សេដ្ឋកិច្ច
កម្ពុជាពង្រឹងវិស័យម្ហូបអាហារ-ជលផល តាមរយៈនវានុវត្តន៍ និងកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រ
គម្រោងអភិវឌ្ឍន៍ជលផលក្រោយប្រមូលផល (CAPFISH) បានឈានដល់ដំណាក់កាលបញ្ចប់ ដោយសម្រេចបាននូវសមិទ្ធផលជាច្រើនសម្រាប់វិស័យម្ហូបអាហារ និងជលផល តាមរយៈនវានុវត្តន៍ ការស្រាវជ្រាវ និងភាពជាដៃគូចម្រុះវិស័យ។

ក្នុងសិក្ខាសាលាបិទបញ្ចប់គម្រោងនាថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៥ កន្លងទៅនេះ លោក ហ៊ុល សៀងហេង អនុរដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកឡើងថា គម្រោងនេះបានកសាងមូលដ្ឋានគ្រឹះសម្រាប់របៀបវារៈជាតិស្តីពីការស្រាវជ្រាវអនុវត្ត (applied research) កម្មសិទ្ធិបញ្ញា ការផ្ទេរបច្ចេកវិទ្យា ការអនុវត្តម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ (GI) និងសន្ទស្សន៍នវានុវត្តន៍ ដើម្បីពង្រឹងឧស្សាហកម្មម្ហូបអាហារ និងផលិតផលជលផលរបស់កម្ពុជា។
លោកបានសង្កត់ធ្ងន់ថា “នវានុវត្តន៍ ការស្រាវជ្រាវ និងអភិវឌ្ឍន៍ គឺជាឧបករណ៍ដ៏មានឥទ្ធិពលសម្រាប់កសាងឧស្សាហកម្មម្ហូបអាហារប្រកបដោយនិរន្តរភាព ហើយបទពិសោធនៃគម្រោង CAPFISH នឹងជួយពង្រឹងយុទ្ធសាស្ត្ររបស់យើងសម្រាប់ពេលអនាគត។”

សិក្ខាសាលាបានរំលេចសមិទ្ធផលសំខាន់ៗរបស់គម្រោង ដូចជាការដាក់ឱ្យដំណើរការថ្នាលបច្ចេកវិទ្យាស្រាវជ្រាវ និងនវានុវត្តន៍ម្ហូបអាហារ (FTRIP) ការបង្កើតមជ្ឈមណ្ឌលវេចខ្ចប់កម្ពុជា (CPC)ការបង្កើតគំរូគោលនយោបាយកម្មសិទ្ធិបញ្ញាកម្រិតសាកលវិទ្យាល័យ ការចុះបញ្ជីប្រហុកសៀមរាបជាម៉ាកសម្គាល់ប្រភេទភូមិសាស្ត្រ (GI) និងការអនុវត្តគោលការណ៍ណែនាំស្តីពីនវានុវត្តន៍សហគ្រាសកម្ពុជាជាដើម។
លោក ឈួន ចំណាន ប្រធាននាយកដ្ឋានបច្ចេកវិទ្យាកែច្នៃ និងគុណភាព នៃរដ្ឋបាលជលផល បានលើកឡើងថា សមិទ្ធផលទាំងនេះបង្កើតបានជាមូលដ្ឋានដ៏រឹងមាំសម្រាប់ការប្រកួតប្រជែងរយៈពេលវែងក្នុងវិស័យកសិ-អាហារ និងជលផលរបស់កម្ពុជា។
លោក Thombathu Seetharama Shetty ទីប្រឹក្សាបច្ចេកទេសជាន់ខ្ពស់នៃអង្គការ UNIDO ក៏បានរំលេចដែរថា ថ្នាលបច្ចេកវិទ្យា ស្រាវជ្រាវ និងនវានុវត្តន៍ម្ហូបអាហារ បានផ្សារភ្ជាប់ការស្រាវជ្រាវជាមួយនឹងតម្រូវការក្នុងឧស្សាហកម្ម ដោយប្រែក្លាយលទ្ធផលវិទ្យាសាស្ត្រឱ្យទៅជានវានុវត្តន៍ជាក់ស្តែងសម្រាប់សហគ្រាសកម្ពុជា និងបង្កើនសមត្ថភាពប្រកួតប្រជែងនៅលើឆាកអន្តរជាតិ។

គម្រោង CAPFISH-Capture បានទទួលមូលនិធិពីសហភាពអឺរ៉ុប ដែលអនុវត្តដោយរដ្ឋបាលជលផល ក្រោមការគាំទ្របច្ចេកទេសពីអង្គការ UNIDO។
គម្រោងនេះគ្រោងនឹងបញ្ចប់នៅខែធ្នូ ឆ្នាំ២០២៥ ហើយសមិទ្ធផលរបស់គម្រោងត្រូវបានរំពឹងថា នឹងបន្តជំរុញកិច្ចសហប្រតិបត្តិការ បង្កើនភាពធន់ និងភាពប្រកួតប្រជែងនៃវិស័យកសិ-អាហារ និងជលផលរបស់កម្ពុជា៕
-
កីឡា១ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៧ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិស្ទុះងើបឡើងវិញ ក្រោយអាមេរិកបើកការវាយប្រហារថ្មីប្រឆាំងអ៊ីរ៉ង់


