ព័ត៌មានជាតិ
ខេត្តបាត់ដំបងត្រៀមរៀបចំពិព័រណ៍ម្ហូបអាហារនៅថ្ងៃឆ្លងឆ្នាំសកល
រដ្ឋបាលខេត្តបាត់ដំបង បាននឹងកំពុងត្រៀមរៀបចំកម្មវិធីពិព័រណ៍ម្ហូបអាហារជាថ្មីម្តងទៀត និងកម្មវិធីឆ្លងឆ្នាំសាកលឆ្នាំ២០២៣ ឈានចូលឆ្នាំ២០២៤ ក្នុងរយៈពេល ៣ ថ្ងៃពេញ គឺចាប់ពីថ្ងៃទី២៩-៣១ ខែធ្នូ ឆ្នាំ២០២៣។

បើតាមមន្ទីរទេសចរណ៍ខេត្តបាត់ដំបង ការរៀបចំកម្មវិធីពិព័រណ៍ម្ហូបអាហារ ដើម្បីជាការអបអរសាទរចំពោះទីក្រុងបាត់ដំបងដែលត្រូវបានចុះបញ្ជីជាបណ្ដាញទីក្រុងច្នៃប្រតិដ្ឋ របស់អង្គការយូណេស្កូ (UCCN) ផ្នែកម្ហូបអាហារកាលពីពេលថ្មីៗកន្លងទៅនេះ។
នៅក្នុងកម្មវិធីពិព័រណ៍ម្ហូបអាហារ ក៏នឹងមានការរៀបចំព្រឹត្តិការណ៍សំខាន់ៗ ដូចជា ភូមិម្ហូបខ្មែរ, ពិព័រណ៍ម្ហូបអាហារ និងផលិតផលមន្ទីរ អង្គភាព ក្រុងស្រុកទូទាំងខេត្ត, ពិព័រណ៍ម្ហូបអាហារអ្នកបាត់ដំបង, ពិព័រណ៍ភូមិមួយផលិតផលមួយ, ការសម្ដែងសិល្បៈ, ការប្រគំតន្ត្រីខ្នាតយក្ស និងមានការបាញ់កាំជ្រួច ដើម្បីអបអរដល់ព្រឹត្តិការណ៍មួយនេះ និងការឆ្លងឆ្នាំសាកលជាដើម។

ជាមួយគ្នានេះដែរ សម្រាប់អាជីវករដែលមានចំណាប់អារម្មណ៍ចង់លក់នៅស្តង់ពិព័រណ៍ម្ហូបអាហារ ឬភូមិម្ហូបខ្មែរ អាចទាក់ទងទៅកាន់មន្ទីរទេសចរណ៍ខេត្តបាត់ដំបង ឬតាមរយៈលេខទូរស័ព្ទ 070 711 007 (Telegram)។ សម្រាប់ការចូលរួមតាំងពិព័រណ៍ម្ហូបនេះ មិនមានការបង់ថ្លៃតូបឡើយ។

គួរជម្រាបដែរថា កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ កន្លងទៅនេះ ទីក្រុងបាត់ដំបងបានជាប់ជា «បណ្ដាញទីក្រុងដែលមានភាពច្នៃប្រឌិតផ្នែកម្ហូបអាហាររបស់អង្គការយូណេស្កូ» ក្នុងចំណោមទីក្រុងចំនួន ៥៥ ដែលត្រូវបានដាក់បញ្ចូលបន្ថែមក្នុងបណ្ដាញទីក្រុងដែលមានភាពច្នៃប្រឌិតរបស់អង្គការយូណេស្កូ (UCCN)៕
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


