របបយោធា Archives - Kampuchea Thmey Daily

ជម្លោះ​នៅ​មីយ៉ាន់ម៉ា​ បន្តជំរុញឲ្យ​ប្រជាជនរត់​ភៀស​ខ្លួន​​​ ដើម្បី​​សុវត្ថិភាព​
យោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA នៅ​ថ្ងៃទី១៥ខែមិថុនានេះ កាលពីចុងសប្តាហ៍មុន ជនស៊ីវិលជាង ៦០០នាក់ត្រូវបានជម្លៀសចេញពីភូមិ Saung Nang Khae ក្នុង រដ្ឋ Shan របស់ប្រទេសមីយ៉ាន់ម៉ា ខណៈដែលការប៉ះទង្គិច​ដោយ​​អាវុធ​​កាន់តែខ្លាំងឡើងរវាងយោធា​​​​​របស់​របប​សឹក​ និងកងកម្លាំងប្រឆាំងរដ្ឋប្រហារ។

ប្រជាជនមីយ៉ាន់ម៉ារត់ភៀសខ្លួន (រូបភាព៖ Karen Women’s Organization)

អ្នករៀបចំក្នុងតំបន់ រួមទាំងក្រុមយុវជនមកពីគណបក្ស Kayan New Land បាននិយាយថា ពួកគេបានជួយជម្លៀសមនុស្សជាង ៦០០ នាក់។ ដោយមានជំនួយពីក្រុមផ្សេងទៀត ចំនួនអ្នកភូមិសរុបបានផ្លាស់ទៅ​កាន់​ទីកន្លែង​​សុវត្ថិភាពនៅ BC Kone ដែលមានចម្ងាយប្រហែល ៦០ គីឡូម៉ែត្រពីភូមិ Saung Nang Khae អាចមានច្រើនជាង ១៥០០នាក់ ។

ការវាយប្រហារតាមអាកាសរបស់របបយោធា (រូបភាព៖ AP)

ប្រទេស​​មីយ៉ាន់ម៉ា បានជាប់គាំង​ក្នុង​​សង្រ្គាមស៊ីវិល ចាប់តាំងពីរដ្ឋប្រហារឆ្នាំ ២០២១ របស់យោធា ដោយមនុស្សជាង ៣,៥ លាននាក់ត្រូវភៀសខ្លួន។ យោធា​ដែល​រង​ការ​បាត់បង់​ទឹកដី​​​ជាបន្តបន្ទាប់​បាន​ងាក​ទៅ​រកការទប់ទល់ដោយហិង្សាតាម​រយៈការវាយប្រហារ​តាមផ្លូបគោក​ និងតាមអាកាស និង​ពឹងផ្អែក​យ៉ាង​ខ្លាំង​លើ​ការ​គាំទ្រ​ពី​ចិន និង​រុស្ស៊ី។

ប្រជាជនជាច្រើនបានរត់គេចខ្លួនដ៏ឈឺចាប់ជាមួយនឹងអនាគតមិនច្បាស់លាស់ ខណៈដែលសង្រ្គាមឈានចូលដល់ឆ្នាំទីបួន ជនស៊ីវិលនៅតែជាជនរងគ្រោះចម្បងនៃអំពើហិង្សាដែលកំពុងបន្ត។ ទោះបីជាមានការសន្យាថា នឹងមាន​បទ​ឈប់​បាញ់​បន្ទាប់ពីការរញ្ជួយដីដ៏វិនាសកម្ម​​មួយ​កាលពីខែមីនាក៏ដោយ ការប្រយុទ្ធគ្នាបានកើនឡើង ដោយមានកាំភ្លើងធំ និងការវាយប្រហារតាមអាកាសសំដៅលើតំបន់ជនស៊ីវិល៕

(រូបភាព៖ Facebook)

អត្ថបទ៖ ប៊ុន សុភាព

The post ជម្លោះ​នៅ​មីយ៉ាន់ម៉ា​ បន្តជំរុញឲ្យ​ប្រជាជនរត់​ភៀស​ខ្លួន​​​ ដើម្បី​​សុវត្ថិភាព​ appeared first on Kampuchea Thmey Daily.

​​អាស៊ាន​និង​ប្រទេសជិតខាងមីយ៉ាន់ម៉ាធ្វើសកម្មភាពបញ្ឃប់​ភាព​ឃោរឃៅរបស់របបយោធា
ស្របពេលដែលសង្រ្គាមដ៏ឃោរឃៅរបស់របបយោធាមីយ៉ាន់ម៉ាប្រឆាំងនឹងប្រជាជនរបស់ខ្លួនបានផ្ទុះឡើង និងប្រទេសនេះបានជួបប្រទះនូវគ្រោះរញ្ជួយដីដែលធ្វើឱ្យវិបត្តិមនុស្សធម៌កាន់តែធ្ងន់ធ្ងរ ប្រទេសនានាក្នុងតំបន់ ជាពិសេសសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅ​កាត់ថា ​«អាស៊ាន»​​ និងប្រទេសមួយ​ចំនួន​​នៅ​​ជិតខាងមីយ៉ាន់ម៉ា បានកំពុងធ្វើសកម្មភាពថ្មីដែលទំនងជាចង់បញ្ឃប់សកម្មភាពឃោរឃៅរបស់របបនេះ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន The Irrawady​ នៅថ្ងៃទី១៧ខែមេសានេះ។

(រូបភាព៖ AP) លោក មីន អ៊ុងឡាំង មេដឹកនាំរបបយោធាមីយ៉ាន់ម៉ា

ក្នុងសប្តាហ៍នេះ នាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោក អាន់វ៉ា អ៊ីប្រាហ៊ីម (Anwar Ibrahim) ដែលជាប្រធានអាស៊ានបច្ចុប្បន្ន គ្រោងនឹងជួបជាផ្លូវការជាមួយមេទ័ពលោក មីន អ៊ុងឡាំង (Min Aung Hlaing) នៅទីក្រុងបាងកក។ កិច្ចប្រជុំនេះគឺដើម្បីពិភាក្សាអំពីជំនួយមនុស្សធម៌ និងសុវត្ថិភាពរបស់បុគ្គលិកជំនួយម៉ាឡេស៊ី បន្ទាប់ពីការរញ្ជួយដី ក៏ដូចជានិយាយអំពី «បទឈប់បាញ់» ដែលត្រូវបានចាត់ទុកជាការប្រឌិតឧបាយកលដោយមេដឹកនាំរបបយោធាប៉ុណ្ណោះ។ ទោះយ៉ាងណាជំនួបនេះ​មិន​មែន​ជា​វិធានការ​មនុស្សធម៌​ទេ វា​ជា​សញ្ញា​នៃ​ចំណុច​ស្នូល​ដែល​ទំនងជាមាន​បញ្ហា​កាន់តែ​ជ្រៅ។

ជាមួយគ្នានេះ ប្រទេសជិតខាងសំខាន់ៗរបស់មីយ៉ាន់ម៉ា ចិន ថៃ និងឥណ្ឌា និងអាស៊ានដែលមាន​ម៉ាឡេស៊ីធ្វើជាប្រធាននៅឆ្នាំនេះ បានចាប់ផ្តើមផ្លាស់ប្តូរឆ្ពោះទៅរកការចូលរួមបន្តិចម្តងៗជាមួយរបបយោធា។

លោក អាន់វ៉ា បាននាំអតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា និងអតីតមេដឹកនាំកម្ពុជា លោក ហ៊ុន សែន មកធ្វើជាទីប្រឹក្សា ដែលអតីតមេដឹកនាំទាំងពីរត្រូវបានគេស្គាល់ថា មានទំនាក់ទំនងមិត្តភាពជាមួយមេដឹកនាំរបបយោធាមីយ៉ាន់​ម៉ា។

ការជ្រើសរើសទាំងនេះឆ្លុះបញ្ចាំងពីការប៉ុនប៉ងដើម្បីគ្រប់គ្រងវិបត្តិមីយ៉ាន់ម៉ា ដោយរក្សាការត្រួតត្រាយោធាតាមរយៈកិច្ចព្រមព្រៀង និងការទូតក្នុងតំបន់។

(រូបភាព៖ Getty) នាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោក Anwar Ibrahim

លើសពីនេះក៏មានការយល់ស្របថ្មីសន្លាង​មួយបានលេចឡើងក្នុងចំណោមប្រទេសជិតខាងមីយ៉ាន់ម៉ា ដែលគាំទ្រក្រុមប្រឹក្សារដ្ឋបាលរដ្ឋ(SAC) របស់របប​សឹក​មីយ៉ាន់​ម៉ា​។ ក្នុងការយល់ស្របនោះមានវិធីសាស្រ្តចំនួន៣ គឺការចូលរួមការទូតដើម្បី​នាំ លោក មីន អ៊ុងឡាំង ចេញពីសកម្មភាពឃោរឃៅ, ការ​ដាក់សម្ពាធលើកងកម្លាំងបដិវត្តន៍ឱ្យបញ្ឈប់ការវាយលុក និងទទួលយកបទឈប់បាញ់។

សូមបញ្ជាក់ថា ប្រទេសជិតខាង និងប្រទេសអាស៊ានមិនចាប់អារម្មណ៍ក្នុងការគាំទ្រការបះបោរតាមលទ្ធិប្រជាធិបតេយ្យ នោះទេ និងក៏​មិន​មាន​ការគាំទ្រ​ការ​រងទុក្ខ​របស់​ជន​ស៊ីវិល​មីយ៉ាន់ម៉ា​ដែរ។ យុទ្ធសាស្ត្ររបស់ប្រទេសទាំងនេះគឺដើម្បីស្តារ «សណ្តាប់ធ្នាប់» ឡើងវិញ តាមរយៈការចរចាដែលទុកឱ្យរបបយោធានៅដដែលនិងទាមទារ​ឲ្យ​ពួក​បដិវត្តន៍​ទទួល​យក​ការ​គ្រប់​គ្រង​ដោយ​យោធា​ជា​អចិន្ត្រៃយ៍​លើប្រទេស សេដ្ឋកិច្ច និង​នយោបាយ៕

(រូបភាព៖ AP) ការវាយប្រហារតាមអាកាសរបស់របបយោធាមីយ៉ាន់ម៉ា

(រូបភាព៖ AP)

អត្ថបទ៖ ប៊ុន សុភាព

The post ​​អាស៊ាន​និង​ប្រទេសជិតខាងមីយ៉ាន់ម៉ាធ្វើសកម្មភាពបញ្ឃប់​ភាព​ឃោរឃៅរបស់របបយោធា appeared first on Kampuchea Thmey Daily.

ជម្លោះមីយ៉ាន់ម៉ា៖ របបយោធា​​​បញ្ចូលក្រុម​តស៊ូ​ប្រដាប់​អាវុធ​សំខាន់ៗ​​ជា​ «​អង្គការ​ភេរវករ»​
របបយោធា​មី​យ៉ាន់​ម៉ាបានដាក់បញ្ចូលក្រុមប្រដាប់អាវុធជនជាតិភាគតិចធំៗចំនួនបីដែលបានរុលទៅមុខ​​ក្នុង​ការ​ប្រយុទ្ធ​ពាសពេញ​តំបន់ភាគខាងជើង និងភាគខាងលិចនៃប្រទេសមីយ៉ាន់ម៉ាកាលពីឆ្នាំមុនថាជាក្រុម «ភេរវករ»។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន ​Al Jazeera នៅថ្ងៃទី០៤ខែកញ្ញានេះ។

(រូបភាព៖ AP)

ការដាក់បញ្ជូលនេះត្រូវបានធ្វើឡើងនៅថ្ងៃទី២ខែកញ្ញា ហើយអនុវត្តចំពោះកងទ័ពសម្ព័ន្ធភាពប្រជាធិបតេយ្យជាតិ​មីយ៉ាន់ម៉ា (MNDAA) កងទ័ពរំដោះជាតិ Ta’ang (TNLA) និង កងទ័ព Arakan ខណៈនៅក្រោមច្បាប់ប្រឆាំងភេរវកម្ម សមាជិកភាពនិងការទំនាក់ទំនងជាមួយក្រុមដែលមានស្លាកថា «អង្គការភេរវករ» ត្រូវបានហាមឃាត់។

សារព័ត៌មានក្នុងស្រុកបានដកស្រង់សម្តី ឧត្តមសេនីយ Min Aung Hlaing ដែលជាប្រធានក្រុមប្រឹក្សារដ្ឋបាលរដ្ឋរបស់យោធា (SAC) បាននិយាយថា «អ្នកដែលទាក់ទងភេរវករទាំងនេះក៏កំពុងប្រព្រឹត្តអំពើភេរវកម្មដែរ»។

ក្រុមប្រដាប់អាវុធបានបង្កើតសម្ព័ន្ធភាពបងប្អូនទាំងបី ដើម្បីចាប់ផ្តើមការវាយលុកដ៏ធំមួយឆ្ពោះទៅចុងឆ្នាំមុន ដែលបានផ្តល់សន្ទុះថ្មីដល់កិច្ចខិតខំប្រឹងប្រែងដើម្បី​​​ដក​​​របបយោធា​ដែល​ធ្វើ​​រដ្ឋប្រហារខែកុម្ភៈឆ្នាំ២០២១។

ការវាយលុករបស់ពួកគេបានឈានទៅដល់ផ្នែកខ្លះនៃប្រទេសមីយ៉ាន់ម៉ាជាប់ព្រំដែនចិននិងថៃ ក៏ដូចជានៅភាគខាងលិចនៃតំបន់រ៉ាឃីន ជាកន្លែងដែលក្រុមស្រាវជ្រាវជម្លោះ Crisis Group ថា កងទ័ព Arakan ហាក់ដូចជាកំពុងគ្រប់គ្រងទឹកដីដែលមានប្រជាជនប្រហែលមួយលាននាក់។

(រូបភាព៖ AP)

ជាមួយគ្នានេះកងកម្លាំងការពារប្រជាជន (PDFs) ជនស៊ីវិលដែលបានកាន់អាវុធប្រឆាំងនឹងយោធាក៏បានរីកចម្រើនគួរឱ្យកត់សម្គាល់នៅក្នុងតំបន់ Mandalay កណ្តាល ខណៈ PDFs ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០២១ ដោយរដ្ឋាភិបាលរួបរួមជាតិ (NUG) នៃក្រុមអ្នកនយោបាយ និងសកម្មជនជាប់ឆ្នោត បន្ទាប់ពីយោធាបានបាញ់​ប្រហារ​​លើ​ការតវ៉ាដ៏ធំដោយប្រើកម្លាំង។

គួររម្លឹកថា កងទ័ព Arakan ដែល​​យោធា​ចោទ​ប្រកាន់​ពី​ការ​រំលោភ​សិទ្ធិ​នោះ ត្រូវ​បាន​រដ្ឋាភិបាល​របស់​លោកស្រី Aung San Suu Kyi ចាត់​ទុក​ថា ​ជា​អង្គការ​ភេរវកររួច​ទៅ​ហើយ​។ ទោះយ៉ាងណាយោធា​បាន​ដក​ឈ្មោះ​ចេញ​ពីរ​ខែ​ក្រោយ​រដ្ឋប្រហារ បន្ទាប់ពីមានបទ​ឈប់​បាញ់​ តែក្រោយមកបទ​ឈប់​បាញ់​ត្រូវ​បាន​បំពាន​។

គួរបញ្ជាក់ថា សមាគមជំនួយសម្រាប់អ្នកទោសនយោបាយ ដែលជាក្រុមតាមដានក្នុងស្រុក និយាយថា មនុស្សចំនួន ៥៥៩៩ នាក់ត្រូវបានសម្លាប់ចាប់តាំងពីរដ្ឋប្រហារ ខណៈដែលជាង ២ម៉ឺន​នាក់កំពុងត្រូវបានឃុំខ្លួននៅក្នុងពន្ធនាគារ ខណៈភាពវឹកវរនៅក្នុងប្រទេសមីយ៉ាន់ម៉ានៅមិនទាន់ធូរស្រាលនៅឡើយ រួមទាំងមិនទាន់មានការ​បោះឆ្នោតជ្រើសរើសរដ្ឋាភិបាលថ្មីនៅឡើយ៕

(រូបភាព៖ AP)

អត្ថបទ៖ ប៊ុន សុភាព

The post ជម្លោះមីយ៉ាន់ម៉ា៖ របបយោធា​​​បញ្ចូលក្រុម​តស៊ូ​ប្រដាប់​អាវុធ​សំខាន់ៗ​​ជា​ «​អង្គការ​ភេរវករ»​ appeared first on Kampuchea Thmey Daily.

