Connect with us

សន្តិសុខសង្គម

ឃាត់ខ្លួនមនុស្ស ១០ នាក់ និងចាប់យកវត្ថុតាងមួយចំនួន ករណីលេងល្បែងស៊ីសង​(ចាក់ភ្នាល់មាន់ជល់)

បានផុស

នៅ

នគរបាល​ឃាត់ខ្លួន​មនុស្ស ១០ នាក់ និង​ចាប់​យក​វត្ថុតាង​មួយ​ចំនួន ពាក់ព័ន្ធ​ករណី​លេងល្បែង​ស៊ីសង​ខុសច្បាប់ (ចាក់​ភ្នាល់​មាន់​ជល់) ចំណុច​ផ្លូវ​លំ​មួយ​កន្លែង នៅ​រាជធានី​ភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលពី​ថ្ងៃ​ទី ២២ ខែ​មិថុនា ឆ្នាំ ២០២៣ វេលា​ម៉ោង ១៧ និង ១០ នាទី ដោយ​អនុវត្ត​តាម​បទបញ្ជា និង​ការ​ណែនាំ​របស់ លោក​ឧត្ដមសេនីយ៍​ឯក ស ថេត អគ្គ​ស្នងការ​រង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ កម្លាំង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​រាជធានី​ភ្នំពេញ បាន​ចុះ​បង្ក្រាប​ករណី​លេងល្បែង​ស៊ីសង​ខុសច្បាប់ (​ចាក់​ភ្នាល់​មាន់​ជល់​) នៅ​ចំណុច​លើ​ផ្លូវ​លំ ភូមិ​ត្រពាំង​ថ្លឹង ១ សង្កាត់​ចោមចៅ ១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ។

ប្រតិបត្តិការ​នេះ​ដែរ បាន​ធ្វើការ​ឃាត់ខ្លួន​មនុស្ស​ចំនួន ១០ នាក់ និង​ចាប់​យក​វត្ថុតាង​រួមមាន ៖ មាន់​ជល់​ចំនួន ០៤ ក្បាល, ជញ្ជីង​សម្រាប់​ថ្លឹង​មាន់ ០១ បញ្ជូន​ទៅ​ការិយាល័យ ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់៕

អត្ថបទ ៖ ពិសី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម