ព័ត៌មានអន្ដរជាតិ
ប្រទេសម៉ាឡេស៊ីមានអ្នកស្លាប់ដោយសារជំងឺបេះដូងច្រើនជាងគេ
ជម្ងឺបេះដូងឬហៅម្យ៉ាងទៀតថាជំងឺសរសៃឈាមបេះដូង គឺជាជំងឺមួយដែលកើតឡើងច្រើនជាងគេក្នុងប្រទេសម៉ាឡេស៊ី ។ នេះបើយោងតាមរបាយការណ៍មួយដែលចេញផ្សាយដោយនាយកដ្ឋានស្ថិតិម៉ាឡេស៊ី (DOSM) ។

ស្ថិតិពីវិទ្យាស្ថានជាតិសុខភាពបេះដូង បានបង្ហាញថា ជំងឺនេះកំពុងជះឥទ្ធិពលកាន់តែខ្លាំងឡើងចំពោះប្រជាជនម៉ាឡេស៊ី ជាពិសេសក្មេងៗដោយសារការកើនឡើងនៃអត្រាផ្ទុកជាតិខ្លាញ់ក្នុងសារពាង្គកាយ ការចំណាយពេលអង្គុយច្រើនម៉ោងជាប់ៗគ្នា។
ជំងឺបេះដូង គឺជាពាក្យដ៏ទូលំទូលាយមួយដែលរួមបញ្ចូលកត្តាជាច្រើន ដូចជាទម្លាប់នៃការញ៉ាំអាហារដែលមិនល្អ អង្គុយច្រើនម៉ោងនៅក្នុងបន្ទប់បិទជិត និងចរិតលក្ខណៈដែលឆ្លងពីឪពុកម្តាយទៅកូន [ហ្សែន]។
ការសិក្សាដោយវិទ្យាស្ថានជាតិសុខភាពបេះដូង បានឱ្យដឹងថា ជម្ងឺបេះដូងពាក់ព័ន្ធនឹងការខូចខាតបេះដូងដែលបណ្តាលមកពីសរសៃឈាមបេះដូងរួមតូចផងដែរ។ នៅពេលដែលសរសៃឈាមរួមតូចដោយសារតែការប្រមូលផ្តុំបន្តិចម្តងៗ នៃជាតិខ្លាញ់ក្នុងសារពាង្គកាយ ឈាម និងអុកស៊ីសែនក៏តិចទៅៗទម្រាំដល់សាច់ដុំនៃបេះដូង។
កត្តាដែលបង្កឱ្យមានជម្ងឺនេះ រួមមាន ការជក់បារី ការកើនឡើងនៃសម្ពាធឈាម កូលេស្តេរ៉ុលខ្ពស់ ជំងឺទឹកនោមផ្អែម រាងកាយមិនសូវបញ្ចេញសកម្មភាព និងលើសទម្ងន់ ឬធាត់ ជាដើម។
លើសពីនេះទៅទៀត គ្រួសារដែលធ្លាប់កើតជំងឺនេះក៏រួមចំណែក ដែលអាចមានលទ្ធភាពខ្ពស់ក្នុងការចម្លងទៅកូនៗរបស់ពួកគេផងដែរ។
ស្ថិតិបង្ហាញថា មនុស្សប្រុសងាយកើតជំងឹនេះជាងស្រ្តី។
ដើម្បីបង្កាកុំឱ្យកើតជំងឺនេះ គេគប្បីទៅពិនិត្យសុខភាពទៀតទាត់ កាត់បន្ថយការប្រើប្រាស់អំបិល ស្ករ និងពពួកខ្លាញ់ឆ្អែត ជៀសវាងអាហារកែច្នៃ ហាត់ប្រាណទៀងទាត់ ជាពិសេសការឈប់ជក់បារីអាចកាត់បន្ថយហានិភ័យនៃជំងឺបេះដូងបានយ៉ាងមានប្រសិទ្ធភាព៕
អត្ថបទ៖ ណឺ មិនា
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