របប​យោធា​មី​យ៉ាន់​ម៉ា បន្ត​ដាក់​រដ្ឋ​ក្នុង​គ្រាអាសន្ន​ និង​សន្យា​រៀបចំ​បោះឆ្នោត​នៅឆ្នាំ​២០២៥​
របបយោធាមីយ៉ាន់ម៉ាបានប្រកាសពន្យាពេលដាក់ប្រទេសក្នុងគ្រាអាសន្នរយៈពេលប្រាំមួយខែទៀត ដោយមានការពន្យារពេលការបោះឆ្នោតជាថ្មី ដោយសារតែខ្លួនកំពុងប្រយុទ្ធនឹងក្រុមប្រឆាំងរដ្ឋប្រហាររបស់ខ្លួន។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន​CNAនៅថ្ងៃទី០១ខែកក្កដានេះ។

(រូបភាព៖​ AP)

ទូរទស្សន៍​គ្រប់គ្រង​ដោយ​របប​​យោ​ធា​ MRTV បានរាយការណ៍ថា របបយោធាមិនអាចរៀបចំការបោះឆ្នោតថ្មី ដូចដែលបានគ្រោងទុក បន្ទាប់ពីការដាក់រដ្ឋក្នុងគ្រាអាសន្នរយៈពេលពីរឆ្នាំដំបូងដោយសារតែអំពើភេរវកម្មដោយក្រុមប្រឆាំងរបបយោធារបស់ខ្លួន។ សមាជិកទាំងអស់នៃក្រុមប្រឹក្សាការពារជាតិ និងសន្តិសុខដែលជាប់គាំងដោយរបបយោធា បានសម្រេចចិត្តជាឯកច្ឆ័ន្ទក្នុងការបន្ត​គាំទ្រ​ការដាក់ប្រទេសក្នុង​គ្រា​អាសន្នសម្រាប់រយៈពេលប្រាំមួយខែទៀត។

ប្រមុខរដ្ឋាភិបាល​យោធា​​ លោក Min Aung Hlaing ដែល​ទើប​ទទួល​តួនាទី​​ជា​ប្រធានា​​ធិបតី​​​ស្តីទី បានស្នើការពន្យារពេលនេះ ដើម្បីរៀបចំសន្លឹកឆ្នោតត្រឹមត្រូវ និងការបោះឆ្នោតដ៏ត្រឹមត្រូវដែលរបបយោធាបានសន្យាថានឹងរៀបចំឡើងនៅឆ្នាំ ២០២៥។ ការពន្យារ​ពេល​នៃ​ការ​បោះឆ្នោត​​នេះ​មាន​ភាព​ចាំបាច់​ដើម្បីធ្វើជំរឿនប្រជាជន និងដើម្បីបន្តការអនុវត្តការងារដែលត្រូវធ្វើ ខណៈនៅក្រោមរដ្ឋធម្មនុញ្ញឆ្នាំ២០០៨ ដែលព្រាងដោយយោធាដែល​នៅ​តែ​មាន​សុពលភាព​ ហើយអាជ្ញាធរត្រូវរៀបចំការបោះឆ្នោតថ្មីក្នុងរយៈពេលប្រាំមួយខែ បន្ទាប់ពីស្ថានភាពអាសន្នត្រូវបានដកចេញ។

(រូបភាព៖​ Getty)

គួរបញ្ជាក់ថាប្រទេសអាស៊ីអាគ្នេយ៍មួយនេះ បានស្ថិតក្នុងភាពចលាចលចាប់តាំងពីរដ្ឋប្រហារខែកុម្ភៈឆ្នាំ២០២១ ដែលបានបង្កឱ្យមានការតវ៉ាទ្រង់ទ្រាយធំ និងការបង្ក្រាបលើអ្នកប្រឆាំង។ បីឆ្នាំកន្លះក្រោយមក របបយោធាកំពុងតស៊ូដើម្បីកម្ទេចក្រុមប្រឆាំងប្រដាប់អាវុធដែលរីករាលដាល ហើយថ្មីៗនេះបានទទួលរងការបាត់បង់ដ៏គួរឱ្យភ្ញាក់ផ្អើលជាបន្តបន្ទាប់ដោយសារការវាយប្រហារដណ្ដើមកាន់​កាប់​របស់ក្រុមប្រដាប់អាវុធជនជាតិភាគតិច។

ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ របបយោធាបានរងបរាជ័យក្នុងសមរភូមិជាច្រើនដូចជាការបាត់បង់ទីក្រុង Lashio និងទីបញ្ជាការយោធាក្នុងតំបន់ ដែលនឹងក្លាយជាការវាយប្រហារដ៏ធំមួយចំពោះរបបយោធា ដែលបានបាត់បង់ទឹកដីទៅឱ្យ MNDAA និងក្រុមប្រដាប់អាវុធផ្សេងទៀតក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ។

ជាមួយគ្នានេះយោងតាមអង្គការសហប្រជាជាតិបានឱ្យដឹងថា ចាប់តាំងពីមានរដ្ឋប្រហារការប្រយុទ្ធគ្នារវាងយោធា និងគូប្រជែងរបស់ខ្លួន បានបង្ខំឱ្យមនុស្ស២,៧លាននាក់ភៀសខ្លួនចេញពីផ្ទះរបស់ពួកគេ។ យោងតាមក្រុមឃ្លាំមើលក្នុងតំបន់បានឱ្យដឹងថា មនុស្សជាង៥,៤០០នាក់ត្រូវបានសម្លាប់ និង ២៧,០០០នាក់ត្រូវបានចាប់ខ្លួននៅក្នុងការបង្រ្កាបរបស់របបយោធាលើអ្នកប្រឆាំងចាប់តាំងពីរដ្ឋប្រហារ៕

(រូបភាព៖​ Getty)

អត្ថបទ៖ ប៊ុន សុភាព

The post របប​យោធា​មី​យ៉ាន់​ម៉ា បន្ត​ដាក់​រដ្ឋ​ក្នុង​គ្រាអាសន្ន​ និង​សន្យា​រៀបចំ​បោះឆ្នោត​នៅឆ្នាំ​២០២៥​ appeared first on Kampuchea Thmey Daily.

ការ​វាយ​ប្រហារ​ថ្មី​បំផុត​ យោធា​មីយ៉ាន់ម៉ា​កំពុង​ប្តឹង​ និង​តាម​ចាប់​ខ្លួន​វេជ្ជបណ្ឌិត​រាប់រយនាក់
របប​យោធា​មីយ៉ាន់ម៉ា​​បាន​កំពុង​បង្ក្រាប​ទៅ​លើ​ក្រុម​គ្រូ​ពេទ្យ​ដែល​ចេញ​តវ៉ា ខណៈ​មិន​ដល់​មួយ​សប្តាហ៍​ផង​​បាន​ដាក់​បណ្តឹង​​ទៅ​លើ​វេជ្ជបណ្ឌិត​​១៣៩​នាក់​ក្រោម​​ការ​ចោទ​ប្រកាន់​​ពី​បទ​ញុះញង់ និង​​​កំពុង​តាម​​ចាប់​ខ្លួន។<gwmw style="display:none;">

តាម​សារព័ត៌មាន​ក្នុង​ស្រុក​បាន​ផ្សាយ​ថា ការ​វាយ​ប្រហារ​ចុង​ក្រោយ​បំផុត​របស់​របប​យោធា​​មីយ៉ាន់ម៉ា​ទៅ​លើ​ក្រុម​គ្រូ​ពេទ្យ​ដែល​បាន​ចេញ​តវ៉ា​​​ចាប់​ផ្តើម​កាល​ពី​អង្គារ​ជា​មួយ​នឹង​សេចក្តី​ប្រកាស​​​នៃ​ពាក្យ​បណ្តឹង​​ទៅ​លើ​វេជ្ជបណ្ឌិត​១៩​រូប​ ក្នុង​នោះ​មាន​ទាំង​នាយក​ម្នាក់​​នៅ​ក្រសួង​សុខាភិបាល​​ផង​ដែល​ចោទ​ថា បាន​ជំរុញ​ឲ្យ​បុគ្គលិក​រដ្ឋាភិបាល​ផ្សេង​ទៀត​​ចូល​​រួម​ចលនា​ស៊ីវិល​ដើម្បី​ប្រឆាំង (CDM) និង​គាំទ្រ​ទៅ​លើ​រដ្ឋាភិបាល​ស្រមោល​​ដែល​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​សមាជិក​សភា​បណ្តេញ​ចេញ។<gwmw style="display:none;">

ចាប់​តាំង​ពី​ថ្ងៃ​អង្គារ៍​មក របប​យោធា​មីយ៉ាន់ម៉ា​មាន​​បញ្ជី​​ឈ្មោះ​ប្តឹង​​ទៅ​លើ​វេជ្ជបណ្ឌិត​១៣៩​នាក់ និង​បាន​កំពុង​មាន​ជា​បន្ត​បន្ទាប់​ទៀត។

របប​យោធា​និយាយ​ថា នឹង​មាន​ច្រើន​ទៀត។ ​នៅ​ក្នុង​បញ្ជី​ឈ្មោះ​មាន​អ្នក​ត្រួត​ពិនិត្យ​វេជ្ជសាស្ត្រ គ្រូ​ពេទ្យ​ឯកទេស និង​ជំនួយ​ការ​វេជ្ជបណ្ឌិត​​​ជា​ដើម​ដែល​បាន​​ធ្វើ​កូដកម្ម​នៅ​មន្ទីរ​ពេទ្យ​រដ្ឋ​ក្នុង​ទី​ក្រុង​ធំ​ៗ​ដូច​ជា យ៉ាំងហ្គោន​ និង​ម៉ាន់ដាឡាយ ព្រម​ទាំង​​នៅ​តាម​ខេត្ត​ទូទាំង​ប្រទេស។

<gwmw style="display:none;">

យោង​តាម​សេចក្តី​ប្រកាស​ប្រចាំ​ថ្ងៃ​របស់​របប​យោធា​ថា ក្រុម​វេជ្ជបណ្ឌិត​ត្រូវ​បាន​ចោទ​ប្រកាន់​តាម​មាត្រា​៥០៥ (A)​នៃ​ក្រម​ព្រហ្មទណ្ឌ។ ប្រសិន​បើ​ចាប់​ខ្លួន​បាន និង​រក​ឃើញ​មាន​កំហុស​ វេជ្ជបណ្ឌិត​ម្នាក់​ៗ​អាច​នឹង​​ជាប់ពន្ធនាគារ​៣​ឆ្នាំ។​

ការ​ខិត​ខំ​ប្រឹង​ប្រែង​លើ​ការ​ចោទ​ប្រកាន់ និង​ចាប់​ខ្លួន​គឺ​ជា​ការ​គំរាម​កំហែង​លើ​ក្រុម​វេជ្ជបណ្ឌិត​ដែល​មាន​នៅ​ក្នុង​បញ្ជី។ វា​ក៏​ជា​សក្ខីភាព​មួយ​ដែល​បង្ហាញ​ថា របប​នេះ​មាន​ការ​ប្រឆាំង​ខ្លាំង​ពី​ក្រុម​គ្រូ​ពេទ្យ។

បន្ទាប់​ពី​រដ្ឋ​ប្រហារ​១​កុម្ភៈ​មក ក្រុម​វេជ្ជបណ្ឌិត គិលានិប្បដ្ឋាក ​និង​បុគ្គលិក​​វិស័យ​សុខាភិបាល​ទូទាំង​ប្រទេស​រាប់​រយ​នាក់​​បាន​​ចូល​រួម​ចលនា​ស៊ីវិល​ដើម្បី​​ប្រឆាំង។ ពួក​គាត់​បានចាក​ចេញ​ពី​មន្ទីរ​ពេទ្យ​ដើម្បី​ចេញ​តវ៉ា​នៅ​តាម​ដង​ផ្លូវ​ដើម្បី​ទាម​ទារ​ឲ្យ​ដោះ​លែង​​មេដឹក​នាំ​ប្រទេស​គឺ​លោក​ប្រធានាធិបតី​ U Win Myint និង​ទី​ប្រឹក្សា​ររដ្ឋ​លោក​ស្រី អ៊ុងសាន ស៊ូជី ព្រម​ទាំង​មេដឹក​នាំ​ផ្សេង​ៗ​ទៀត​ដែល​ត្រូវ​បាន​ឃុំ​ខ្លួន។

