអស់ នៅទូទាំងប្រទេស ត្រូវត្រួតពិនិត្យមើលតាមមូលដ្ឋានរបស់ខ្លួន ចំពោះល្បែងស៊ីសងតាមអនឡាញ ជាបន្ទាន់។

លោក ចាន់ ផាន បន្ថែមទៀតថា ចំណាត់ការមួយនេះ ជារឿងដែលប្រពៃណាស់ ពីព្រោះថា ប្រសិនបើ នៅតែបន្តឱ្យមានការបើកល្បែងស៊ីសង តាមអនឡាញ យ៉ាងគគ្រឹកគគ្រេងបែបនេះ អ្នកដែលរងគ្រោះធំបំផុត គឺជាប្រជាពលរដ្ឋនេះតែម្ដង។

លោក ចាន់ ផាន បញ្ជាក់ទៀតថា ប្រសិនបើ ពលរដ្ឋនាំគ្នាលេងតែល្បែង គ្មានពេលរកស៊ីចិញ្ចឹមប្រពន្ធកូន ខាតបង់ថវិកា នាំឱ្យមានជម្លោះក្នុងគ្រួសារ ឬអាចកើតចេញជាអំពើហិង្សាក៏ថាបាន។ ម៉្យាងទៀត ស្របពេលដែលសេដ្ឋកិច្ចមានការធ្លាក់ចុះ ពលរដ្ឋមិនគួរនាំគ្នាលេងល្បែងនោះទេ ផ្ទុយទៅវិញ ពលរដ្ឋគួរតែរកមុខរបរធ្វើបន្ថែម ដូចជាការដាំដុះបន្លែ ត្រី សាច់ តាមផ្ទះវិញទើបប្រសើរ។ នេះជាការលើកឡើងរបស់ លោក ចាន់ ផាន។

ចំណែក អ្នកស្រី ស៊ាន យាង ពលរដ្ឋរស់នៅ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ក៏បានប្រាប់ឱ្យ កម្ពុជាថ្មី ដឹងដែរថា អ្នកស្រី សូមសម្ដែងការគាំទ្រចំពោះចំណាត់ការរបស់សម្ដេចធិបតី ដែលដាក់បទបញ្ជាឱ្យអាជ្ញាធរ គ្រប់បណ្ដារាជធានី-ខេត្ត ចុះពិនិត្យទីតាំងល្បែងតាមអនឡាញ នៅតាមមូលដ្ឋានរបស់ខ្លួន។

អ្នកស្រី បន្ថែមថា កន្លងមកនៅតាមមូលដ្ឋានរបស់អ្នកស្រី ក៏ឃើញមានការភ្នាល់ល្បែងតាមអានឡាញ ដូចជា ៖ មាន់ជល់ ឡូតូ យ៉ាងសកម្ម ផងដែរ។ ពលរដ្ឋរូបនេះ បន្ដថា ប្រសិនបើរាជរដ្ឋាភិបាល សម្រេចបិទល្បែងទាំងអស់នេះ ពលរដ្ឋដែលចូលចិត្តភ្នាល់ល្បែងទាំងនោះ នឹងងាកទៅរកការប្រកបមុខរបរ ឬការងារ តាមជំនាញរៀងៗខ្លួនវិញ ដែលនឹងអាចឱ្យសេដ្ឋកិច្ចគ្រួសារក៏បានប្រសើរឡើង ផងដែរ។

សូមជម្រាបថា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា កាលពីថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ២០២៤ ម្សិលមិញនេះ បានចេញសារសំឡេងជាបទបញ្ជា ឱ្យអភិបាលរាជធានី-ខេត្តទាំងអស់ នៅទូទាំងប្រទេស ត្រួតពិនិត្យជាបន្ទាន់លើទីតាំងល្បែងផ្សងសំណាង ក្នុងករណីមានបន្តបើកថ្មីទៀត សូមចាត់វិធានការបិទជាបន្ទាន់ និងរាយការណ៍ផ្ទាល់ជូនសម្តេច៕

អត្ថបទ ៖ សួស សិត

The post ពលរដ្ឋគាំទ្រសម្ដេចធិបតី ហ៊ុន ម៉ាណែត ចេញបញ្ជាឱ្យអភិបាលរាជធានី-ខេត្ត ត្រួតពិនិត្យទីតាំងល្បែងផ្សងសំណាង appeared first on Kampuchea Thmey Daily.

ឃាត់ខ្លួនមនុស្ស ១០ នាក់ និងចាប់យកវត្ថុតាងមួយចំនួន ករណីលេងល្បែងស៊ីសង​(ចាក់ភ្នាល់មាន់ជល់)
នគរបាល​ឃាត់ខ្លួន​មនុស្ស ១០ នាក់ និង​ចាប់​យក​វត្ថុតាង​មួយ​ចំនួន ពាក់ព័ន្ធ​ករណី​លេងល្បែង​ស៊ីសង​ខុសច្បាប់ (ចាក់​ភ្នាល់​មាន់​ជល់) ចំណុច​ផ្លូវ​លំ​មួយ​កន្លែង នៅ​រាជធានី​ភ្នំពេញ។

កាលពី​ថ្ងៃ​ទី ២២ ខែ​មិថុនា ឆ្នាំ ២០២៣ វេលា​ម៉ោង ១៧ និង ១០ នាទី ដោយ​អនុវត្ត​តាម​បទបញ្ជា និង​ការ​ណែនាំ​របស់ លោក​ឧត្ដមសេនីយ៍​ឯក ស ថេត អគ្គ​ស្នងការ​រង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ កម្លាំង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​រាជធានី​ភ្នំពេញ បាន​ចុះ​បង្ក្រាប​ករណី​លេងល្បែង​ស៊ីសង​ខុសច្បាប់ (​ចាក់​ភ្នាល់​មាន់​ជល់​) នៅ​ចំណុច​លើ​ផ្លូវ​លំ ភូមិ​ត្រពាំង​ថ្លឹង ១ សង្កាត់​ចោមចៅ ១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ។

ប្រតិបត្តិការ​នេះ​ដែរ បាន​ធ្វើការ​ឃាត់ខ្លួន​មនុស្ស​ចំនួន ១០ នាក់ និង​ចាប់​យក​វត្ថុតាង​រួមមាន ៖ មាន់​ជល់​ចំនួន ០៤ ក្បាល, ជញ្ជីង​សម្រាប់​ថ្លឹង​មាន់ ០១ បញ្ជូន​ទៅ​ការិយាល័យ ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់៕

អត្ថបទ ៖ ពិសី

The post ឃាត់ខ្លួនមនុស្ស ១០ នាក់ និងចាប់យកវត្ថុតាងមួយចំនួន ករណីលេងល្បែងស៊ីសង​(ចាក់ភ្នាល់មាន់ជល់) appeared first on Kampuchea Thmey Daily.

ថៃ ជំរុញឲ្យលើកកម្ពស់ការជល់មាន់ ដើម្បីទាក់ទាញទេសចរ ជួយសេដ្ឋកិច្ច
ក្រសួង​មហាផ្ទៃ​ថៃ បាន​ប្រកាសនាពេលថ្មីៗនេះ​ថា ប្រទេស​នឹងចាប់ផ្តើមការ​ប្រកួត​ជល់​មាន់ និងល្បែងពាក់ព័ន្ធសត្វផ្សេងទៀតឡើងវិញ ប៉ុន្តែ​ការ​លេង​ ​ត្រូវ​បាន​អនុញ្ញាត​ក្នុង​លក្ខខណ្ឌ​តឹងរ៉ឹងជាទីបំផុត។ នេះបើតាមការចុះផ្សាយរបស់កាសែត The Nation និង Thaiger។

រដ្ឋលេខាធិការក្រសួងមហាផ្ទៃ លោក Suttipong Junjaroen បានប្រកាសជាផ្លូវការថា ការជល់មាន់ ការប្រណាំងសេះ ការជល់ត្រីក្រឹមសៀម ការជល់គោ និងការប្រណាំងគោ អាចចាប់ផ្តើមឡើងវិញបាននៅពេលនេះ ដោយសារតែជំងឺរាតត្បាតកូវីដ១៩បានធូរស្បើយ។

ទោះបីជាយ៉ាងណាក៏ដោយ ការភ្នាល់នឹងត្រូវបានអនុញ្ញាតនៅក្រោមលក្ខខណ្ឌដ៏តឹងរ៉ឹង ដរាបណាទីតាំងទទួលការអនុញ្ញាត និងប្រកាន់ខ្ជាប់នូវច្បាប់ និងបទប្បញ្ញត្តិដែលកំណត់ដោយក្រសួង។

លោក Suttipong Junjaroen

យោងតាមក្រសួងយុត្តិធម៌ កីឡាប្រភេទនេះ នឹងត្រូវបានផ្សព្វផ្សាយជាទម្រង់នៃ “អំណាចទន់” របស់ប្រទេសថៃ ដើម្បីលើកទឹកចិត្តភ្ញៀវទេសចរបរទេសឲ្យចូលរួមការប្រកួត និងភ្នាល់ដែលនឹងផ្តល់អត្ថប្រយោជន៍ដល់សេដ្ឋកិច្ច។

យ៉ាងណា ការ​ជល់​មាន់ និង​ការជល់ត្រីក្រឹម​សៀម ​នឹង​ត្រូវ​បាន​អនុញ្ញាត​តែ​នៅ​ថ្ងៃ​ចុង​សប្តាហ៍ប៉ុណ្ណោះ ហើយ​មិន​ឲ្យលេងនៅថ្ងៃសីលឡើយ។

ជាងនេះទៅទៀត ការយកសត្វទៅជល់ ត្រូវតែធ្វើឡើងដោយគិតដល់សុខុមាលភាពរបស់សត្វ។ ភាពញឹកញាប់នៃការភ្នាល់ នឹងត្រូវបានកំណត់អាស្រ័យលើខេត្ត ហើយអ្នកចូលរួមមិនទាន់គ្រប់អាយុ​ នឹងមិនត្រូវបានអនុញ្ញាតទេ។

ថ្វីបើការជល់មាន់គឺជារឿងខុសច្បាប់នៅក្នុងប្រទេសមួយចំនួនដូចជាកម្ពុជា សហរដ្ឋអាមេរិក អង់គ្លេស រុស្ស៊ី កាណាដា អូស្ត្រាលី អាហ្សង់ទីន បែលហ្ស៊ិក ប្រេស៊ីល កូស្តារីកា អាល្លឺម៉ង់ ឥណ្ឌា និងប្រទេសជាច្រើនទៀតក៏ដោយ ប៉ុន្តែក្រសួងយុត្តិធម៌ថៃ នឹងលើកកម្ពស់ការប្រយុទ្ធសត្វជាឧបករណ៍ជំរុញវិស័យទេសចរណ៍៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Thaiger, Nation

ចុចអាន៖ ល្បែងមាន់ជល់អនឡាញ កំពុងរីកដូចផ្សិតនៅស្រុកកៀនស្វាយ សមត្ថកិច្ចមិនមានវិធានការណ៍បង្ក្រាប

The post ថៃ ជំរុញឲ្យលើកកម្ពស់ការជល់មាន់ ដើម្បីទាក់ទាញទេសចរ ជួយសេដ្ឋកិច្ច appeared first on Kampuchea Thmey Daily.

អាជ្ញាធរ​និង​សមត្ថកិច្ច​ ខណ្ឌ​មានជ័យ​ខិតខំ​បង្ក្រាប​ល្បែង​ស៊ីសង ​ពុំបាន​ឃុបឃិត​ឡើយ
​​ថ្មីៗ​នេះ​ប្រភព​ព័ត៌មាន​ចេះតែ​យក​រូបភាព​ចាស់ៗ​ យក​មក​បង្ហោះ​ ដើម្បី​មួលបង្កាច់​សមត្ថកិច្ច​និង​អាជ្ញាធរ​ខណ្ឌ​មានជ័យ​ថា ​បាន​ឃុបឃិត​ជាមួយ​អ្នក​ញៀន​ល្បែង​ស៊ីសង​ឲ្យ​មក​បើក​លេង​ ក្នុង​មូលដ្ឋាន​ជា​ថ្នូរ​និង​លុយកាក់​។

