ព័ត៌មានជាតិ
មន្ត្រីជំនាញសម្រេចកាត់ផ្ទៃដីជាង១ម៉ឺនហិកតាក្នុងខេត្តបាត់ដំបង ឲ្យមកខេត្តប៉ៃលិនជាអ្នកគ្រប់គ្រង
ក្នុងកិច្ចប្រជុំពិភាក្សាការងារលើសំណើរសុំការកែសម្រួលព្រំប្រទល់រដ្ឋបាលរវាងខេត្តប៉ៃលិន និងខេត្តបាត់ដំបង ក្រោមអធិបតីភាពលោក សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការក្រសួងមហាផ្ទៃ នាថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២នេះ ត្រូវបានរដ្ឋបាលខេត្តទាំងពីរ និងមន្ត្រីជំនាញព្រមឯកភាពគ្នាកាត់ដីជាង១ម៉ឺនហិកតា នៃផ្នែកខ្លះ នៃស្រុកកំរៀង និងស្រុកសំឡូត ខេត្តបាត់ដំបង ឱ្យស្ថិតនៅក្រោមការគ្រប់គ្រងរបស់រដ្ឋបាលខេត្តប៉ៃលិនវិញ។

លោកស្រី បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍ឲ្យដឹងនៅល្ងាចថ្ងៃទី១៩ ខែតុលា នេះថា ដោយអនុវត្តតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា ក្នុងការកែសម្រួលព្រំប្រទល់រដ្ឋបាល រវាងខេត្តប៉ៃលិន និងខេត្តបាត់ដំបង នៅថ្ងៃនេះ រដ្ឋបាលនៃខេត្តទាំងពីរ បានឯកភាពគ្នាកាត់ផ្ទៃដីជាង១ម៉ឺនហិកតា មកឲ្យរដ្ឋបាលខេត្តប៉ៃលិន ជាអ្នកគ្រប់គ្រង់វិញ ។ ក្នុងនោះ ព្រំប្រទល់ដែលខេត្តប៉ៃលិន បានស្នើសុំកែសម្រួល ទី១.ត្រង់ចំណុចភូមិឡាក់ហុកពីរ និងភូមិបឹងអូរជាង ឃុំកំរៀង ចូលព្រំដីនៅក្នុងខេត្តបាត់ដំបង មានទំហំ ១,៣៧៦ហិកតា ។ ទី២. ស្នើសុំកែសម្រួលត្រង់ចំណុចភូមិកំពង់ចម្លងក្រោម ឃុំតាក្រី ចូលព្រំដី ក្នុងខេត្តបាត់ដំបង មានទំហំ ៣,៦១៨ហិកតា និងទី៣. ស្នើសុំកែសម្រួលតាមគោលធម្មជាតិ(ស្ទឹង) ត្រង់ចំណុចភ្នំដំបង និងអូរស្លេវ ឃុំមានជ័យ ស្រុកសំឡូត ចូលព្រំដីក្នុងខេត្តបាត់ដំបង មានទំហំ ៦,៦៨៥ហិកតាផងដែរ។

លោកស្រី បាន ស្រីមុំ ក៏បានបញ្ជាក់ដែរថា ការកែសម្រួលព្រំប្រទល់រដ្ឋបាលរវាងខេត្តប៉ៃលិន និងខេត្តបាត់ដំបង គឺដើម្បីប្រសិទ្ធភាពក្នុងការគ្រប់គ្រងសន្តិសុខ សណ្ដាប់ធ្នាប់ ការផ្ដល់សេវារដ្ឋបាល សេវាសាធារណៈ និងការអភិវឌ្ឍមូលដ្ឋាន របស់ខ្លួននីមួយៗ ហើយចំពោះនីតិវិធី នៃការកែសម្រួលព្រំប្រទល់នេះ គឺត្រូវធ្វើឡើងដោយព្រះរាជក្រឹត្យ ស្របតាមច្បាប់កំណត់ និងយកគោលធម្មជាតិដែលមានស្ទឹងសង្កែ និងស្ទឹងមង្គលបូរី ក្នុងការកំណត់ជាព្រំប្រទល់រដ្ឋបាល រវាងខេត្តប៉ៃលិន និងខេត្តបាត់ដំបងនេះ ។

លោកស្រី អភិបាលខេត្តប៉ៃលិន បានបន្ថែមថា បន្ទាប់ពីព្រះរាជក្រឹត្យចូលជាធរមាន រដ្ឋបាលខេត្តទាំងពីរ ក៏ត្រូវខិតខំពិនិត្យនូវឯកសារការផ្ទេរដីធ្លី អត្រានុកូលដ្ឋាន ឯកសារស្នាក់នៅ សៀវភៅគ្រួសារ ឱ្យបានឆាប់រហ័ស និងមានប្រសិទ្ធភាព ជូនប្រជាពលរដ្ឋផងដែរ៕
អត្ថបទ៖ សេង សុវណ្ណារិទ្ធ





-
ព័ត៌មានជាតិ១ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
សន្តិសុខសង្គម២ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ចរាចរណ៍២ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល