រដ្ឋបាលខេត្តប៉ៃលិន Archives - Kampuchea Thmey Daily

អាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
អាជ្ញាធរខេត្តប៉ៃលិន នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦នេះ បានបញ្ជាក់ថា ពុំមានការឈ្លានពានរបស់ថៃចូលដីកម្ពុជាក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ដូចព័ត៌មាន ដែលបានផ្សព្វផ្សាយលើបណ្ដាញសង្គមមួយចំនួននោះឡើយ។ អាជ្ញាធរខេត្តប៉ៃលិន បានទាត់ចោលចំពោះព័ត៌មាននេះ ហើយថា ជាការផ្សាយព័ត៌មានបំភ្លៃខុសពីការពិត។

ព័ត៌មានថៃ​ឈ្លានពានចូល​ដី​ខ្មែរ​ស្ងាត់ៗនៅ​ព្រំដែន​ខេត្ត​ប៉ៃលិន ត្រូវបានផ្សព្វផ្សាយតាមរយៈបណ្ដាញដែលមាននិន្នាការប្រឆាំងនៅក្រៅប្រទេស គឺសារព័ត៌មានអាស៊ីសេរី គណនីហ្វេសប៊ុកឈ្មោះ កាមទេព លឹមហុង ព្រមទាំងតាមបណ្តាញសង្គមផ្សេងៗមួយចំនួនទៀត។

សេចក្ដីបដិសេធរបស់អាជ្ញាធរខេត្តប៉ៃលិន បានបញ្ជាក់យ៉ាងដូច្នេះថា «ព័ត៌មាននេះ គឺជាព័ត៌មានក្លែងក្លាយ បំភ័ន្ត និងគ្មានមូលដ្ឋានការពិតឡើយ»។ ខណៈអាជ្ញាធរ បានអំពាវនាវដល់សាធារណជន និងអ្នកប្រើប្រាស់បណ្តាញសង្គមទាំងអស់ កុំឱ្យចែករំលែក ឬផ្សព្វផ្សាយបន្តចំពោះព័ត៌មានមិនពិតនេះ ដើម្បីកុំឱ្យមានការយល់ច្រឡំ ហើយត្រូវទទួលយកតែព័ត៌មានពីប្រភពផ្លូវការ។

ជាមួយនឹងការបដិសេធ អាជ្ញាធរក៏បានអះអាងពីការឈរជើងរបស់កងកម្លាំងកម្ពុជា ក្នុងកិច្ចការពារដែនអធិបតេយ្យជាតិរបស់ខ្លួន ដោយគូសបញ្ជាក់ថា អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងកងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធ គឺបាននិងកំពុងអនុវត្តភារកិច្ចយ៉ាងម៉ឺងម៉ាត់ ក្នុងការការពារ និងរក្សាអធិបតេយ្យភាព បូរណភាពទឹកដី ក៏ដូចជាសន្តិសុខតាមបន្ទាត់ព្រំដែនរបស់កម្ពុជា ដោយមិនអនុញ្ញាតឱ្យមានការរំលោភបំពានណាមួយឡើយ៕

ដោយ៖ ធឿន វ៉ាន់សុង

The post អាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន appeared first on Kampuchea Thmey Daily.

រដ្ឋបាលខេត្តប៉ៃលិន ប្រារព្ធទិវាមច្ឆាជាតិ ១ កក្កដា២០២៥ និង​ជំរុញ​ការ​ទប់ស្កាត់បទល្មើសនេសាទខុសច្បាប់
ប៉ៃលិន ៖ ដើម្បីអបអរសាទរ ទិវាមច្ឆាជាតិ ១ កក្កដា ២០២៥ រដ្ឋបាលខេត្តប៉ៃលិន បាន​រៀបចំ​ពិធី​ព្រលែង​កូន​ត្រី​ចម្រុះ និងមេពូជចំនួនជាង ២០,០០០ ក្បាល នៅសំណង់បង្ហៀរទឹកថ្នល់បទ ក្នុងភូមិទំនប់ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ នាព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៥។

ពិធីនេះ ត្រូវបានប្រារព្ធធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោក ជា ចាន់ឌិន ប្រធានក្រុមប្រឹក្សាខេត្តប៉ៃលិន និងលោកស្រី បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន។

លោកស្រី បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧ ដែលមាន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី បានគាំទ្រសកម្មភាពរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលបាននិងកំពុងអនុវត្ត ដើម្បីពង្រឹងការគ្រប់គ្រង ការអភិរក្ស និងការអភិវឌ្ឍធនធានជលផល ប្រកបដោយចីរភាព សម្រាប់កូនចៅជំនាន់ក្រោយ។

លើស​ពី​នេះ រាជរដ្ឋាភិបាល ក៏បានបំផុសស្មារតីចូលរួមតាមរយៈទិវាមច្ឆាជាតិ ១ កក្កដា រៀងរាល់ឆ្នាំ ព្រមទាំងផ្តល់អនុសាសន៍ ដល់ស្ថាប័នថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ត្រូវបង្កើនកិច្ចសហការ យកចិត្តទុកដាក់ និងពង្រឹងការគ្រប់គ្រង ការពារ និងអភិរក្សធនធានជលផល ដើម្បីធានាបាន នូវនិរន្តរភាពបរិស្ថាន ប្រព័ន្ធអេកូឡូស៊ី និងទេសចរណ៍ធម្មជាតិ។

លោកស្រីអភិបាលខេត្ត បានសង្កត់ធ្ងន់ ពីសារៈសំខាន់នៃធនធានជលផល ដែលជាប្រភពស្បៀងដ៏សំខាន់ សម្រាប់ប្រជាពលរដ្ឋ និងជាផ្នែកមួយ មិនអាចខ្វះបាន នៃប្រព័ន្ធអេកូឡូស៊ី ,ការអភិរក្សធនធានធម្មជាតិ ជាពិសេសធនធានជលផល គឺជាកាតព្វកិច្ចរួម របស់មនុស្សគ្រប់រូប ដើម្បីធានាបាននូវនិរន្តរភាព សម្រាប់មនុស្សជំនាន់ក្រោយ។ ជាមួយគ្នានេះ លោកស្រីអភិបាលខេត្ត ក៍បានដាក់ចេញនូវផែនការយ៉ាងម៉ឺងម៉ាត់ ដល់មន្ត្រីជំនាញពាក់ព័ន្ធ ឱ្យបន្តពង្រឹងការងារបង្ក្រាបបទល្មើសនេសាទខុសច្បាប់គ្រប់ប្រភេទ ។ ត្រូវចុះពិនិត្យ និងល្បាត ឱ្យបានញឹកញាប់ ដើម្បីទប់ស្កាត់ និងបង្រ្កាប ឱ្យបានទាន់ពេលវេលា នូវរាល់សកម្មភាពនេសាទណា ដែលប្រើប្រាស់ឧបករណ៍ខុសច្បាប់ ឬនេសាទក្នុងរដូវបិទនេសាទ ។

លោកស្រី ក៏បានបញ្ជាក់ផងដែរថា អាជ្ញាធរនឹង មិនលើកលែង ឱ្យជនល្មើសណា ដែលប៉ុនប៉ងបំផ្លាញធនធានធម្មជាតិ និងផលប្រយោជន៍រួម របស់សង្គមឡើយ។ ជាចុងក្រោយ លោកស្រីអភិបាលខេត្ត បានសំណូមពរយ៉ាងទទូច ដល់ប្រជាពលរដ្ឋទាំងអស់នៅក្នុងខេត្តប៉ៃលិន ឱ្យចូលរួមសហការ ជាមួយអាជ្ញាធរ និងមន្ត្រីជំនាញ ក្នុងការការពារ និងអភិរក្សធនធានជលផល។

លោកស្រី បាន ស្រីមុំ អភិបាលខេត្ត ក៏បានលើកទឹកចិត្ត ឱ្យប្រជាពលរដ្ឋរាយការណ៍ជាបន្ទាន់ នូវរាល់ករណីបទល្មើសនេសាទខុសច្បាប់ ដែលពួកគេបានឃើញ ឬដឹងឮ ដើម្បីរួមចំណែក ដល់ការគ្រប់គ្រង និងប្រើប្រាស់ធនធានជលផល ប្រកបដោយនិរន្តរភាព។ ការចូលរួមរបស់ប្រជាពលរដ្ឋ គឺជាកត្តាគន្លឹះក្នុងការធានាបាននូវភាពសម្បូរបែប នៃធនធានជលផលរបស់យើង។

សូម​បញ្ជាក់​ថា នៅ​ក្នុងពិធីអបអរសាទរទិវាមច្ឆាជាតិ ១ កក្កដា ២០២៥ នេះលោកស្រី បាន ស្រីមុំ អភិបាលខេត្ត និងក្រុមការងារ បានប្រលែងកូនត្រីពូជ មានដូចជា ត្រីឆ្ពិន ត្រីកន្ធរ ត្រីក្រាញ់ និងត្រីចម្រុះ ប្រមាណជាង ២០០០០ក្បាល ចូលទៅក្នុងនៅសំណង់បង្ហៀរទឹកថ្នល់បទ ស្ថិតក្នុងភូមិទំនប់ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដែលត្រូវបានសាងសង់ឡើង ដោយក្រសួងធនធានទឹក និងឧតុនិយមក្នុងឆ្នាំ១៩៩៩ ផងដែរ៕

អត្ថបទ ៖ សេង សុវណ្ណារិទ្ធ

The post រដ្ឋបាលខេត្តប៉ៃលិន ប្រារព្ធទិវាមច្ឆាជាតិ ១ កក្កដា២០២៥ និង​ជំរុញ​ការ​ទប់ស្កាត់បទល្មើសនេសាទខុសច្បាប់ appeared first on Kampuchea Thmey Daily.

កន្លះឆ្នាំ ច្រកចេញចូលតែមួយខេត្តប៉ៃលិន បម្រើពលរដ្ឋបានជាង២ម៉ឺនសេវា
រយៈពេល៦ខែ ឆ្នាំ២០២៥ អង្គភាពច្រកចេញចូលតែមួយខេត្តប៉ៃលិន បានផ្តល់សេវាដល់ពលរដ្ឋចំនួន២៣ ៤៧៥សេវា ទទួលបានចំណូលសរុបជាង១ ១៣៤លានរៀល។ បើតាមរបាយការណ៍ ចំនួននេះប្រហាក់គ្នានឹងឆ្នាំ២០២៤ ដែលច្រកចេញចូលតែមួយខេត្តប៉ៃលិនបានផ្ដល់សេវាចំនួន៤៣ ៦២៩សេវា និងទទួលបានចំណូលជាង២ ០៧២លានរៀល។

កន្លះឆ្នាំមកនេះ សេវាផ្ដល់ច្រើនជាងគេគឺវិស័យរដ្ឋបាលចំនួន១២ ៨៦០សេវា ទទួលបានចំណូលជាង២៦៧លានរៀល បន្ទាប់មកវិស័យសាធារណការ និងដឹកជញ្ជូន មានចំនួន៥ ១១០សេវា ទទួលបានចំណូលជាង៤៣២លានរៀល វិស័យសុខាភិបាលមាន៤.៨៧០សេវា ទទួលបានចំណូល ជាង៦៧លានរៀល និងវិស័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ មាន២៨៩សេវា ទទួលបានចំណូលជាង២៣៣លានរៀល ខណៈវិស័យពុំមានអ្នកមកស្នើសុំសោះនោះ គឺវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

លោកស្រី បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន លើកឡើងថា នាប៉ុន្មានឆ្នាំចុងក្រោយនេះ រដ្ឋបាលខេត្តប៉ៃលិនបានខិតខំធ្វើទំនើបកម្ម ដោយអភិវឌ្ឍន៍យន្តការច្រកចេញចូលតែមួយខេត្តឱ្យមានលក្ខណៈស្តង់ដា ស័ក្តិសមសម្រាប់ការបំពេញភារកិច្ចបម្រើប្រជាពលរដ្ឋរបស់មន្ត្រី និងការអញ្ជើញមកស្នើសុំ និងសេវារបស់ប្រជាពលរដ្ឋ ទាំងអគារបំពេញការងារ សម្ភារៈបច្ចេកទេសផ្សារភ្ជាប់នឹងប្រព័ន្ធឌីជីថល ដើម្បីធ្វើយ៉ាងណាឱ្យការផ្ដល់សេវាមានភាពលឿនរហ័សស្របតាមការកំណត់ និងបើធ្វើបានកាន់តែលឿន គឺកាន់តែប្រសើរ។

លោកស្រី អភិបាលខេត្ត បន្តថា ឈរលើមរតកនយោបាយដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចតេជោ អតីតនាយករដ្ឋមន្ត្រី និងនីតិកាលទី៧នេះ បន្តដឹកនាំដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី រដ្ឋបាលខេត្តប៉ៃលិន ដោយមានការដឹកនាំតម្រង់ទិសជាប្រចាំពីសម្ដេចក្រឡាហោម បន្តមកដល់បច្ចុប្បន្នមានលោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានផ្ដល់ការលើកទឹកចិត្ត និងណែនាំតម្រង់ទិសដល់មន្ត្រីជាប់ជាប្រចាំ ឱ្យអនុវត្តការងារច្រកចេញចូលតែមួយ ប្រកបដោយសីលធម៌ និងវិជ្ជាជីវៈ ទាំងផ្នែកជួរមុខ និងផ្នែកជួរក្រោយ ដោយបង្កើនទំនាក់ទំនង និងកិច្ចសហការល្អជាមួយទីចាត់ការ អង្គភាពចំណុះរដ្ឋបាលខេត្ត និងមន្ទីរ អង្គភាពពាក់ព័ន្ធជុំវិញខេត្ត ដើម្បីផ្តល់សេវាជូនប្រជាពលរដ្ឋ បានឆាប់រហ័ស និងប្រកបដោយតម្លាភាព។

ផ្អែកលើបទពិសោធន៍នៃការអនុវត្តការងារច្រកចេញចូលតែមួយជាច្រើនឆ្នាំមកដល់បច្ចុប្បន្ន រដ្ឋបាលខេត្តប៉ៃលិន បានលើកសំណូមពរត្រង់ៗមកក្រសួងស្ថាប័នថ្នាក់ជាតិ ស្នើសុំឱ្យមានការសម្របសម្រួលពីក្រុមការងារបច្ចេកទេសរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលនៅមានភាពយឺតយ៉ាវ ក្នុងការឆ្លើយតបលើការងារ បច្ចេកទេស នៃការផ្តល់សេវា និងស្នើក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួងមហាផ្ទៃ ពន្លឿនការធ្វើសន្ធានកម្ម ប្រព័ន្ធគ្រប់គ្រងទិន្នន័យចុះបញ្ជីឱ្យចូលគ្នា ដើម្បីឈានទៅបញ្ចប់ការចុះបញ្ជីសេវា១ ប្រើពេល២ដង។

ចំពោះ វិស័យការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលក្នុងរយៈពេល៦ខែ ដើមឆ្នាំ២០២៥នេះ នៅពុំទាន់បានទទួលការស្នើសុំសេវាណាមួយពីប្រជាពលរដ្ឋនោះ រដ្ឋបាលខេត្តប៉ៃលិនបានគូសបញ្ជាក់ក្នុងរបាយការណ៍របស់ខ្លួនថា វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅមិនទាន់មានបែបបទ នីតិវិធីច្បាស់លាស់នៅឡើយ ខណៈអង្គភាពច្រកចេញចូលតែមួយខេត្ត ក៏នៅមិនទាន់មានគណនី សម្រាប់ចូលប្រើប្រាស់ប្រព័ន្ធចុះបញ្ជីសេវា នៅតាមអនឡាញនៅឡើយដែរ៕

The post កន្លះឆ្នាំ ច្រកចេញចូលតែមួយខេត្តប៉ៃលិន បម្រើពលរដ្ឋបានជាង២ម៉ឺនសេវា appeared first on Kampuchea Thmey Daily.

រដ្ឋបាលខេត្តប៉ៃលិន ហាមមិនឱ្យដុតផាវ កាំជ្រួច ក្នុងឱកាសពិធីបុណ្យចូលឆ្នាំចិន
ដើម្បីរក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ក្នុងឱកាស បុណ្យចូលឆ្នាំថ្មីប្រពៃណីចិន-វៀតណាម ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ ខាងមុខ រដ្ឋបាលខេត្តប៉ៃលិន បានធ្វើការណែនាំដល់មន្ទីរ អង្គភាព រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ សមាគម ក្រុមហ៊ុនឯកជន អង្គការក្រៅរដ្ឋាភិបាល និងសាធារណជនក្នុងខេត្តប៉ៃលិន មិនឱ្យមានការដុតផាវ កាំជ្រួច ក្នុងឱកាសពិធីបុណ្យចូលឆ្នាំចិន។ នេះបើយោងតាម សេចក្តីណែនាំរបស់រដ្ឋបាលខេត្ត ចុះថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥។

នៅក្នុងលិខិត ក៏បានហាមមិនឱ្យលេងល្បែងស៊ីសង និងល្បែងភ្នាល់គ្រប់ប្រភេទ។ រាល់ការហែក្បួនផ្សេងៗ ទាំងបែបសាសនា ឬប្រពៃណីដែលគ្មានការអនុញ្ញាតត្រូវហាមឃាត់ នៅគ្រប់ទីកន្លែងកម្សាន្តសប្បាយនានា មន្ទីរ អង្គភាព រោងចក្រ សហគ្រាស គេហដ្ឋាន ត្រូវរក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ សេចក្តីថ្លៃថ្នូរ និងត្រូវប្រុងប្រយ័ត្នក្នុង ការអុជទៀនធូប ក្រដាសសែន ភ្លើងចង្ក្រាន ចរន្តអគ្គិសនី ដែលអាចបង្កឱ្យមានគ្រោះអគ្គិភ័យ កើតឡើងជាយថាហេតុ។ ដោយឡែកការដុតក្រដាសសែនត្រូវប្រើធុងដែក ឬឆ្នាំងដីដើម្បីដុត និងហាមដុតលើចិញ្ចើមផ្លូវ ឬទ្រូងផ្លូវសាធារណៈ។

លិខិតដដែល បានប្រាប់ឱ្យអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ចាប់ពីពេលនេះ ត្រូវចាត់វិធានការឱ្យបានម៉ឺងម៉ាត់បំផុតកុំឱ្យមានការនាំចូលផាវ កាំជ្រួច ជាតិផ្ទុះគ្រប់ប្រភេទតាមច្រកចេញចូល ខេត្តប៉ៃលិន និងត្រូវត្រួតពិនិត្យដកហូតវត្ថុទាំងនេះ ដែលមានតាំងលក់នៅគ្រប់ទីកន្លែង ក្នុងខេត្តប៉ៃលិន។ ចំណែកគ្រប់មន្ទីរ អង្គភាព រដ្ឋបាលក្រុង ស្រុក ឃុំ និងសង្កាត់ ត្រូវផ្សព្វផ្សាយណែនាំដល់មន្ត្រីរាជការ និយោជិត កងកម្លាំងក្រោមឱវាទ និងប្រជាពលរដ្ឋក្នុងមូលដ្ឋានឱ្យអនុវត្តតាមការណែនាំនេះ ឱ្យមានប្រសិទ្ធភាព។

ក្នុងនោះ មន្ទីរធម្មការ និងសាសនាខេត្តប៉ៃលិន ត្រូវអញ្ជើញបណ្តាសមាគមចិន និងវៀតណាម ដើម្បីផ្សព្វផ្សាយនូវខ្លឹមសារខាងលើឱ្យបានទូលំទូលាយ។ រីឯស្នងការដ្ឋាននគរបាលខេត្ត បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត និងបញ្ជាការដ្ឋានតំបន់ ប្រតិបត្តិការសឹករងប៉ៃលិន ត្រូវចេញបទបញ្ជាឱ្យបានម៉ឺងម៉ាត់ដល់កម្លាំងរបស់ខ្លួន ដើម្បីអនុវត្ត តាមការណែនាំនេះ ឱ្យមានប្រសិទ្ធភាពខ្ពស់។

ចំពោះជនណាមិនអនុវត្តតាមសេចក្តីណែនាំនេះ ឬប្រព្រឹត្តល្មើសបង្កឱ្យមានចលាចលក្នុងសង្គម បាត់សណ្តាប់ធ្នាប់ សន្តិសុខ សុវត្ថិភាព និងរបៀបរៀបរយសាធារណៈ ត្រូវទទួលទោស តាមច្បាប់ជាធរមាន។ សេចក្តីណែនាំនេះ មានប្រសិទ្ធិភាពអនុវត្តចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ រហូតដល់បុណ្យ ចូលឆ្នាំថ្មីប្រពៃណីចិន-វៀតណាម ចប់សព្វគ្រប់៕

The post រដ្ឋបាលខេត្តប៉ៃលិន ហាមមិនឱ្យដុតផាវ កាំជ្រួច ក្នុងឱកាសពិធីបុណ្យចូលឆ្នាំចិន appeared first on Kampuchea Thmey Daily.

Breaking New! រដ្ឋមន្រ្តីមហាផ្ទៃ បញ្ជាឱ្យអគ្គស្នងការនគរបាលជាតិស្រាវជ្រាវករណី«ធ្វើទារុណ​កម្មស្លាប់ជនជាតិចិនម្នាក់»នៅខេត្តប៉ៃលិន
លោកឧបនាយករដ្ឋមន្រ្តី ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានបញ្ជាទៅអគ្គស្នងការនគរបាលជាតិឱ្យចុះពិនិត្យស្រាវជ្រាវ និងចាត់វិធានការទៅលើករណីធ្វើទារុណកម្មស្លាប់ជនជាតិចិនម្នាក់នៅក្នុងខេត្តប៉ៃលិន។ នេះបើតាមលោក ទូច សុខៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃដែលបានបញ្ជាក់​ប្រាប់«កម្ពុជាថ្មី»នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ។ បទបញ្ជារបស់រដ្ឋមន្រ្តីក្រសួងមហាផ្ទៃនេះ ធ្វើឡើងបន្ទាប់ពីអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក ផែង វណ្ណៈ បានទម្លាយព័ត៌មាន និងលាតត្រដាងជាសាធារណៈថា មានករណីធ្វើទារុណកម្មលើជនជាតិចិនម្នាក់រហូតដល់ស្លាប់ ហើយសមត្ថកិច្ចខេត្តប៉ៃលិនធ្វើរបាយការណ៍កោសល្យមិនត្រឹមត្រូវ។

តាមរយៈហ្វេសប៊ុកកាលពីថ្ងៃទី០៨ ខែតុលា លោក ផែង វណ្ណៈ បានចាប់ផ្តើមទម្លាយឱ្យដឹងថា មានករណីមេការ​កាស៉ីណូ​ ញូវ​ហ្វ័រធូណា​ បាន​នាំ​ខ្លួន​ជនរងគ្រោះ​ជនជាតិចិន​ឈ្មោះ​ Zhou Chunhua ទៅបញ្ជា​ការ​ដ្ឋាន​កងរាជ​អាវុធ​ហត្ថ​ខេត្ត​ប៉ៃលិន​ ដោយ​ចោទ​ប្រកាន់ថា​ ជនរងគ្រោះ​ជំពាក់លុយពួកគេ​។ បើតាមលោក ផែង វណ្ណៈ នៅបញ្ជា​ការ​ដ្ឋាន​កងរាជ​អាវុធ​ហត្ថ​ខេត្ត​ប៉ៃលិន​នោះ មានភាពប្រក្រតីបានកើតឡើងដោយមានមន្រ្តីអាវុធហត្ថម្នាក់ទូរស័ព្ទទៅជម្រិតទារប្រាក់ពីស្រ្តីខ្មែរដែលជាប្រពន្ធរបស់ជនរងគ្រោះ ដើម្បីជាថ្នូរនឹងការដោះលែង។ ក្រោយមក មេការ​កាស៉ីណូ​ ក៏បាន​ឱ្យបក្សពួក​ទៅ​ដឹក​ជនរងគ្រោះ​ពី​បញ្ជាការដ្ឋាន​កងរាជ​អាវុធហត្ថ​ត្រឡប់ទៅ​កាស៉ីណូវិញ​។ ប៉ុន្តែ ដោយ​ជនរងគ្រោះរងរបួស​ធ្ងន់ធ្ងរ​ពីការ​ធ្វើ​ទារុណកម្ម​ ជន​រងគ្រោះ​ក៏បាន​ស្លាប់បាត់ទៅ។ នេះបើតាមលោក ផែង វណ្ណៈ ។ លោក ផែង វណ្ណៈ  បានអះអាងទៀតថា បន្ទាប់ពីជន​រងគ្រោះ​ស្លាប់​ សមត្ថកិច្ច​ខេត្តប៉ៃ​លិន ​បាន​ចុះត្រួតពិនិត្យ​សាកសព​ និង​វាយតម្លៃ​ថា ​ជនរងគ្រោះ​មិនមែន​ស្លាប់​ដោយសារ​ការ​ធ្វើ​ទារុណកម្ម​ទេ​ ហើយក៏បញ្ជូ​ន​សំណុំរឿង​ទៅ​សាលា​ដំបូង​ខេត្ត​ប៉ៃលិន​។

លោក ផែង វណ្ណៈ បានសរសេរលាតត្រដាងពីករណីនេះជាបន្តបន្ទាប់ ដោយចោទដល់ទាំងស្នងការដ្ឋាននគរបាលខេត្តប៉ៃលិនជុំវិញភាពប្រក្រតីនៃការធ្វើកោសល្យវិច័យលើជនជាតិចិនដែលស្លាប់នោះ។ លោកសរសេរថា៖« មានចម្ងល់​មួយ​សួរថា​ នគរបាល​ខេត្ត​ប៉ៃលិន​យក​ជនដៃដល់​មកដល់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​រួចហើយ​ ហេតុអ្វី​បាន​ដោះលែង​ជនល្មើស​ទៅវិញ​? តើ​អ្នកណា​ជា​អ្នក​អនុញ្ញាតដោះលែង​? ស្នងការ​ខេត្ត​ ឬ​ព្រះ​រាជ​អាជ្ញា​? ករណី​នេះ ​ខ្ញុំសង្ឃឹមថា​ ឯកឧត្ដម​នាយឧត្ដមសេនីយ៍​ អគ្គស្នងការ​នគរបាលជាតិ​ និង​ឯកឧត្ដម​ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ នឹងបង្កើតក្រុម​អធិការ​កិច្ច​ចុះ​ស្រាវជ្រាវ​រកការពិត​ ដើម្បី​រកយុត្តិធម៌​ជូន​ជនរងគ្រោះ​ផង​ និង​ដើម្បី​ការពារ​ស្ថាប័ន​ផង​។ មន្ត្រី​ខិលខូច​មិនអាច​បិទបាំង​ថ្នាក់​លើ​បានទេ​»។

ឆ្លើយតបនឹងការលើកឡើងរបស់លោក ផែង វណ្ណៈ នេះ ស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន បានចេញមកបំភ្លឺពាក់ព័ន្ធនឹងការធ្វើកោសល្យវិច័យលើជនជាតិចិនដែលស្លាប់។ តាមរយៈសេចក្តីបំភ្លឺព័ត៌មានចុះថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៤ ស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន បានលើកឡើងថា តាមកោសល្យវិច័យរបស់គ្រូពេទ្យ និងការិយាល័យនគរបាលបច្ចេកទេស និងវិទ្យាសាស្រ្ត បានសន្និដ្ឋានថា ជនរងគ្រោះប៉ះទង្គិចក្បាល និងរាងកាយធ្ងន់ធ្ងរដោយអំពើទារុណកម្ម និងប្រើហិង្សាបណ្តាលឱ្យស្លាប់។ ក្រោយពីបានត្រួតពិនិត្យសាកសពរួច កម្លាំងជំនាញបានធ្វើការស្រាវជ្រាវ និងបានឃាត់ខ្លួនមេការជនជាតិចិន ១នាក់ និងតៃកុងឡានជនជាតិខ្មែរ១នាក់ មកសាកសួរបំភ្លឺនៅការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ ដោយមិនទាន់មានតម្រុយថា អ្នកទាំងពីរជាជនសង្ស័យ ទើបព្រះរាជអាជ្ញាបានអនុញ្ញាតឱ្យធ្វើកិច្ចសន្យាធានាត្រឡប់ទៅវិញ និងបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តប៉ៃលិន ដើម្បីចាត់ការបន្ត។

ស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន ថែមទាំងគូសបញ្ជាក់ទៀតថា៖«កម្លាំងនគរបាលជំនាញ បានអនុវត្តត្រឹមត្រូវតាមនីតិវិធី ដោយពុំមានការធ្វេសប្រហែសឡើយ បច្ចុប្បន្ន សមត្ថកិច្ចជំនាញកំពុងបន្តការស៊ើបអង្កេត ដើម្បីស្រាវជ្រាវរកជនសង្ស័យ និងបុគ្គលដែលពាក់ព័ន្ធយកមកអនុវត្តតាមច្បាប់»។

យ៉ាងណាក៏ដោយ ចំពោះករណីនេះ ក្រសួងមហាផ្ទៃ​ មិនបាននៅស្ងៀមនោះឡើយ។ លោក ទូច សុខៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានបញ្ជាក់ប្រាប់ថា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានបញ្ជារួចហើយទៅអគ្គស្នងការដ្ឋាននគរបាលជាតិឱ្យស្រាវជ្រាវលើករណីនេះ ហើយលោក ទូច សុខៈ បានប្រាប់ទៀតថា នៅពេលនេះ អគ្គស្នងការដ្ឋាននគរបាលជាតិ កំពុងតែដំណើរការនីតិវិធីហើយ៕

The post Breaking New! រដ្ឋមន្រ្តីមហាផ្ទៃ បញ្ជាឱ្យអគ្គស្នងការនគរបាលជាតិស្រាវជ្រាវករណី«ធ្វើទារុណ​កម្មស្លាប់ជនជាតិចិនម្នាក់»នៅខេត្តប៉ៃលិន appeared first on Kampuchea Thmey Daily.

អាជ្ញាធរខេត្តប៉ៃលិន ឈូសឆាយដីជើងភ្នំយ៉ាត ដើម្បីដាក់តាំងរូបសំណាកផ្លែឈើ តំណាងខេត្តប៉ៃលិន
មិនយូរប៉ុន្មានទេ ខេត្តប៉ៃលិន នឹងមានទីតាំងដាក់រូបសំណាកផ្លែឈើ តំណាងខេត្ត ដើម្បីឲ្យមហាជនបានដឹង និងយល់ពីដំណាំផ្សេងៗក្នុងខេត្តប៉ៃលិន។ នេះបើតាមការឲ្យដឹងពីលោក សោ សុវណ្ណ អភិបាលរងខេត្តប៉ៃលិន នាព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២២នេះ។ ទីតាំងដាក់រូបសំណាកនេះ ស្ថិតនៅចន្លោះគីឡូម៉ែត្រលេខ៨៤ និងគឺឡូម៉ែត្រលេខ៨៥ តាមបណ្តោយផ្លូវជាតិលេខ៥៧ ជាប់ជើងភ្នំយ៉ាត ផ្នែងខាងស្តាំ ក្នុងភូមិវត្ត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន។

លោក សោ សុវណ្ណ អភិបាលរងខេត្តប៉ៃលិន ដែលបានដឹងនាំក្រុមការងារចុះរៀបចំទីតាំងខាងលើ បានឲ្យដឹងថា ក្រុមការងារ និងអាជ្ញាធរ បានកំពុងរៀបចំឈូសឆាយដីជើងភ្នំយ៉ាត ផ្នែកខាងមុខ ឲ្យរាបស្មើ ដើម្បីចាក់ប៉េតុង ភ្ជាប់ផ្លូវជាតិលេខ៥៧ ក្នុងគោលបំណងលើកកម្ពស់សោភ័ណ្ឌភាពទីក្រុងស្អាត ពិសេស ការតាំងបង្ហាញផលដំណាំ ឲ្យមហាជនបានដឹងពីផ្លែឈើមួយចំនួន ក្នុងខេត្តប៉ៃលិន។

លោកអភិបាលរងខេត្ត បានបន្តថា បច្ចុប្បន្ន ខេត្តប៉ៃលិន មានការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យ ពិសេស ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នាល់ សួនកម្សាន្តនានា នៅទូទាំងខេត្ត ក្រោមការដឹកនាំពីលោកស្រី បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន។ មិនតែប៉ុណ្ណោះ ខេត្តប៉ៃលិន មិនគ្រាន់តែជាខេត្តកសិកម្ម សម្រាប់ធ្វើការនាំចេញ និងផ្គត់ផ្គង់នៅក្នុងស្រុក នោះទេ ប៉ុន្តែ ខេត្តជាប់ព្រំដែនមួយនេះ ក៍ជាខេត្តគោលដៅទេសចរណ៍ធម្មជាតិ មិនចាញ់ខេត្តនានា នៅក្នុងប្រទេសកម្ពុជា ដោយមានតំបន់ទេសចរណ៍ជាច្រើនកន្លែងទៀត សម្រាប់ទាក់ទាញភ្ញៀវទេសចរណ៍ មកលេងកម្សាន្តដែលអ្នកខ្លះ បានមកហើយ ចង់មកម្តងទៀត។

សូមបញ្ជាក់ថា បច្ចុប្បន្ន ខេត្តប៉ៃលិន មានរូបសំណាក់ជាច្រើនកន្លែង ដូចជា រូបសំណាកលោកយាយយ៉ាត ស្ថិតនៅជើងភ្នំយ៉ាត រូបសំណាក់ត្បូងកណ្តៀង ស្ថិតក្នុងភូមិអូរតាប្រាង្គ សង្កាត់ប៉ៃលិន រូបសំណាកស្តេចកង ស្ថិតក្នុងភូមិអូរបេង ឃុំស្ទឹងកាច់ រូបសំណាកព្រះគោ ស្ថិតក្នុងភូមិអូរបេង ឃុំស្ទឹងកាច់ និងរូបសំណាក់ជាច្រើនទៀត។ ប៉ុន្តែ រូបសំណាកផ្លែឈើ គឺមិនទាន់មាននោះទេ ទើបអាជ្ញាធរខេត្តរៀបចំដាក់បង្ហាញឲ្យមហាជនបានដឹង៕

ដោយ៖ សេង សុវណ្ណារិទ្ធ

The post អាជ្ញាធរខេត្តប៉ៃលិន ឈូសឆាយដីជើងភ្នំយ៉ាត ដើម្បីដាក់តាំងរូបសំណាកផ្លែឈើ តំណាងខេត្តប៉ៃលិន appeared first on Kampuchea Thmey Daily.

