ម្ហូបអាហារ Archives - Kampuchea Thmey Daily

កម្ពុជាពង្រឹងវិស័យម្ហូបអាហារ-ជលផល តាមរយៈ​នវានុវត្តន៍ និងកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រ
គម្រោងអភិវឌ្ឍន៍ជល​ផល​ក្រោយប្រមូលផល (CAPFISH)​ បានឈានដល់ដំណាក់កាលបញ្ចប់ ដោយ​សម្រេច​បាន​នូវ​សមិទ្ធផល​ជាច្រើន​សម្រាប់​វិស័យ​ម្ហូបអាហារ និង​ជលផល តាមរយៈនវានុវត្តន៍ ការស្រាវជ្រាវ និងភាព​ជា​ដៃ​គូ​ចម្រុះវិស័យ។

ក្នុង​​សិក្ខាសាលាបិទបញ្ចប់គម្រោងនាថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៥ កន្លង​ទៅនេះ លោក​ ហ៊ុល សៀងហេង អនុរដ្ឋ​លេខាធិការ​ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកឡើងថា គម្រោងនេះ​បានកសាង​មូលដ្ឋានគ្រឹះ​សម្រាប់​របៀបវារៈជាតិ​ស្តីពីការស្រាវជ្រាវអនុវត្ត (applied research) កម្មសិទ្ធិបញ្ញា ការផ្ទេរបច្ចេកវិទ្យា ការអនុវត្តម៉ាក​សម្គាល់​ភូមិសាស្ត្រទំនិញ (GI) និងសន្ទស្សន៍នវានុវត្តន៍ ដើម្បីពង្រឹងឧស្សាហកម្មម្ហូបអាហារ និងផលិតផលជលផលរបស់កម្ពុជា។

លោក​បានសង្កត់ធ្ងន់ថា “នវានុវត្តន៍ ការស្រាវជ្រាវ និងអភិវឌ្ឍន៍ គឺជាឧបករណ៍ដ៏មានឥទ្ធិពលសម្រាប់កសាងឧស្សា​ហកម្មម្ហូបអាហារប្រកបដោយនិរន្តរភាព ហើយបទពិសោធនៃគម្រោង CAPFISH នឹងជួយពង្រឹងយុទ្ធសាស្ត្ររបស់យើងសម្រាប់ពេលអនាគត។”

សិក្ខាសាលាបានរំលេចសមិទ្ធផលសំខាន់ៗរបស់គម្រោង ដូចជាការដាក់ឱ្យដំណើរការថ្នាលបច្ចេកវិទ្យាស្រាវជ្រាវ និង​នវានុវត្តន៍ម្ហូបអាហារ (FTRIP) ការបង្កើតមជ្ឈមណ្ឌលវេចខ្ចប់កម្ពុជា (CPC)ការ​បង្កើត​គំរូគោលនយោបាយកម្មសិទ្ធិបញ្ញាកម្រិតសាកលវិទ្យាល័យ ការចុះបញ្ជី​ប្រហុក​សៀមរាប​ជាម៉ាកសម្គាល់ប្រភេទភូមិសាស្ត្រ (GI) និងការអ​នុវត្ត​គោលការណ៍​ណែនាំស្តីពីនវានុវត្តន៍សហគ្រាសកម្ពុជាជាដើម។

លោក ឈួន ចំណាន ប្រធាននាយកដ្ឋានបច្ចេកវិទ្យាកែច្នៃ និងគុណភាព នៃរដ្ឋបាលជលផល បានលើកឡើងថា សមិទ្ធផលទាំងនេះបង្កើតបានជាមូលដ្ឋានដ៏រឹងមាំសម្រាប់ការប្រកួតប្រជែងរយៈ​ពេលវែងក្នុងវិស័យកសិ-អាហារ និងជលផលរបស់កម្ពុជា។

លោក Thombathu Seetharama Shetty ទីប្រឹក្សាបច្ចេកទេសជាន់ខ្ពស់នៃអង្គការ UNIDO ក៏បានរំលេចដែរថា ថ្នាលបច្ចេកវិទ្យា ស្រាវជ្រាវ និងនវានុវត្តន៍ម្ហូបអាហារ បានផ្សារភ្ជាប់ការ​ស្រាវ​ជ្រាវ​​ជាមួយនឹងតម្រូវការក្នុងឧស្សាហកម្ម ដោយប្រែក្លាយលទ្ធផលវិទ្យាសាស្ត្រឱ្យទៅជានវានុវត្តន៍ជាក់​ស្តែង​​សម្រាប់សហគ្រាសកម្ពុជា និងបង្កើនសមត្ថភាពប្រកួតប្រជែងនៅលើឆាកអន្តរជាតិ។

គម្រោង CAPFISH-Capture បានទទួលមូលនិធិពីសហភាពអឺរ៉ុប ដែលអនុវត្តដោយរដ្ឋបាលជលផល ក្រោមការគាំទ្របច្ចេកទេសពីអង្គការ UNIDO។

គម្រោងនេះគ្រោងនឹងបញ្ចប់នៅខែធ្នូ ឆ្នាំ២០២៥ ហើយសមិទ្ធផលរបស់គម្រោងត្រូវបានរំពឹងថា នឹងបន្តជំរុញកិច្ចសហប្រតិបត្តិការ បង្កើនភាពធន់ និងភាពប្រកួតប្រជែងនៃវិស័យកសិ-អាហារ និងជលផលរបស់កម្ពុជា៕

The post កម្ពុជាពង្រឹងវិស័យម្ហូបអាហារ-ជលផល តាមរយៈ​នវានុវត្តន៍ និងកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រ appeared first on Kampuchea Thmey Daily.

