ព័ត៌មានអន្ដរជាតិ
មុនបោះឆ្នោតនៅមីយ៉ាន់ម៉ា UN អំពាវនាវឱ្យរបបយោធាបញ្ឈប់ការបង្ខិតបង្ខំ
អង្គការសហប្រជាជាតិ បានថ្លែងនៅថ្ងៃពុធទី២៣ ថារបបយោធាមីយ៉ាន់ម៉ា បានប្រើប្រាស់អំពើហិង្សា ការគំរាមកំហែងប្រជាជន ដើម្បីទទួលបានសន្លឹកឆ្នោតនាពេលដ៏ខ្លីខាងមុខ។ ជាក់ស្តែងការបោះឆ្នោតនេះគឺគ្រប់គ្រងដោយយោធាក្រុមសុទ្ធសាធ ខណៈក្រុមប្រឆាំងប្រដាប់អាវុធកំពុងប្រើយុទ្ធសាស្ត្រស្រដៀងគ្នាដែរ ដើម្បីរក្សាប្រជាជនកុំឱ្យទៅណាឆ្ងាយពីរបរនេះ។ បើតាមសារព័ត៌មាន AFP។

ប្រធានផ្នែកសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ លោក Volker Turk បានទទូចក្នុងសេចក្តីថ្លែងការណ៍ថា៖ «អាជ្ញាធរយោធាមីយ៉ាន់ម៉ា ត្រូវបញ្ឈប់ជាបន្ទាន់នូវការប្រើអំពើហិង្សាដ៏ឃោរឃៅបង្ខំមនុស្សឱ្យទៅបោះឆ្នោត និងការចាប់ខ្លួនប្រជាពលរដ្ឋទាំងឡាយណាដែលបង្ហាញទស្សនៈផ្ទុយពីខ្លួន»។
របបយោធាមីយ៉ាន់ម៉ា គ្រោងនឹងដំណើរការបោះឆ្នោតដែលចាប់ផ្តើមនៅថ្ងៃអាទិត្យ វាជាការបោះឆ្នោតដែលដាក់សម្ពាធខ្លាំង ដើម្បីវិលត្រឡប់ទៅលទ្ធិប្រជាធិបតេយ្យកាលពីប្រាំឆ្នាំមុន បន្ទាប់ពីរបបនេះបានបណ្តេញរដ្ឋាភិបាលជាប់ឆ្នោតចុងក្រោយចេញពីតំណែង ដែលបង្កឱ្យមានសង្គ្រាមស៊ីវិលរហូតដល់ពេលបច្ចុប្បន្ន។
ទោះជាយ៉ាងណាអតីតមេដឹកនាំដ៏មានឥទ្ធិពលរបស់មីយ៉ាន់ម៉ា លោកស្រី អ៊ុងសាន ស៊ូជី នៅតែបន្តជាប់ពន្ធនាគារ ហើយគណបក្សដ៏មានប្រជាប្រិយរបស់លោកស្រីត្រូវបានរំលាយចោល បន្ទាប់ពីពួកទាហានបានបញ្ចប់ការកាន់កាប់អំណាចតាមបែបលទ្ធិប្រជាធិបតេយ្យរយៈពេលមួយទសវត្សរ៍របស់ប្រទេសនេះនៅខែកុម្ភៈឆ្នាំ២០២១។
លោក Volker Turk កាលពីខែមុនបានប្រាប់សារព័ត៌មាន AFP ថាការរៀបចំការបោះឆ្នោតនៅក្នុងប្រទេសមីយ៉ាន់ម៉ាក្រោមកាលៈទេសៈបច្ចុប្បន្នគឺ «ពិបាកយល់ណាស់» នឹងបានលើកឡើងកាលពីថ្ងៃអង្គារថាជនស៊ីវិលកំពុងត្រូវបានគំរាមកំហែងដោយអាជ្ញាធរយោធា និងក្រុមប្រដាប់អាវុធជុំវិញការចូលរួមបោះឆ្នោតរបស់ពួកគេ។
សេចក្តីថ្លែងការណ៍របស់ UN បានគូសបញ្ជាក់ថា ពលរដ្ឋស្លូតត្រង់រាប់សិបនាក់ត្រូវបានឃុំខ្លួន បន្ទាប់ពីរាយការណ៍ពីការបង្ខំឱ្យពួកគេបោះឆ្នោត ដែលជាលេសក្រោមហេតុផលថា៖«ជាច្បាប់ការពារការបោះឆ្នោត» សម្រាប់ការអនុវត្តសេរីភាពបញ្ចេញមតិរបស់ពួកគេ៕
ប្រែសម្រួល៖ ណឺ មិនា

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


