ព័ត៌មានអន្ដរជាតិ
ប្រមុខរបបយោធាមីយ៉ាន់ម៉ាទទួលស្គាល់ថា ការបោះឆ្នោតនឹងមិនបានទូទាំងប្រទេសទេ ខណៈសង្គ្រាមនៅតែបន្ត
មេដឹកនាំរបបយោធាមីយ៉ាន់ម៉ា លោក មីន អ៊ុងឡាំង (Min Aung Hlaing) បានទទួលស្គាល់ថា ការបោះឆ្នោតសកលនាពេលខាងមុខ មិនអាចធ្វើឡើងទូទាំងប្រទេសបានទេ ដោយសារសង្គ្រាមស៊ីវិលដែលកំពុងបន្តបន្ទាប់ពីរដ្ឋប្រហារឆ្នាំ ២០២១។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី១៦ខែតុលា។

ការបោះឆ្នោតដែលគ្រោងនឹងចាប់ផ្តើមនៅថ្ងៃទី ២៨ ខែធ្នូ នឹងក្លាយជាការបោះឆ្នោតលើកដំបូងចាប់តាំងពីរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលស៊ីវិល និងបង្កឱ្យមានការតស៊ូប្រដាប់អាវុធយ៉ាងទូលំទូលាយ។ ក្រុមអ្នករិះគន់ និងបណ្តាប្រទេសលោកខាងលិចបានថ្កោលទោសការបោះឆ្នោតនេះថាជាការប៉ុនប៉ងរបស់យោធាដើម្បីធ្វើឱ្យការគ្រប់គ្រងរបស់ខ្លួនស្របច្បាប់។ ក្រុមប្រឆាំងជាច្រើនបានហាមឃាត់ ឬបដិសេធមិនចូលរួមការបោះឆ្នោតនេះទេ។
លោក មីន អ៊ុងឡាំង បាននិយាយថា ការបោះឆ្នោតបន្ទាប់នឹងត្រូវធ្វើឡើងនៅក្នុងតំបន់ជម្លោះ នៅពេលដែលស្ថិរភាពត្រូវបានស្ដារឡើងវិញ។ រហូតមកដល់ពេលនេះ ជំរឿនពេញលេញត្រូវបានធ្វើឡើងនៅក្នុងក្រុងចំនួន១៤៥ នៃសង្កាត់ចំនួន ៣៣០ របស់ប្រទេសមីយ៉ាន់ម៉ាប៉ុណ្ណោះ។ លើសពីនេះច្បាប់បោះឆ្នោតតឹងរឹង ទាមទារសមាជិក ៥ ម៉ឺននាក់ និងថវិកាចំនួនជិត៥ម៉ឺនដុល្លារ។ ដោយសារតែច្បាប់តឹងរឹងនេះមានតែគណបក្សចំនួនប្រាំមួយប៉ុណ្ណោះដែលមានសិទ្ធិប្រកួតប្រជែងក្នុងការបោះឆ្នោត។
លើសពីនេះរបបយោធាបានអញ្ជើញអាស៊ានឱ្យបញ្ជូនអ្នកសង្កេតការណ៍បោះឆ្នោត ដែលជាប្រធានបទមួយរំពឹងថានឹងត្រូវពិភាក្សានៅក្នុងកិច្ចប្រជុំកំពូលនាពេលខាងមុខរបស់ប្លុកដែលដឹកនាំដោយម៉ាឡេស៊ី៕

អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