អភិបាលខេត្តប៉ៃលិន ប្រាប់ឲ្យអាជ្ញាធរការពារសន្តិសុខ និងផ្តល់សេវាឲ្យបានល្អជូនពលរដ្ឋទើបកាត់ចូលរដ្ឋបាលថ្មី
លោកស្រី បាន ស្រីមុំ អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពខេត្តប៉ៃលិន បានធ្វើការណែនាំដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់​ ត្រូវសហការជាមួយអាជ្ញាធរ និងកងកម្លាំងសមត្ថកិច្ចរបស់ខេត្តបាត់ដំបង ដើម្បីការពារសន្តិសុខ សណ្តាប់ និងការផ្តល់សេវាសាធារណៈនានា ជូនដល់ប្រជាពលរដ្ឋក្នុងអន្តរកាលនៃការកែសម្រួលភូមិសាស្ត្រគ្រប់គ្រងរដ្ឋបាលថ្មី។

នៅក្នុងកិច្ចប្រជុំបន្ទាន់ដាក់ផែនការចូលរួមសហការជាមួយខេត្តបាត់ដំបងក្នុងអន្តរកាលនៃការកែសម្រួល​ភូមិសាស្ត្រគ្រប់គ្រងរដ្ឋបាលថ្មីប៉ៃលិនកាលពីរសៀលថ្ងៃទី២១តុលា លោកស្រី បាន ស្រីមុំ លើកឡើងថា ដោយអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា រដ្ឋបាលខេត្តប៉ៃលិន និងខេត្តបាត់ដំបង បានសហការគ្នាដោះស្រាយបញ្ចប់បញ្ហាព្រំប្រទល់មិនច្បាស់លាស់រវាងខេត្តទាំង២។ ជាលទ្ធផល បានឯកភាពគ្នាយកដងស្ទឹងជាព្រំប្រទល់ និងបានធ្វើឯកសាររួចរាល់ ដាក់ទៅក្រសួងមហាផ្ទៃ និងសម្តេចតេជោ នាយករដ្ឋមន្ត្រី ដើម្បីស្នើសុំព្រះរាជក្រឹត្យទទួលស្គាល់ពីព្រះមហាក្សត្រ។

លោកស្រីអភិបាលខេត្តបានលើកឡើងថា៖ «បន្ទាប់ពីការឯកភាពគ្នាដោះ ស្រាយបញ្ចប់បញ្ហាព្រំប្រទល់ខេត្តមិនច្បាស់លាស់នេះ ខេត្តប៉ៃលិន ត្រូវបានផ្ទេរការគ្រប់គ្រងភូមិសាស្ត្រមូលដ្ឋានថ្មីមួយចំនួនពីខេត្តបាត់ដំបង។ ដូច្នេះ ក្នុងអន្តរកាលមិនទាន់មានព្រះរាជក្រឹត្យថ្មី សូមអាជ្ញាធរក្រុង/ស្រុក ឃុំ/សង្កាត់ និងភូមិ ត្រូវសហការ និងស្រុះស្រួលគ្នារវាងអាជ្ញាធរ និងអាជ្ញាធរ ទាំងសងខាង ហើយធ្វើការណែនាំដល់ប្រជាពលរដ្ឋ ឲ្យយល់ដឹងពីការកែរសម្រួលភូមិសាស្ត្រ គ្រប់គ្រងរដ្ឋបាលថ្មីនេះ ក្នុងនោះគណៈបញ្ជាការឯកភាពខេត្ត ក្រុង ស្រុក និងប៉ុស្តិ៍រដ្ឋបាល ត្រូវសហការគ្នា ការពារសន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ និងចូលរួមបង្ក្រាប ទប់ស្កាត់បទល្មើសខុសច្បាប់ គ្រប់ប្រភេទ»។

ក្នុងឱកាសនោះផងដែរ លោកស្រី បាន ស្រីមុំ បាន ណែនាំដល់គណៈបញ្ជាការឯកភាពខេត្ត  ក្រុង ស្រុក និងអាជ្ញាធរមូលដ្ឋាន ត្រូវសហការជាមួយខេត្តបាត់ដំបង ជួយសម្របសម្រួល និង ជំរុញឲ្យប្រជាពលរដ្ឋ នៅភូមិសាស្ត្រកែសម្រួលការគ្រប់គ្រងរដ្ឋបាលថ្មី ដែលមិនទាន់មានឯកសារពាក់ព័ន្ធ ដែលបម្រើដល់ការបោះឆ្នោត ត្រូវធ្វើឲ្យបានរួចរាល់ ជាពិសេស អត្តសញ្ញាណប័ណ្ឌសញ្ជាតិ ខ្មែរ ដោយធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋ មានឯកសារទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា ជាពិសេស ជំរុញឲ្យពួកគាត់ ទៅចូលរួមការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២ ដែលមានរយៈពេល ៥០ថ្ងៃ ចាប់ផ្តើមពីថ្ងៃទី២០ ខែតុលា រហូតដល់ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២ ដោយធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋ ដែលគ្រប់អាយុបោះឆ្នោត ត្រូវមានឈ្មោះក្នុងបញ្ជីបោះឆ្នោតឲ្យបានគ្រប់ៗគ្នា។

សូមបញ្ជាក់ថា ខេត្តប៉ៃលិន ទទួលបានភូមិសាស្ត្រ ការគ្រប់គ្រង រដ្ឋបាលថ្មីមួយចំនួនពីខេត្តបាត់ដំបង មាន ដូចជា ភូមិកំពង់ចម្លងក្រោម ឃុំតាក្រី ស្រុកកំរៀង មានផ្ទៃដី ចំនួន ៣.៦២២,៩០ ហិកតា,ភូមិឡាក់ហុកពីរ និងភូមិបឹងអូរជាង ឃុំកំរៀង ស្រុកកំរៀង មានផ្ទៃដីទាំង ២ភូមិ សរុប១.៣៤៨,៤២ ហិកតា, ភូមិកំពង់ទូក ឃុំមានជ័យ ស្រុកសំឡូតមានផ្ទៃដី ចំនួន ៨.៣០១ ហិកតា៕

ដោយ៖ សំអឿន

The post អភិបាលខេត្តប៉ៃលិន ប្រាប់ឲ្យអាជ្ញាធរការពារសន្តិសុខ និងផ្តល់សេវាឲ្យបានល្អជូនពលរដ្ឋទើបកាត់ចូលរដ្ឋបាលថ្មី appeared first on Kampuchea Thmey Daily.

មន្ត្រីជំនាញសម្រេចកាត់ផ្ទៃដីជាង១ម៉ឺនហិកតាក្នុងខេត្តបាត់ដំបង ឲ្យមកខេត្តប៉ៃលិនជាអ្នកគ្រប់គ្រង
ក្នុងកិច្ចប្រជុំពិភាក្សាការងារលើសំណើរសុំការកែសម្រួលព្រំប្រទល់រដ្ឋបាលរវាងខេត្តប៉ៃលិន និងខេត្តបាត់ដំបង ក្រោមអធិបតីភាពលោក សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការក្រសួងមហាផ្ទៃ នាថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២នេះ ត្រូវបានរដ្ឋបាលខេត្តទាំងពីរ និងមន្ត្រីជំនាញព្រមឯកភាពគ្នាកាត់ដីជាង១ម៉ឺនហិកតា នៃផ្នែកខ្លះ នៃស្រុកកំរៀង និងស្រុកសំឡូត ខេត្តបាត់ដំបង ឱ្យស្ថិតនៅក្រោមការគ្រប់គ្រងរបស់រដ្ឋបាលខេត្តប៉ៃលិនវិញ។

លោកស្រី បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍ឲ្យដឹងនៅល្ងាចថ្ងៃទី១៩ ខែតុលា នេះថា ដោយអនុវត្តតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា ក្នុងការកែសម្រួលព្រំប្រទល់រដ្ឋបាល រវាងខេត្តប៉ៃលិន និងខេត្តបាត់ដំបង នៅថ្ងៃនេះ រដ្ឋបាលនៃខេត្តទាំងពីរ បានឯកភាពគ្នាកាត់ផ្ទៃដីជាង១ម៉ឺនហិកតា មកឲ្យរដ្ឋបាលខេត្តប៉ៃលិន ជាអ្នកគ្រប់គ្រង់វិញ ។ ក្នុងនោះ ព្រំប្រទល់ដែលខេត្តប៉ៃលិន បានស្នើសុំកែសម្រួល ទី១.ត្រង់ចំណុចភូមិឡាក់ហុកពីរ និងភូមិបឹងអូរជាង ឃុំកំរៀង ចូលព្រំដីនៅក្នុងខេត្តបាត់ដំបង មានទំហំ ១,៣៧៦ហិកតា ។ ទី២. ស្នើសុំកែសម្រួលត្រង់ចំណុចភូមិកំពង់ចម្លងក្រោម ឃុំតាក្រី ចូលព្រំដី ក្នុងខេត្តបាត់ដំបង មានទំហំ ៣,៦១៨ហិកតា និងទី៣. ស្នើសុំកែសម្រួលតាមគោលធម្មជាតិ(ស្ទឹង) ត្រង់ចំណុចភ្នំដំបង និងអូរស្លេវ ឃុំមានជ័យ ស្រុកសំឡូត ចូលព្រំដីក្នុងខេត្តបាត់ដំបង មានទំហំ ៦,៦៨៥ហិកតាផងដែរ។

លោកស្រី បាន ស្រីមុំ ក៏បានបញ្ជាក់ដែរថា ការកែសម្រួលព្រំប្រទល់រដ្ឋបាលរវាងខេត្តប៉ៃលិន និងខេត្តបាត់ដំបង គឺដើម្បីប្រសិទ្ធភាពក្នុងការគ្រប់គ្រងសន្តិសុខ សណ្ដាប់ធ្នាប់ ការផ្ដល់សេវារដ្ឋបាល សេវាសាធារណៈ និងការអភិវឌ្ឍមូលដ្ឋាន របស់ខ្លួននីមួយៗ ហើយចំពោះនីតិវិធី នៃការកែសម្រួលព្រំប្រទល់នេះ គឺត្រូវធ្វើឡើងដោយព្រះរាជក្រឹត្យ ស្របតាមច្បាប់កំណត់ និងយកគោលធម្មជាតិដែលមានស្ទឹងសង្កែ និងស្ទឹងមង្គលបូរី ក្នុងការកំណត់ជាព្រំប្រទល់រដ្ឋបាល រវាងខេត្តប៉ៃលិន និងខេត្តបាត់ដំបងនេះ ។

លោកស្រី អភិបាលខេត្តប៉ៃលិន បានបន្ថែមថា បន្ទាប់ពីព្រះរាជក្រឹត្យចូលជាធរមាន រដ្ឋបាលខេត្តទាំងពីរ ក៏ត្រូវខិតខំពិនិត្យនូវឯកសារការផ្ទេរដីធ្លី អត្រានុកូលដ្ឋាន ឯកសារស្នាក់នៅ សៀវភៅគ្រួសារ ឱ្យបានឆាប់រហ័ស និងមានប្រសិទ្ធភាព ជូនប្រជាពលរដ្ឋផងដែរ៕

អត្ថបទ៖ សេង សុវណ្ណារិទ្ធ

The post មន្ត្រីជំនាញសម្រេចកាត់ផ្ទៃដីជាង១ម៉ឺនហិកតាក្នុងខេត្តបាត់ដំបង ឲ្យមកខេត្តប៉ៃលិនជាអ្នកគ្រប់គ្រង appeared first on Kampuchea Thmey Daily.