ព័ត៌មានជាតិ
អាជ្ញាធរនិងសមត្ថកិច្ច ខណ្ឌមានជ័យខិតខំបង្ក្រាបល្បែងស៊ីសង ពុំបានឃុបឃិតឡើយ
ថ្មីៗនេះប្រភពព័ត៌មានចេះតែយករូបភាពចាស់ៗ យកមកបង្ហោះ ដើម្បីមួលបង្កាច់សមត្ថកិច្ចនិងអាជ្ញាធរខណ្ឌមានជ័យថា បានឃុបឃិតជាមួយអ្នកញៀនល្បែងស៊ីសងឲ្យមកបើកលេង ក្នុងមូលដ្ឋានជាថ្នូរនិងលុយកាក់។

ជាក់ស្តែងប្រភពមួយចំនួន ចេះតែយករូបភាពនៅទីតាំងបញ្ជល់មាន់ ក្នុងភូមិសាស្ត្រសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដោយដាក់ថា អាជ្ញាធរនិងសមត្ថកិច្ចខណ្ឌមានជ័យបើកដៃឲ្យលេងភ្នាល់នេះ ប៉ុន្តែធាតុពិតជារូបចាស់ទេ។ តាមប្រភពពីលោកវរសេនីយ៍ត្រី ឯម ភារី នាយនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យ៣ បានអះអាងថា រូបថតនៅក្នុងព័ត៌មានដែលគេយកទៅបង្ហោះ គឺជារូបចាស់ មុនពេលដែលសមត្ថកិច្ចចុះទៅបង្ក្រាប។ នាយប៉ុស្តិ៍រូបនេះបន្តថា ទីតាំងនេះ គឺសមត្ថកិច្ច ក៏ធ្លាប់ចាប់អ្នកសារព័ត៌មានប្រមាណជាង១០នាក់ទៀតផង ហើយបើសិនជាហ៊ានលបបើកលេងបន្ត គឺសមត្ថកិច្ចមិនលើកលែងឡើយ។


ទាក់ទិនទៅនិងរឿងរ៉ាវបើកល្បែងស៊ីសងនេះ លោក ពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យបានប្រាប់ថា លោកមិនបានឃុបឃិតជាមួយក្រុមអ្នកបើកទីតាំងល្បែងស៊ីសងឡើយ ហើយលោកស្អប់ណាស់ នៅរឿងល្បែងស៊ីសង ខណៈរូបលោកមិនដែលចេះលេងផង។ លោកអភិបាលខណ្ឌ បានបញ្ជាក់ថា លោកនិងចាត់ការតាមផ្លូវច្បាប់ ចំពោះបុគ្គលណាមួយ ដែលចោតរូបលោក ថាបាននៅពីក្រោយខ្នង ក្រុមអ្នកបើកល្បែងស៊ីសងនោះ។ ក្នុងនោះលោកសំណូមពរដល់បងប្អូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋានខណ្ឌមានជ័យ សូមធ្វើការរាយការណ៍មករូបលោក នៅទីតាំងបើកល្បែងស៊ីសងនឹងទីតាំងប្រព្រឹត្តិបទល្មើសផ្សេងៗ ដើម្បីលោកចាត់វិធានការបង្ក្រាបឲ្យទាន់ពេល៕
អត្ថបទ៖ នរា
សូមចុចអាន៖ បង្ក្រាបករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀន ០៨នាក់
-
សន្តិសុខសង្គម៧ ម៉ោង agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
ព័ត៌មានជាតិ៥ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមកពីថៃវិញ សង្ឃ២២អង្គ ត្រូវប៉ូលិសស្រីលង្កា ឃាត់ខ្លួន ជាមួយគ្រឿងញៀនជាង ១០០គីឡូក្រាម