​ជាក់ស្តែង​ប្រភព​មួយ​ចំនួន​ ចេះតែ​យក​រូបភាព​នៅ​ទីតាំង​បញ្ជល់​មាន់​ ក្នុងភូមិ​សាស្ត្រ​សង្កាត់​ស្ទឹងមានជ័យ​ទី​៣ ​ខណ្ឌ​មានជ័យ ​រាជធានី​ភ្នំពេញ​ ដោយ​ដាក់​ថា​ អាជ្ញាធរ​និង​សមត្ថកិច្ច​ខណ្ឌ​មានជ័យ​បើកដៃ​ឲ្យ​លេង​ភ្នាល់​នេះ ប៉ុន្តែ​ធាតុ​ពិតជា​រូប​ចាស់​ទេ។ តាម​ប្រភព​ពី​លោក​វរសេនីយ៍ត្រី ឯម ភា​រី នាយ​នគរបាល​ប៉ុស្តិ៍​ស្ទឹងមានជ័យ​៣​ បាន​អះអាង​ថា​ រូបថត​នៅ​ក្នុង​ព័ត៌មាន​ដែល​គេ​យក​ទៅ​បង្ហោះ ​គឺជា​រូប​ចាស់ ​មុន​ពេល​ដែល​សមត្ថកិច្ច​ចុះទៅ​បង្ក្រាប​។ ​នាយ​ប៉ុស្តិ៍​រូប​នេះ​បន្ត​ថា ​ទីតាំង​នេះ​ គឺ​សមត្ថកិច្ច​ ក៏​ធ្លាប់​ចាប់​អ្នក​សារ​ព័ត៌មាន​ប្រមាណ​ជាង​១០​នាក់​ទៀត​ផង ហើយ​បើសិនជា​ហ៊ាន​លប​បើក​លេង​បន្ត​ គឺ​សមត្ថកិច្ច​មិន​លើកលែង​ឡើយ​។

​ទាក់ទិន​ទៅ​និង​រឿងរ៉ាវ​បើក​ល្បែង​ស៊ីសង​នេះ​ លោក​ ពេជ្រ កែវ​មុនី អភិបាលខណ្ឌ​មានជ័យ​បាន​ប្រាប់​ថា លោក​មិនបាន​ឃុបឃិត​ជាមួយ​ក្រុម​អ្នក​បើក​ទីតាំង​ល្បែង​ស៊ី​សង​ឡើយ ហើយ​លោក​ស្អប់​ណាស់ ​នៅ​រឿង​ល្បែង​ស៊ីសង ខ​ណៈ​រូបលោក​មិនដែល​ចេះ​លេង​ផង​។ លោក​អភិបាលខណ្ឌ​ បាន​បញ្ជាក់​ថា ​លោក​និង​ចាត់ការ​តាម​ផ្លូវ​ច្បាប់​ ចំពោះ​បុគ្គល​ណាមួយ​ ដែល​ចោត​រូបលោក ថា​បាន​នៅ​ពី​ក្រោយខ្នង ​ក្រុម​អ្នក​បើក​ល្បែង​ស៊ី​សង​នោះ​។ ក្នុង​នោះ​លោក​សំណូមពរ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ ក្នុង​មូលដ្ឋាន​ខណ្ឌ​មានជ័យ​ សូម​ធ្វើការ​រាយការណ៍​មក​រូបលោក​ នៅ​ទីតាំង​បើក​ល្បែង​ស៊ីសង​នឹង​ទីតាំង​ប្រព្រឹត្តិ​បទល្មើស​ផ្សេងៗ​ ដើម្បី​លោក​​ចាត់​វិធានការ​បង្ក្រាប​ឲ្យ​ទាន់​ពេល​៕​

អត្ថបទ៖ ន​រា

សូមចុចអាន៖ ​បង្ក្រាប​ករណី​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន ០៨​នាក់

The post អាជ្ញាធរ​និង​សមត្ថកិច្ច​ ខណ្ឌ​មានជ័យ​ខិតខំ​បង្ក្រាប​ល្បែង​ស៊ីសង ​ពុំបាន​ឃុបឃិត​ឡើយ appeared first on Kampuchea Thmey Daily.

ចាប់​អ្នក​លេង​ល្បែង​ជល​់មាន់​ តាម​អន​ឡាញ​បាន​១០​នាក់ ​
សមត្ថកិច្ច​នគរបាល​ចម្រុះ​មួយ​ក្រុម បាន​ឆ្មក់​ចុះបង្ក្រាប​ល្បែងស៊ីសង​ជល់​មាន់​តាម អន​ឡាញ​មួយកន្លែង​នៅក្នុង​ភូមិ​ពន្លៃ ឃុំ​ពន្លៃ ស្រុក​បរិបូណ៌ កាល​ពី​រសៀល​ថ្ងៃ​ទី​០២ ខែ​វិច្ឆិកា​ ឆ្នាំ​២០២០។​

ប្រភព​ពី​ប្រជាពលរដ្ឋ ដែល​នៅ​ជុំវិញ​កន្លែង លេងល្បែង​ស៊ីសង ជល់​មាន់​តាម​អន​ឡាញ ខាង​លើ បានឲ្យ​ដឹងថា​ ទីតាំង​ជល់​មាន់ លើ​កញ្ចក់​ទូរទស្សន៍​នេះ កើតមាន​យូ​រហើយ ពុំ​ដែល​ឃើញ​មាន​សមត្ថកិច្ច​ណា​បាន​ចុះ​ធ្វើការ​បង្ក្រាប​ឡើយ ហើយ​មិន​ត្រឹមតែ​លេងល្បែង​ភ្នាល់​ដាក់​លុយ ច្រើន​សន្ធឹកសន្ធាប់​ប៉ុណ្ណឹង​ទេ ទីតាំង​ខាងលើ ក៏​បាន​បង្ក​ការ​រំខាន​ដល់​អ្នក​រស់​នៅ​ជិតខាង ពី​សំឡេង ហ៊ោ​កញ្ជ្រៀវ​ឈ្នះ​ចាញ់ និង ខៀវ ក្រហម ដែល​ហ៊ោ​ចេញពី​ហាង​កាហ្វេ បង្កប់​ល្បែងស៊ីសង​នេះ ផងដែរ។

យោង​តាម​សមត្ថកិច្ច​នគរបាល​ការិយាល័យ ព្រហ្មទណ្ឌ​កម្រិត​ស្រាល នៃ​ស្ន​ង​ការដ្ឋាន​នគរបាល ខេត្តកំពង់ឆ្នាំង​បាន​បញ្ជាក់​ថា​៖ ជា​លទ្ធ​ផល​បឋម នៃ​ការ​បង្ក្រាប ទីតាំង​បើក​ល្បែង​ជល់ មាន​តាម​អន​ឡាញ ខាងលើ នេះ​គឺ​ឃាត់ខ្លួន​បាន​ចំនួន​១៧​នាក់ និង​ម៉ូតូ​ចំនួន ២១​គ្រឿង​។​ ក្រុម​អ្នក​ញៀន​ល្បែង និង​មធ្យោបាយ ទាំងអស់​បាន​បញ្ជូន​មក​កាន់​ស្នងការដ្ឋាន នគរបាល​ខេត្ត​កាល​ពី​រសៀល​ថ្ងៃ​ទី​០២ ដើម្បី​កសាង​សំណុំរឿង​។

ដោយឡែក ព័ត៌មាន​ដែល​ទទួល​បាន​នៅ​ព្រឹក​ថ្ងៃ​ទី​០៣ ខែ​វិច្ឆិកា ឆ្នាំ​២០២០​នេះ ការ​ឃាត់​ខ្លួន​អ្នក​ញៀន ល្បែង​ពិតប្រាកដ គឺ​មានតែ​ចំនួន​១០​នាក់​ទេ ក្នុង​នោះ​ម្នាក់​ជា​ម្ចាស់ផ្ទះ​ឈ្មោះ ជុំ ថ អាយុៈ​៣៨ ឆ្នាំ​មាន​ទីលំនៅ​ភូមិ​ពន្លៃ ឃុំ​ពន្លៃ ស្រុក​បរិបូរ​ណ៌។ ចំណែក​៧​នាក់​អ្នក​ផ្សេងទៀត គ្រាន់តែ​ជា​អ្នក​ចូលទៅ​ផឹក​កាហ្វេ​ធម្មតា​ប៉ុណ្ណោះ។ ចំពោះ​អ្នក​ដែល​ញៀន​ល្បែង​ពិតប្រាកដ​ចំនួន​៩​នាក់ និង​ម្ចាស់ផ្ទះ​១​នាក់ និង​វត្ថុតាង ត្រូវ​បាន​សមត្ថកិច្ច​ក​សាង​សំណុំរឿង ថា​នឹង​បញ្ជូន​ទៅ​តុលាការ​នៅ​ព្រឹក​ថ្ងៃទី​​០៣ នេះ​ហើយ​៕

ម្ចាស់ផ្ទះ

អត្ថបទ៖ ឈៀង ថា​រិ​ទ្ទ

សូមចុចអាន៖ ​លួច​កាច់​សោ ក ម៉ូតូ​ខ្មែរ​ដូចគ្នា ពី​ស្រុក​ថៃ មក​ជាប់​អន្ទាក់​នៅ​ខេត្ត​បាត់ដំបង

The post ចាប់​អ្នក​លេង​ល្បែង​ជល​់មាន់​ តាម​អន​ឡាញ​បាន​១០​នាក់ ​ appeared first on Kampuchea Thmey Daily.