ម៉ាឡេស៊ី​ Archives - Kampuchea Thmey Daily

ហេតុអ្វី​​ ន័រវេស​លុប​កិច្ចសន្យា​លក់​មីស៊ីលឲ្យ​​ម៉ាឡេស៊ី​​​​ក្នុង​តម្លៃ​រាប់​លាន​ដុល្លារ ? តើមីស៊ីលនោះ​មានអានុភាព​កម្រិតណា?​
ប្រទេស​ន័រវេស​ដែល​មាន​កិត្តិស័ព្ទ​ល្បីល្បាញ​​ខាង​​​​​​​ប្រគល់​​ពានរង្វាន់ណូបែល​សន្តិភាព​ (​Peace Prize) ដ​ល់​បុគ្គលឆ្នើម​​ប្រចាំ​ឆ្នាំ​នៅ​ជុំវិញ​ពីភពលោក ប៉ុន្តែ​ប្រទេសនេះ​​​ក៏​​​មានឧត្តមភាព​​ក្នុងការ​ផលិត​អាវុធ​​ មីស៊ីល ​ទៅ​ឲ្យ​ប្រទេសផ្សេងៗ​ដែរ​។ ​

​​​រឿង​រ៉ាវ​​ផ្ទុះ​​កក្រើក​ល្បី​ល្បាញ​​ចុងក្រោយ​ ដោយសារ​តែ​​ជម្លោះ​ជាមួយ​ម៉ាឡេស៊ី​ ​នៅ​ពេលដែល​​រដ្ឋមន្ត្រី​​​ការ​ពារជាតិ​ម៉ាឡេស៊ី​ ​Mohamed Khaled Nordin ​បាន​ទម្លាយ​​ឲ្យ​ដឹង​អំពី​ភាគី​​ដៃ​គូ​ប្រទេសន័រវេស​ ​​ដែល​លុបចោលអាជ្ញាប័ណ្ណនាំចេញ​មី​ស៊ីល​​នៃ​​​ក្រុមហ៊ុន​ការពារ​ជាតិ ​Kongsberg Defence & Aerospace (KDA)​ ​ផ្គត់ផ្គង់​មីស៊ីល​វាយ​ប្រហារ​របស់​កង​ទ័ពជើងទឹកទៅកាន់ប្រទេសម៉ាឡេស៊ី នៅ​អំឡុង​កិច្ច​ប្រជុំ​​​​​សន្តិសុខ​​​​​នៅប្រទេសសិង្ហបុរី​​ពីថ្ងៃទី​២៩ដល់​៣១ខែ​​ឧសភា​។ ​

​យ៉ាងណាក៏ដោយ ​កា​រលុបចោល​​​កុងត្រា​របស់​ភាគី​ន័រវេស​ ​កើ​តឡើង​ដោយសារ​​តែ​​ពាក់​ព័ន្ធ​​នឹង​​គោលនយោបាយសន្តិសុខ​ដ៏​តឹងរ៉ឹងរបស់​ន័រវេស​​ផ្សា​ភ្ជាប់​ជាមួយ​បច្ចេកវិទ្យាយោធាដ៏រសើប បង្កឱ្យ​មានការប៉ះ​ទង្គិច​គ្នា​ខាង​ការទូត​យ៉ាងធ្ងន់ធ្ងរ ​ព្រោះ​ម៉ាឡេស៊ីទាមទារសំណង​ជាង ២៥១លាន​ដុល្លារ​សម្រាប់កិច្ចសន្យា​ដែល​ត្រូវបានលុបចោល ពី​ការ​លើ​ការ​ប្រគល់​ប្រាក់​​​១៤៧​លានដុល្លារ​​​របស់​ម៉ាឡេស៊ី​ទៅ​ឲ្យ​ន័រវេស​​​​​​។

មីស៊ីល​របស់​ប្រទេស​ន័រ​វេស។ រូបភាព៖ Reuters

យោង​តាម​ភ្នាក់​ងារ​សារព័ត៌មាន AFP ផ្សាយ​ចុង​ខែ​ឧសភា​ ឆ្នាំ​២០២៦ ក្នុង​នោះ​មាន​ មីស៊ីល​វាយ​ប្រហារ​របស់​កងទ័ពជើងទឹក (NSM) គឺជាមីស៊ីលប្រឆាំង​នាវានិងមីស៊ីល​វាយប្រហារ​លើដីជំនាន់ទី៥​ ដ៏ទំនើប​ផង​ដែរ​។ វាមានល្បឿនលឿនក្រោម​សំឡេង រចនាបែប​លាក់បាំង មាន​ចម្ងាយ​របស់​វា​លើស​ពី ៣០០គីឡូ​ម៉ែត្រ។ មី​ស៊ីល​ប្រភេទ​នេះ ត្រូវ​បាន​រចនា​ឡើង​ជាពិសេស​សម្រាប់​ការរួមបញ្ចូល​ទៅ​ក្នុងកងនាវាចរទំនើបៗ ដើម្បីគេច​ពី​ប្រព័ន្ធ​ការពារដែនអាកាស​ទំនើប។

+ ហេតុអ្វីបានជាប្រទេសន័រវេសលុបចោលកិច្ចសន្យា ជា​មួយ​ម៉ាឡេស៊ី​?

មាន​ហេតុ​ផល​បី​សំ​ខាន់​ៗ​​ ដែល​ធ្វើ​ឱ្យ​ន័រ​វេស​លុប​កិច្ច​សន្យា​រាប់​លាន​ដុល្លារ ដែល​ធ្វើ​ឲ្យ​ម៉ាឡេស៊ី​ខឹង​យ៉ាងខ្លាំង និង​បាន​ចោទ​ប្រកាន់​​ភាគី​​ន័រវេស​​ដែល​ធ្វើ​ឲ្យ​ចំណង​មិត្តភាព​នៃ​ប្រទេសទាំងពីរ​បែក​បាក់ និង មិនអាចប៉ះប៉ូវ​​ឲ្យ​បាន​​ដូចដើម​វិញ​នោះទេ​។

​ហេតុផល​ទី១. បរិបទ​សន្តិសុខថ្មី៖ ក្រសួងការបរទេសន័រវេសបាន​បញ្ជាក់ថា ការ​គ្រប់គ្រងការនាំចេញលើបច្ចេកវិទ្យាការពារជាតិក្នុងស្រុក​ត្រូវ​រឹត​បន្តឹង​យ៉ាង​ខ្លាំង

ហេតុផល​ទី២. ការរឹត​បន្តឹង​របស់អង្គការណាតូ និងសម្ព័ន្ធមិត្ត៖ ក្រោមច្បាប់​របស់​ប្រទេសន័រវេសដែល​បានកែសម្រួល ការនាំចេញអាវុធរសើប​​បច្ចុប្បន្ន​ត្រូវបាន​កំណត់ទាំងស្រុង​ សម្រាប់​តែ​សមាជិកអង្គការណាតូ និងសម្ព័ន្ធមិត្តជិតស្និទ្ធបំផុតរបស់ប្រទេស​នេះប៉ុណ្ណោះ​។

