ព័ត៌មានអន្ដរជាតិ
របបយោធាមីយ៉ាន់ម៉ា គំរាមដាក់ពន្ធនាគារអ្នករិះគន់ការបោះឆ្នោតរហូតដល់១០ឆ្នាំ
រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាដឹកនាំដោយ ឧត្ដមសេនីយ៍ មីន អ៊ុងឡាំង បានអនុម័តច្បាប់ថ្មីមួយដែលដាក់ទណ្ឌកម្មលើអ្នកណាដែលរិះគន់ ឬតវ៉ាប្រឆាំងនឹងការបោះឆ្នោតជាមួយនឹងការកាត់ទោសឱ្យជាប់ពន្ធនាគាររហូតដល់ ១០ ឆ្នាំ។ នេះបើយោងតាមការចេញផ្សាយរបស់ Mizzima នៅថ្ងៃទី១ខែវិច្ឆិកា។

យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋ ច្បាប់ស្តីពីការការពារការបោះឆ្នោតប្រជាធិបតេយ្យពហុបក្សថ្មី បានហាមឃាត់គ្រប់ទម្រង់នៃការតវ៉ា ឬការនិយាយរិះគន់ដែលអាចរំខានដល់ ការបោះឆ្នោត។ អ្នកដែលត្រូវបានរកឃើញថាមានទោសអាចជាប់ពន្ធនាគារពី ៣ ទៅ ៧ ឆ្នាំ ឬរហូតដល់ ១០ ឆ្នាំប្រសិនបើធ្វើសកម្មភាពជាក្រុម។ អ្នកដែលបំផ្លាញសន្លឹកឆ្នោត វាយប្រហារអ្នកបោះឆ្នោត ឬធ្វើបាបបុគ្គលិកបោះឆ្នោតអាចប្រឈមមុខនឹងការជាប់ពន្ធនាគាររហូតដល់ ២០ ឆ្នាំ ហើយអ្នកណាដែលបង្កការស្លាប់ក្នុងអំឡុងពេលធ្វើសកម្មភាពតវ៉ាប្រឆាំងអាចត្រូវបានកាត់ទោសប្រហារជីវិត។
បោះឆ្នោតនេះ គ្រោងនឹងធ្វើឡើងចាប់ថ្ងៃទី ២៨ ខែធ្នូ ដោយរបបយោធា ថា ការបោះឆ្នោតនៅចុងឆ្នាំនេះនឹងនាំមកនូវសន្តិភាព ប៉ុន្តែត្រូវបានអ្នកសង្កេតការណ៍ក្នុងស្រុក និងអ្នកសង្កេតការណ៍អន្តរជាតិមើលឃើញយ៉ាងទូលំទូលាយថាជាការប៉ុនប៉ងរបស់របបយោធាដើម្បីធ្វើឱ្យការគ្រប់គ្រងរបស់ខ្លួនស្របច្បាប់ជាជាងស្តារលទ្ធិប្រជាធិបតេយ្យឡើងវិញ។ លើសពីនេះអាស៊ានក៏មិនបញ្ជូនអ្នកសង្កេតការណ៍ទៅពិនិត្យដែរ ដោយលើកឡើងប្រទេសនេះមិនបានបំពេញតាមលក្ខខណ្ឌមានសន្តិភាពពេញលេញមុនធ្វើការបោះឆ្នោត។

របបយោធានៅតែតស៊ូប្រយុទ្ធជាមួយក្រុមប្រឆាំងដើម្បីគ្រប់គ្រងផ្នែកធំៗនៃប្រទេស ឲ្យបានមុនការបោះឆ្នោត ប៉ុន្តែយ៉ាងណារបបនេះបានទទួលស្គាល់ថាមិនអាចដំណើរការបោះឆ្នោតបានទូទាំងប្រទេសនោះទេ ដោយសារតំបន់ខ្លះនៅស្ថិតក្នុងការគ្រប់គ្រងរបស់ក្រុមប្រឆាំង។
លោក Tom Andrews អ្នកជំនាញការអង្គការសហប្រជាជាតិម្នាក់ បានជំរុញឲ្យពិភពលោកកុំទទួលស្គាល់ការបោះឆ្នោតដែលបានគ្រោងទុក ដោយហៅវាថាជា «ការបោះឆ្នោតក្លែងក្លាយ» ដែលត្រូវបានរចនាឡើងដើម្បីលាក់បាំងការគៀបសង្កត់ និងអំពើហិង្សារបស់របបយោធាប៉ុណ្ណោះ៕
អត្ថបទ៖ ប៊ុន សុភាព
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលរង៖ជម្រកបណ្ដោះអាសន្ននៅភូមិរងចាំសរុប៣៣១៣ខ្នង នឹងសាងសង់រួចទាំងអស់ត្រឹមដំណាច់ខែកក្កដានេះ


