ព័ត៌មានជាតិ
អាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
អាជ្ញាធរខេត្តប៉ៃលិន នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦នេះ បានបញ្ជាក់ថា ពុំមានការឈ្លានពានរបស់ថៃចូលដីកម្ពុជាក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ដូចព័ត៌មាន ដែលបានផ្សព្វផ្សាយលើបណ្ដាញសង្គមមួយចំនួននោះឡើយ។ អាជ្ញាធរខេត្តប៉ៃលិន បានទាត់ចោលចំពោះព័ត៌មាននេះ ហើយថា ជាការផ្សាយព័ត៌មានបំភ្លៃខុសពីការពិត។

ព័ត៌មានថៃឈ្លានពានចូលដីខ្មែរស្ងាត់ៗនៅព្រំដែនខេត្តប៉ៃលិន ត្រូវបានផ្សព្វផ្សាយតាមរយៈបណ្ដាញដែលមាននិន្នាការប្រឆាំងនៅក្រៅប្រទេស គឺសារព័ត៌មានអាស៊ីសេរី គណនីហ្វេសប៊ុកឈ្មោះ កាមទេព លឹមហុង ព្រមទាំងតាមបណ្តាញសង្គមផ្សេងៗមួយចំនួនទៀត។
សេចក្ដីបដិសេធរបស់អាជ្ញាធរខេត្តប៉ៃលិន បានបញ្ជាក់យ៉ាងដូច្នេះថា «ព័ត៌មាននេះ គឺជាព័ត៌មានក្លែងក្លាយ បំភ័ន្ត និងគ្មានមូលដ្ឋានការពិតឡើយ»។ ខណៈអាជ្ញាធរ បានអំពាវនាវដល់សាធារណជន និងអ្នកប្រើប្រាស់បណ្តាញសង្គមទាំងអស់ កុំឱ្យចែករំលែក ឬផ្សព្វផ្សាយបន្តចំពោះព័ត៌មានមិនពិតនេះ ដើម្បីកុំឱ្យមានការយល់ច្រឡំ ហើយត្រូវទទួលយកតែព័ត៌មានពីប្រភពផ្លូវការ។

ជាមួយនឹងការបដិសេធ អាជ្ញាធរក៏បានអះអាងពីការឈរជើងរបស់កងកម្លាំងកម្ពុជា ក្នុងកិច្ចការពារដែនអធិបតេយ្យជាតិរបស់ខ្លួន ដោយគូសបញ្ជាក់ថា អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងកងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធ គឺបាននិងកំពុងអនុវត្តភារកិច្ចយ៉ាងម៉ឺងម៉ាត់ ក្នុងការការពារ និងរក្សាអធិបតេយ្យភាព បូរណភាពទឹកដី ក៏ដូចជាសន្តិសុខតាមបន្ទាត់ព្រំដែនរបស់កម្ពុជា ដោយមិនអនុញ្ញាតឱ្យមានការរំលោភបំពានណាមួយឡើយ៕
ដោយ៖ ធឿន វ៉ាន់សុង
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