ហេតុផល​ទី៣.​ ការរឹតបន្តឹងលើសមាសធាតុ៖ របាយការណ៍​ឧស្សាហកម្មក៏ចង្អុល​បង្ហាញពីផលវិបាក​ដែលអាចកើតមានទាក់ទងនឹងសមាសធាតុរបស់​សហរដ្ឋអាមេរិក​ក្នុងមីស៊ីល (ដូចជា​ឧបករណ៍បង្វិល) ប្រឈមនឹង​ការ​រឹត​បន្តឹងលើការនាំចេញ​របស់ភាគីទីបី​យ៉ាងតឹងរ៉ឹង។ ក្រុម​ហ៊ុន​ផលិត​អាវុធ​ Kongsberg Defence & Aerospace គឺជាបុត្រសម្ព័ន្ធដ៏​សំខាន់មួយរបស់ក្រុមហ៊ុន Kongsberg Group មានឫសគល់​​ជា​មួយ​ឃ្លាំងអាវុធកងទ័ពជើង​ទឹករាជវង្ស​ន័រវេស ត្រូវ​បាន​បង្កើតឡើងក្នុងឆ្នាំ ១៨១៤។

សព្វថ្ងៃនេះ វា​គឺជាក្រុមហ៊ុនម៉ៅការការពារជាតិលំដាប់​កំពូលរបស់​ប្រទេសន័រវេស ទទួល​ស្គាល់ជាសកល​​លើ​ប្រព័ន្ធ​មីស៊ីល​ដី​ទៅ​អាកាសកម្រិតខ្ពស់ជាតិ(NSM, NASAMS) និង​ស្ថានីយ៍​អាវុធពី​ចម្ងាយប្រើប្រាស់​ដោយយោធាទូទាំងពិភពលោក។ អ្វី​ដែល​ក្រុមហ៊ុន​ KDA ផលិត​សព្វ​ថ្ងៃ គឺ​ផ្តោតលើ ប្រព័ន្ធមីស៊ីល ប្រព័ន្ធ​ការពារដែន​អាកាស និងស្ថានីយ៍​អាវុធពីចម្ងាយ ដោយរួមបញ្ចូលបំរែបំរួលបាញ់​បង្ហោះ ការណែនាំ និងប៉មបាញ់ជាក់លាក់រាប់សិប​៕

សម្រួល៖ ណឺ មិនា

The post ហេតុអ្វី​​ ន័រវេស​លុប​កិច្ចសន្យា​លក់​មីស៊ីលឲ្យ​​ម៉ាឡេស៊ី​​​​ក្នុង​តម្លៃ​រាប់​លាន​ដុល្លារ ? តើមីស៊ីលនោះ​មានអានុភាព​កម្រិតណា?​ appeared first on Kampuchea Thmey Daily.

​ន័រវេស​​សុំទោស ​ប៉ុន្តែ​ ​ម៉ាឡេស៊ី ខ្វះទំនុកចិត្ត​​ស្តារ​ទំនាក់​ទំនង​​​​ឡើង​វិញ និង​​​ទាមទារ​លុយ​មកវិញ​​
​ទំនាក់​ទំនង​​​ម៉ាឡេស៊ី​ និង​ប្រទេសន័រវេស​ បាន​ជួប​​ភាព​ល្អក់កករ​​យ៉ាង​ខ្លាំង​ បន្ទាប់​ពី​រដ្ឋមន្ត្រី​ការពារជាតិ​ម៉ាឡេស៊ី បាន​បរិហារ​​​​​​​រិះគន់​ខ្លាំងៗ​ចំពោះ​ប្រទេស​ន័រវេស​ដែល​​លុប​ចោល​​​ជា​ឯកតោភាគី នូវ​កិច្ចសន្យា​ទិញ​​​មីស៊ី​​និង​ប្រព័ន្ធ​បាញ់មីស៊ីល​ ដែល​​​បាន​ចុះ​ហត្ថេលខា​​កាល​ពីឆ្នាំ​​២០១៨​ ព្រម​ទាំង​បាន​ទាមទារ​ឲ្យរដ្ឋាភិបាល​អន្តរាគមន៍​​​​សង​លុយវិញ​​។ ​

លោក Tore O. Sandvik រដ្ឋមន្ត្រី​​ការពារជាតិ​ន័រវេស​ លោក Mohamed Khaled Nordin រដ្ឋមន្ត្រីក្រសួងការពារជាតិម៉ាឡេស៊ី។ ​NST

​យោង​​ការ​ផ្សាយ​របស់​​សារ​ព័ត៌មាន​ The Star ​ដែល​មាន​មាន​មូលដ្ឋាន​នៅ​ម៉ាឡេស៊ី រដ្ឋមន្ត្រី​​ការពារជាតិ​ម៉ាឡេស៊ី​ Mohamed Khaled Nordin បាន​ប្រាប់អ្នក​យក​ព័ត៌មាន​ថា ការសុំទោសរបស់ប្រទេសន័រវេសចំពោះការសម្រេចចិត្តឯកតោភាគីរបស់ខ្លួនក្នុងការលុបចោលអាជ្ញាប័ណ្ណនាំចេញសម្រាប់ប្រព័ន្ធមីស៊ីលវាយប្រហារកងទ័ពជើងទឹក (NSM) បានលើកឡើងនូវសំណួរជាច្រើនទៀតសម្រាប់ប្រទេសម៉ាឡេស៊ី។

​ក្រោយ​ជំនួប​​ទ្វេភាគគី ជាមួយ​សម​​​​ភាគី លោក Tore O. Sandvik រដ្ឋមន្ត្រី​​ការពារជាតិ​ន័រវេស​ លោក Mohamed Khaled Nordin រដ្ឋមន្ត្រីក្រសួងការពារជាតិម៉ាឡេស៊ី បាននិយាយថា សមភាគីន័រវេសរបស់លោក «បានសុំទោស» និងពន្យល់ពីការលុបចោលនេះ ប៉ុន្តែប្រទេសម៉ាឡេស៊ីនៅតែមានការសង្ស័យ។

លោក បានប្រាប់អ្នកយកព័ត៌មាននៅខាងក្រៅកិច្ចប្រជុំ Shangri-La Dialogue នៅប្រទេសសិង្ហបុរីកាលពីថ្ងៃអាទិត្យ (ថ្ងៃទី ៣១ ខែឧសភា) ថា៖ «​យើងនៅតែឆ្ងល់ថាតើហេតុផលដែលបានផ្តល់ឱ្យគឺផ្អែកលើការពិត ឬគ្រាន់តែជាលេសដើម្បីបង្ហាញអំពីភាពត្រឹមត្រូវនៃការលុបចោលនេះ»​។

​យោង​ការ​ចេញ​ផ្សាយ​របស់​សារ​ព័ត៌មានម៉ាឡេស៊ីនេះ ដោយបង្ហាញពីការព្រួយបារម្ភរបស់ប្រទេសម៉ាឡេស៊ីក្នុងអំឡុងពេលកិច្ចប្រជុំទ្វេភាគី លោក Mohamed Khaled បាននិយាយថា ការផ្លាស់ប្តូរភ្លាមៗនេះបានបំផ្លាញទំនាក់ទំនងយូរអង្វែង និងមិនស៊ី​គ្នាជាមួយនឹងការប្រព្រឹត្តដែលរំពឹងទុករបស់ប្រទេសជាមិត្ត។

លោកបានចង្អុលបង្ហាញថា កិច្ចសន្យាសម្រាប់ប្រព័ន្ធមីស៊ីលត្រូវបានចុះហត្ថលេខានៅឆ្នាំ ២០១៨ សម្រាប់ការដឹកជញ្ជូនដែលបានកំណត់ពេលនៅឆ្នាំ ២០២៦ ប៉ុន្តែប្រទេសម៉ាឡេស៊ីទើបតែត្រូវបានជូនដំណឹងអំពីការលុបចោលនៅក្នុងខែកុម្ភៈឆ្នាំនេះ បន្ទាប់ពីរយៈពេលដ៏យូរនៃភាពមិនប្រាកដប្រជា។

លោក​ អះអាង​ថា៖ «អ្វីដែលគួរឲ្យខកចិត្តជាពិសេសនោះគឺថា មិនមានការខិតខំប្រឹងប្រែងណាមួយពីសំណាក់រដ្ឋាភិបាល​ន័រវេស ដើម្បី​ជួយ​ប្រទេសម៉ាឡេស៊ីក្នុងការទាមទារយកប្រាក់ដែលបានបង់រួចហើយទៅឲ្យក្រុមហ៊ុនន័រវេសដែលពាក់ព័ន្ធនោះទេ»​ ដោយកត់សម្គាល់ថាស្ថានភាពនេះកើតឡើងទាំងស្រុងពីការផ្លាស់ប្តូរគោលនយោបាយរបស់ទីក្រុងអូស្លូ។

​យោង​កា​រផ្សាយ​របស់​​សារព័ត៌មាន​ The Straits Times ​របស់​សិង្ហបុរី​ ប្រទេសម៉ាឡេស៊ី បាន​​​​បង់ប្រាក់​ទៅ​ឲ្យ​ភាគី​​​​ន័រវេស​​អស់​ចំនួន​​ ១៤៧​ លាន​ដុល្លារ​ ដែល​ជិត​​​៩៥​ភាគរយ​នៃ​​តម្លៃ​នៅ​ក្នុង​​កិច្ច​សន្យា មុន​​ការ​លុប​ចោល​របស់​​​ន័រវេស។​​​

លោក Mohamed Khaled បានសង្កត់ធ្ងន់ថា ប្រទេសន័រវេសអាចបង្ហាញពីការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះទំនាក់ទំនងទ្វេភាគី ដោយចាត់វិធានការជាក់ស្តែង ដើម្បីធានាថា ប្រទេសម៉ាឡេស៊ីទទួលបានប្រាក់សងវិញពេញលេញ ឬមួយផ្នែក ឬដោយទទួលខុសត្រូវចំពោះការទាមទារយកប្រាក់ដោយផ្ទាល់ពីក្រុមហ៊ុនផលិត​នោះ​មក​វិញ​៕​

ប្រែសម្រួល រើយ​​

The post ​ន័រវេស​​សុំទោស ​ប៉ុន្តែ​ ​ម៉ាឡេស៊ី ខ្វះទំនុកចិត្ត​​ស្តារ​ទំនាក់​ទំនង​​​​ឡើង​វិញ និង​​​ទាមទារ​លុយ​មកវិញ​​ appeared first on Kampuchea Thmey Daily.

​រដ្ឋមន្ត្រីះ​ការ​ពារជាតិម៉ាឡេស៊ី​​ បរិហារ​​ជាសាធារណៈ​​​ ​ន័រវេស​ដែលលុប​ចោល​​​កិច្ចសន្យាលក់មីស៊ីល​​​​ជាឯកតោ​ភាគី​​
រដ្ឋមន្ត្រីក្រសួងការពារជាតិម៉ាឡេស៊ី លោក Khaled Nordin បានស្តីបន្ទោសជាសាធារណៈចំពោះប្រទេសន័រវេសចំពោះការលុបចោលកិច្ចសន្យា​ផ្គត់ផ្គង់​ប្រព័ន្ធមីស៊ីល​សម្រាប់​​​បំពាក់​ដល់​កងទ័ពជើងទឹករបស់ខ្លួន ដោយនិយាយថា ទង្វើ​បែបនេះប្រែក្លាយទៅជាការបាត់បង់ទំនុកចិត្តលើកិច្ចព្រមព្រៀងអន្តរជាតិ និងភាពជាដៃគូយុទ្ធសាស្ត្រ។

រដ្ឋមន្ត្រីក្រសួងការពារជាតិម៉ាឡេស៊ី លោក Khaled Nordin។ ST

ថ្លែងនៅក្នុងសម័យប្រជុំពេញអង្គស្តីពីការគ្រប់គ្រងភាពតានតឹងក្នុងតំបន់ក្នុងចំណោមការប្រកួតប្រជែងសកលនៅក្នុងកិច្ចសន្ទនា Shangri-La (SLD) លើកទី ២៣ ​នៅ​ប្រទេស​សិង្ហបុរី​ ដែល​គ្រោង​បញ្ចប់​នៅ​ថ្ងៃ​​ទី​​៣១ ខែឧសភា​នេះ​ លោក Khaled បាននិយាយថា ទំនុកចិត្តលែង​មាន​ជាសកលទៀតហើយ ហើយផ្ទុយទៅវិញបានក្លាយជាលក្ខខណ្ឌ ជ្រើសរើស និងកាន់តែ​អន្តរកម្ម​​​។

លោក Khaled ត្រូវ​បានស្រង់សម្តី​ដោយ​​ The Straits Times ​ដូច​និយាយថា ៖« ប្រសិនបើសូម្បីតែប្រទេសមួយដែលល្បីល្បាញដោយសារការផ្តល់រង្វាន់ណូបែលសន្តិភាព អាចបោះបង់ចោលការប្តេជ្ញាចិត្តដោយគ្មានផលវិបាក ​នាពេល​នោះ ខ្ញុំខ្លាចថា ទំនាក់ទំនងអន្តរជាតិលែងត្រូវបានគ្រប់គ្រងដោយគោលការណ៍ទៀតហើយ» ដោយសំដៅទៅលើប្រទេសន័រវេស។

រដ្ឋាភិបាលន័រវេសពីមុនត្រូវបានគេរាយការណ៍ថា បានលុបចោលអាជ្ញាប័ណ្ណនាំចេញប្រព័ន្ធមីស៊ីលវាយប្រហារកងទ័ពជើងទឹកទៅកាន់ប្រទេសម៉ាឡេស៊ី និងប្រព័ន្ធបាញ់មីស៊ីលដែលពាក់ព័ន្ធរបស់ខ្លួនដោយផ្អែកលើមូលដ្ឋានការពារសន្តិសុខរបស់ខ្លួន។

ដោយដកស្រង់សម្តីរបស់ Kongsberg Defence & Aerospace US ទីភ្នាក់ងារសារព័ត៌មានម៉ាឡេស៊ី Bernama បានរាយការណ៍ថា កិច្ចព្រមព្រៀងផ្គត់ផ្គង់ត្រូវបានចុះហត្ថលេខារវាងក្រុមហ៊ុន និងកងទ័ពជើងទឹកម៉ាឡេស៊ីក្នុងខែមេសា ឆ្នាំ ២០១៨ ដើម្បីបំពាក់នាវាប្រយុទ្ធឆ្នេរសមុទ្រថ្មីចំនួនប្រាំមួយគ្រឿង។

ប្រទេសម៉ាឡេស៊ីត្រូវបានគេរាយការណ៍ថា បានបង់ប្រាក់ចំនួន ១៤៧ លានដុល្លារអាមេរិក ឬប្រហែល ៩៥ ភាគរយនៃតម្លៃកិច្ចសន្យា​​​ទិញ​មីស៊ីល​នោះ​​ មុនពេល​នៃ​ការលុបចោល​ដែល​ធ្វើឡើង​ដោយ​ភាគី​​​ន័រវេស​។ ឥឡូវនេះប្រទេសម៉ាឡេស៊ី​កំពុងស្វែងរកការចំណាយសរុបប្រហែល ២៥១ លានដុល្លារអាមេរិកទាំងដោយផ្ទាល់ និងដោយប្រយោល។

លោកបាន​លើក​ឡើង​នៅក្នុងសុន្ទរកថារបស់លោកនៅថ្ងៃទី ៣១ ខែឧសភាថា «នៅពេលដែលប្រទេសកំពុងអភិវឌ្ឍន៍រំលោភលើកិច្ចព្រមព្រៀង ពួកគេប្រឈមមុខនឹងការថ្កោលទោស និងសម្ពាធ»​។

លោកបានបន្ថែមថា ៖«​ប៉ុន្តែនៅពេលដែលប្រទេសមហាអំណាច ឬសម្ព័ន្ធមិត្តរបស់ពួកគេធ្វើដូចគ្នា ការឆ្លើយតបអន្តរជាតិនឹងក្លាយទៅជាស្ងាត់ស្ងៀម” ដោយសំដៅទៅលើអ្វីដែលលោកចាត់ទុកថាជាភាពស្ងៀមស្ងាត់លើការសម្រេចចិត្តឯកតោភាគីរបស់ប្រទេសន័រវេស។

​​តាមការ​ចេញផ្សាយ​​របស់​ Straits Times ដោយ​​ថ្លែងទៅកាន់អ្នកយកព័ត៌មាននៅថ្ងៃទី ៣១​ ខែឧសភា បន្ទាប់ពីកិច្ចប្រជុំទ្វេភាគីជាមួយសមភាគីន័រវេសរបស់លោកគឺលោក Tore O. Sandvik លោក Khaled បាននិយាយថា ប្រទេសម៉ាឡេស៊ីបានសម្តែងការខកចិត្ត និងការសោកស្តាយចំពោះបញ្ហានេះ៕​​

ប្រែសម្រួល រើយ​

The post ​រដ្ឋមន្ត្រីះ​ការ​ពារជាតិម៉ាឡេស៊ី​​ បរិហារ​​ជាសាធារណៈ​​​ ​ន័រវេស​ដែលលុប​ចោល​​​កិច្ចសន្យាលក់មីស៊ីល​​​​ជាឯកតោ​ភាគី​​ appeared first on Kampuchea Thmey Daily.

អ្នកនយោបាយ​ម៉ាឡេស៊ីអន់​ចិត្ត​នឹង​​សិង្ហបុរី​ដែល​មិន​​ចរចារ​​ជាមួយអ៊ីរ៉ង់រឿង​បើក​ច្រក​ Hormuz ​
អ្នក​នយោបាយ​ជាន់​ខ្ពស់​ម៉ាឡេស៊ី​ម្នាក់​សម្តែង​ការ​សោក​ស្តាយ​ និង​រិះគន់​ចំពោះ​ការ​បដិសេធ​របស់​សិង្ហបុរី​ក្នុង​ការចរចា​ជាមួយអ៊ីរ៉ង់ ​​ដើម្បី​ឱ្យ​កប៉ាល់​​ឆ្លង​កាត់​តាម​ច្រក​សមុទ្រ​ហ័រមូស (Hormuz)​ ដោយ​សុវត្ថិភាព​។ នេះ​បើយោង​តាម​សារព័ត៌មាន​ TOC ផ្សាយ​ថ្ងៃ​ទី​៩ ខែមេសា ឆ្នាំ​២០២៦ ។

លោកស្រី Nurul Izzah Anwar អនុប្រធានគណបក្ស​យុត្តិធម៌​ប្រជា​ជន (PKR) ម៉ាឡេស៊ី​និយាយថា៖ « ជំហរ​របស់​សង្ហិបុរី​ឆ្លុះ​បញ្ចាំង​ពី​យុទ្ធ​សាស្ត្រ​តូចចង្អៀត​ដែល​ផ្តល់អាទិភាព​ដល់ការសម្របសម្រួល​ជាង​ការ​ទទួលខុសត្រូវក្នុង​តំបន់និង​ច្បាប់អន្តរជាតិ​»។

លោកស្រី Nurul Izzah Anwar និង លោក Vivian Balakrishnan ។ រូបភាព៖ Reuters

ការ​លើក​ឡើង​របស់លោកស្រីធ្វើឡើង​ បន្ទាប់ពីសេចក្តី​ថ្លែង​ការណ៍​របស់រដ្ឋមន្ត្រីការបរទេសសិង្ហបុរី លោក Vivian Balakrishnan និយាយ​ថា ប្រទេស​ខ្លួន​នឹងមិនចូលរួមក្នុងការចរចាជា​មួយ​អ៊ីរ៉ង់​លើ​បញ្ហានេះ​(ឆ្លងកាត់​ច្រក​ Hormuz) ជាគោលការណ៍​នោះទេ​។

លោកស្រី Nurul Izzah អះអាងថា វិធីសាស្រ្ត​របស់​ប្រទេស​ម៉ាឡេស៊ី គឺ​សង្កត់ធ្ងន់​ដើម្បី​បន្តផ្នែក​ការទូត ជាពិសេស​នៅក្នុងបញ្ហាដែល​ប៉ះ​ពាល់ដល់ស្ថិរភាពក្នុងតំបន់និងសន្តិសុខថាមពលពិភពលោក។

លោកស្រីលើក​ឡើង​ក្នុងសេចក្តីថ្លែងការណ៍មួយថា៖ « ការគ្រប់គ្រង​របស់អ៊ីរ៉ង់​លើច្រកសមុទ្រគឺជាការប៉ុនប៉ង​ស្វែងរកសន្តិភាព​យូរ​អង្វែង។ ប្រទេសម៉ាឡេស៊ីប្រកាន់ខ្ជាប់​ជានិច្ច​នូវគោលការណ៍​ផ្នែក​ការទូត ដែល​ត្រូវតែអនុវត្ត មិនមែនបោះបង់ចោលនោះទេ»។

លោកស្រីបន្ថែមថា ការចូលរួម​របស់នាយករដ្ឋមន្ត្រីម៉ា​ឡេស៊ី លោក​ Anwar Ibrahim មានឫសគល់​ក្នុងការការពារស្ថិរភាព​ក្នុងតំបន់ សន្តិសុខថាមពល និងផលប្រយោជន៍ទូលំទូលាយ​របស់​អាស៊ីអាគ្នេយ៍។ លោកស្រីបន្ត​ថា៖ « ការផ្តល់យោបល់ផ្ទុយពីនេះ សូម្បី​តែ​ប្រយោល​ក៏​ដោយគឺ​ជា​ការបដិសេធក្នុង​ការ​​​រក្សា​សន្តិភាព​នៅក្នុងតំបន់​របស់​យើងដែរ​ »។ អ្នក​នយោបាយ​វ័យ​ក្មេង​រូប​នេះ​សម្តែង​ការ​ព្រួយបារម្ភពី​ផល​វិបាកជា​​មូលដ្ឋាននៅ​ក្នុងជំហរ​របស់​សិង្ហបុរី។

លោកស្រី​ថា៖ «វា​ពិបាក​​នឹង​មិន​អើពើ​​ពី​​ចំណុច​​ដែល​លើក​ឡើង​ពី​ជំ​ហរ​​របស់​ ​លោក Balakrishnan ។ ជំហរ​​របស់​គាត់​ហាក់​ដូច​ជា​​មិន​​សូវ​​អព្យាក្រឹត​​ទេ ប៉ុន្តែ​ហាក់​ដូច​ជា​​ឆ្លុះ​បញ្ចាំង​ពី​ចំណង់​ចំណូល​ចិត្ត​​ជា​យុទ្ធសាស្ត្រ​​របស់​មហា​អំណាច​ខាងក្រៅទៅ​វិញ​ ហើយ​​ផលប្រយោជន៍​របស់​ពួក​គេ​​​តែងតែ​មិន​​ស្រប​​នឹង​ផលប្រយោជន៍​​ក្នុង​​តំបន់​របស់​​យើង​ទេ»៕

​បញ្ហា​ច្រកបើក​ច្រក​ហ័រមូស​នេះ ​ជំហរ​របស់​សិង្ហបុរី ដែល​ធ្លាប់ថ្លែង​ដោយ​ រដ្ឋមន្ត្រី​ការបរទេស​​ លោក Vivian Balakrishnan គឺ​ចង់​ឲ្យ​រក្សា​​នៅស្ថានភាព​ដើម ដោយ​​​ឲ្យ​កប៉ាល់​ប្រេងឆ្លង​កាត់ដោយសុវត្ថិភាព​ និង មិន​គិត​ថ្លៃ​ ដោយ​អនុលោក​តាម​ច្បាប់សមុទ្រ​អន្តរជាតិ ប៉ុន្តែ​​ភាគីអ៊ីរ៉ង់​បាន​ចាប់​យក​ច្រកនេះ​​ជាចំណាប់ខ្មាំង​​​សម្រាប់​​តថ្លៃ​ជាមួយសហរដ្ឋអាមេរិក៕​

ប្រែសម្រួល៖ ណឺ មិនា

The post អ្នកនយោបាយ​ម៉ាឡេស៊ីអន់​ចិត្ត​នឹង​​សិង្ហបុរី​ដែល​មិន​​ចរចារ​​ជាមួយអ៊ីរ៉ង់រឿង​បើក​ច្រក​ Hormuz ​ appeared first on Kampuchea Thmey Daily.

ម៉ាឡេស៊ី បិទកម្មវិធី ​AI «Grok» របស់ Elon Musk ដោយសារតែបង្កប់​រឿង​អាសអាភាស
កម្មវិធីជជែកតាមអ៊ីនធឺណិត​​​​ដោយ​ប្រើ​ប្រាស់​បញ្ញាសិប្បនិម្មិត (AI) របស់ Grok ដែល​វិនិយោគ​ដោយ​​មហាសេដ្ឋី​ Elon Musk ត្រូវបាន​បញ្ឈប់​ (Block) ជាបណ្ដោះអាសន្ននៅក្នុងប្រទេសម៉ាឡេស៊ីចាប់ពីថ្ងៃទី ១១ខែមករានេះ​ ដោយ​លើក​ឡើង​ពីកង្វល់​ដែល​មាន​​​​មាតិកាអាសអាភាស​។

​ការ​ចេញ​ផ្សាយ​​របស់​​សារព័ត៌មាន The Star ​ដែលមានមូលដ្ឋាន​នៅម៉ាឡេស៊ី ដោយដកស្រង់ប្រភព​ពី គណៈកម្មការ​ទំនាក់ទំនង និងពហុផ្សព្វផ្សាយ​ម៉ាឡេស៊ី (MCMC) បាននិយាយថា នេះគឺដោយសារតែការប្រើប្រាស់ខុសម្តងហើយម្តងទៀតនៃកម្មវិធីជជែកតាមអ៊ីនធឺណិត តាម​ទម្រង់​បញ្ញា​សប្ប​និមិត្ត (AI) ដើម្បីបង្កើតរូបភាពអាសអាភាស​ច្រើនទម្រង់​ ច្រើន​បែប​ ប្រមាថមើលងាយ និងរូប​ភាពរៀបចំឡើង​ទាក់​ទាញ​​ទៅរក​ផ្លូវ​ភេទ​ដោយ​មិនដឹងខ្លួន​​​​ ទោះបីជាមានការចូលរួមពីនិយតកម្មពីមុន និងការជូនដំណឹងជាផ្លូវការដែលបានចេញទៅកាន់បណ្តាញសង្គម X និង xAI ក៏ដោយ។

រូបភាពរួមមានខ្លឹមសារមាតិកា ពាក់ព័ន្ធនឹងស្ត្រី និងអនីតិជន។​ នេះ​បើយោងតាមការ​ចេញផ្សាយ​។

MCMC បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយដែលចេញនៅថ្ងៃទី ១១​ខែមករាថា៖«​MCMC បានចេញការជូនដំណឹងទៅកាន់ X និង xAI នៅថ្ងៃទី៣​និងទី៨ខែមករា ដោយទាមទារ ក្នុងចំណោមរបស់ផ្សេងទៀត ការអនុវត្តវិធានការការពារបច្ចេកទេស និងសម្របសម្រួលប្រកបដោយប្រសិទ្ធភាព ដើម្បីទប់ស្កាត់ខ្លឹមសារដែលបង្កើតដោយ AI ដែលអាចផ្ទុយនឹងច្បាប់ម៉ាឡេស៊ី រួមទាំងមាត្រា ២៣៣​ នៃច្បាប់ទំនាក់ទំនង និងប្រព័ន្ធ​ផ្សព្វផ្សាយ​ពហុមុខ​ងារ​»។

«ទោះជាយ៉ាងណាក៏ដោយ ការឆ្លើយតបដែលបានដាក់ជូននៅថ្ងៃទី ៧និងទី ៩ខែមករា ដោយ X ពឹងផ្អែកជាចម្បងលើយន្តការរាយការណ៍ដែលផ្តួចផ្តើមដោយអ្នកប្រើប្រាស់ ហើយបានបរាជ័យក្នុងការដោះស្រាយហានិភ័យដែលមានស្រាប់ដែលបង្កឡើងដោយការរចនា និងប្រតិបត្តិការនៃឧបករណ៍ AI»​។

