ព័ត៌មានជាតិ
មកស្គាល់មុខម្ហូប «ម៉ាភៀ» របស់ជនជាតិដើមភាគតិចនៅខេត្តរតនគិរី
មុខម្ហូប «ម៉ាភៀ» ជាប្រភេទមុខម្ហូបអាហាររបស់ជនជាតិដើមភាគតិចនៅតែជាទីពេញនិយមចូលចិត្ត រហូតមកដល់បច្ចុប្បន្ននេះសម្រាប់អ្នកខេត្តរតនគិរី។ នៅសម័យមុនប្រជាជនពេលបរបាញ់សត្វនៅក្នុងព្រៃបានហើយ តែងយកមកធ្វើម្ហូប ម៉ាភៀ នេះចែកគ្នាហូបនិងផឹកស្រាដែរ។

នៅពេលបច្ចុប្បន្នមុខម្ហូបមួយនេះត្រូវបានគេលក់នៅតាមហាងនិងធ្វើហូបតាមកម្មវិធីបុណ្យបែបប្រពៃណីជាច្រើនរបស់ជនជាតិភាគតិចខេត្តរតនគិរី តែសាច់សត្វដែលយកមកធ្វើម្ហូបមិនមែនជាសាច់សត្វព្រៃទៀតទេ។
ជាជនជាតិដើមភាគតិចគ្រឹង រស់នៅភូមិទៀមលើ ឃុំកាចូន ស្រុកវើនសៃ ខេត្តរតនគិរី អ្នកស្រី ធឹក សយ បានធ្វើម្ហូបនេះយ៉ាងស្ទាត់ជំនាញ អស់រយៈពេល ២០ ឆ្នាំមកហើយ រហូតយកម្ហូបនេះមកប្រកបរបរដើម្បីចិញ្ចឹមជីវិតផងដែរ។ អ្នកស្រីថាបច្ចុប្បន្នគេប្រើប្រាស់សាច់គោជំនួសសាច់សត្វព្រៃ ដោយមានគ្រឿងផ្សំ រំដេង ស្លឹកគ្រៃ មើមខ្ទឹមស ផ្លែម្ទេស ស្ករត្នោតឬស្ករស និងខ្ទឹមក្រហម អង្ករលីង និងបន្លែគ្រប់មុខ។

អ្នកស្រីបានប្រាប់ពីរបៀបធ្វើម្ហូបនេះដែរថា៖ «របៀបធ្វើត្រូវទិញសាច់គោត្រូវភ្លៅ និងយកគ្រឿងទាំងអស់ កិនបញ្ចូលគ្នាឲ្យបានម៉ត់ចត់ ពូតយកទឹកទុកមួយឡែក ហើយលីងអង្ករឲ្យបានខ្លោចខ្មៅបន្តិច កិនឲ្យបានម៉ត់ល្អ បន្ទាប់មកត្រូវយកទឹកគ្រឿងនិងអង្ករលីងលាងបញ្ចូលគ្នា ច្របល់ជាមួយសាច់គោ ឲ្យបានចូលជាតិល្អ ។ ជាចុងបញ្ចប់ត្រូវហាន់គ្រឿងផ្សំមានដូចជា គល់ស្លឹកគ្រៃជាចំណិតៗតូច ស្លឹកខ្ទឹមស ម្ទេស ស្លឹកជីរណា ជីគ្រប់មុខច្របល់បន្ថែមទៀតជាសាច់ជាការស្រេច»។
ស្ដាប់ទៅដូចជាម្ហូបភ្លារបស់ជនជាតិខ្មែរដែរតែអ្នកនិយមម្ហូបនេះថាមានរសជាតិឆ្ងាញ់ជាង។ មុខម្ហូបនេះជាទូទៅ ជនជាតិដើមភាគតិច ដែលមានវ័យកណ្តាល ភាគច្រើនចេះពីរបៀបផ្សំមុខម្ហូបអាហារ នេះ តាមបែបផ្សេងៗ មានរស់ជាតិឆ្ងាញ់ ប្រហាក់ប្រហែលគ្នា ។ ទោះបីជាយ៉ាងណាក៏ដោយ មុខម្ហូបនេះមានការពេញនិយមហូប តាំងពីដូនតារហូតមកទល់និងបច្ចុប្បន្ននេះ ជាម្ហូបប្រចាំតំបន់ភូមិភាគឦសានមួយ ក្នុងចំណោមម្ហូបអាហារ ជាច្រើនប្រភេទទៀត៕



-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


