Connect with us

ព័ត៌មានជាតិ

កន្លះឆ្នាំ ច្រកចេញចូលតែមួយខេត្តប៉ៃលិន បម្រើពលរដ្ឋបានជាង២ម៉ឺនសេវា

បានផុស

នៅ

រយៈពេល៦ខែ ឆ្នាំ២០២៥ អង្គភាពច្រកចេញចូលតែមួយខេត្តប៉ៃលិន បានផ្តល់សេវាដល់ពលរដ្ឋចំនួន២៣ ៤៧៥សេវា ទទួលបានចំណូលសរុបជាង១ ១៣៤លានរៀល។ បើតាមរបាយការណ៍ ចំនួននេះប្រហាក់គ្នានឹងឆ្នាំ២០២៤ ដែលច្រកចេញចូលតែមួយខេត្តប៉ៃលិនបានផ្ដល់សេវាចំនួន៤៣ ៦២៩សេវា និងទទួលបានចំណូលជាង២ ០៧២លានរៀល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កន្លះឆ្នាំមកនេះ សេវាផ្ដល់ច្រើនជាងគេគឺវិស័យរដ្ឋបាលចំនួន១២ ៨៦០សេវា ទទួលបានចំណូលជាង២៦៧លានរៀល បន្ទាប់មកវិស័យសាធារណការ និងដឹកជញ្ជូន មានចំនួន៥ ១១០សេវា ទទួលបានចំណូលជាង៤៣២លានរៀល វិស័យសុខាភិបាលមាន៤.៨៧០សេវា ទទួលបានចំណូល ជាង៦៧លានរៀល និងវិស័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ មាន២៨៩សេវា ទទួលបានចំណូលជាង២៣៣លានរៀល ខណៈវិស័យពុំមានអ្នកមកស្នើសុំសោះនោះ គឺវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

លោកស្រី បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន លើកឡើងថា នាប៉ុន្មានឆ្នាំចុងក្រោយនេះ រដ្ឋបាលខេត្តប៉ៃលិនបានខិតខំធ្វើទំនើបកម្ម ដោយអភិវឌ្ឍន៍យន្តការច្រកចេញចូលតែមួយខេត្តឱ្យមានលក្ខណៈស្តង់ដា ស័ក្តិសមសម្រាប់ការបំពេញភារកិច្ចបម្រើប្រជាពលរដ្ឋរបស់មន្ត្រី និងការអញ្ជើញមកស្នើសុំ និងសេវារបស់ប្រជាពលរដ្ឋ ទាំងអគារបំពេញការងារ សម្ភារៈបច្ចេកទេសផ្សារភ្ជាប់នឹងប្រព័ន្ធឌីជីថល ដើម្បីធ្វើយ៉ាងណាឱ្យការផ្ដល់សេវាមានភាពលឿនរហ័សស្របតាមការកំណត់ និងបើធ្វើបានកាន់តែលឿន គឺកាន់តែប្រសើរ។

លោកស្រី អភិបាលខេត្ត បន្តថា ឈរលើមរតកនយោបាយដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចតេជោ អតីតនាយករដ្ឋមន្ត្រី និងនីតិកាលទី៧នេះ បន្តដឹកនាំដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី រដ្ឋបាលខេត្តប៉ៃលិន ដោយមានការដឹកនាំតម្រង់ទិសជាប្រចាំពីសម្ដេចក្រឡាហោម បន្តមកដល់បច្ចុប្បន្នមានលោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានផ្ដល់ការលើកទឹកចិត្ត និងណែនាំតម្រង់ទិសដល់មន្ត្រីជាប់ជាប្រចាំ ឱ្យអនុវត្តការងារច្រកចេញចូលតែមួយ ប្រកបដោយសីលធម៌ និងវិជ្ជាជីវៈ ទាំងផ្នែកជួរមុខ និងផ្នែកជួរក្រោយ ដោយបង្កើនទំនាក់ទំនង និងកិច្ចសហការល្អជាមួយទីចាត់ការ អង្គភាពចំណុះរដ្ឋបាលខេត្ត និងមន្ទីរ អង្គភាពពាក់ព័ន្ធជុំវិញខេត្ត ដើម្បីផ្តល់សេវាជូនប្រជាពលរដ្ឋ បានឆាប់រហ័ស និងប្រកបដោយតម្លាភាព។

ផ្អែកលើបទពិសោធន៍នៃការអនុវត្តការងារច្រកចេញចូលតែមួយជាច្រើនឆ្នាំមកដល់បច្ចុប្បន្ន រដ្ឋបាលខេត្តប៉ៃលិន បានលើកសំណូមពរត្រង់ៗមកក្រសួងស្ថាប័នថ្នាក់ជាតិ ស្នើសុំឱ្យមានការសម្របសម្រួលពីក្រុមការងារបច្ចេកទេសរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលនៅមានភាពយឺតយ៉ាវ ក្នុងការឆ្លើយតបលើការងារ បច្ចេកទេស នៃការផ្តល់សេវា និងស្នើក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួងមហាផ្ទៃ ពន្លឿនការធ្វើសន្ធានកម្ម ប្រព័ន្ធគ្រប់គ្រងទិន្នន័យចុះបញ្ជីឱ្យចូលគ្នា ដើម្បីឈានទៅបញ្ចប់ការចុះបញ្ជីសេវា១ ប្រើពេល២ដង។

ចំពោះ វិស័យការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលក្នុងរយៈពេល៦ខែ ដើមឆ្នាំ២០២៥នេះ នៅពុំទាន់បានទទួលការស្នើសុំសេវាណាមួយពីប្រជាពលរដ្ឋនោះ រដ្ឋបាលខេត្តប៉ៃលិនបានគូសបញ្ជាក់ក្នុងរបាយការណ៍របស់ខ្លួនថា វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅមិនទាន់មានបែបបទ នីតិវិធីច្បាស់លាស់នៅឡើយ ខណៈអង្គភាពច្រកចេញចូលតែមួយខេត្ត ក៏នៅមិនទាន់មានគណនី សម្រាប់ចូលប្រើប្រាស់ប្រព័ន្ធចុះបញ្ជីសេវា នៅតាមអនឡាញនៅឡើយដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ជីវិតកម្សាន្ដ៥ នាទីutes មុន

សមាគមសិល្បករខ្មែរ ចុះ MOU ជាមួយមន្ទីរព្យាបាលធ្មេញសន្តិភាព ក្នុងស្មារតីរួមគ្នាដើម្បីប្រយោជន៍អ្នកសិល្បៈ

កីឡា៥ នាទីutes មុន

ទីបំផុត ជប៉ុន សម្រេចដាក់​បញ្ចូល Ishikawa និងតារាឆ្នើមៗ លេងពាន Nations League ហើយ

ព័ត៌មានអន្ដរជាតិ៨ នាទីutes មុន

WP៖ ត្រាំ អាចបើកដៃ​ឲ្យ​អ៊ុយក្រែន​ប្រើ​មីស៊ីល ATACMS បាញ់​ចូល​ជ្រៅ​ក្នុង​ទឹក​ដី​រុស្ស៊ី

ព័ត៌មានជាតិ១៩ នាទីutes មុន

កម្ពុជា បញ្ជូនបុគ្គលិកអប់រំ និងគ្រូបង្រៀន ៣២នាក់ចូលរួមសមាជពិភពលោកនៃគ្រូបង្រៀនភាសាបារាំង

ព័ត៌មានអន្ដរជាតិ៣១ នាទីutes មុន

ថៃកំណត់គោលដៅ​ភ្ញៀវទេសចរអាស៊ាន និងមជ្ឈិមបូព៌ា ដើម្បីប៉ះប៉ូវភ្ញៀវពីចិន ដែលធ្លាក់ចុះ

Sokha Hotels

ព័ត៌មានពេញនិយម