មកស្គាល់មុខម្ហូប «ម៉ាភៀ» របស់ជនជាតិ​ដើមភាគតិច​នៅ​ខេត្ត​រតនគិរី
មុខម្ហូប «ម៉ាភៀ» ជាប្រភេទមុខម្ហូបអាហាររបស់ជនជាតិដើមភាគតិចនៅតែជាទីពេញនិយមចូលចិត្ត រហូតមកដល់បច្ចុប្បន្ននេះសម្រាប់អ្នកខេត្តរតនគិរី។ នៅសម័យមុនប្រជាជនពេលបរបាញ់សត្វនៅក្នុងព្រៃបានហើយ​ តែង​យក​មកធ្វើម្ហូប ម៉ាភៀ នេះចែកគ្នាហូបនិងផឹកស្រាដែរ។

នៅពេលបច្ចុប្បន្នមុខម្ហូបមួយនេះត្រូវបាន​គេលក់នៅតាមហាងនិងធ្វើហូបតាមកម្មវិធីបុណ្យបែបប្រពៃណីជាច្រើនរបស់ជនជាតិភាគតិចខេត្តរតនគិរី តែសាច់សត្វដែលយកមកធ្វើម្ហូបមិនមែនជា​សាច់សត្វព្រៃទៀតទេ។

ជាជនជាតិដើមភាគតិចគ្រឹង រស់នៅភូមិទៀមលើ ឃុំកាចូន ស្រុកវើនសៃ ខេត្តរតនគិរី អ្នកស្រី ធឹក សយ បានធ្វើម្ហូបនេះយ៉ាងស្ទាត់ជំនាញ អស់រយៈពេល ២០ ឆ្នាំមកហើយ រហូត​យក​ម្ហូប​នេះ​មក​ប្រកបរបរ​ដើម្បី​ចិញ្ចឹម​ជីវិតផងដែរ។ អ្នកស្រី​ថាបច្ចុប្បន្នគេប្រើប្រាស់​សាច់គោជំនួសសាច់សត្វព្រៃ ដោយមាន​គ្រឿង​ផ្សំ រំដេង ស្លឹកគ្រៃ មើមខ្ទឹមស ផ្លែម្ទេស ស្ករត្នោតឬស្ករស និងខ្ទឹមក្រហម អង្ករលីង និងបន្លែគ្រប់មុខ។

អ្នកស្រីបាន​ប្រាប់ពីរបៀបធ្វើម្ហូបនេះដែរថា៖ «របៀបធ្វើត្រូវទិញសាច់គោត្រូវភ្លៅ និងយកគ្រឿងទាំងអស់ កិនបញ្ចូលគ្នាឲ្យបានម៉ត់ចត់ ពូតយកទឹកទុកមួយឡែក ហើយលីងអង្ករឲ្យបានខ្លោចខ្មៅបន្តិច កិនឲ្យបានម៉ត់ល្អ បន្ទាប់មកត្រូវយកទឹកគ្រឿងនិងអង្ករលីងលាងបញ្ចូលគ្នា ច្របល់ជាមួយសាច់គោ ឲ្យបានចូលជាតិល្អ ។ ជាចុងបញ្ចប់ត្រូវហាន់គ្រឿងផ្សំមានដូចជា គល់ស្លឹកគ្រៃជាចំណិតៗតូច ស្លឹកខ្ទឹមស ម្ទេស ស្លឹកជីរណា ជីគ្រប់មុខច្របល់បន្ថែមទៀតជាសាច់ជាការស្រេច»។

ស្ដាប់ទៅដូចជា​ម្ហូបភ្លារបស់ជនជាតិខ្មែរដែរតែ​អ្នកនិយម​ម្ហូបនេះថាមានរសជាតិឆ្ងាញ់ជាង។ មុខម្ហូបនេះជាទូទៅ ជនជាតិដើមភាគតិច ដែលមានវ័យកណ្តាល ភាគច្រើនចេះពីរបៀបផ្សំមុខម្ហូបអាហារ នេះ តាមបែបផ្សេងៗ មានរស់ជាតិឆ្ងាញ់ ប្រហាក់ប្រហែលគ្នា ។ ទោះបីជាយ៉ាងណាក៏ដោយ មុខម្ហូបនេះមានការពេញនិយមហូប តាំងពីដូនតារហូតមកទល់និងបច្ចុប្បន្ននេះ ជាម្ហូបប្រចាំតំបន់ភូមិភាគឦសានមួយ ក្នុងចំណោមម្ហូបអាហារ ជាច្រើនប្រភេទទៀត៕

The post មកស្គាល់មុខម្ហូប «ម៉ាភៀ» របស់ជនជាតិ​ដើមភាគតិច​នៅ​ខេត្ត​រតនគិរី appeared first on Kampuchea Thmey Daily.

ម្ហូប ៨ មុខពេញនិយមគ្រប់ប្រទេស ហើយគេជឿថា នាំសំណាងសម្រាប់ឆ្នាំថ្មី ២០២៥
នៅពេលរៀបចំផែនការអាហារថ្ងៃចូលឆ្នាំថ្មី មនុស្សគ្រប់គ្នាតែងតែគិតដល់សំណាងល្អនិងសុំសេចក្ដីចម្រើនដល់អ្នកបរិភោគ​ ឬក្រុមគ្រួសាររបស់ពួកគេ។ អ្វីដែលកាន់តែចាប់អរាម្មណ៍បំផុតនោះគឺថា ម្ហូបអាហារខ្លះមិនត្រឹមតែរៀបចំសម្រាប់ថ្ងៃឆ្លងឆ្នាំមួយមុខទេ ប៉ុន្តែវាក៏សក្តិសមនឹងថ្ងៃចូលឆ្នាំថ្មីឬឆ្នាំចិននាពេលខាងមុខដែរ។

១. Lentils – អ៊ីតាលី និងប្រេស៊ីល

Lentils គឺជាអាហារដ៏ពេញនិយមដែលតំណាងឲ្យភាពរុងរឿងនៅក្នុងប្រទេសអ៊ីតាលី និងប្រេស៊ីល។ រាងមូលតូចរបស់ វា ត្រូវបានគេនិយាយថា ស្រដៀងនឹងកាក់ ជានិមិត្តរូបនៃទ្រព្យសម្បត្តិ និងសំណាងផ្នែកហិរញ្ញវត្ថុ។ នៅក្នុងប្រទេសអ៊ីតាលី មានទំនៀមទម្លាប់ទទួលទានសណ្តែកបាយនៅពាក់កណ្តាលអធ្រាត្រ ក្នុងថ្ងៃចូលឆ្នាំសកល ដែលជារឿយៗគេតែងលាយជាមួយសាច់ជ្រូកដើម្បីនាំសំណាងបន្ថែម។

ដូចគ្នានេះដែរ នៅក្នុងប្រទេសប្រេស៊ីល ការទទួលទានសណ្តែកដីនៅថ្ងៃចូលឆ្នាំថ្មី ត្រូវបានគេនិយាយថានឹងនាំមកនូវភាពរុងរឿង ដោយមនុស្សជាច្រើនក៏បានស្លៀកសំលៀកបំពាក់ថ្មីៗ ដើម្បីស្វាគមន៍ការចាប់ផ្តើមថ្មីសម្រាប់ឆ្នាំថ្មីផងដែរ។

២. ត្រី – ប្រទេសជាច្រើន

ត្រីត្រូវបានគេចាត់ទុកថាជានិមិត្តសញ្ញានៃភាពសម្បូរបែប ការមានកូន និងសំណាងល្អ។ នៅក្នុងវប្បធម៌ជាច្រើនត្រីគឺជាមុខម្ហូបដែលមិនអាចខ្វះបាននៅក្នុងម៉ឺនុយឆ្នាំថ្មី។ ជាឧទាហរណ៍ នៅប្រទេសអេស្បាញ វាជារឿងធម្មតាក្នុងការរីករាយជាមួយពិធីបុណ្យត្រីដូចជា cod ឬ sardines ដែលត្រូវបានគេជឿថានាំមកនូវសំណាងល្អ និងឆ្នាំដ៏រុងរឿង។

ចំណែកឯនៅប្រទេសអាល្លឺម៉ង់ ត្រីត្រូវបានគេបរិភោគនៅថ្ងៃចូលឆ្នាំសកល ជាមួយនឹងទំនៀមទម្លាប់នៃការលាក់ស្រកាត្រីក្នុងកាបូបនៅអំឡុងឆ្នាំ ដែលជានិមិត្តរូបនៃកំណើនហិរញ្ញវត្ថុ។ នៅភាគខាងត្បូងសហរដ្ឋអាមេរិក ការបរិភោគត្រី (ជាពិសេសក្បាលត្រី) ត្រូវបានគេជឿថានាំមកនូវភាពរុងរឿង ពីព្រោះត្រីហែលឆ្ពោះទៅមុខ ដែលជានិមិត្តរូបនៃភាពរីកចម្រើន។

៣. មីសសៃវែង – ជប៉ុន និងចិន

មីសសៃវែងគឺជា​មុខ​ម្ហូប​សំខាន់​ក្នុង​អំឡុង​ពេល​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​នៅ​ប្រទេស​ជប៉ុន និង​ចិន ដែល​ជា​និមិត្ត​រូប​នៃ​អាយុ​យឺនយូរ និង​ជីវិត​រុងរឿង។ នៅជប៉ុនមី Soba ត្រូវបានបរិភោគនៅថ្ងៃចូលឆ្នាំសកល ដើម្បីជានិមិត្តរូបនៃការផ្លាស់ប្តូរពីមួយឆ្នាំទៅមួយឆ្នាំ។ ប្រពៃណី​នេះ​កើត​ចេញ​ពី​ជំនឿ​ថា មីកាន់តែវែង​នឹង​នាំ​មក​នូវ​អាយុកាន់តែ​វែង និង​មាន​សុខភាព​ល្អ​។

ដោយឡែក នៅក្នុងប្រទេសចិន មីសសៃវែងត្រូវគេទទួលទានជាមួយទឹកស៊ុបក្តៅៗជាផ្នែកមួយនៃការប្រារព្ធពិធីចូលឆ្នាំថ្មី ឬចូលឆ្នាំចិន ហើយត្រូវបានគេបរិភោគដោយមិនឲ្យដាច់ឬកាត់ឡើយ ដើម្បីធានាបាននូវសំណាងល្អ និងអាយុវែង។

៤. ទំពាំងបាយជូ – អេស្ប៉ាញ

នៅប្រទេសអេស្បាញ ទំនៀមទម្លាប់ចូលឆ្នាំថ្មីពិសេសមួយទាក់ទងនឹងការទទួលទានផ្លែទំពាំងបាយជូរចំនួន ១២ ផ្លែនៅពាក់កណ្តាលអធ្រាត្រ មួយសម្រាប់សំឡេងរោទិ៍នីមួយៗនៃនាឡិកា។ ទំពាំងបាយជូនីមួយៗ តំណាងឲ្យខែនៃឆ្នាំខាងមុខនេះ ហើយការទទួលទានផ្លែទំពាំងបាយជូរ ក៏ជួយនាំមកនូវសំណាងល្អសម្រាប់ខែនោះផងដែរ។

ប្រពៃណីនេះមានតាំងពីដើមសតវត្សទី២០ ហើយឥឡូវនេះត្រូវបានអនុវត្តនៅក្នុងប្រទេសជាច្រើនដែលនិយាយភាសាអេស្បាញ ក៏ដូចជានៅផ្នែកខ្លះនៃសហរដ្ឋអាមេរិក ដែលជាកន្លែងដែលអ្នកនិយាយភាសាអេស្ប៉ាញបន្តទំនៀមទម្លាប់នេះក្នុងអំឡុងពេលនៃការប្រារព្ធពិធីពេញមួយឆ្នាំ។

៥. ផ្លែទទឹម – ក្រិកនិង ទួកគី

ផ្លែទទឹមបានផ្សារភ្ជាប់ជាមួយនឹងការមានកូន ភាពរុងរឿង និងការកើតជាថ្មីនៅក្នុងវប្បធម៌ជាច្រើន។ នៅប្រទេសក្រិច និងទួកគី វាជាទម្លាប់ក្នុងការកម្ទេចឬបំបែកផ្លែទទឹមនៅលើដី នៅពេលដែលឆ្នាំថ្មីចាប់ផ្តើម។​គ្រាប់​ផ្លែ​ទទឹម​ធ្លាក់​ គេមានជំនឿថានាំ​សំណាង​សម្រាប់​ឆ្នាំ​ខាង​មុខ។ បន្ថែមពីលើប្រពៃណីនេះ ផ្លែទទឹមក៏ត្រូវគេបរិភោគជាញឹកញាប់ក្នុងអំឡុងពេលប្រារព្ធពិធីចូលឆ្នាំថ្មី ដោយសារតែពណ៌ក្រហមដ៏រស់រវើករបស់វា ដែលជានិមិត្តរូបនៃទ្រព្យសម្បត្តិ និងសុខភាពល្អ។

៦. ស្ពៃក្តោប និងបៃតង – ភាគខាងត្បូងសហរដ្ឋអាមេរិក និងអាល្លឺម៉ង់

នៅភាគខាងត្បូងសហរដ្ឋអាមេរិក បន្លែបៃតងគឺជាអាហារសំខាន់មួយនៅថ្ងៃចូលឆ្នាំសកល។ បន្លែទាំងនេះតំណាងឲ្យលុយ ព្រោះវាស្រដៀងនឹងលុយក្រដាស ហើយគេក៏មានជំនឿថា វានឹងនាំមកនូវភាពជោគជ័យផ្នែកហិរញ្ញវត្ថុក្នុងឆ្នាំខាងមុខនេះ។ បន្លែទាំងនោះ ជាញឹកញាប់ជាមួយនំពោត និងសណ្ដែកខ្មៅ។ នៅប្រទេសអាល្លឺម៉ង់ ស្ពៃក្ដោបត្រូវគេប្រើប្រាស់សម្រាប់ហេតុផលស្រដៀងគ្នានេះ ព្រោះវានាំមកនូវទ្រព្យសម្បត្តិ និងសំណាងល្អ។

៧. សណ្ដែកខ្មៅ – សហរដ្ឋអាមេរិក និងអាហ្វ្រិក

ម្ហូបឆ្នាំថ្មីប្រពៃណីមួយនៅភាគខាងត្បូងសហរដ្ឋអាមេរិក សណ្តែកខ្មៅត្រូវបានគេប្រើប្រាស់នៅថ្ងៃចូលឆ្នាំថ្មី ដើម្បីនាំមកនូវសំណាងល្អ និងភាពរុងរឿង។ សណ្តែកត្ចម្អិនជាមួយ Ham ឬសាច់ជ្រូក ហើយលាយជាមួយនំប៉័ងពោត។ ទំនៀមទម្លាប់នេះមានប្រភពមកពីទាសករជនជាតិអាហ្រ្វិកដែលបានចាត់ទុកសណ្តែកខ្មៅជានិមិត្តរូបនៃភាពសម្បូរបែបនិងសំណាងល្អ។ ម្ហូបនេះក៏ទាក់ទងទៅនឹងជំនឿភាគខាងត្បូងដែលថាសណ្តែកតំណាងឲ្យប្រាក់ដែលនឹងនាំមកនូវទ្រព្យសម្បត្តិក្នុងឆ្នាំខាងមុខនេះ។

៨. អង្ករ – អាមេរិកឡាទីន និងអាស៊ី

អង្ករជានិមិត្តរូបនៃភាពសម្បូរបែប និងសំណាងល្អ ហើយជាមុខម្ហូបដ៏ពេញនិយមសម្រាប់អបអរឆ្នាំថ្មី។ នៅអាមេរិកឡាទីន ជាពិសេសក្នុងប្រទេសដូចជាគុយបា និងព័រតូរីកូ  ច្រើនពេញនិយមដាំបាយជាមួយសណ្តែក ដែលជាផ្នែកមួយនៃពិធីបុណ្យ។

ដូចគ្នាដែរ នៅអាស៊ី អង្ករជានិមិត្តរូបនៃភាពរុងរឿង ដោយមានមុខម្ហូបដូចជា នំអង្ករសម្រាប់ចូលឆ្នាំ (ដូចជា Tteokguk​នៅកូរ៉េ) បរិភោគដើម្បីបួងសួងដល់សុខភាព និងសំណាងល្អជាដើម៕

Tteokguk ​របស់កូរ៉េ

គ្រូ​​ ណុប

ចុចអាន៖៦កន្លែងក្នុងផ្ទះ ត្រូវសម្អាតមុនចូលឆ្នាំចិន ២០២៥ ត្រៀមទទួលសំណាង និងលុយកាក់

The post ម្ហូប ៨ មុខពេញនិយមគ្រប់ប្រទេស ហើយគេជឿថា នាំសំណាងសម្រាប់ឆ្នាំថ្មី ២០២៥ appeared first on Kampuchea Thmey Daily.

រដ្ឋាភិបាលនឹងរៀបចំពិព័រណ៍ម្ហូប អាហារ កម្ពុជា-ចិន ២ ថ្ងៃ ដើម្បីផ្សព្វផ្សាយសក្ដានុពលទេសចរណ៍
ក្រសួងទេសចរណ៍ នឹងរៀបចំពិព័រណ៍ម្ហូប អាហារកម្ពុជា-ចិន រយៈពេល ២ ថ្ងៃ ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៧ ខែតុលា ឆ្នាំ ២០២៤ នៅខេត្តសៀមរាប ដែលមានការចូលរួមដាក់តាំងបង្ហាញម្ហូបអាហារល្បីៗ របស់ប្រទេសកម្ពុជា និងចិន ចំនួនប្រមាណ១០០ស្តង់។

ទន្ទឹមនឹងនេះ ក្រសួងទេសចរណ៍ ក៏នឹងរៀបចំសិក្ខាសាលាម្ហូបអាហារ ក្រោមប្រធានបទ “Good Food for All” ដែលមានវាគ្មិនល្បីៗ មកចែករំលែកបទពិសោធន៍ស្តីពីម្ហូប អាហារកម្ពុជា និងចិន។

ព្រឹត្តិការណ៍នេះ រៀបចំឡើងក្នុងគោលបំណងជំរុញការផ្សព្វផ្សាយពីមុខម្ហូប និងសក្តានុពលទេសចរណ៍ ដ៏សម្បូរបែបរបស់កម្ពុជាឱ្យកាន់តែទូលំទូលាយទៅកាន់ទីផ្សារអន្តរជាតិ ជាពិសេសទីផ្សារចិន ព្រមទាំងពង្រឹងការ ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អក្នុងវិស័យទេសចរណ៍រវាងផ្នែករដ្ឋ-ឯកជន កម្ពុជា-ចិន និងបន្តជំរុញយុទ្ធនាការ ផ្សព្វផ្សាយ “ឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជន កម្ពុជា-ចិន ២០២៤” ព្រមទាំងចូលរួមជំរុញយុទ្ធនាការ “ឆ្នាំ ទស្សនាសៀមរាប ២០២៤” សំដៅទាក់ទាញទេសចរ និងវិនិយោគិនចិនឱ្យមកទស្សនា និងវិនិយោគនៅកម្ពុជាឱ្យកាន់តែច្រើនថែមទៀត។

ក្រសួងទេសចរណ៍ សូមអំពាវនាវដល់ប្រតិបត្តិករទេសចរណ៍ គ្រប់សមាគមទេសចរណ៍ផ្នែករដ្ឋ ឯកជន ស្ថាប័នពាក់ព័ន្ធ សារព័ត៌មានជាតិ-អន្តរជាតិ និងសាធារណជន មេត្តាជ្រាប និងចូលរួមផ្សព្វផ្សាយអំពី ពិព័រណ៍ម្ហូបអាហារ​កម្ពុជា-ចិន ខាងលើនេះឱ្យបានទូលំទូលាយ សំដៅទាក់ទាញការចូលរួមឱ្យបានច្រើនកុះករ ព្រមទាំងបង្កើនចំណាប់អារម្មណ៍ភ្ញៀវទេសចរ និងវិនិយោគិនចិនឱ្យមកទស្សនា និងវិនិយោគនៅព្រះរាជាណាចក្រកម្ពុជា កាន់តែច្រើនថែមទៀត៕

The post រដ្ឋាភិបាលនឹងរៀបចំពិព័រណ៍ម្ហូប អាហារ កម្ពុជា-ចិន ២ ថ្ងៃ ដើម្បីផ្សព្វផ្សាយសក្ដានុពលទេសចរណ៍ appeared first on Kampuchea Thmey Daily.

អភិបាលក្រុងកែប៖ ជនជាតិខ្មែរមួយចំនួនតូចចូលចិត្តយកចំណុចមិនល្អមកវាយប្រហារគ្នាឯង ខុសពីបរទេសដែលតែងជួយផ្សព្វផ្សាយទេសចរណ៍កម្ពុជា
លោក ឃន វុទ្ធី អភិបាលក្រុងកែប លើកឡើងថា តាមការសង្កេតរបស់លោក អ្នកបង្កើតមាតិកាបរទេសភាគច្រើនជួយផ្សព្វផ្សាយពីផលិតផលខ្មែរ និងទេសចរណ៍កម្ពុជាបានច្រើន ផ្ទុយពីប្រជាជនខ្មែរមួយចំនួនតូច ដែលយករឿងអវិជ្ជមានតូចមួយមកផ្សាយលើបណ្តាញសង្គម ធ្វើឱ្យប៉ះពាល់ និងបាត់បង់សោភណភាពខេត្តកែបតែម្តង។ នេះបើតាមការលើកឡើងក្នុងវីដេអូរបស់មន្ទីរព័ត៌មានខេត្តកែប ដែលផ្សាយនៅព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤។

ការលើកឡើងរបស់អភិបាលក្រុងកែប ធ្វើឡើងបន្ទាប់ពីមានករណីផ្ទុះការវែកញែកពេញបណ្តាញសង្គម ករណីបុរសម្នាក់ផុសលើហ្វេសប៊ុកខ្លួនថា ម្ហូបអាហារនៅក្រុងកែប ជាពិសេសនៅឆ្នេរកែបជាដើម លក់ថ្លៃហួសហេតុ ព្រមទាំងដាក់ម្ហូបដែលមិនមានគុណភាពមកឱ្យភ្ញៀវបរិភោគថែមទៀត។ ជុំវិញបញ្ហានេះ មានការបញ្ចេញមតិជាច្រើនបានឯកភាពនឹងការផ្សាយនេះ និងភាគច្រើលើកឡើងថាអ្នកលក់នៅទីនោះពិតជាលក់ថ្លៃមែន ស្ទើរតែមិនអាចទទួលយកបាន។ ក្រោយពីមានករណីនេះ មន្ទីរព័ត៌មានខេត្តកែប ក៏បានចេញវីដេអូរបស់អាជីវករនៅទីនោះ ដោយពួកគេបានអះអាងថា ខ្លួនមិនបានលក់ថ្លៃពេក ឬដាក់ម្ហូបដែលគ្មានគុណភាពដូចការលើកឡើងនោះទេ ពោល គឺពួកគាត់លក់ក្នុងតម្លៃសមរម្យ ហើយចំណេញបានតិចតួចប៉ុណ្ណោះ។

ជាមួយគ្នានេះ លោក ឃន វុទ្ធី អភិបាលក្រុងកែប និយាយថា៖ “ពាក់ព័ន្ធនឹងការធ្វើវីដេអូនេះ ឃើញថាភាគច្រើនជនបរទេសគាត់ចូលមកទឹកដីកម្ពុជាយើង តែងតែធ្វើនូវវីដេអូចំណុចសំខាន់ៗផ្សព្វផ្សាយពីសក្តានុពលរបស់យើង ពីផលិតផលនៅក្នុងតំបន់នីមួយៗ។ ប៉ុន្តែ ដោយឡែកប្រជាពលរដ្ឋខ្មែរយើងមួយចំនួនតូច គាត់យកចំណុចអវិជ្ជមានខ្លះយកមកវាយប្រហារគ្នាឯង”។ ត្រង់ចំណុចនេះ លោកមើលឃើញថា មហាជនមួយចំនួន ធ្វើបែបនេះក្នុងន័យរិះគន់ដើម្បីស្ថាបនា តែមួយចំនួនទៀត ធ្វើឡើងក្នុងន័យបន្តុះបង្អាប់តែម្តង ដូចនេះ មហាជនគួរផ្លាស់ប្តូរឥរិយាបថឡើងវិញ ហើយងាកមកផ្សព្វផ្សាយអ្វីដែលល្អសម្រាប់ប្រទេសឱ្យបានច្រើន។

អភិបាលក្រុងកែប បានសំណូមពរដល់អ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក និងបណ្តាញសង្គមផ្សេងៗទាំងអស់ មេត្តាគិតគូរពីចំណុចនេះម្តងទៀត។ ទន្ទឹមនេះ លោកក៏ថ្លែងអំណរគុណដល់ប្រជាជនខ្មែរមួយចំនួន ដែលបានបង្កើតមាតិកា ឬផលិតវីដេអូផ្សព្វផ្សាយពីសម្រស់ និងខេត្តកែបកន្លងមក ដែលជាផ្នែកមួយក្នុងការជួយលើកស្ទួយមុខមាត់ខេត្តកែប និងទាក់ទាញភ្ញៀវទេសចរបានច្រើន។

តាមមន្ទីរព័ត៌មានខេត្តកែប លោក ឃន វុទ្ធី ក៏មិនបដិសេធដែរ កន្លងមកពិតជាមានអាជីវករមួយចំនួនរកស៊ីមិនស្មោះត្រង់មែន ហើយអាជ្ញាធរក៏ធ្លាប់ហៅបុគ្គលនោះមកអប់រំ និងធ្វើកិច្ចសន្យាឱ្យបញ្ឈប់ទង្វើនោះទៀត ដែលធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់វិស័យទេសចរណ៍៕

ដោយ៖ អុន ស្រីមាន

The post អភិបាលក្រុងកែប៖ ជនជាតិខ្មែរមួយចំនួនតូចចូលចិត្តយកចំណុចមិនល្អមកវាយប្រហារគ្នាឯង ខុសពីបរទេសដែលតែងជួយផ្សព្វផ្សាយទេសចរណ៍កម្ពុជា appeared first on Kampuchea Thmey Daily.

ថៃ ខឹងចិត្ត ក្រោយម្ហូបរបស់ខ្លួនជាប់ឈ្មោះលេខ ១ ជាអាហារអន់បំផុតលើលោក
កាលពីដើមខែមេសា គេហទំព័រអាហារដ៏ល្បីល្បាញ TasteAtlas បានដាក់ចំណាត់ថ្នាក់នៃមុខម្ហូបឈ្មោះថា Kaeng Tai Pla​ ដែលជាការីដ៏ល្បីល្បាញរបស់ប្រទេសថៃនាភាគខាងត្បូង ជាអាហារអាក្រក់និងអន់បំផុតក្នុងពិភពលោក​ ដោយដោយផ្អែកលើការស្ទង់មតិលើមនុស្ស ៣០១,៧៥០នាក់ ។

អាហារភាគខាងត្បូង Kaeng Tai Pla​

ចំណាត់ថ្នាក់នេះផងដែរ បានធ្វើឲ្យប្រជាជនថៃទូទាំង​ប្រទេសហាក់មិនសប្បាយចិត្តជាមួយនឹងលទ្ធផល ហើយបានធ្វើឲ្យអ្នកលេងអ៊ីនធឺណេតកើតទុក្ខមិនសុខចិត្ត ដោយសារតែម្ហូបនេះត្រូវបានអ្នកស្រុកជាច្រើនចូលចិត្តយ៉ាងខ្លាំង ដូច្នេះហើយទើបមានការពេញនិយមដោយប្រើ hashtag “Save Kaeng Tai Pla” នៅលើបណ្តាញសង្គមយ៉ាងព្រោងព្រាត។លើសពីនេះ មនុស្សជាច្រើនបានបង្ហោះជាភាសាអង់គ្លេសជំរុញឲ្យអ្នកទស្សនាប្រទេសថៃផ្តល់ឱកាសឲ្យម្ហូបនេះមុនពេលវិនិច្ឆ័យដោយចំណាត់ថ្នាក់ល្អប្រសើរជាងនេះ។

ដោយឡែកសារព័ត៌មាន Bangkokpost​ ក៏បានដកស្រង់សម្ដីរបស់លោកនាយករដ្ឋមន្ត្រី សេដ្ឋា ថាវីស៊ីន កាលពីថ្ងៃទី០៤ ខែមេសាដែរថា “មនុស្សមួយចំនួនអាចផ្តល់មតិអវិជ្ជមានចំពោះមុខម្ហូបថៃមួយចំនួន ប៉ុន្តែមុខម្ហូបថៃជាច្រើនទៀតត្រូវបានចាត់ទុកថាជាអាហារដែលមានរសជាតិឆ្ងាញ់បំផុតនៅលើពិភពលោក” ។

លោក សេដ្ឋា ពន្យល់​ថា មិន​មែន​អ្នក​រាល់​គ្នា​ចាប់​អារម្មណ៍​នឹង​រសជាតិ​ហឹរ​របស់  Kaeng Tai Pla គ្រប់ៗគ្នានោះទេ​​។ ប៉ុន្តែ​រសជាតិដិតនិងខ្លាំង​បែប​នេះ ​ជា​អ្វី​ដែល​ធ្វើ​ឲ្យម្ហូប​ប្លែក និង​ចូលចិត្ត​ច្រើន ដោយ​បន្ថែម​ថា​វា​ជា​ចំណូល​ចិត្ត​មួយ​របស់​គាត់ម្នាក់ដែរ។ ជាពិសេសទៀត រដ្ឋាភិបាល​បាន​ទទួល​ជោគជ័យ​ក្នុង​ការ​ផ្សព្វផ្សាយ​ម្ហូប​ថៃ​ជា​យុទ្ធសាស្ត្រ​ថាមពល​ទន់​មួយ​របស់​ប្រទេសផងដែរ។

ថ្វីបើយ៉ាងណាក៏ដោយ  Kaeng Tai Pla​ ជាធម្មតាត្រូវគេសម្គាល់ដឹងដោយសារតែវាមានរសជាតិហឹរខ្លាំង ត្រូវបានផ្សំគ្រឿងចម្បងជាមួយសាច់ត្រីប្រឡាក់អំបិល បង្គា គ្រឿងសមុទ្រ និងគ្រឿងទេសផ្សេងៗទៀត។​ ថ្វីត្បិតតែ Kaeng Tai Pla ត្រូវបានគេមិនចូលចិត្តដោយអ្នកបរិភោគពិភពលោកក៏ដោយ ប៉ុន្តែវាត្រូវគេចាត់ទុកថាជាអាហារដ៏ឆ្ងាញ់សម្រាប់ប្រជាជននៅភាគខាងត្បូង ដែលជាតំបន់នេសាទដ៏ធំបំផុតរបស់ប្រទេសថៃ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖ថៃ កំពុងប្រារព្ធពិធីបុណ្យសង្ក្រាន្តចូលឆ្នាំថ្មីក្រោមមេឃក្ដៅចង់ខ្លោច

The post ថៃ ខឹងចិត្ត ក្រោយម្ហូបរបស់ខ្លួនជាប់ឈ្មោះលេខ ១ ជាអាហារអន់បំផុតលើលោក appeared first on Kampuchea Thmey Daily.

ខេត្តបាត់ដំបងត្រៀមរៀបចំពិព័រណ៍ម្ហូបអាហារនៅថ្ងៃឆ្លងឆ្នាំសកល
រដ្ឋបាល​ខេត្ត​បាត់ដំបង​ បាន​នឹង​កំពុង​ត្រៀម​រៀប​ចំ​កម្មវិធី​ពិព័រណ៍​ម្ហូប​អាហារ​ជា​ថ្មី​ម្តង​ទៀត និង​កម្មវិធី​ឆ្លង​ឆ្នាំ​សាកល​ឆ្នាំ​២០២៣ ឈាន​ចូល​ឆ្នាំ​២០២៤ ក្នុង​រយៈ​ពេល​ ៣ ​ថ្ងៃ​ពេញ គឺ​ចាប់​ពី​ថ្ងៃ​ទី២៩-៣១ ខែ​ធ្នូ ឆ្នាំ​២០២៣។

បើតាម​មន្ទីរ​ទេសចរណ៍​ខេត្ត​បាត់ដំបង ការ​រៀបចំ​កម្មវិធី​ពិព័រណ៍​ម្ហូប​អាហារ​ ​ដើម្បី​ជា​ការ​អបអរសាទរ​ចំពោះ​ទីក្រុង​បាត់ដំបង​ដែល​ត្រូវ​បាន​ចុះ​បញ្ជីជា​បណ្ដាញ​ទី​ក្រុង​ច្នៃ​ប្រតិដ្ឋ របស់​អង្គការ​យូណេស្កូ (UCCN) ផ្នែក​ម្ហូបអាហារ​កាល​ពី​ពេល​​ថ្មី​ៗ​កន្លង​ទៅ​នេះ។

នៅ​ក្នុង​កម្មវិធីពិព័រណ៍​ម្ហូបអាហារ ក៏នឹង​មាន​ការរៀបចំព្រឹត្តិការណ៍​សំខាន់​ៗ​ ដូច​ជា ភូមិ​ម្ហូប​ខ្មែរ, ពិព័រណ៍​ម្ហូប​អាហារ និង​ផលិត​ផល​មន្ទីរ អង្គភាព ក្រុង​ស្រុក​ទូទាំង​ខេត្ត, ពិព័រណ៍​ម្ហូប​អាហារ​អ្នក​បាត់ដំបង, ពិព័រណ៍​ភូមិ​មួយ​ផលិតផល​មួយ, ការ​សម្ដែង​សិល្បៈ, ការ​ប្រគំ​តន្ត្រី​ខ្នាត​យក្ស និង​មាន​ការ​បាញ់​កាំជ្រួច ដើម្បី​អបអរ​ដល់​ព្រឹត្តិការណ៍​មួយ​នេះ និង​ការ​ឆ្លង​ឆ្នាំ​សាកល​ជា​ដើម។

ជា​មួយ​គ្នា​នេះ​ដែរ សម្រាប់​អាជីវករ​ដែល​មាន​ចំណាប់​អារម្មណ៍​ចង់​លក់​នៅ​ស្តង់​ពិព័រណ៍​ម្ហូប​អាហារ ឬ​ភូមិ​​ម្ហូប​ខ្មែរ  អាច​ទាក់ទង​ទៅ​កាន់​មន្ទីរ​ទេសចរណ៍​ខេត្ត​បាត់ដំបង ឬ​តាមរយៈ​លេខ​ទូរស័ព្ទ 070 711 007 (Telegram)។ សម្រាប់​ការ​ចូលរួម​តាំង​ពិព័រណ៍​ម្ហូប​នេះ មិន​មាន​ការ​បង់​ថ្លៃ​តូប​ឡើយ។

