ព័ត៌មានជាតិ
ចាប់អ្នកលេងល្បែងជល់មាន់ តាមអនឡាញបាន១០នាក់
សមត្ថកិច្ចនគរបាលចម្រុះមួយក្រុម បានឆ្មក់ចុះបង្ក្រាបល្បែងស៊ីសងជល់មាន់តាម អនឡាញមួយកន្លែងនៅក្នុងភូមិពន្លៃ ឃុំពន្លៃ ស្រុកបរិបូណ៌ កាលពីរសៀលថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២០។

ប្រភពពីប្រជាពលរដ្ឋ ដែលនៅជុំវិញកន្លែង លេងល្បែងស៊ីសង ជល់មាន់តាមអនឡាញ ខាងលើ បានឲ្យដឹងថា ទីតាំងជល់មាន់ លើកញ្ចក់ទូរទស្សន៍នេះ កើតមានយូរហើយ ពុំដែលឃើញមានសមត្ថកិច្ចណាបានចុះធ្វើការបង្ក្រាបឡើយ ហើយមិនត្រឹមតែលេងល្បែងភ្នាល់ដាក់លុយ ច្រើនសន្ធឹកសន្ធាប់ប៉ុណ្ណឹងទេ ទីតាំងខាងលើ ក៏បានបង្កការរំខានដល់អ្នករស់នៅជិតខាង ពីសំឡេង ហ៊ោកញ្ជ្រៀវឈ្នះចាញ់ និង ខៀវ ក្រហម ដែលហ៊ោចេញពីហាងកាហ្វេ បង្កប់ល្បែងស៊ីសងនេះ ផងដែរ។

យោងតាមសមត្ថកិច្ចនគរបាលការិយាល័យ ព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាល ខេត្តកំពង់ឆ្នាំងបានបញ្ជាក់ថា៖ ជាលទ្ធផលបឋម នៃការបង្ក្រាប ទីតាំងបើកល្បែងជល់ មានតាមអនឡាញ ខាងលើ នេះគឺឃាត់ខ្លួនបានចំនួន១៧នាក់ និងម៉ូតូចំនួន ២១គ្រឿង។ ក្រុមអ្នកញៀនល្បែង និងមធ្យោបាយ ទាំងអស់បានបញ្ជូនមកកាន់ស្នងការដ្ឋាន នគរបាលខេត្តកាលពីរសៀលថ្ងៃទី០២ ដើម្បីកសាងសំណុំរឿង។

ដោយឡែក ព័ត៌មានដែលទទួលបាននៅព្រឹកថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ការឃាត់ខ្លួនអ្នកញៀន ល្បែងពិតប្រាកដ គឺមានតែចំនួន១០នាក់ទេ ក្នុងនោះម្នាក់ជាម្ចាស់ផ្ទះឈ្មោះ ជុំ ថ អាយុៈ៣៨ ឆ្នាំមានទីលំនៅភូមិពន្លៃ ឃុំពន្លៃ ស្រុកបរិបូរណ៌។ ចំណែក៧នាក់អ្នកផ្សេងទៀត គ្រាន់តែជាអ្នកចូលទៅផឹកកាហ្វេធម្មតាប៉ុណ្ណោះ។ ចំពោះអ្នកដែលញៀនល្បែងពិតប្រាកដចំនួន៩នាក់ និងម្ចាស់ផ្ទះ១នាក់ និងវត្ថុតាង ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿង ថានឹងបញ្ជូនទៅតុលាការនៅព្រឹកថ្ងៃទី០៣ នេះហើយ៕


អត្ថបទ៖ ឈៀង ថារិទ្ទ
សូមចុចអាន៖ លួចកាច់សោ ក ម៉ូតូខ្មែរដូចគ្នា ពីស្រុកថៃ មកជាប់អន្ទាក់នៅខេត្តបាត់ដំបង

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី