ព័ត៌មានជាតិ
អាជ្ញាធរខេត្តប៉ៃលិន ឈូសឆាយដីជើងភ្នំយ៉ាត ដើម្បីដាក់តាំងរូបសំណាកផ្លែឈើ តំណាងខេត្តប៉ៃលិន
មិនយូរប៉ុន្មានទេ ខេត្តប៉ៃលិន នឹងមានទីតាំងដាក់រូបសំណាកផ្លែឈើ តំណាងខេត្ត ដើម្បីឲ្យមហាជនបានដឹង និងយល់ពីដំណាំផ្សេងៗក្នុងខេត្តប៉ៃលិន។ នេះបើតាមការឲ្យដឹងពីលោក សោ សុវណ្ណ អភិបាលរងខេត្តប៉ៃលិន នាព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២២នេះ។ ទីតាំងដាក់រូបសំណាកនេះ ស្ថិតនៅចន្លោះគីឡូម៉ែត្រលេខ៨៤ និងគឺឡូម៉ែត្រលេខ៨៥ តាមបណ្តោយផ្លូវជាតិលេខ៥៧ ជាប់ជើងភ្នំយ៉ាត ផ្នែងខាងស្តាំ ក្នុងភូមិវត្ត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន។

លោក សោ សុវណ្ណ អភិបាលរងខេត្តប៉ៃលិន ដែលបានដឹងនាំក្រុមការងារចុះរៀបចំទីតាំងខាងលើ បានឲ្យដឹងថា ក្រុមការងារ និងអាជ្ញាធរ បានកំពុងរៀបចំឈូសឆាយដីជើងភ្នំយ៉ាត ផ្នែកខាងមុខ ឲ្យរាបស្មើ ដើម្បីចាក់ប៉េតុង ភ្ជាប់ផ្លូវជាតិលេខ៥៧ ក្នុងគោលបំណងលើកកម្ពស់សោភ័ណ្ឌភាពទីក្រុងស្អាត ពិសេស ការតាំងបង្ហាញផលដំណាំ ឲ្យមហាជនបានដឹងពីផ្លែឈើមួយចំនួន ក្នុងខេត្តប៉ៃលិន។
លោកអភិបាលរងខេត្ត បានបន្តថា បច្ចុប្បន្ន ខេត្តប៉ៃលិន មានការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យ ពិសេស ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នាល់ សួនកម្សាន្តនានា នៅទូទាំងខេត្ត ក្រោមការដឹកនាំពីលោកស្រី បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន។ មិនតែប៉ុណ្ណោះ ខេត្តប៉ៃលិន មិនគ្រាន់តែជាខេត្តកសិកម្ម សម្រាប់ធ្វើការនាំចេញ និងផ្គត់ផ្គង់នៅក្នុងស្រុក នោះទេ ប៉ុន្តែ ខេត្តជាប់ព្រំដែនមួយនេះ ក៍ជាខេត្តគោលដៅទេសចរណ៍ធម្មជាតិ មិនចាញ់ខេត្តនានា នៅក្នុងប្រទេសកម្ពុជា ដោយមានតំបន់ទេសចរណ៍ជាច្រើនកន្លែងទៀត សម្រាប់ទាក់ទាញភ្ញៀវទេសចរណ៍ មកលេងកម្សាន្តដែលអ្នកខ្លះ បានមកហើយ ចង់មកម្តងទៀត។

សូមបញ្ជាក់ថា បច្ចុប្បន្ន ខេត្តប៉ៃលិន មានរូបសំណាក់ជាច្រើនកន្លែង ដូចជា រូបសំណាកលោកយាយយ៉ាត ស្ថិតនៅជើងភ្នំយ៉ាត រូបសំណាក់ត្បូងកណ្តៀង ស្ថិតក្នុងភូមិអូរតាប្រាង្គ សង្កាត់ប៉ៃលិន រូបសំណាកស្តេចកង ស្ថិតក្នុងភូមិអូរបេង ឃុំស្ទឹងកាច់ រូបសំណាកព្រះគោ ស្ថិតក្នុងភូមិអូរបេង ឃុំស្ទឹងកាច់ និងរូបសំណាក់ជាច្រើនទៀត។ ប៉ុន្តែ រូបសំណាកផ្លែឈើ គឺមិនទាន់មាននោះទេ ទើបអាជ្ញាធរខេត្តរៀបចំដាក់បង្ហាញឲ្យមហាជនបានដឹង៕
ដោយ៖ សេង សុវណ្ណារិទ្ធ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


