របបយោធាមីយ៉ាន់ម៉ា Archives - Kampuchea Thmey Daily

របបសឹក​មីយ៉ាន់ម៉ាដោះ​លែង​អ្នកទោស​​ជាង​៦០០០​នាក់​​​មុនបោះឆ្នោត​​​​​សកល
របប​យោធា​មី​យ៉ាន់​ម៉ា​ដោះ​លែង​អ្នក​ទោស​ ៦ ០០០នាក់​ទូទាំង​ប្រទេស​ក្នុង​នោះ​​មានទាំងអ្នកទោស​​​ជាតិ​ អន្តរជាតិ និង​អ្នកទោស​នយោបាយ​ផង ឱ្យ​មាន​សេរីភាព ​ខណៈ​ដែល​ប្រទេស​ប្រទេស​នេះ​​ប្រារព្ធ​ទិវា​បុណ្យ​ឯក​រាជ្យ​លើក​ទី៧៨ និង​ការរៀបចំ​ការ​បោះឆ្នោ​ត​លើក​ដំបូងក្រោយ​​រដ្ឋប្រហារ​៦ឆ្នាំ​​​។​​ ​បើ​តាម​​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ក្នុង​ស្រុក​បាន​រាយ​ការណ៍​កាល​ពីថ្ងៃ​អាទិត្យ​។

លោក Min Aung Hlaing. Reuters

​​អ្នក​ទោស​នយោបាយ​ជាង ៣ ០០០នាក់ ត្រូវ​បាន​ដោះ​លែង​​មុន​ការ​បោះ​ឆ្នោត​ខែ​ធ្នូរួច​ហើយ​។ ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ក្នុង​ស្រុក​ Eleven បាន​រាយ​ការណ៍​ថា ក្រុម​ប្រឹក្សា​ការពារ​ជាតិ និង​សន្តិ​សុខ​បាន​ចេញ​ដី​កា​លើក​លែង​ទោស​ដល់​ទណ្ឌិត និង​អ្នក​ជាប់​ឃុំ​ចំនួន​ ៦ ១៣៤នាក់ ដូច​ជា​​នៅ​ក្នុង​ពន្ធ​នា​គារ មណ្ឌល​ឃុំឃាំង និង​ជំរុំ​នា​នា​ទូទាំង​ប្រទេស​។​

សេចក្តី​​សម្រេច​​​​បាន​​បន្ត​​ថា ការ​​សម្រេច​​នេះ​​ត្រូវ​​បាន​​ធ្វើ​​ឡើង​​ក្នុង​​ការ​​រំឭក​​ដល់​​ទិវា​​បុណ្យ​​ឯក​រាជ្យ​​ជាតិ ​​ក្នុង​​គោល​​បំណង​ ​ផ្តល់​សន្តិ​ភាព​​​ផ្លូវ​ចិត្ត គំនិត​​​​របស់​​ប្រជាជន និង​​​​គោ​រព​​មនុស្ស​ជាតិ។

ប្រ​ធា​នា​ធិប​តី​ស្តី​ទី​របស់​មី​យ៉ាន់​ម៉ា​ក៏​បាន​លើក​លែង​ទោស និង​និរ​ទេស​អ្នក​ទោស​បរទេស​ចំនួន ៥២នាក់ រួម​ទាំង​ពលរដ្ឋ​ចិន​ដែល​កំពុង​ជាប់​ទោស​នៅ​ក្នុង​ពន្ធ​នា​គារ និង​មណ្ឌល​ឃុំ​ឃាំង​ផ្សេងៗ​។​

បទ​បញ្ជា​​នេះ​​បាន​​និយាយ​ថា វិធាន​ការ​​នេះ​​ត្រូវ​​បាន​​ធ្វើ​ឡើង​​ដើម្បី​​ប្រារព្ធ​​​ទិវា​​ឯក​រាជ្យ និង​​ដើម្បី​​រក្សា​​ទំនាក់​ទំនង​​មិត្ត​ភាព​​រវាង​​ប្រទេស និង​​បន្ត​ឱ្យ​មាន​ការគោរព​​​​​​​មនុស្ស​​ធម៌​​​។

យ៉ាង​ណាកាល​ពីខែ​វិច្ឆិកា របប​យោ​ធា​មី​យ៉ាន់​ម៉ា​ក៏​បាន​ផ្តល់​ការ​លើក​លែង​ទោស​ដល់​អ្នក​ទោស​នយោបាយ​ជាង ៣ ០០០នាក់ ដោះ​លែង​ពួក​គេ​មុន​ការ​បោះ​ឆ្នោត​ខែ​ធ្នូ និង​ទម្លាក់​ការ​ចោទ​ប្រកាន់​លើ​មនុស្ស ៥ ៥៨០នាក់ ​ដោយរបបនេះ​​បញ្ជា​ឱ្យ​ដោះ​លែង​ពួក​គេ​។

គួរ​ឱ្យ​ដឹង​ផង​ដែរ​ថា ការ​កាន់​កាប់​ដោយ​យោ​ធា​នៅ​ឆ្នាំ២០២១ របស់​ប្រទេស​នេះ​បាន​បណ្តេញ​រដ្ឋា​ភិបាល​ជាប់​ឆ្នោត​ដែល​ដឹក​នាំ​ដោយ​គណ​បក្ស​សម្ព័ន្ធ​ជាតិ​ដើម្បី​ប្រជា​ធិប​តេយ្យ (NLD) ប៉ុន្តែ​រដ្ឋ​ប្រហារ​ត្រូវ​បានកើត​ឡើង​​ជា​មួយ​នឹង​ភាព​ចលា​ចល​របស់​ប្រជា​ពល​រដ្ឋ​រីក​រាល​ដាល​ក្នុង​ប្រទេស​។

ជាក់​ស្តែង​របប​យោ​ធា​បាន​គាប​សង្កត់​ការ​តវ៉ានានា​ដោយ​ហិង្សា ហើយ​មនុស្ស​រាប់​ពាន់​នាក់​ត្រូវ​បាន​ចាប់​ដាក់​គុក រួម​ទាំង​មេ​ដឹក​នាំ​គណ​បក្ស​ សម្ព័ន្ធ​ជាតិ​ដើម្បី​ប្រជា​ធិប​តេយ្យ លោកស្រី អ៊ុងសានស៊ូជី [Aung San Suu Kyi] ដែល​ត្រូវ​បាន​កាត់​ទោស​ឱ្យ​ជាប់​ពន្ធ​នា​គារ​សរុប​ចំនួន ៣៣ឆ្នាំ៕

ប្រែសម្រួល៖ ណឺ មិនា​

The post របបសឹក​មីយ៉ាន់ម៉ាដោះ​លែង​អ្នកទោស​​ជាង​៦០០០​នាក់​​​មុនបោះឆ្នោត​​​​​សកល appeared first on Kampuchea Thmey Daily.

អាស៊ាននឹង​តាម​ដាន​ស្ថាន​ភាព​នៅ​​​មីយ៉ាន់​ម៉ា​ បន្ទាប់​ពី​ការ​បោះ​ឆ្នោត​
នាយក​រដ្ឋ​មន្រី​ម៉ាឡេស៊ី​ លោក អាន់វ៉ា អ៊ីប្រាហ៊ីម​ [Anwar Ibrahim] បាន​និយាយ​កាល​ពី​ថ្ងៃ​អង្គារ៍​ ថា​មេដឹក​នាំ​នៅ​តំបន់​អាស៊ី​អា​គ្នេយ៍ (អាស៊ាន) នឹង​ពិចារណា​ក្នុង​ការវិវត្តន៍នានា​នៅ​ប្រទេស​មី​យ៉ាន់​ម៉ា បន្ទាប់ពី​ដំណាក់​កាល​ដំបូង​នៃ​ការ​បោះ​ឆ្នោត​របស់​ខ្លួនពេញ​មួយ​សប្តាហ៍​​។

លោក Anwar Ibrahim នាយករដ្ឋមន្រី​ម៉ាឡេស៊ី។ Reuters

សេចក្តីរាយការណ៍របស​​សារព័ត៌មានរ៉យទ័រ​ ឱ្យ​ដឹង​ថា ការ​​បោះ​​ឆ្នោត​​ត្រូវ​​បាន​​ធ្វើ​​ឡើង​​ក្នុង​​ដំណាក់​​កាល​​ជា​​ច្រើន​​​ចំ​​ពេល​​មាន​សង្រ្គាម​ស៊ីវិល​ដែល​កំពុង​បន្ត ហើយ​បាន​បំផ្លាញ​ផ្នែក​ខ្លះ​នៃ​ប្រទេស​មី​យ៉ាន់​ម៉ា និង​នាំ​ឱ្យមាន​វិបត្តិ​មនុស្ស​ធម៌​ដ៏​អាក្រក់​បំផុត​​មួយ​នៅ​អាស៊ី។

ការ​បោះ​ឆ្នោត​នេះ​ត្រូវ​បានអង្គ​ការ​សហ​ប្រជាជាតិមាន​ការ​មិន​ពេញ​ចិត្ត​យ៉ាង​ខ្លាំង​ ជា​ពិសេស​រដ្ឋាភិ​បាល​លោក​ខាង​លិច និង​ក្រុម​សិទ្ធិ​មនុស្ស​ថា​វា​ជា​ការ​បោក​ប្រាស់ និង​ការ​ប៉ុន​ប៉ង​របស់​របប​យោធា​ដែល​កំពុង​កាន់​អំណាច​ដើម្បី​ពង្រឹង​ការ​គ្រប់​គ្រង​ដោយ​យោធា​តាម​រយៈ​តំណាងអ្នក​​នយោបាយ​។

របប​យោធា​មី​យ៉ានម៉ា​បាន​បដិសេធ​ការ​ស្នើ​នានា​របស់​បណ្តា​អ្នក​ដឹក​នាំ​ពិភព​លោក​និង​អង្គការ​សហប្រជាជាតិ​ ហើយ​និយាយថា​ការ​​បោះ​​ឆ្នោត​​មិន​​ត្រូវ​​បាន​​ធ្វើ​​ឡើង​​ដោយ​​ការ​​បង្ខិត​​បង្ខំ ឬ​​ដោយ​​បង្ខំឡើយ​ វាជា​​​ការ​​គាំទ្រ​​ពី​​សាធារណជនពិត​ប្រាកដ​។

លោក Anwar ដែល​ជា​ប្រធាននៃ​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍ (Asean)​​ បច្ចុប្បន្ន បាន​និយាយ​ថាមេដឹក​នាំ​ទាំង​អស់​ ដែល​មាន​សមាជិក​ចំនួន ១១ប្រទេស ​នឹង​តាម​ដាន​ស្ថាន​ភាព​នៅ​ក្នុង​ប្រទេស​មីយ៉ាន់​ម៉ា​ដោយ​យក​ចិត្ត​ទុក​ដាក់ រួម​ទាំង​ជំហានផ្សេង​ទៀត​​ដែល​កំពុង​ដំណើរ​ការ​ដែល​ទាក់​ទង​នឹង​នយោបាយ​ក្នុង​ប្រទេស​នេះ​។​

លោក​បាន​និយាយ​នៅ​សន្នី​សីទ​សារព័ត៌មាន​មួយ​ថា​៖​ «នឹង​ការ​វាយ​តម្លៃ​ណា​មួយ​ដំណើរ​ការ​តាម​លំដាប់​លំ​ដោយ ចំណែក​ការ​ដឹក​នាំ​គឺ​តម្រូវ​ឱ្យ​កាត់​បន្ថយ​អំពើ​ហិង្សា​ ជៀស​វាង​សកម្មភាព​ដែល​អាច​ធ្វើ​ឱ្យ​មាន​ការ​បែក​បាក់​កាន់​តែ​​ខ្លាំង​ ផ្តល់​ភាព​ស្រប​ច្បាប់​ចំពោះ​ការ​បញ្ចេញ​មតិ​ និង​​គួរ​លើក​ទឹក​ចិត្ត​ឱ្យ​មនុស្ស​គ្រប់​រូប​អាច​មាន​សិទ្ធិ​ទាម​ទា​អ្វី​ដែល​ពួក​គេ​ចង់​បាន​ផង​ដែរ​»។

រដ្ឋ​មន្ត្រី​ការ​បរទេស​ម៉ាឡេស៊ី ធ្លាប់​បាន​និយាយ​កាល​ពី​មុន​ថា​ អាស៊ានចង់​ឱ្យ​ការ​បោះ​ឆ្នោត​មាន​ភាព​យុត្តិធម៌ និង​រាប់​បញ្ចូល ហើយ​ក៏​បាន​ជំរុញ​ឱ្យ​របប​យោធា​មីយ៉ាន់ម៉ា ប្រកាន់​ខ្ជាប់​នូវកិច្ច​ព្រមព្រៀង​សន្តិភាព​ដែល​ខ្លួន​បាន​ព្រម​ព្រៀង​ជា​មួយ​ ASEAN នៅឆ្នាំ ២០២១ ផង​ដែរ។

ផែន​ការ​សន្តិ​ភាព ដែល​ជា​ការ​យល់​ស្រប​ប្រាំ​ចំណុច ត្រូវ​បាន​គេ​មើល​ឃើញ​ថា​បរាជ័យ​ ដោយ​មេ​ដឹក​នាំ​យោធា​មីយ៉ាន់ម៉ា​បាន​បដិសេធ​មិន​ជួបនិយាយ​គ្នា​​ជា​មួយបក្ស​​គូ​ប្រជែងទេ ​ដែល​ខ្លួន​ចាត់​ទុក​ថា​ជា​ភេរ​វករ​។

គួរ​ឱ្យ​ដឹង​ផង​ដែរ​ថា​ប្រទេស​​មី​យ៉ាន់ម៉ាបាន​ស្ថិត​ក្នុង​ភាព​ចលាចល​ចាប់​តាំង​ពីរបបយោធា​បាន​ផ្តួល​រំលំ​រដ្ឋា​ភិបាល​ប្រជាធិបតេយ្យ​ស៊ីវិល​នៅ​ក្នុង​រដ្ឋ​ប្រហារ​ឆ្នាំ២០២១ ដែល​បង្ក​ឱ្យ​មាន​ការ​បះ​បោរដោយ​ប្រដាប់​អាវុធ​ដែល​បាន​ដណ្តើម​កាន់​កាប់​ទឹក​ដី​​ទូទាំង​ប្រទេស​៕​

ប្រែសម្រួល៖ ណឺ មិនា​

The post អាស៊ាននឹង​តាម​ដាន​ស្ថាន​ភាព​នៅ​​​មីយ៉ាន់​ម៉ា​  បន្ទាប់​ពី​ការ​បោះ​ឆ្នោត​ appeared first on Kampuchea Thmey Daily.

​មុន​បោះឆ្នោតនៅមីយ៉ាន់ម៉ា UN អំពាវ​នាវ​ឱ្យ​​របបយោធា​បញ្ឈប់​​ការ​​បង្ខិត​បង្ខំ​​
អង្គការ​សហ​ប្រជាជាតិ​​ បាន​ថ្លែង​​នៅ​​ថ្ងៃ​ពុធ​ទី​២៣ ថា​របប​យោធាមីយ៉ាន់​ម៉ា​ បាន​ប្រើ​ប្រាស់​អំពើហិង្សា​ ​ការ​គំរាម​កំហែង​ប្រជាជន​​ ​ដើម្បី​ទទួល​បាន​សន្លឹក​ឆ្នោត​នាពេល​ដ៏​ខ្លី​ខាង​មុខ។​​ ជាក់​ស្តែង​​​ការ​បោះ​ឆ្នោតនេះ​​គឺ​​គ្រប់​គ្រង​ដោយ​យោធា​ក្រុម​សុទ្ធសាធ​ ខណៈ​​ក្រុម​​ប្រឆាំង​​ប្រដាប់​​អាវុធ​​កំពុង​​ប្រើ​​យុទ្ធសាស្ត្រ​​ស្រដៀង​​គ្នា​​ដែរ ​​ដើម្បី​​រក្សា​ប្រជាជន​កុំ​​ឱ្យ​​​​​ទៅណា​ឆ្ងាយ​ពី​របរ​នេះ​។ បើតាម​សារព័ត៌មាន AFP។​

លោក Volker Turk ប្រធាន​​សិទ្ធិ​​មនុស្ស​​របស់​​អង្គការ​​សហប្រជាជាតិ។ AFP

ប្រធាន​​​ផ្នែក​សិទ្ធិ​​មនុស្ស​​របស់​​អង្គការ​​សហប្រជាជាតិ លោក Volker Turk បាន​ទទូច​ក្នុង​សេច​ក្តី​ថ្លែង​ការណ៍​ថា​៖ «អាជ្ញា​ធរ​​យោធា​​​​​​មីយ៉ាន់​ម៉ា ត្រូវ​​បញ្ឈប់​​ជាបន្ទាន់​នូវ​ការ​​ប្រើ​​អំពើ​​ហិង្សា​​ដ៏​ឃោរ​ឃៅ​​បង្ខំ​​មនុស្ស​​ឱ្យ​​ទៅ​​បោះ​ឆ្នោត និង​​​ការ​​ចាប់​​ខ្លួនប្រជា​​​ពល​រដ្ឋ​​​​ទាំង​ឡាយ​ណា​ដែល​​បង្ហាញ​​ទស្សនៈ​​ផ្ទុយ​ពី​ខ្លួន​»។

របប​យោធា​មីយ៉ាន់ម៉ា គ្រោង​នឹង​​ដំណើរ​ការ​​បោះ​ឆ្នោតដែល​​​ចាប់​ផ្តើម​នៅ​ថ្ងៃ​អាទិត្យ វា​​ជា​ការ​បោះ​ឆ្នោតដែល​​​ដាក់​សម្ពាធ​​​ខ្លាំង​ ដើម្បី​វិលត្រឡប់​ទៅ​លទ្ធិ​ប្រជា​ធិប​តេយ្យកាល​ពី​ប្រាំ​ឆ្នាំមុន​ បន្ទាប់​ពី​របបនេះ​បាន​​បណ្តេញ​​រដ្ឋា​ភិបាល​ជាប់​ឆ្នោត​ចុង​ក្រោយចេញពី​តំណែង​​ ដែលបង្កឱ្យមាន​សង្គ្រាម​ស៊ីវិល​រហូត​ដល់ពេលបច្ចុប្បន្ន​​។

ទោះ​ជា​យ៉ាង​ណា​​អតីត​មេដឹក​នាំ​ដ៏​មាន​ឥទ្ធិពល​​​​របស់មីយ៉ាន់​ម៉ា​ ​លោក​ស្រី អ៊ុងសាន ស៊ូជី នៅ​តែ​បន្ត​ជាប់​ពន្ធនា​គារ ហើយ​​គណបក្ស​ដ៏​មាន​ប្រជាប្រិយ​របស់លោក​ស្រី​ត្រូវ​បាន​រំលាយ​ចោល​ បន្ទាប់​ពី​ពួក​ទាហាន​បាន​បញ្ចប់​​ការ​​កាន់កាប់​អំណាច​តាមបែប​​លទ្ធិ​ប្រជាធិបតេយ្យ​​រយៈ​ពេល​មួយ​ទសវត្សរ៍​របស់​ប្រទេស​នេះ​នៅ​ខែកុម្ភៈឆ្នាំ២០២១។

លោក Volker Turk កាល​ពី​ខែ​មុន​បាន​ប្រាប់សារព័ត៌មាន​ AFP ថា​ការ​រៀប​ចំការ​បោះ​ឆ្នោត​នៅ​ក្នុង​ប្រទេស​មីយ៉ាន់​ម៉ា​ក្រោម​កាលៈ​ទេសៈ​បច្ចុប្បន្ន​គឺ «ពិបាក​យល់​ណាស់»​ នឹង​​បាន​លើក​ឡើង​​កាល​ពី​ថ្ងៃ​អង្គារ​ថា​ជន​ស៊ីវិល​កំពុង​ត្រូវ​បាន​គំរាម​កំហែង​ដោយ​អាជ្ញាធរ​យោធា និង​ក្រុម​​ប្រដាប់​អាវុធ​ជុំវិញ​ការ​ចូលរួម​បោះ​ឆ្នោត​របស់​ពួកគេ។

សេចក្តី​ថ្លែង​ការណ៍​របស់​ UN បាន​គូស​បញ្ជាក់ថា ​​ពល​រដ្ឋ​ស្លូត​ត្រង់​រាប់​សិប​នាក់​ត្រូវ​បាន​ឃុំ​ខ្លួន បន្ទាប់​ពី​រាយការណ៍ពី​ការ​បង្ខំ​​ឱ្យ​ពួកគេ​​បោះ​ឆ្នោត​ ដែល​​ជា​លេសក្រោម​ហេតុផល​​​ថា៖​«ជាច្បាប់ការពារការបោះឆ្នោត»​ សម្រាប់​ការ​អនុវត្ត​សេរីភាព​បញ្ចេញ​មតិរបស់​ពួកគេ៕​

ប្រែសម្រួល៖ ណឺ មិនា​

The post ​មុន​បោះឆ្នោតនៅមីយ៉ាន់ម៉ា UN អំពាវ​នាវ​ឱ្យ​​របបយោធា​បញ្ឈប់​​ការ​​បង្ខិត​បង្ខំ​​ appeared first on Kampuchea Thmey Daily.

សមាជិកបក្ស USDP ជាង១ពាន់ត្រូវបានសម្លាប់ចាប់តាំងពីយោធាមីយ៉ាន់ម៉ាឡើងកាន់អំណាច
យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Mizzima News នៅថ្ងៃទី១៩ខែវិច្ឆិកា ប្រធានគណបក្សសាមគ្គីភាព និងអភិវឌ្ឍន៍សហភាព (USDP) បាននិយាយថាសមាជិកគណបក្សជាង ១,០០០ នាក់ត្រូវបានសម្លាប់ចាប់តាំងពីយោធាមីយ៉ាន់ម៉ាដណ្តើមអំណាចក្នុងខែកុម្ភៈ ឆ្នាំ ២០២១។

ការតវ៉ាក្នុងរដ្ឋប្រហារឆ្នាំ២០២១ (រូបភាព៖ Getty)

បើតាមលោក Khin Yi ប្រធានគណបក្សសាមគ្គីភាព និងអភិវឌ្ឍន៍សហភាព (USDP) បានធ្វើសេចក្តីថ្លែងការណ៍នេះក្នុងអំឡុងពេលជួបជាមួយអតីតយុទ្ធជននៅទីក្រុងNaypyidawនៅថ្ងៃទី ១៣ ខែវិច្ឆិកា ដោយជំរុញឱ្យអ្នកគាំទ្រគោរពដល់អ្នកស្លាប់ និងបន្តគាំទ្រគណបក្សមុនការបោះឆ្នោតដែលរៀបចំដោយយោធានៅខែក្រោយ។

វីដេអូមួយដែលចេញផ្សាយដោយ USDP បង្ហាញលោក Khin Yi និយាយថាសមាជិកគណបក្សត្រូវបានកំណត់គោលដៅដោយសារតែការគាំទ្ររបស់ពួកគេចំពោះយោធា។ គណបក្សនេះធ្លាប់បានអះអាងពីតួលេខស្រដៀងគ្នានេះពីមុនមក។ កាលពីខែមីនា ឆ្នាំ ២០២២ គណបក្សនេះបានបង្ហាញផ្ទាំងថ្មរំលឹកដែលរាយបញ្ជីសមាជិក និងអ្នកគាំទ្រចំនួន ១,៣២៧ នាក់ដែលត្រូវបានសម្លាប់បន្ទាប់ពីរដ្ឋប្រហារ។

(រូបភាព៖ Getty)

USDP បានស្តីបន្ទោសគណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ (NLD) ដែលត្រូវបានបណ្តេញចេញពីការបោះឆ្នោតចំពោះការរួមចំណែកប្រព្រឹត្តអំពើហិង្សាក្រោយរដ្ឋប្រហារ។ NLD បានឈ្នះឆ្នោតយ៉ាងភ្លូកទឹកភ្លូកដីក្នុងការបោះឆ្នោតឆ្នាំ ២០២០ តែត្រូវបានយោធាចោទថាការបោះឆ្នោតនេះគឺជាការក្លែងបន្លំនិងដកចេញ។

ចាប់តាំងពីឡើងកាន់អំណាចមក របបយោធាបានចាប់ខ្លួនមេដឹកនាំកំពូលៗរបស់គណបក្ស NLD រួមទាំងលោកស្រី អ៊ុងសាន ស៊ូជី រំលាយគណបក្ស និងរៀបចំសម្រាប់ការបោះឆ្នោតខែធ្នូ ដែលពាក់ព័ន្ធនឹងគណបក្សដែលរបបនេះអនុម័តតែប៉ុណ្ណោះ។

ទន្ទឹមនឹងនេះ អំពើហិង្សានៅតែបន្តកើតមាននៅទូទាំងប្រទេស។ អង្គការសិទ្ធិមនុស្ស AAPP រាយការណ៍ថា ជនស៊ីវិល និងសកម្មជនគាំទ្រលទ្ធិប្រជាធិបតេយ្យជាង ៧៤០០ នាក់ត្រូវបានសម្លាប់ដោយយោធា និងសម្ព័ន្ធមិត្តរបស់ខ្លួន ចន្លោះឆ្នាំ ២០២១ ដល់ពាក់កណ្តាលខែវិច្ឆិកា ឆ្នាំ ២០២៥៕

លោក Khin Yi ប្រធានគណបក្សសាមគ្គីភាព និងអភិវឌ្ឍន៍សហភាព (USDP) (រូបភាព៖ Mizzima News)

អត្ថបទ៖ ប៊ុន សុភាព

The post សមាជិកបក្ស USDP ជាង១ពាន់ត្រូវបានសម្លាប់ចាប់តាំងពីយោធាមីយ៉ាន់ម៉ាឡើងកាន់អំណាច appeared first on Kampuchea Thmey Daily.

របបយោធាមីយ៉ាន់ម៉ា គំរាមដាក់ពន្ធនាគារអ្នករិះគន់ការបោះឆ្នោតរហូតដល់១០ឆ្នាំ
រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាដឹកនាំដោយ ឧត្ដមសេនីយ៍ មីន អ៊ុងឡាំង បានអនុម័តច្បាប់ថ្មីមួយដែលដាក់ទណ្ឌកម្មលើអ្នកណាដែលរិះគន់ ឬតវ៉ាប្រឆាំងនឹងការបោះឆ្នោតជាមួយនឹងការកាត់ទោសឱ្យជាប់ពន្ធនាគាររហូតដល់ ១០ ឆ្នាំ។ នេះបើយោងតាមការចេញផ្សាយរបស់ Mizzima នៅថ្ងៃទី១ខែវិច្ឆិកា។

មេដឹកនាំរបបយោធា  ឧត្ដមសេនីយ៍ មីន អ៊ុងឡាំង (រូបភាព៖ Reuters)

យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋ ច្បាប់ស្តីពីការការពារការបោះឆ្នោតប្រជាធិបតេយ្យពហុបក្សថ្មី បានហាមឃាត់គ្រប់ទម្រង់នៃការតវ៉ា ឬការនិយាយរិះគន់ដែលអាចរំខានដល់ ការបោះឆ្នោត។ អ្នកដែលត្រូវបានរកឃើញថាមានទោសអាចជាប់ពន្ធនាគារពី ៣ ទៅ ៧ ឆ្នាំ ឬរហូតដល់ ១០ ឆ្នាំប្រសិនបើធ្វើសកម្មភាពជាក្រុម។ អ្នកដែលបំផ្លាញសន្លឹកឆ្នោត វាយប្រហារអ្នកបោះឆ្នោត ឬធ្វើបាបបុគ្គលិកបោះឆ្នោតអាចប្រឈមមុខនឹងការជាប់ពន្ធនាគាររហូតដល់ ២០ ឆ្នាំ ហើយអ្នកណាដែលបង្កការស្លាប់ក្នុងអំឡុងពេលធ្វើសកម្មភាពតវ៉ាប្រឆាំងអាចត្រូវបានកាត់ទោសប្រហារជីវិត។

បោះឆ្នោតនេះ គ្រោងនឹងធ្វើឡើងចាប់ថ្ងៃទី ២៨ ខែធ្នូ ដោយរបបយោធា ថា ការបោះឆ្នោតនៅចុងឆ្នាំនេះនឹងនាំមកនូវសន្តិភាព ប៉ុន្តែត្រូវបានអ្នកសង្កេតការណ៍ក្នុងស្រុក និងអ្នកសង្កេតការណ៍អន្តរជាតិមើលឃើញយ៉ាងទូលំទូលាយថាជាការប៉ុនប៉ងរបស់របបយោធាដើម្បីធ្វើឱ្យការគ្រប់គ្រងរបស់ខ្លួនស្របច្បាប់ជាជាងស្តារលទ្ធិប្រជាធិបតេយ្យឡើងវិញ។ លើសពីនេះអាស៊ានក៏មិនបញ្ជូនអ្នកសង្កេតការណ៍ទៅពិនិត្យដែរ ដោយលើកឡើងប្រទេសនេះមិនបានបំពេញតាមលក្ខខណ្ឌមានសន្តិភាពពេញលេញមុនធ្វើការបោះឆ្នោត។

ការបោះឆ្នោតរបស់មីយ៉ាន់ម៉ាកាលពីឆ្នាំ២០២០ (រូបភាព៖ Reuters)

របបយោធានៅតែតស៊ូប្រយុទ្ធជាមួយក្រុមប្រឆាំងដើម្បីគ្រប់គ្រងផ្នែកធំៗនៃប្រទេស ឲ្យបានមុនការបោះឆ្នោត ប៉ុន្តែយ៉ាងណារបបនេះបានទទួលស្គាល់ថាមិនអាចដំណើរការបោះឆ្នោតបានទូទាំងប្រទេសនោះទេ ដោយសារតំបន់ខ្លះនៅស្ថិតក្នុងការគ្រប់គ្រងរបស់ក្រុមប្រឆាំង។

លោក Tom Andrews អ្នកជំនាញការ​អង្គការសហប្រជាជាតិ​ម្នាក់ បានជំរុញ​ឲ្យ​ពិភពលោក​កុំទទួលស្គាល់​ការបោះឆ្នោត​ដែលបានគ្រោងទុក ដោយហៅវាថាជា «ការបោះឆ្នោតក្លែងក្លាយ» ដែលត្រូវបានរចនាឡើងដើម្បីលាក់បាំងការគៀបសង្កត់ និងអំពើហិង្សារបស់របបយោធាប៉ុណ្ណោះ៕

អត្ថបទ៖ ប៊ុន សុភាព

The post របបយោធាមីយ៉ាន់ម៉ា គំរាមដាក់ពន្ធនាគារអ្នករិះគន់ការបោះឆ្នោតរហូតដល់១០ឆ្នាំ appeared first on Kampuchea Thmey Daily.

បេសកជនមីយ៉ាន់ម៉ា ជំរុញឱ្យUN ច្រានចោលការបោះឆ្នោតរបស់របបយោធា
ឯកអគ្គរដ្ឋទូតអង្គការសហប្រជាជាតិរបស់មីយ៉ាន់ម៉ាបានអំពាវនាវឱ្យសហគមន៍អន្តរជាតិបដិសេធការបោះឆ្នោតដែលបានគ្រោងទុករបស់របបយោធាដោយនិយាយថាការបោះឆ្នោតដោយសេរី និងយុត្តិធម៌មិនអាចប្រព្រឹត្តទៅរួចក្រោមការគ្រប់គ្រងរបស់យោធានោះទេ។ នេះបើយោងតាមការចេញផ្សាយរបស់ Mizzima News កាលពីថ្ងៃទី១៧ខែតុលា។

ឯកអគ្គរដ្ឋទូតអង្គការសហប្រជាជាតិរបស់មីយ៉ាន់ម៉ាលោក Kyaw Moe Tun

ថ្លែងនៅចំពោះមុខគណៈកម្មាធិការពិសេសរបស់អង្គការសហប្រជាជាតិស្តីពីការកាត់អាណានិគម ឯកអគ្គរដ្ឋទូតអង្គការសហប្រជាជាតិរបស់មីយ៉ាន់ម៉ាលោក Kyaw Moe Tunបានអះអាងជាថ្មីនូវការប្តេជ្ញាចិត្តរបស់មីយ៉ាន់ម៉ាចំពោះលទ្ធិប្រជាធិបតេយ្យ និងការសម្រេចចិត្តដោយខ្លួនឯង ដោយសង្កត់ធ្ងន់ថារដ្ឋប្រហារយោធាដែលកំពុងបន្តបានបំផ្លាញនីតិរដ្ឋ និងស្ថាប័នប្រជាធិបតេយ្យ។

លោកបានលើកឡើងពីហេតុផលសំខាន់ៗចំនួនប្រាំថាហេតុអ្វីបានជាការបោះឆ្នោតដែលអាចទុកចិត្តបានមិនអាចប្រព្រឹត្តទៅបាន។ ហេតុផលទាំងនោះរួមមាន ការដួលរលំនៃស្ថាប័នប្រជាធិបតេយ្យ អំពើហិង្សាទូទាំងប្រទេសដែលកំពុងបន្ត ការគ្រប់គ្រងទឹកដីដ៏ទន់ខ្សោយរបស់យោធា អវត្ដមាននៃប្រព័ន្ធពហុបក្សមិនពិតប្រាកដ និងកង្វះភាពស្របច្បាប់របស់របបយោធាក្នុងទំនុកចិត្តប្រជាជន។

ឯកអគ្គរដ្ឋទូតរូបនេះបានថ្កោលទោសការបន្តវាយប្រហាររបស់របបយោធាលើជនស៊ីវិល រួមទាំងការទម្លាក់គ្រាប់បែកនាពេលថ្មីៗនេះនៅតំបន់ Sagaing ដែលបានសម្លាប់មនុស្សប្រហែល ២០ នាក់ក្នុងពិធីបុណ្យសាសនាមួយផងដែរ។

លើសពីនេះលោកបានបញ្ជាក់ថា «វិធានការបង្ខិតបង្ខំរបស់យោធានឹងមិនរារាំងសេចក្តីប្រាថ្នារបស់ប្រជាជនទេ» ដោយជំរុញឱ្យអង្គការសហប្រជាជាតិ និងរដ្ឋជាសមាជិកគាំទ្រការតស៊ូរបស់មីយ៉ាន់ម៉ា ដើម្បីបញ្ចប់របបផ្តាច់ការ និងសម្រេចបានសន្តិភាព និងលទ្ធិប្រជាធិបតេយ្យយូរអង្វែង៕

ការបោះឆ្នោតរបស់មីយ៉ាន់ម៉ាកាលពីឆ្នាំ២០២០

អត្ថបទ៖ ប៊ុន សុភាព

The post បេសកជនមីយ៉ាន់ម៉ា ជំរុញឱ្យUN ច្រានចោលការបោះឆ្នោតរបស់របបយោធា appeared first on Kampuchea Thmey Daily.

ប្រមុខ​របប​យោធា​មី​យ៉ាន់​ម៉ា​ទទួលស្គាល់ថា ការ​បោះ​ឆ្នោត​នឹង​មិន​បាន​ទូទាំងប្រទេសទេ ខណៈ​សង្គ្រាម​នៅ​តែ​បន្ត​
មេដឹកនាំរបបយោធាមីយ៉ាន់ម៉ា លោក មីន អ៊ុងឡាំង (Min Aung Hlaing) បានទទួលស្គាល់ថា ការបោះឆ្នោតសកលនាពេលខាងមុខ មិនអាចធ្វើឡើងទូទាំងប្រទេសបានទេ ដោយសារសង្គ្រាមស៊ីវិលដែលកំពុងបន្តបន្ទាប់ពីរដ្ឋប្រហារឆ្នាំ ២០២១។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី១៦ខែតុលា។

(រូបភាព៖ Reuters)

ការបោះឆ្នោតដែលគ្រោងនឹងចាប់ផ្តើមនៅថ្ងៃទី ២៨ ខែធ្នូ នឹងក្លាយជាការបោះឆ្នោតលើកដំបូងចាប់តាំងពីរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលស៊ីវិល និងបង្កឱ្យមានការតស៊ូប្រដាប់អាវុធយ៉ាងទូលំទូលាយ។ ក្រុមអ្នករិះគន់ និងបណ្តាប្រទេសលោកខាងលិចបានថ្កោលទោសការបោះឆ្នោតនេះថាជាការប៉ុនប៉ងរបស់យោធាដើម្បីធ្វើឱ្យការគ្រប់គ្រងរបស់ខ្លួនស្របច្បាប់។ ក្រុមប្រឆាំងជាច្រើនបានហាមឃាត់ ឬបដិសេធមិនចូលរួមការបោះឆ្នោតនេះទេ។

លោក មីន អ៊ុងឡាំង បាននិយាយថា ការបោះឆ្នោតបន្ទាប់នឹងត្រូវធ្វើឡើងនៅក្នុងតំបន់ជម្លោះ នៅពេលដែលស្ថិរភាពត្រូវបានស្ដារឡើងវិញ។ រហូតមកដល់ពេលនេះ ជំរឿនពេញលេញត្រូវបានធ្វើឡើងនៅក្នុងក្រុងចំនួន១៤៥ នៃសង្កាត់ចំនួន ៣៣០ របស់ប្រទេសមីយ៉ាន់ម៉ាប៉ុណ្ណោះ។ លើសពីនេះច្បាប់បោះឆ្នោតតឹងរឹង ទាមទារសមាជិក ៥ ម៉ឺននាក់ និងថវិកាចំនួនជិត៥ម៉ឺនដុល្លារ។ ដោយសារតែច្បាប់តឹងរឹងនេះមានតែគណបក្សចំនួនប្រាំមួយប៉ុណ្ណោះដែលមានសិទ្ធិប្រកួតប្រជែងក្នុងការបោះឆ្នោត។

លើសពីនេះរបបយោធាបានអញ្ជើញអាស៊ានឱ្យបញ្ជូនអ្នកសង្កេតការណ៍បោះឆ្នោត ដែលជាប្រធានបទមួយរំពឹងថានឹងត្រូវពិភាក្សានៅក្នុងកិច្ចប្រជុំកំពូលនាពេលខាងមុខរបស់ប្លុកដែលដឹកនាំដោយម៉ាឡេស៊ី៕

ការបោះឆ្នោតរបស់ប្រទេសមីយ៉ាន់ម៉ាកាលពីឆ្នាំ ២០២០ (រូបភាព៖ Anadolu)

អត្ថបទ៖ ប៊ុន សុភាព

The post ប្រមុខ​របប​យោធា​មី​យ៉ាន់​ម៉ា​ទទួលស្គាល់ថា ការ​បោះ​ឆ្នោត​នឹង​មិន​បាន​ទូទាំងប្រទេសទេ ខណៈ​សង្គ្រាម​នៅ​តែ​បន្ត​ appeared first on Kampuchea Thmey Daily.

អាស៊ាន ស្នើឲ្យរដ្ឋាភិបាលមីយ៉ាន់ម៉ាបញ្ឈប់ការវាយប្រហារលើជនស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល
សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) បានអំពាវនាវឱ្យរបបយោធាមីយ៉ាន់ម៉ា បញ្ឈប់ការវាយប្រហារលើជនស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល បន្ទាប់ពីមានអំពើហិង្សាកើនឡើងនៅទូទាំងប្រទេស។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Anadolu នៅថ្ងៃទី១១ខែតុលា។

រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី លោក Mohamad Hasan ជួបជាមួយមេដឹកនាំរបបយោធាមីយ៉ាន់ម៉ាលោក Min Aung Hlaing

ក្នុងអំឡុងពេលទស្សនកិច្ចផ្លូវការនៅប្រទេសមីយ៉ាន់ម៉ាកាលពីថ្ងៃព្រហស្បតិ៍ រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី លោក Mohamad Hasan ដែលតំណាងឱ្យអាស៊ានជាប្រធានបច្ចុប្បន្នបានជួបជាមួយមេដឹកនាំរបបយោធាមីយ៉ាន់ម៉ាលោក Min Aung Hlaing និងមន្ត្រីជាន់ខ្ពស់ជាច្រើនរូប។ លោក Hasan បានជំរុញឱ្យរបបនេះ ប្រកាសបទឈប់បាញ់ បញ្ចប់អំពើហិង្សាលើជនស៊ីវិល និងអនុញ្ញាតឱ្យជំនួយមនុស្សធម៌ទៅដល់អ្នកដែលត្រូវការជំនួយ។

ដំណើរទស្សនកិច្ចរបស់លោកបានកើតឡើងបន្ទាប់ពីមានសេចក្តីរាយការណ៍ថាមនុស្សយ៉ាងហោចណាស់ ៣២ នាក់បានស្លាប់ និងជាង៥០ នាក់បានរងរបួសនៅក្នុងការវាយប្រហារតាមអាកាសដោយរបបយោធាក្នុងពិធីបុណ្យព្រះពុទ្ធសាសនាមួយនៅភាគពាយព្យនៃប្រទេសមីយ៉ាន់ម៉ា។

កិច្ចប្រជុំក្នុងប្រទេសមីយ៉ាន់ម៉ា

លោក Hasan ក៏បានផ្តល់ជំនួយពីប្រទេសម៉ាឡេស៊ី ក្នុងការបង្កើតលំហអព្យាក្រឹតសម្រាប់កិច្ចសន្ទនារួមក្នុងចំណោមភាគីពាក់ព័ន្ធទាំងអស់របស់មីយ៉ាន់ម៉ា ដោយឆ្លុះបញ្ចាំងពីការជំរុញរបស់អាស៊ានសម្រាប់ដំណោះស្រាយនយោបាយដោយសន្តិវិធី។ ការពិភាក្សាក៏បានគ្របដណ្តប់លើកិច្ចសហប្រតិបត្តិការក្នុងតំបន់ប្រឆាំងនឹងការជួញដូរគ្រឿងញៀន និងការបោកប្រាស់តាមអ៊ីនធឺណិត និងការទទួលយកទីម័រខាងកើតជាសមាជិកទី ១១ របស់អាស៊ានផងដែរ។

លោកបានជំរុញរបបយោធាធ្វើសកម្មភាពបន្ថែមទៀតដើម្បីធានាថាការបោះឆ្នោតនាពេលខាងមុខនៅចុងឆ្នាំនេះមានភាពសេរី យុត្តិធម៌ និងអាចជឿទុកចិត្តបាន ហើយបានគូសបញ្ជាក់ពីតម្រូវការក្នុងការដោះស្រាយវិបត្តិរ៉ូហ៊ីងយ៉ាដោយការដោះស្រាយបញ្ហាឫសគល់របស់ខ្លួននៅក្នុងប្រទេសមីយ៉ាន់ម៉ាជាមុន៕

ការវាយប្រហាររបស់យោធាលើផ្ទះជនស៊ីវិល។

អត្ថបទ៖ ប៊ុន សុភាព

The post អាស៊ាន ស្នើឲ្យរដ្ឋាភិបាលមីយ៉ាន់ម៉ាបញ្ឈប់ការវាយប្រហារលើជនស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល appeared first on Kampuchea Thmey Daily.