Connect with us

ព័ត៌មានអន្ដរជាតិ

អ្នកនយោបាយ​ម៉ាឡេស៊ីអន់​ចិត្ត​នឹង​​សិង្ហបុរី​ដែល​មិន​​ចរចារ​​ជាមួយអ៊ីរ៉ង់រឿង​បើក​ច្រក​ Hormuz ​

បានផុស

នៅ

អ្នក​នយោបាយ​ជាន់​ខ្ពស់​ម៉ាឡេស៊ី​ម្នាក់​សម្តែង​ការ​សោក​ស្តាយ​ និង​រិះគន់​ចំពោះ​ការ​បដិសេធ​របស់​សិង្ហបុរី​ក្នុង​ការចរចា​ជាមួយអ៊ីរ៉ង់ ​​ដើម្បី​ឱ្យ​កប៉ាល់​​ឆ្លង​កាត់​តាម​ច្រក​សមុទ្រ​ហ័រមូស (Hormuz)​ ដោយ​សុវត្ថិភាព​។ នេះ​បើយោង​តាម​សារព័ត៌មាន​ TOC ផ្សាយ​ថ្ងៃ​ទី​៩ ខែមេសា ឆ្នាំ​២០២៦ ។

លោកស្រី Nurul Izzah Anwar អនុប្រធានគណបក្ស​យុត្តិធម៌​ប្រជា​ជន (PKR) ម៉ាឡេស៊ី​និយាយថា៖ « ជំហរ​របស់​សង្ហិបុរី​ឆ្លុះ​បញ្ចាំង​ពី​យុទ្ធ​សាស្ត្រ​តូចចង្អៀត​ដែល​ផ្តល់អាទិភាព​ដល់ការសម្របសម្រួល​ជាង​ការ​ទទួលខុសត្រូវក្នុង​តំបន់និង​ច្បាប់អន្តរជាតិ​»។

លោកស្រី Nurul Izzah Anwar និង លោក Vivian Balakrishnan ។ រូបភាព៖ Reuters
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​លើក​ឡើង​របស់លោកស្រីធ្វើឡើង​ បន្ទាប់ពីសេចក្តី​ថ្លែង​ការណ៍​របស់រដ្ឋមន្ត្រីការបរទេសសិង្ហបុរី លោក Vivian Balakrishnan និយាយ​ថា ប្រទេស​ខ្លួន​នឹងមិនចូលរួមក្នុងការចរចាជា​មួយ​អ៊ីរ៉ង់​លើ​បញ្ហានេះ​(ឆ្លងកាត់​ច្រក​ Hormuz) ជាគោលការណ៍​នោះទេ​។

លោកស្រី Nurul Izzah អះអាងថា វិធីសាស្រ្ត​របស់​ប្រទេស​ម៉ាឡេស៊ី គឺ​សង្កត់ធ្ងន់​ដើម្បី​បន្តផ្នែក​ការទូត ជាពិសេស​នៅក្នុងបញ្ហាដែល​ប៉ះ​ពាល់ដល់ស្ថិរភាពក្នុងតំបន់និងសន្តិសុខថាមពលពិភពលោក។

លោកស្រីលើក​ឡើង​ក្នុងសេចក្តីថ្លែងការណ៍មួយថា៖ « ការគ្រប់គ្រង​របស់អ៊ីរ៉ង់​លើច្រកសមុទ្រគឺជាការប៉ុនប៉ង​ស្វែងរកសន្តិភាព​យូរ​អង្វែង។ ប្រទេសម៉ាឡេស៊ីប្រកាន់ខ្ជាប់​ជានិច្ច​នូវគោលការណ៍​ផ្នែក​ការទូត ដែល​ត្រូវតែអនុវត្ត មិនមែនបោះបង់ចោលនោះទេ»។

លោកស្រីបន្ថែមថា ការចូលរួម​របស់នាយករដ្ឋមន្ត្រីម៉ា​ឡេស៊ី លោក​ Anwar Ibrahim មានឫសគល់​ក្នុងការការពារស្ថិរភាព​ក្នុងតំបន់ សន្តិសុខថាមពល និងផលប្រយោជន៍ទូលំទូលាយ​របស់​អាស៊ីអាគ្នេយ៍។ លោកស្រីបន្ត​ថា៖ « ការផ្តល់យោបល់ផ្ទុយពីនេះ សូម្បី​តែ​ប្រយោល​ក៏​ដោយគឺ​ជា​ការបដិសេធក្នុង​ការ​​​រក្សា​សន្តិភាព​នៅក្នុងតំបន់​របស់​យើងដែរ​ »។ អ្នក​នយោបាយ​វ័យ​ក្មេង​រូប​នេះ​សម្តែង​ការ​ព្រួយបារម្ភពី​ផល​វិបាកជា​​មូលដ្ឋាននៅ​ក្នុងជំហរ​របស់​សិង្ហបុរី។

លោកស្រី​ថា៖ «វា​ពិបាក​​នឹង​មិន​អើពើ​​ពី​​ចំណុច​​ដែល​លើក​ឡើង​ពី​ជំ​ហរ​​របស់​ ​លោក Balakrishnan ។ ជំហរ​​របស់​គាត់​ហាក់​ដូច​ជា​​មិន​​សូវ​​អព្យាក្រឹត​​ទេ ប៉ុន្តែ​ហាក់​ដូច​ជា​​ឆ្លុះ​បញ្ចាំង​ពី​ចំណង់​ចំណូល​ចិត្ត​​ជា​យុទ្ធសាស្ត្រ​​របស់​មហា​អំណាច​ខាងក្រៅទៅ​វិញ​ ហើយ​​ផលប្រយោជន៍​របស់​ពួក​គេ​​​តែងតែ​មិន​​ស្រប​​នឹង​ផលប្រយោជន៍​​ក្នុង​​តំបន់​របស់​​យើង​ទេ»៕

​បញ្ហា​ច្រកបើក​ច្រក​ហ័រមូស​នេះ ​ជំហរ​របស់​សិង្ហបុរី ដែល​ធ្លាប់ថ្លែង​ដោយ​ រដ្ឋមន្ត្រី​ការបរទេស​​ លោក Vivian Balakrishnan គឺ​ចង់​ឲ្យ​រក្សា​​នៅស្ថានភាព​ដើម ដោយ​​​ឲ្យ​កប៉ាល់​ប្រេងឆ្លង​កាត់ដោយសុវត្ថិភាព​ និង មិន​គិត​ថ្លៃ​ ដោយ​អនុលោក​តាម​ច្បាប់សមុទ្រ​អន្តរជាតិ ប៉ុន្តែ​​ភាគីអ៊ីរ៉ង់​បាន​ចាប់​យក​ច្រកនេះ​​ជាចំណាប់ខ្មាំង​​​សម្រាប់​​តថ្លៃ​ជាមួយសហរដ្ឋអាមេរិក៕​

ប្រែសម្រួល៖ ណឺ មិនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម