Connect with us

ព័ត៌មានអន្ដរជាតិ

របបសឹក​មីយ៉ាន់ម៉ាដោះ​លែង​អ្នកទោស​​ជាង​៦០០០​នាក់​​​មុនបោះឆ្នោត​​​​​សកល

បានផុស

នៅ

របប​យោធា​មី​យ៉ាន់​ម៉ា​ដោះ​លែង​អ្នក​ទោស​ ៦ ០០០នាក់​ទូទាំង​ប្រទេស​ក្នុង​នោះ​​មានទាំងអ្នកទោស​​​ជាតិ​ អន្តរជាតិ និង​អ្នកទោស​នយោបាយ​ផង ឱ្យ​មាន​សេរីភាព ​ខណៈ​ដែល​ប្រទេស​ប្រទេស​នេះ​​ប្រារព្ធ​ទិវា​បុណ្យ​ឯក​រាជ្យ​លើក​ទី៧៨ និង​ការរៀបចំ​ការ​បោះឆ្នោ​ត​លើក​ដំបូងក្រោយ​​រដ្ឋប្រហារ​៦ឆ្នាំ​​​។​​ ​បើ​តាម​​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ក្នុង​ស្រុក​បាន​រាយ​ការណ៍​កាល​ពីថ្ងៃ​អាទិត្យ​។

លោក Min Aung Hlaing. Reuters
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​​អ្នក​ទោស​នយោបាយ​ជាង ៣ ០០០នាក់ ត្រូវ​បាន​ដោះ​លែង​​មុន​ការ​បោះ​ឆ្នោត​ខែ​ធ្នូរួច​ហើយ​។ ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ក្នុង​ស្រុក​ Eleven បាន​រាយ​ការណ៍​ថា ក្រុម​ប្រឹក្សា​ការពារ​ជាតិ និង​សន្តិ​សុខ​បាន​ចេញ​ដី​កា​លើក​លែង​ទោស​ដល់​ទណ្ឌិត និង​អ្នក​ជាប់​ឃុំ​ចំនួន​ ៦ ១៣៤នាក់ ដូច​ជា​​នៅ​ក្នុង​ពន្ធ​នា​គារ មណ្ឌល​ឃុំឃាំង និង​ជំរុំ​នា​នា​ទូទាំង​ប្រទេស​។​

សេចក្តី​​សម្រេច​​​​បាន​​បន្ត​​ថា ការ​​សម្រេច​​នេះ​​ត្រូវ​​បាន​​ធ្វើ​​ឡើង​​ក្នុង​​ការ​​រំឭក​​ដល់​​ទិវា​​បុណ្យ​​ឯក​រាជ្យ​​ជាតិ ​​ក្នុង​​គោល​​បំណង​ ​ផ្តល់​សន្តិ​ភាព​​​ផ្លូវ​ចិត្ត គំនិត​​​​របស់​​ប្រជាជន និង​​​​គោ​រព​​មនុស្ស​ជាតិ។

ប្រ​ធា​នា​ធិប​តី​ស្តី​ទី​របស់​មី​យ៉ាន់​ម៉ា​ក៏​បាន​លើក​លែង​ទោស និង​និរ​ទេស​អ្នក​ទោស​បរទេស​ចំនួន ៥២នាក់ រួម​ទាំង​ពលរដ្ឋ​ចិន​ដែល​កំពុង​ជាប់​ទោស​នៅ​ក្នុង​ពន្ធ​នា​គារ និង​មណ្ឌល​ឃុំ​ឃាំង​ផ្សេងៗ​។​

បទ​បញ្ជា​​នេះ​​បាន​​និយាយ​ថា វិធាន​ការ​​នេះ​​ត្រូវ​​បាន​​ធ្វើ​ឡើង​​ដើម្បី​​ប្រារព្ធ​​​ទិវា​​ឯក​រាជ្យ និង​​ដើម្បី​​រក្សា​​ទំនាក់​ទំនង​​មិត្ត​ភាព​​រវាង​​ប្រទេស និង​​បន្ត​ឱ្យ​មាន​ការគោរព​​​​​​​មនុស្ស​​ធម៌​​​។

យ៉ាង​ណាកាល​ពីខែ​វិច្ឆិកា របប​យោ​ធា​មី​យ៉ាន់​ម៉ា​ក៏​បាន​ផ្តល់​ការ​លើក​លែង​ទោស​ដល់​អ្នក​ទោស​នយោបាយ​ជាង ៣ ០០០នាក់ ដោះ​លែង​ពួក​គេ​មុន​ការ​បោះ​ឆ្នោត​ខែ​ធ្នូ និង​ទម្លាក់​ការ​ចោទ​ប្រកាន់​លើ​មនុស្ស ៥ ៥៨០នាក់ ​ដោយរបបនេះ​​បញ្ជា​ឱ្យ​ដោះ​លែង​ពួក​គេ​។

គួរ​ឱ្យ​ដឹង​ផង​ដែរ​ថា ការ​កាន់​កាប់​ដោយ​យោ​ធា​នៅ​ឆ្នាំ២០២១ របស់​ប្រទេស​នេះ​បាន​បណ្តេញ​រដ្ឋា​ភិបាល​ជាប់​ឆ្នោត​ដែល​ដឹក​នាំ​ដោយ​គណ​បក្ស​សម្ព័ន្ធ​ជាតិ​ដើម្បី​ប្រជា​ធិប​តេយ្យ (NLD) ប៉ុន្តែ​រដ្ឋ​ប្រហារ​ត្រូវ​បានកើត​ឡើង​​ជា​មួយ​នឹង​ភាព​ចលា​ចល​របស់​ប្រជា​ពល​រដ្ឋ​រីក​រាល​ដាល​ក្នុង​ប្រទេស​។

ជាក់​ស្តែង​របប​យោ​ធា​បាន​គាប​សង្កត់​ការ​តវ៉ានានា​ដោយ​ហិង្សា ហើយ​មនុស្ស​រាប់​ពាន់​នាក់​ត្រូវ​បាន​ចាប់​ដាក់​គុក រួម​ទាំង​មេ​ដឹក​នាំ​គណ​បក្ស​ សម្ព័ន្ធ​ជាតិ​ដើម្បី​ប្រជា​ធិប​តេយ្យ លោកស្រី អ៊ុងសានស៊ូជី [Aung San Suu Kyi] ដែល​ត្រូវ​បាន​កាត់​ទោស​ឱ្យ​ជាប់​ពន្ធ​នា​គារ​សរុប​ចំនួន ៣៣ឆ្នាំ៕

ប្រែសម្រួល៖ ណឺ មិនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម