ព័ត៌មានអន្ដរជាតិ
ហេតុអ្វី ន័រវេសលុបកិច្ចសន្យាលក់មីស៊ីលឲ្យម៉ាឡេស៊ីក្នុងតម្លៃរាប់លានដុល្លារ ? តើមីស៊ីលនោះមានអានុភាពកម្រិតណា?
ប្រទេសន័រវេសដែលមានកិត្តិស័ព្ទល្បីល្បាញខាងប្រគល់ពានរង្វាន់ណូបែលសន្តិភាព (Peace Prize) ដល់បុគ្គលឆ្នើមប្រចាំឆ្នាំនៅជុំវិញពីភពលោក ប៉ុន្តែប្រទេសនេះក៏មានឧត្តមភាពក្នុងការផលិតអាវុធ មីស៊ីល ទៅឲ្យប្រទេសផ្សេងៗដែរ។
រឿងរ៉ាវផ្ទុះកក្រើកល្បីល្បាញចុងក្រោយ ដោយសារតែជម្លោះជាមួយម៉ាឡេស៊ី នៅពេលដែលរដ្ឋមន្ត្រីការពារជាតិម៉ាឡេស៊ី Mohamed Khaled Nordin បានទម្លាយឲ្យដឹងអំពីភាគីដៃគូប្រទេសន័រវេស ដែលលុបចោលអាជ្ញាប័ណ្ណនាំចេញមីស៊ីលនៃក្រុមហ៊ុនការពារជាតិ Kongsberg Defence & Aerospace (KDA) ផ្គត់ផ្គង់មីស៊ីលវាយប្រហាររបស់កងទ័ពជើងទឹកទៅកាន់ប្រទេសម៉ាឡេស៊ី នៅអំឡុងកិច្ចប្រជុំសន្តិសុខនៅប្រទេសសិង្ហបុរីពីថ្ងៃទី២៩ដល់៣១ខែឧសភា។
យ៉ាងណាក៏ដោយ ការលុបចោលកុងត្រារបស់ភាគីន័រវេស កើតឡើងដោយសារតែពាក់ព័ន្ធនឹងគោលនយោបាយសន្តិសុខដ៏តឹងរ៉ឹងរបស់ន័រវេសផ្សាភ្ជាប់ជាមួយបច្ចេកវិទ្យាយោធាដ៏រសើប បង្កឱ្យមានការប៉ះទង្គិចគ្នាខាងការទូតយ៉ាងធ្ងន់ធ្ងរ ព្រោះម៉ាឡេស៊ីទាមទារសំណងជាង ២៥១លានដុល្លារសម្រាប់កិច្ចសន្យាដែលត្រូវបានលុបចោល ពីការលើការប្រគល់ប្រាក់១៤៧លានដុល្លាររបស់ម៉ាឡេស៊ីទៅឲ្យន័រវេស។

យោងតាមភ្នាក់ងារសារព័ត៌មាន AFP ផ្សាយចុងខែឧសភា ឆ្នាំ២០២៦ ក្នុងនោះមាន មីស៊ីលវាយប្រហាររបស់កងទ័ពជើងទឹក (NSM) គឺជាមីស៊ីលប្រឆាំងនាវានិងមីស៊ីលវាយប្រហារលើដីជំនាន់ទី៥ ដ៏ទំនើបផងដែរ។ វាមានល្បឿនលឿនក្រោមសំឡេង រចនាបែបលាក់បាំង មានចម្ងាយរបស់វាលើសពី ៣០០គីឡូម៉ែត្រ។ មីស៊ីលប្រភេទនេះ ត្រូវបានរចនាឡើងជាពិសេសសម្រាប់ការរួមបញ្ចូលទៅក្នុងកងនាវាចរទំនើបៗ ដើម្បីគេចពីប្រព័ន្ធការពារដែនអាកាសទំនើប។
+ ហេតុអ្វីបានជាប្រទេសន័រវេសលុបចោលកិច្ចសន្យា ជាមួយម៉ាឡេស៊ី?
មានហេតុផលបីសំខាន់ៗ ដែលធ្វើឱ្យន័រវេសលុបកិច្ចសន្យារាប់លានដុល្លារ ដែលធ្វើឲ្យម៉ាឡេស៊ីខឹងយ៉ាងខ្លាំង និងបានចោទប្រកាន់ភាគីន័រវេសដែលធ្វើឲ្យចំណងមិត្តភាពនៃប្រទេសទាំងពីរបែកបាក់ និង មិនអាចប៉ះប៉ូវឲ្យបានដូចដើមវិញនោះទេ។
ហេតុផលទី១. បរិបទសន្តិសុខថ្មី៖ ក្រសួងការបរទេសន័រវេសបានបញ្ជាក់ថា ការគ្រប់គ្រងការនាំចេញលើបច្ចេកវិទ្យាការពារជាតិក្នុងស្រុកត្រូវរឹតបន្តឹងយ៉ាងខ្លាំង
ហេតុផលទី២. ការរឹតបន្តឹងរបស់អង្គការណាតូ និងសម្ព័ន្ធមិត្ត៖ ក្រោមច្បាប់របស់ប្រទេសន័រវេសដែលបានកែសម្រួល ការនាំចេញអាវុធរសើបបច្ចុប្បន្នត្រូវបានកំណត់ទាំងស្រុង សម្រាប់តែសមាជិកអង្គការណាតូ និងសម្ព័ន្ធមិត្តជិតស្និទ្ធបំផុតរបស់ប្រទេសនេះប៉ុណ្ណោះ។
ហេតុផលទី៣. ការរឹតបន្តឹងលើសមាសធាតុ៖ របាយការណ៍ឧស្សាហកម្មក៏ចង្អុលបង្ហាញពីផលវិបាកដែលអាចកើតមានទាក់ទងនឹងសមាសធាតុរបស់សហរដ្ឋអាមេរិកក្នុងមីស៊ីល (ដូចជាឧបករណ៍បង្វិល) ប្រឈមនឹងការរឹតបន្តឹងលើការនាំចេញរបស់ភាគីទីបីយ៉ាងតឹងរ៉ឹង។ ក្រុមហ៊ុនផលិតអាវុធ Kongsberg Defence & Aerospace គឺជាបុត្រសម្ព័ន្ធដ៏សំខាន់មួយរបស់ក្រុមហ៊ុន Kongsberg Group មានឫសគល់ជាមួយឃ្លាំងអាវុធកងទ័ពជើងទឹករាជវង្សន័រវេស ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៨១៤។
សព្វថ្ងៃនេះ វាគឺជាក្រុមហ៊ុនម៉ៅការការពារជាតិលំដាប់កំពូលរបស់ប្រទេសន័រវេស ទទួលស្គាល់ជាសកលលើប្រព័ន្ធមីស៊ីលដីទៅអាកាសកម្រិតខ្ពស់ជាតិ(NSM, NASAMS) និងស្ថានីយ៍អាវុធពីចម្ងាយប្រើប្រាស់ដោយយោធាទូទាំងពិភពលោក។ អ្វីដែលក្រុមហ៊ុន KDA ផលិតសព្វថ្ងៃ គឺផ្តោតលើ ប្រព័ន្ធមីស៊ីល ប្រព័ន្ធការពារដែនអាកាស និងស្ថានីយ៍អាវុធពីចម្ងាយ ដោយរួមបញ្ចូលបំរែបំរួលបាញ់បង្ហោះ ការណែនាំ និងប៉មបាញ់ជាក់លាក់រាប់សិប៕
សម្រួល៖ ណឺ មិនា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