សេចក្តីថ្លែងការណ៍​នោះ​បានបន្ថែមថា៖​«MCMC ចាត់ទុកថារឿងនេះមិនគ្រប់គ្រាន់ដើម្បីការពារគ្រោះថ្នាក់ ឬធានាការអនុលោមតាមច្បាប់ទេ»​។

សេចក្តីថ្លែងការណ៍បន្តថា៖«​ការរឹតបន្តឹងនេះត្រូវបានដាក់ជាវិធានការបង្ការ និងសមាមាត្រ ខណៈពេលដែលដំណើរការច្បាប់ និងបទប្បញ្ញត្តិកំពុងដំណើរការ» ដោយបន្ថែមថា ការចូលប្រើ Grok នឹងនៅតែត្រូវបានរឹតបន្តឹងរហូតដល់ការការពារប្រកបដោយប្រសិទ្ធភាពត្រូវបានអនុវត្ត ជាពិសេសដើម្បីការពារខ្លឹមសារដែលពាក់ព័ន្ធនឹងស្ត្រី និងកុមារ។

MCMC ក៏បាននិយាយផងដែរថា ខ្លួននៅតែបើកចំហចំពោះការចូលរួមជាមួយ X និង xAI ដោយស្ថិតនៅក្រោមការអនុលោមតាមច្បាប់ម៉ាឡេស៊ីដែលអាចបង្ហាញបាន។

វាបាននិយាយថា «សមាជិកសាធារណៈជនត្រូវបានលើកទឹកចិត្តយ៉ាងខ្លាំងឱ្យរាយការណ៍អំពីខ្លឹមសារអនឡាញដែលបង្កគ្រោះថ្នាក់ទៅកាន់ MCMC ជាបន្ទាន់ ហើយប្រសិនបើសមស្រប សូមដាក់របាយការណ៍ប៉ូលីសជាមួយប៉ូលីស»​៕​

The post ម៉ាឡេស៊ី បិទកម្មវិធី ​AI «Grok» របស់ Elon Musk ដោយសារតែបង្កប់​រឿង​អាសអាភាស appeared first on Kampuchea Thmey Daily.

ប្រទេស​ម៉ាឡេស៊ីមាន​អ្នក​ស្លាប់ដោយសារ​ជំងឺ​​បេះ​ដូង​ច្រើន​ជាង​គេ
ជម្ងឺ​បេះ​ដូង​ឬ​ហៅ​ម្យ៉ាង​ទៀត​ថា​ជំងឺ​សរសៃ​ឈាម​បេះ​ដូង​ គឺ​ជា​ជំងឺមួយ​ដែល​កើត​ឡើង​ច្រើន​ជាង​គេ​ក្នុង​ប្រទេស​ម៉ាឡេស៊ី​ ។ នេះ​​បើ​យោង​តាម​របាយ​ការណ៍​មួយ​ដែល​ចេញ​ផ្សាយ​ដោយ​នាយក​ដ្ឋាន​ស្ថិតិ​ម៉ាឡេ​ស៊ី (DOSM) ។

Heart Disease. pdincontrol

ស្ថិតិ​ពី​វិទ្យា​ស្ថាន​ជាតិសុខភាព​​បេះដូង​ បាន​បង្ហាញ​​ថា ជំងឺ​នេះ​កំពុង​ជះ​ឥទ្ធិពល​កាន់​តែ​ខ្លាំង​ឡើង​ចំពោះ​ប្រជាជន​ម៉ាឡេស៊ី ជា​ពិសេស​​​ក្មេងៗ​ដោយ​សារ​ការ​កើន​ឡើង​នៃ​អត្រា​​​ផ្ទុក​ជាតិ​ខ្លាញ់​ក្នុង​សារពាង្គកាយ​​ ​ការ​ចំណាយ​ពេល​អង្គុយ​ច្រើន​ម៉ោងជាប់ៗគ្នា​​​។

ជំងឺ​បេះដូង គឺ​ជា​ពាក្យ​ដ៏​ទូលំ​ទូលាយ​មួយ​ដែល​រួម​បញ្ចូល​កត្តា​ជា​ច្រើន ដូច​ជា​​ទម្លាប់​នៃ​ការ​ញ៉ាំ​អាហារ​ដែល​មិនល្អ​ អង្គុយ​ច្រើន​ម៉ោង​នៅ​ក្នុង​បន្ទប់​បិទ​ជិត​ និ​ងចរិត​លក្ខណៈដែល​​ឆ្លង​ពី​ឪពុក​ម្តាយ​ទៅ​កូន [ហ្សែន]។

​ការ​សិក្សា​ដោយ​វិទ្យា​ស្ថាន​ជាតិសុខភាព​​បេះដូង បាន​ឱ្យ​ដឹង​ថា​ ជម្ងឺ​បេះ​ដូង​ពាក់​ព័ន្ធ​នឹង​ការ​ខូច​ខាត​បេះដូង​ដែល​បណ្តាល​​មក​ពី​សរសៃ​ឈាមបេះដូង​រួម​តូចផង​ដែរ​។ នៅ​ពេល​ដែល​សរសៃ​ឈាម​រួមតូច​ដោយ​សារតែ​ការ​ប្រមូល​ផ្តុំ​បន្តិច​ម្តងៗ នៃ​ជាតិ​​​ខ្លាញ់​ក្នុង​សារពាង្គ​កាយ​ ឈាម និង​អុកស៊ីសែនក៏​​តិច​ទៅៗទម្រាំ​​​ដល់​​សាច់​ដុំនៃ​​បេះដូង។

កត្តា​ដែល​បង្ក​ឱ្យ​មាន​ជម្ងឺ​នេះ ​រួមមាន ​​ការ​ជក់​បារី ការ​កើន​ឡើង​នៃ​សម្ពាធ​ឈាម​ កូលេស្តេរ៉ុល​ខ្ពស់ ជំងឺ​ទឹក​នោម​ផ្អែម រាងកាយ​មិន​សូវ​បញ្ចេញ​សកម្មភាព​ និង​លើស​ទម្ងន់ ឬធាត់ ជាដើម​។

លើស​ពី​នេះទៅ​ទៀត​ ​គ្រួសារ​ដែលធ្លាប់​​កើត​​ជំងឺ​​នេះ​ក៏​រួម​ចំណែក​ ដែលអាច​​មាន​លទ្ធ​ភាព​​​​​ខ្ពស់​ក្នុងការ​ចម្លង​ទៅ​កូន​ៗ​​របស់​ពួកគេ​​​ផង​ដែរ។

ស្ថិតិ​បង្ហាញ​ថា ​មនុស្ស​ប្រុស​ងាយ​កើត​ជំងឹ​​​នេះ​ជាង​ស្រ្តី​។

ដើម្បី​បង្កា​កុំ​ឱ្យ​កើត​ជំងឺ​នេះ​ គេ​គប្បី​​ទៅ​ពិនិត្យ​សុខភាព​ទៀត​ទាត់ កាត់​បន្ថយ​ការ​ប្រើ​ប្រាស់​អំបិល​ ស្ករ និងពពួក​ខ្លាញ់​ឆ្អែត ជៀស​វាងអាហារ​កែច្នៃ ហាត់ប្រាណទៀងទាត់ ជា​ពិសេស​​ការ​ឈប់​ជក់​បារី​អាចកាត់​បន្ថយ​ហានិភ័យ​នៃជំងឺ​បេះដូង​បាន​យ៉ាង​មាន​ប្រសិទ្ធ​ភាព​៕​

អត្ថបទ៖ ណឺ មិនា

The post ប្រទេស​ម៉ាឡេស៊ីមាន​អ្នក​ស្លាប់ដោយសារ​ជំងឺ​​បេះ​ដូង​ច្រើន​ជាង​គេ appeared first on Kampuchea Thmey Daily.

​ក្រុមហ៊ុន AirAsia ដាក់​ចេញ​ផែនកា​រឲ្យនារី​បម្រើ​លើ​យន្តហោះ ពាក់ហ៊ីចាប ពីឆ្នាំ​២០២៦​
AirAsia ​ដែល​ជា​ក្រុមហ៊ុន​​​អាកាសចរណ៍តម្លៃ​​​ទាប (Budget carrier) របស់ម៉ាឡេស៊ី នឹង​ចាប់ផ្តើម​អនុវត្ត​​​​ផែនការ​​ឯកសណ្ឋាន​ថ្មី​សម្រាប់​នារី​បម្រើ​​លើ​យន្តហោះ​ (Flight Attendants) ​ឲ្យ​​ពាក់ហ៊ីចាប (Hijab) ​ដែល​ជា​​​ក្រណាត់​ទទូរ​ក្បាល​តំណាង​​ឲ្យ​អ្នក​គោរព​តាមសាសនា​អ៊ីស្លាម​។ ​

ឯកសណ្ឋាន​គំរូ​សម្រាប់​នារី​បម្រើ​លើយន្តហោះពាក់​ ហ៊ីចាប​លើ​ក្បាល​។ The Star

​«អ្នក​ដំណើរ​ប្រហែលជាសម្គាល់ឃើញនូវអ្វីដែលប្លែកជាមួយនឹងឯកសណ្ឋាន នោះ​គឺ​​ អ្នកបម្រើការលើយន្តហោះស្រីមួយចំនួនរបស់ក្រុមហ៊ុនអាកាសចរណ៍អាចនឹងពាក់ហ៊ីចាប​»​។​ នេះ​បើ​យោង​តាម​សេចក្តីរាយការណ៍​របស់​​​សារព័ត៌មានម៉ាឡេស៊ី​ The Star នៅ​ថ្ងៃទី​​៦​​​ខែ​​​​​ធ្នូ​នេះ​។​

វាគឺជាកា​រ​ធ្វើ​បច្ចុប្បន្ន​ភាព​ចំពោះគោលការណ៍ឯកសណ្ឋាន​​សម្រាប់​ក្រុម​​នារី​បម្រើ​លើ​យន្តហោះ​​​របស់ក្រុមហ៊ុនអាកាសចរណ៍ ដែលផ្តល់ឱ្យបុគ្គលិកនៃ​ក្រុម​​អ្នក​បម្រើ​​​ជាស្រ្តី​ម៉ូស្លីមមានសេរីភាពក្នុងការពាក់កន្សែង​​នៅ​លើ​ក្បាល។ វាក៏ដាក់ក្រុមហ៊ុន AirAsia ក្នុងចំណោមក្រុមហ៊ុនអាកាសចរណ៍ដំបូងគេក្នុងអាស៊ាន ដើម្បីទទួលយកការអនុវត្តនេះ ដែលជំរុញ​ឱ្យមានការដាក់បញ្ចូល។

​តាមសេចក្តីរាយការណ័​ ក្រុម​ហ៊ុន​នេះ​គ្រោងនឹងចាប់ផ្តើមនៅត្រីមាសទីមួយនៃឆ្នាំ២០២៦​ ជាពិសេសក្នុងអំឡុង​ខែរ៉ាម៉ាដាន។ គំនិតផ្តួចផ្តើមនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនអាកាសចរណ៍ក្នុងការធានាថាសមាជិក​​ក្រុម​​អ្នក​បម្រើ​ការ​នៅ​លើ​យន្តហោះ​គ្រប់រូបមានអារម្មណ៍សុខស្រួល និងទំនុកចិត្តក្នុងការអនុវត្តភារកិច្ចរបស់ពួកគេ។

សមាជិក​អ្នក​បម្រើ​លើ​យន្តហោះ​ដែលជ្រើសរើសហ៊ីចាបនឹងស្លៀកឈុតដែលកាត់តាមខ្លួនដែលមានដៃអាវវែង និងខោ ដើម្បីរក្សា​​នូវ​ទម្រង់​វិជ្ជាជីវៈរបស់ ​ក្រុមហ៊ុន​ AirAsia។ ការផ្លាស់ប្តូរនេះក៏បើកទ្វារសម្រាប់ក្រុមចម្រុះនៃអ្នកមានទេពកោសល្យដើម្បីចូលរួមក្រុមផងដែរ។

បច្ចុប្បន្ននេះ ជិត ៤០​ភាគរយនៃបុគ្គលិកស្រីឥស្លាមរបស់ AirAsia – ទាំង AirAsia Malaysia និង AirAsia X បានបង្ហាញចំណាប់អារម្មណ៍ក្នុងការពាក់​ហ៊ីចាប់​។

លោក Tony Fernandes នាយកប្រតិបត្តិរបស់ក្រុមហ៊ុនអាកាសចរណ៍បាននិយាយនៅក្នុងសន្និសីទសារព័ត៌មាននៅទីក្រុង Kuala Lumpur កាលពីថ្ងៃទី ៥ខែធ្នូថា «ចំណុចខ្លាំងមួយក្នុងចំណោមចំណុចខ្លាំងបំផុតរបស់ AirAsia ​គឺតែងតែ​មាន​​បុគ្គលិកចម្រុះ​គ្នា និងការ​មិនចេះ​លាក់​បាំង​របស់យើង» ។

លោកបានបន្ថែមថា៖«នៅពេលដែលក្រុមការងាររបស់យើងលើកឡើងពីចំណុចនេះ វាមានសារៈសំខាន់ណាស់សម្រាប់យើងក្នុងការស្តាប់។ ការគោរពទស្សនៈ និងជំនឿផ្សេងៗគ្នាបាននាំឲ្យយើងរីកចម្រើន ហើយនេះជារបៀបដែលយើងរីកចម្រើន៖ ដោយការវិវត្តរួមគ្នា ដឹកនាំដោយសំឡេងរបស់ប្រជាជនយើង»៕​

រ៉ាន់ រើយ​

The post ​ក្រុមហ៊ុន AirAsia ដាក់​ចេញ​ផែនកា​រឲ្យនារី​បម្រើ​លើ​យន្តហោះ ពាក់ហ៊ីចាប ពីឆ្នាំ​២០២៦​ appeared first on Kampuchea Thmey Daily.

​រដ្ឋាភិបាល​ម៉ាឡេស៊ី​ត្រៀម​កម្រិត​ខ្ពស់​ ទប់​ទល់​ព្យុះ Senyar ដែល​បង្ក​ទឹកជំនន់​​​បន្ថែម​​​
រដ្ឋាភិបាល​​ម៉ាឡេស៊ី បាន​បង្គាប់​​​​​ឲ្យ​ត្រៀម​លក្ខណៈ​ពេញលេញ​​ចំពោះ​មជ្ឈមណ្ឌលត្រួតពិនិត្យប្រតិបត្តិការរបស់រដ្ឋនៅក្នុងរដ្ឋចំនួន១៤​ និងមជ្ឈមណ្ឌលត្រួតពិនិត្យប្រតិបត្តិការស្រុកចំនួន១៩៨​ បន្ទាប់ពីការវិវត្តន៍​នៃព្យុះត្រូពិច Senyar ដែលបានធ្វើឱ្យមានការបាក់ដីនៅលើឆ្នេរសមុទ្រ​ម៉ាឡេស៊ី​នៅ​ពាក់កណ្តាលអធ្រាត្រយប់មិញ ដែល​​នឹង​មានឥទ្ធិពល​​បង្កើន​​​ទឹកជំនន់​។

រូបភាព​បង្ហាញ​ពី​​​​​ឥទ្ធិពល​ព្យុះ Senyar ដែលនឹងប៉ះពាល់​ម៉ាឡេស៊ី​។ New Straits times

ឧបនាយករដ្ឋមន្រ្តី Ahmad Zahid Hamidi បាននិយាយថា ទោះបីជាព្យុះនេះត្រូវបាន​បន្ថយ​​ឥទ្ធិពល​​​ទៅជាប្រព័ន្ធសម្ពាធទាបក៏ដោយ ប៉ុន្តែ​កម្លាំងកួច​នៃខ្យល់នៅតែមានសក្តានុពលក្នុងការនាំមកនូវភ្លៀងធ្លាក់ជាបន្តបន្ទាប់នៅក្នុងតំបន់ជាច្រើនក្នុងឧបទ្វីបម៉ាឡេស៊ីក្នុងរយៈពេល២៤​ម៉ោងបន្ទាប់។

តាមការ​ចេញ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មានម៉ាឡេស៊ី BERNAMA លោក Ahmad Zahid បាននិយាយថា ក្នុងនាមជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ​ថ្នាក់​កណ្តាល​​ លោកបានទទួលរបាយការណ៍សង្ខេបពី​ឧតុនិយម​ម៉ាឡេស៊ី​ (MetMalaysia) ទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយជាតិ (Nadma) និងកងកម្លាំងការពារជនស៊ីវិល​ម៉ាឡេស៊ី (APM) ស្តីពីផលប៉ះពាល់នៃអាកាសធាតុលើប្រជាជន និងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ។

យោងតាមលោក មជ្ឈមណ្ឌលគ្រប់គ្រងប្រតិបត្តិការគ្រោះមហន្តរាយនៅថ្នាក់រដ្ឋ និងស្រុកក៏ត្រូវបានបើកផងដែរ ដើម្បីធានាថា​ការសម្របសម្រួលប្រតិបត្តិការ ការជម្លៀសជនរងគ្រោះ និងការផ្សព្វផ្សាយព័ត៌មានអាចត្រូវបានអនុវត្តដោយគ្មានការពន្យារពេល។

លោកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅថ្ងៃនេះថា «វិធានការនេះអនុញ្ញាតឱ្យរាល់ការវិវត្តន៍​ និងតម្រូវការនៅ​លើ​មូលដ្ឋានត្រូវបានដោះស្រាយក្នុងពេលជាក់ស្តែងដោយទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយ»​។

លោកបាននិយាយថា កងកម្លាំងការពារជនស៊ីវិលម៉ាឡេស៊ី (APM) បានចល័តបុគ្គលិកជាង ២០០០ នាក់ដើម្បីល្បាត និង​តាមដានតំបន់ដែលមានហានិភ័យខ្ពស់ពាក់ព័ន្ធនឹងទឹកជំនន់ ខ្យល់ព្យុះ និងរលកខ្លាំងនៅលើឆ្នេរសមុទ្រ។

​គ្រឿង​សម្ភារ​​ត្រៀម​​សំខាន់ៗរួមមាន ទូកសង្គ្រោះ រថយន្តសង្គ្រោះ រថយន្ត​​ប្រភេទ​​ប៉ុង​៤ ម៉ាស៊ីនភ្លើង ម៉ាស៊ីនបូមទឹកចល័ត និងយន្តហោះគ្មានមនុស្សបើក (ដ្រូន) ត្រូវបានគេដាក់ពង្រាយ ដើម្បីធានាថា ប្រតិបត្តិការជួយសង្គ្រោះ ការជម្លៀស និងជំនួយ​សង្គ្រោះបន្ទាន់អាចត្រូវបានអនុវត្តភ្លាមៗ៕​

លោក Ahmad Zahid ក៏បានក្រើនរំលឹកអ្នកស្រុកនៅតំបន់រងផលប៉ះពាល់ និងតំបន់ដែលមានហានិភ័យ ត្រូវតែអនុវត្តតាមការ​ប្រកាស​​​​ផ្លូវការពី បណ្តាញ​ផ្លូវ​ការ​របស់​រដ្ឋ​ និង​បុគ្គលិក​​ភ្នាក់ងារ​របស់​រដ្ឋាភិបាល​​​នៅមូលដ្ឋាន​​ និងអាជ្ញាធរ និងគោរពតាមបញ្ជាជម្លៀសប្រសិនបើមានការណែនាំ។

​លោក ក្រើន​រំឭកថា៖​«​សាធារណជន​ត្រូវ​បាន​ណែនាំ​ឱ្យ​ចៀសវាង​​ទៅលេង​​តាមតំបន់​សមុទ្រ និង​ឆ្នេរ ដោយសារ​ខ្យល់​បក់​ខ្លាំង និង​រលក​ខ្ពស់ ខណៈ​ត្រូវ​ធានា​ថា​ សម្ភារៈ​សង្គ្រោះ​បន្ទាន់​​ត្រូវ​ត្រៀម​ជាប់​ជានិច្ច​ ហើយ​ឯកសារ​សំខាន់ៗ​ត្រូវ​រក្សា​ទុក​នៅ​កន្លែង​សុវត្ថិភាព​»។

លោក​បាន​មាន​ប្រសាសន៍​ថា «ខ្ញុំ​ក៏​សង្កត់​ធ្ងន់​ថា​សាធារណជន​មិន​គួរ​ផ្សព្វផ្សាយ​ព័ត៌មាន​ដែល​មិន​បាន​ផ្ទៀងផ្ទាត់​ដែល​អាច​បង្ក​ឲ្យ​មាន​ការ​ភាន់​ច្រឡំ ឬ​ភ័យ​ស្លន់ស្លោ​ឡើយ»៕​

រ៉ាន់ រើយ​

ឧបនាយករដ្ឋមន្រ្តី Ahmad Zahid Hamidi។ FB

The post ​រដ្ឋាភិបាល​ម៉ាឡេស៊ី​ត្រៀម​កម្រិត​ខ្ពស់​ ទប់​ទល់​ព្យុះ Senyar ដែល​បង្ក​ទឹកជំនន់​​​បន្ថែម​​​ appeared first on Kampuchea Thmey Daily.