ព័ត៌មានអន្ដរជាតិ
ន័រវេសសុំទោស ប៉ុន្តែ ម៉ាឡេស៊ី ខ្វះទំនុកចិត្តស្តារទំនាក់ទំនងឡើងវិញ និងទាមទារលុយមកវិញ
ទំនាក់ទំនងម៉ាឡេស៊ី និងប្រទេសន័រវេស បានជួបភាពល្អក់កករយ៉ាងខ្លាំង បន្ទាប់ពីរដ្ឋមន្ត្រីការពារជាតិម៉ាឡេស៊ី បានបរិហាររិះគន់ខ្លាំងៗចំពោះប្រទេសន័រវេសដែលលុបចោលជាឯកតោភាគី នូវកិច្ចសន្យាទិញមីស៊ីនិងប្រព័ន្ធបាញ់មីស៊ីល ដែលបានចុះហត្ថេលខាកាលពីឆ្នាំ២០១៨ ព្រមទាំងបានទាមទារឲ្យរដ្ឋាភិបាលអន្តរាគមន៍សងលុយវិញ។

យោងការផ្សាយរបស់សារព័ត៌មាន The Star ដែលមានមានមូលដ្ឋាននៅម៉ាឡេស៊ី រដ្ឋមន្ត្រីការពារជាតិម៉ាឡេស៊ី Mohamed Khaled Nordin បានប្រាប់អ្នកយកព័ត៌មានថា ការសុំទោសរបស់ប្រទេសន័រវេសចំពោះការសម្រេចចិត្តឯកតោភាគីរបស់ខ្លួនក្នុងការលុបចោលអាជ្ញាប័ណ្ណនាំចេញសម្រាប់ប្រព័ន្ធមីស៊ីលវាយប្រហារកងទ័ពជើងទឹក (NSM) បានលើកឡើងនូវសំណួរជាច្រើនទៀតសម្រាប់ប្រទេសម៉ាឡេស៊ី។
ក្រោយជំនួបទ្វេភាគគី ជាមួយសមភាគី លោក Tore O. Sandvik រដ្ឋមន្ត្រីការពារជាតិន័រវេស លោក Mohamed Khaled Nordin រដ្ឋមន្ត្រីក្រសួងការពារជាតិម៉ាឡេស៊ី បាននិយាយថា សមភាគីន័រវេសរបស់លោក «បានសុំទោស» និងពន្យល់ពីការលុបចោលនេះ ប៉ុន្តែប្រទេសម៉ាឡេស៊ីនៅតែមានការសង្ស័យ។
លោក បានប្រាប់អ្នកយកព័ត៌មាននៅខាងក្រៅកិច្ចប្រជុំ Shangri-La Dialogue នៅប្រទេសសិង្ហបុរីកាលពីថ្ងៃអាទិត្យ (ថ្ងៃទី ៣១ ខែឧសភា) ថា៖ «យើងនៅតែឆ្ងល់ថាតើហេតុផលដែលបានផ្តល់ឱ្យគឺផ្អែកលើការពិត ឬគ្រាន់តែជាលេសដើម្បីបង្ហាញអំពីភាពត្រឹមត្រូវនៃការលុបចោលនេះ»។
យោងការចេញផ្សាយរបស់សារព័ត៌មានម៉ាឡេស៊ីនេះ ដោយបង្ហាញពីការព្រួយបារម្ភរបស់ប្រទេសម៉ាឡេស៊ីក្នុងអំឡុងពេលកិច្ចប្រជុំទ្វេភាគី លោក Mohamed Khaled បាននិយាយថា ការផ្លាស់ប្តូរភ្លាមៗនេះបានបំផ្លាញទំនាក់ទំនងយូរអង្វែង និងមិនស៊ីគ្នាជាមួយនឹងការប្រព្រឹត្តដែលរំពឹងទុករបស់ប្រទេសជាមិត្ត។
លោកបានចង្អុលបង្ហាញថា កិច្ចសន្យាសម្រាប់ប្រព័ន្ធមីស៊ីលត្រូវបានចុះហត្ថលេខានៅឆ្នាំ ២០១៨ សម្រាប់ការដឹកជញ្ជូនដែលបានកំណត់ពេលនៅឆ្នាំ ២០២៦ ប៉ុន្តែប្រទេសម៉ាឡេស៊ីទើបតែត្រូវបានជូនដំណឹងអំពីការលុបចោលនៅក្នុងខែកុម្ភៈឆ្នាំនេះ បន្ទាប់ពីរយៈពេលដ៏យូរនៃភាពមិនប្រាកដប្រជា។
លោក អះអាងថា៖ «អ្វីដែលគួរឲ្យខកចិត្តជាពិសេសនោះគឺថា មិនមានការខិតខំប្រឹងប្រែងណាមួយពីសំណាក់រដ្ឋាភិបាលន័រវេស ដើម្បីជួយប្រទេសម៉ាឡេស៊ីក្នុងការទាមទារយកប្រាក់ដែលបានបង់រួចហើយទៅឲ្យក្រុមហ៊ុនន័រវេសដែលពាក់ព័ន្ធនោះទេ» ដោយកត់សម្គាល់ថាស្ថានភាពនេះកើតឡើងទាំងស្រុងពីការផ្លាស់ប្តូរគោលនយោបាយរបស់ទីក្រុងអូស្លូ។
យោងការផ្សាយរបស់សារព័ត៌មាន The Straits Times របស់សិង្ហបុរី ប្រទេសម៉ាឡេស៊ី បានបង់ប្រាក់ទៅឲ្យភាគីន័រវេសអស់ចំនួន ១៤៧ លានដុល្លារ ដែលជិត៩៥ភាគរយនៃតម្លៃនៅក្នុងកិច្ចសន្យា មុនការលុបចោលរបស់ន័រវេស។
លោក Mohamed Khaled បានសង្កត់ធ្ងន់ថា ប្រទេសន័រវេសអាចបង្ហាញពីការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះទំនាក់ទំនងទ្វេភាគី ដោយចាត់វិធានការជាក់ស្តែង ដើម្បីធានាថា ប្រទេសម៉ាឡេស៊ីទទួលបានប្រាក់សងវិញពេញលេញ ឬមួយផ្នែក ឬដោយទទួលខុសត្រូវចំពោះការទាមទារយកប្រាក់ដោយផ្ទាល់ពីក្រុមហ៊ុនផលិតនោះមកវិញ៕
ប្រែសម្រួល រើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