គួរ​ជម្រាប​ដែរ​ថា កាល​ពី​ថ្ងៃ​ទី​៣១ ខែ​តុលា ឆ្នាំ​២០២៣ កន្លង​ទៅ​នេះ​ ទី​ក្រុង​បាត់ដំបង​បាន​ជាប់​ជា ​«បណ្ដាញ​ទី​ក្រុង​ដែល​មាន​ភាព​ច្នៃ​ប្រឌិត​ផ្នែក​ម្ហូប​អាហារ​របស់​អង្គការ​យូណេស្កូ» ក្នុង​ចំណោម​ទីក្រុង​ចំនួន ៥៥ ដែល​ត្រូវ​បាន​ដាក់​បញ្ចូល​បន្ថែម​ក្នុង​បណ្ដាញ​ទីក្រុង​ដែល​មាន​ភាព​ច្នៃ​ប្រឌិត​របស់​អង្គការ​យូណេស្កូ (UCCN)៕

The post ខេត្តបាត់ដំបងត្រៀមរៀបចំពិព័រណ៍ម្ហូបអាហារនៅថ្ងៃឆ្លងឆ្នាំសកល appeared first on Kampuchea Thmey Daily.

នាយករដ្ឋមន្ត្រី ណែនាំឲ្យពង្រឹងការហាមការនាំចូលម្ហូប ឬចំណីអាហារណា ដែលខូចគុណភាព ឬគុណភាពទាប
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធ ត្រូវពង្រឹងឲ្យបានម៉ត់ចត់នូវការហាមការនាំចូលម្ហូប ឬចំណីអាហារណា ដែលខូចគុណភាព ឬគុណភាពទាប ដែលប៉ះពាល់ដល់សុខភាព។ ការលើកឡើងនេះ ធ្វើឡើងក្នុងវេទិការាជរដ្ឋាភិបាល និងផ្នែកឯកជនលើកទី ១៩ នាព្រឹកថ្ងៃទី ១៣ ខែវិច្ឆិកា​ ឆ្នាំ ២០២៣ នេះ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត មាន​ប្រសាសន៍ថា​ វិស័យឯកជន បានស្នើឲ្យមានការពង្រឹងការគ្រប់គ្រងលើការនាំចូលសាច់ជ្រូកបង្កក ​មាន់ ស៊ុត និងត្រី ខុសច្បាប់ ដែលមានតម្លៃថោក និងគុណភាពទាប ដែលធ្វើឲ្យអ្នកចិញ្ចឹមក្នុងស្រុក មិនអាចប្រកួតប្រជែងបានដោយស្មើភាព ព្រមទាំងប៉ះពាល់ដល់សុខភាពរបស់ប្រជាពលរដ្ឋ។

បើសម្ដេចធិបតី ហ៊ុន ម៉ាណែត ក្នុងន័យនេះ ដើម្បីលើកកម្ពស់ការប្រកួតប្រជែងដោយស្មើភាព និងការពារសុខភាពរបស់ប្រជាពលរដ្ឋ រាជរដ្ឋាភិបាល សម្រេចដាក់ចេញនូវវិធានការ ដូចជា៖ ក្រសួង-ស្ថាប័នពាក់ព័ន្ធ ត្រូវពង្រឹងឲ្យបានម៉ត់ចត់នូវការហាមការនាំចូលម្ហូប ឬចំណីអាហារណា ដែលខូចគុណភាព ឬគុណភាពទាប ដែលប៉ះពាល់ដល់សុខភាព មិនមែនតែសាច់ជ្រូកបង្កក ​មាន់ ស៊ុត និងត្រី ខុសច្បាប់ នោះទេ។

ម្យ៉ាងទៀត ត្រូវកំណត់ទ្វារព្រំដែនដែលអនុញ្ញាតឲ្យមានការនាំចូលសាច់ជ្រូក បង្កក ​មាន់ ស៊ុត និងត្រី ដើម្បីបង្កភាពងាយស្រួល នៅក្នុងការគ្រប់គ្រង និងត្រួតពិនិត្យលើការនាំចូលខុសច្បាប់ ក្នុងរូបភាពផ្សេងៗ។

ក្នុងនោះ ក៏ត្រូវធ្វើវិសោធនកម្មអនុក្រឹត្យ ស្ដីពី ការដាក់ឲ្យប្រើប្រាស់បញ្ជីទំនិញហាមឃាត់ និងទំនិញជាប់កម្រិតកំណត់ ដើម្បីតម្រូវឲ្យមានការស្នើសុំលិខិតអនុញ្ញាតពីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់ និងនេសាទ ចំពោះការនាំចូលសាច់ជ្រូកបង្កក ​មាន់ ស៊ុត និងត្រី សំដៅធានាការពិនិត្យគុណភាព និងការពារសុខភាពប្រជាជន ស្របតាមការកំណត់នៃ​បទដ្ឋានគតិយុត្ត ជាធរមាន។

ចំណែកឯ ក្រសួងកសិកម្ម​ រុក្ខាប្រមាញ់ និងនេសាទ ត្រូវប្រើប្រាស់ប្រព័ន្ធបញ្ជារជាតិតែមួយ សម្រាប់ការសម្រួលការស្នើសុំលិខិតអនុញ្ញាតឲ្យបានលឿន៕

The post នាយករដ្ឋមន្ត្រី ណែនាំឲ្យពង្រឹងការហាមការនាំចូលម្ហូប ឬចំណីអាហារណា ដែលខូចគុណភាព ឬគុណភាពទាប appeared first on Kampuchea Thmey Daily.