ព័ត៌មានអន្ដរជាតិ
ថៃ កំពុងប្រារព្ធពិធីបុណ្យសង្ក្រាន្តចូលឆ្នាំថ្មីក្រោមមេឃក្ដៅចង់ខ្លោច
ប្រជាពលរដ្ឋថៃកំពុងសប្បាយអបអរជាមួយនឹងការប្រារព្ធពិធីបុណ្យសង្ក្រាន្តចូលឆ្នាំថ្មីនៅក្រោមអាកាសធាតុដ៏ក្ដៅចង់ខ្លោចរហូតដល់ ៤១ អង្សាសេ ខណៈរលកកម្ដៅនេះទៀតសោតនឹងអូសបន្លាយពេលហូតដល់ថ្ងៃចន្ទសប្ដាហ៍ក្រោយឯណោះ ។ នេះបើយោងតាមការចុះផ្សាយដោយកាសែត Bangkok Post នៅថ្ងៃទី១៣ ខែមេសានេះ ។

លោក Surajit Jit-areerat មកពីនាយកដ្ឋានឧតុនិយមបាននិយាយនៅថ្ងៃសៅរ៍នេះថា លក្ខខណ្ឌអាកាសធាតុក្តៅនឹងបន្តរហូតដល់សប្តាហ៍ក្រោយ ជាពិសេសថ្ងៃចុងក្រោយនៃពិធីបុណ្យសង្ក្រាន្តចូលឆ្នាំថ្មីអាចក្ដៅបែកផ្សែង បន្ទាប់ពីផ្នែកជាច្រើនរបស់ប្រទេសបានជួបព្យុះរដូវក្តៅកាលពីពេលថ្មីៗនេះ ។
ស្របពេលជាមួយគ្នានេះ នាយកដ្ឋានកំពុងរំពឹងថា សីតុណ្ហភាពនៅក្នុងទីតាំងមួយចំនួន រួមទាំងរាជធានីបាងកកផងដែរនោះ អាចកើនឡើងដល់ ៤១ អង្សាសេ ឬក៏លើសនេះក្នុងអំឡុងបុណ្យចូលឆ្នាំថ្មីនេះ ហើយនាយកដ្ឋានថែមទាំងបានព្រមានប្រជាជនកុំឲ្យនៅខាងក្រៅយូរពេក ។

មែនទែនទៅ ថ្ងៃសង្ក្រាន្តចូលឆ្នាំថ្មីគឺចំថ្ងៃសៅរ៍ ទី១៣ ខែមេសានេះ ប៉ុន្តែខេត្តមួយចំនួនរួមទាំងទីក្រុង Hat Yai បានចាប់ផ្តើមលេងបាញ់ទឹករួចទៅហើយតាំងតែពីយប់ថ្ងៃព្រហស្បតិ៍មកម្ល៉េះ ខណៈក្រសួងទេសចរណ៍ និងកីឡាបានចាប់ផ្តើមពិធីលេងបាញ់ទឹកទ្រង់ទ្រាយធំនៅទីក្រុងបាងកកកាលពីពាកកណ្ដាលសប្ដាហ៍កន្លងទៅ ហើយនឹងបន្តរហូតដល់ថ្ងៃចន្ទ ទី១៥ ខែមេសា ។
គួរបញ្ជាក់ថា ថៃនឹងរៀបចំពិធីបុណ្យសង្ក្រាន្តចូលឆ្នាំថ្មីជាប្រពៃណីរយៈពេល ៣ ថ្ងៃ ពោលពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែមេសា ប៉ុន្តែប្រទេសនេះនឹងប្រព្រឹត្តជាលក្ខណៈសង្រ្កាន្តពិភពលោកនៅទូទាំងប្រទេសរយៈពេល ២១ ថ្ងៃឯណោះ រាប់ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី២១ ខែមេសា ក្នុងគោលបំណងស្ដារមុខមាត់វិស័យទេសចរណ៍ ខណៈត្រឹម ៣ ខែដំបូងនៃឆ្នាំ ២០២៤ នេះ ថៃទាក់ចិត្តភ្ញៀវទេសចរបរទេសចំនួន ៩.៤ លាននាក់កើបចំណូលបាន ៤៥៤.៦ ពាន់លានបាត ប្រមាណ ១២.៤ ពាន់លានដុល្លារអាមេរិក ៕

ដោយ ៖ សុខ ជីវ័ន្ត
ចុចអាន ៖ ស្វាមីរបស់អតីតសេដ្ឋិនី វៀតណាម ដែលរងទោសប្រហារជីវិត ក៏មិនរួចខ្លួនដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