<gwmw style="display:none;">

ចាប់​តាំង​ពី​ចុង​ខែ​កុម្ភៈ​មក មន្ទីរ​ពេទ្យ​ជិត​១ភាគ​៣​នៃ​មន្ទីរ​ពេទ្យ​រដ្ឋ​ចំនួន​១២៦២​កន្លែង​​លែង​ដំណើរ​ការ​ជិត​៣​សប្តាហ៍៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ irrawaddy

The post ការ​វាយ​ប្រហារ​ថ្មី​បំផុត​ យោធា​មីយ៉ាន់ម៉ា​កំពុង​ប្តឹង​ និង​តាម​ចាប់​ខ្លួន​វេជ្ជបណ្ឌិត​រាប់រយនាក់ appeared first on Kampuchea Thmey Daily.

អ្នក​​ស្រុក​​៣​​ភូមិ​​រត់​​ចោល​​ផ្ទះ​ ​ពី​​យោធា​មីយ៉ាន់ម៉ា​សង​សឹក​​ក្រោយ​​ទាហាន​៤នាក់ស្លាប់
អ្នកស្រុក​ជាង​១៥០០​នាក់មក​ពី​​ភូមិចំនួន​៣​​នៅ​តំបន់ប្រជុំ​ជន​ Pekon ក្នុង​រដ្ឋ Shan បាន​រត់​ចោល​ផ្ទះ​សម្បែង​របស់​ពួក​គេ​ បន្ទាប់​ពី​យោធាមីយ៉ាន់ម៉ា​បាន​ប្តេជ្ញាសង​សឹក​ក្រោយ​ពេល​ទាហាន​របស់​ពួក​គេ​៤​នាក់​បាន​ស្លាប់​កាល​ពី​ថ្ងៃ​ទី​១៥ ខែ​មីនា។

<gwmw style="display:none;">

របប​យោធា​បាន​និយាយ​កាល​ពី​ថ្ងៃ​សៅរ៍​ថា ពួក​គេ​បាន​បាត់​ការ​ទាក់​ទង​​ជា​មួយ​ទាហាន​៤​នាក់​ក្នុង​នោះ​មាន​មន្ត្រី​២​នាក់​បាន​ធ្វើ​ដំណើរ​ទៅ​តំបន់​ប្រជុំ​ជន​ Pekon ដើម្បី​ប្រកាស​ពី​បញ្ហា​រដ្ឋបាល ក្រោយ​ពេល​ទទួល​បាន​របាយការណ៍​មួយ​ថា ពួក​គេកំពុង​ប្រឈម​នឹង​ហ្វូង​មនុស្ស។

យោធា​និយាយ​ថា ខ្លួន​បាន​រក​ឃើញ​សាក​សព​របស់​ទាហាន​ទាំង​៤​នាក់​នោះ​ត្រូវ​បាន​ចង​​ដោយ​​ខ្សែ​ពួរ​នៅ​ជ្រោះ​​មួយ​ជិត​ភូមិ Lelhton ហើយ​រថយន្ត​របស់​ពួក​​គេត្រូវ​បាន​ដុត​ទម្លាក់​ទៅ​ក្នុង​ជ្រោះ​។

អ្នក​ស្រុក​៤​នាក់​ត្រូវ​​បាន​ឃុំ​ខ្លួន និង៤​នាក់​ផ្សេង​ទៀត​ត្រូវ​បាន​សួរ​ចម្លើយ។ របប​យោធា​បាន​គំរាម​ចាត់​វិធានការខ្លាំង​ក្លា​ដើម្បី​ប្រឆាំង​នឹង​អ្នក​ពាក់​ព័ន្ធ។

<gwmw style="display:none;">

ប្រភព​បាន​និយាយ​​​ថា ចាប់​តាំង​​ពី​​ថ្ងៃ​ទី​១៧ ខែ​មីនា​ ដែល​យោធា​បាន​អះអាង​ថា ទាហាន​៤​នាក់​បាន​បាត់​ខ្លួន បាន​វាយ​ឆ្មក់​​លើ​ភូមិ​មួយ​ចំនួន​នៅ​រដ្ឋ Shan ជិត​ព្រំ​ប្រទល់​រដ្ឋ Kayah ដោយ​បាន​ប្រើ​ឧស្ម័ន​ទឹក​ភ្នែក បាញ់​គ្រាប់​ជ័រ និង​គ្រាប់​ពិត​​ប្រឆាំង​នឹង​អ្នក​ភូមិ​ដែល​តវ៉ា​ជំទាស់​នឹង​ការ​ពង្រាយ​កម្លាំង​របស់​ពួក​គេ។

តាម​សេចក្តី​រាយ​ការណ៍​ថា ទាហាន​​បាន​កាន់​កាប់​វិហារ​យេស៊ូ​​ សាលា​រៀន​​ និងផ្ទះ​​ដើម្បី​ដាក់​កម្លាំង​របស់​ខ្លួន​ដែល​បណ្តាល​ឲ្យ​អ្នក​ភូមិជា​ច្រើនបាន​រត់​ចោល​ផ្ទះ​សម្បែង។

នៅ​ថ្ងៃ​ព្រហ្បតិ៍​ អ្នក​ភូមិ​២០​នាក់​​ និង​​​លោក Ko Khun Myo Hlaing Win សមាជិក​គណកម្មាធិការ​​កុបកម្ម​​ប្រឆាំង​​យោធា​​នៅ​រដ្ឋ Kayah State ​បាន​ពិគ្រោះយោបល់​ជា​មួយ​យោធា​ដើម្បី​ធានា​ឲ្យ​ដោះ​លែង​អ្នក​ភូមិ​ដែល​ត្រូវ​បាន​ឃុំ​ខ្លួន។

<gwmw style="display:none;">

លោក Ko Khun Myo Hlaing Win ដែល​ត្រូវ​បាន​ដោះលែង​នៅ​ថ្ងៃ​ទី​១៩ ខែ​មីនា​ បាន​និយាយ​នៅ​ថ្ងៃ​អាទិត្យ​ ម្សិល​មិញ​ថា អ្នក​ភូមិ​ត្រូវ​បានយោធា​ធ្វើ​ទារុណ្ឌកម្ម​​​​រហូត​ដល់​សន្លប់ និង​និយាយ​លែង​​​កើត​​កំឡុង​ពេល​សួរ​ចម្លើយ។

លោក​ថា អ្នក​ភូមិ​១៨​នាក់​ក្នុង​ចំណោម​២០​នាក់​ត្រូវ​បាន​ដោះ​លែង បន្ទាប់​ពី​ស៊ើប​អង្កេត​រួច។

កម្លាំង​ទាហាន​ប្រហែល​ជា​២០០នាក់​ត្រូវ​បាន​ដាក់​ពង្រាយ​នៅ​ភូមិ Lelhton។

អ្នក​​ស្រុក​​ជាង​១៥០០​នាកនៅ​ភូមិ Lethton, Wari Taung Chay និង Saungkan បាន​រត់គេច​ចោល​ផ្ទះ​សម្បែង ​ដោយ​ភ័យ​ខ្លាច​​យោធា​ចាប់​ខ្លួន។

លោក Ko Khun Myo Hlaing Win និយាយ​ថា ៖«យោធា​ត្រូវដក​ចេញ​ពី​ភូមិ ទើប​អ្នក​ស្រុក​អាច​វិល​ត្រលប់​ចូល​ភូមិ​វិញ»។

នៅ​តំបន់ Sagaing អ្នក​ស្រុក​រាប់​ពាន់​បាន​រត់​ចេញ​ពី​ភូមិ​ចំនួន​៥​នៅ​តំបន់ប្រជុំ​ជន Depayin បន្ទាប់​ពី​យោធា​បាន​ដាក់​ពង្រាយ​កម្លាំង​ដើម្បី​​​ឆ្លើយ​តប​នឹង​ឧប្បត្តិ​ហេតុ​ដែល​បណ្តាល​ឲ្យ​ប៉ូលិស​២​នាក់​បាន​ស្លាប់ និង​មេ​ប៉ូលិស​ម្នាក់របួស​នៅ​ថ្ងៃ​ទី​១៧ ខែ​មីនា។

ចាប់​តាំង​ពី​រដ្ឋ​ប្រហារ​១​កុម្ភៈ​មក អ្នក​តវ៉ា​ជាង​២៤០​នាក់​ហើយ​ត្រូវ​បាន​កម្លាំង​សន្តិសុខ​មីយ៉ាន់ម៉ា​បាន​សម្លាប់៕

ប្រែ​សម្រួល៖ វីរបុត្រ​
ប្រភព៖ irrawaddy

The post អ្នក​​ស្រុក​​៣​​ភូមិ​​រត់​​ចោល​​ផ្ទះ​ ​ពី​​យោធា​មីយ៉ាន់ម៉ា​សង​សឹក​​ក្រោយ​​ទាហាន​៤នាក់ស្លាប់ appeared first on Kampuchea Thmey Daily.

រន្ធត់​ខ្លាំង! ​ជីវិត​​ក្មេង​​ស្រី​​១៦​​ឆ្នាំ​​ត្រូវ​​បាញ់​ចំ​ក្បាល​​តស៊ូ​​រាប់​​ម៉ោង​​តាម​​ផ្លូវ​​ទៅ​​មន្ទីរ​ពេទ្យនៅ​មីយ៉ាន់ម៉ា​
ក្មេង​ស្រី​អាយុ​១៦​ឆ្នាំ​ម្នាក់​បាន​តស៊ូ​នឹង​ជីវិតនៅ​លើ​រថយន្ត​ដឹក​ទៅ​មន្ទីរ​ពេទ្យ​រាប់​ម៉ោង​​​កាល​ពី​ថ្ងៃ​ពុធ ទី​១៧​ ខែ​មីនា បន្ទាប់​ពី​ត្រូវ​បាន​កម្លាំង​សន្តិសុខ​បាញ់​ចំ​ក្បាល ទាំង​នាង​មិន​បាន​ចូល​រួម​ក្នុង​ការ​តវ៉ា ហើយ​ឪពុក​ម្តាយ​របស់​នា​ង​ប្រឈម​នឹង​ការ​ចាប់​ខ្លួន​ក្នុង​ការ​នាំ​កូន​ទៅ​មន្ទីរ​ពេទ្យ​ពេល​យប់​ខុស​បំរាម​គោចរ។

ប្រទេស​មីយ៉ាន់ម៉ា​បាន​ធ្លាក់​ក្នុង​គ្រោះ​ធ្ងន់​ធ្ងរ​ចាប់​តាំង​ពី​យោធា​មីយ៉ាន់ម៉ា​បណ្តេញ​មេ​ដឹក​នាំ​ស៊ីវិល​លោក​ស្រី អ៊ុងសាន ស៊ូជី ដោយ​រដ្ឋ​ប្រហារកាល​ពី​ថ្ងៃ​ទី​១ កុម្ភៈ ដែល​បង្ក​ឲ្យ​មាន​ការ​តវ៉ា​យ៉ាង​ខ្លាំង​ពី​មនុស្ស​រាប់​ម៉ឺន​នាក់​ជា​រៀង​រាល់​ថ្ងៃ​ដើម្បី​ទាម​ទារ​ឲ្យ​លទ្ធិប្រជា​ធិបតេយ្យ​វិល​ត្រឡប់​វិញ។

ប៉ុន្តែ​នៅ​ពេល​​អាជ្ញាធរ​ប្រើ​មធ្យោបាយ​ដ៏​កាច​សាហាវ​​ដើម្បី​បង្ក្រាប​ការ​វ៉ា មនុស្ស​កាន់​តែ​ច្រើន​ឡើង​ជា​រៀង​រាល់​ថ្ងៃ​​នៅ​តែ​បន្ត​ចេញ​​តវ៉ា​ដោយ​ប្រឈម​នឹង​ការ​​បាត់​បង់​ជីវិត របួស ជាប់​ឃុំ​ និងបាត់​ខ្លួន។

ចុងក្រោយបំផុតនេះក្មេងស្រីម្នាក់ដែលត្រូវបានគេស្គាល់ឈ្មោះ Ngwe Oo នៅ Wundwin ជាតំបន់ដាច់ស្រយាល់មួយតំបន់កណ្តាលទីក្រុង Mandalay បានធ្វើឲ្យពិភពលោកតក់ស្លត់នឹងរបបយោធាមីយ៉ាន់ម៉ា នៅពេលនាងកំពុងដើរតាមផ្លូវទៅផ្សារ ក៏ត្រូវបានបាញ់ចំក្បាកកាលពីថ្ងៃអង្គារ។<gwmw style="display:none;">

លោក​វេជ្ជបណ្ឌិត​ម្នាក់​បាន​ប្រាប់ AFP នៅ​​ថ្ងៃ​ពុធ ម្សិល​មិញ​​ថា ៖«នាង​កំពុង​ដើរ​ទៅ​ផ្សារ​ដើម្បី​ទិញ​បន្លែ ប៉ុន្តែ​កម្លាំង​សន្តិសុខ​បាន​បាញ់​នាង​ពី​ចម្ងាយ។ នាង​អត់​បាន​ចូល​ក្នុង​ការ​តវ៉ា​ទេ»។

លោក​វេជ្ជបណ្ឌិត​ប្រាប់​ថា អ្វី​ដែល​វេទនា​គឺ​ការ​ធ្វើ​ដំណើរ​​រាប់​ម៉ោង​ដើម្បី​យក​ Ngwe Oo ទៅ​មន្ទីរ​ពេទ្យ​មួយ នៅ​ពេលប្រព័ន្ធ​សុខាភិបាល​មានការ​បំភិត​បំភ័យ ការ​ធ្វើ​ដំណើរ​តាម​ផ្លូវ​ជួប​ការ​លំបាក​ដោយ​កម្លាំងយោធារារាំង និង​ជាប់​បំរាមគោចរ​ពេល​យប់។

ដើមឡើយ ឪពុកម្តាយរបស់នាងយកកូនទៅកាន់គ្លីនិកសប្បុរសធម៌មួយកន្លែងដែលបានរុំរបួសលើក្បាលនាង ប៉ុន្តែគ្រូពេទ្យនៅទីនោះបានប្រាប់ថា របួសនាងធ្ងន់ធ្ងរ។ បន្ទាប់មកពួកគាត់បានយកនាងទៅកាន់មន្ទីរពេទ្យក្នុងទីប្រជុំជនមួយដែលនៅទីនោះគ្មានសមត្ថភាពព្យាបាលយុវតី Ngwe Oo ទេ ហើយ ពួកគាត់បានណែនាំឲ្យយកទៅកាន់មន្ទីរពេទ្យទាហានមួយនៅដែលនៅជិតបំផុតនៅ Pyin Oo Lwin ដែលត្រូវចំណាយពេល៣ម៉ោង។<gwmw style="display:none;"><gwmw style="display:none;">

លោក​វេជ្ជបណ្ឌិត​ La Min ដែល​លាក់​ឈ្មោះ​ពិត​​ដោយ​ភ័យ​ខ្លាច​សុវត្ថិភាព​ផ្ទាល់​ខ្លួន​បាន​ប្រាប់​ឪពុក​ម្តាយ​នាង​ថា គ្មាន​សង្ឃឹម​ទេ។

របប​យោធា​មីយ៉ាន់ម៉ា​បាន​និយាយ​ដដែល​ថា មន្ទីរ​ពេទ្យ​ដែល​គ្រប់​គ្រង​ដោយ​យោធាជា​ជម្រើស​មួយ​សម្រាប់​ជន​ស៊ីវិល ប៉ុន្តែ​ឪពុក​ម្តាយ​របស់ Ngwe Oo បាន​​ភ័យ​ខ្លាច​ចំពោះ​សេវាកម្ម​ដែល​គាំទ្រ​ដោយ​យោធា។ ដូច្នេះ​ពួក​គាត់​​ចង់​ដឹក​ត្រឡប់​ទៅ​ Meiktila វិញ​ដែល​នៅ​ទី​នោះ​មាន​មន្ទីរ​ពេទ្យ​ទូទៅ​មួយ​ដែល​មាន​សម្ភារៈ និង​បុគ្គលិក​ពេទ្យ​​អាច​ព្យាបាល​កូន​ស្រី​របស់​​​ពួក​គាត់។<gwmw style="display:none;">

ពេល​នោះ​វា​​​​ម៉ោង​៨​យប់​​​ទៅ​​ហើយ​​ដែល​ជា​ពេល​ប្រទេស​មីយ៉ាន់ម៉ាស្ថិត​នៅ​ក្នុង​បំរាម​​គោចរ​ពេល​យប់។ បើ​នរណា​ម្នាក់​ត្រូវ​បាន​យោធា​ឃើញ​នៅ​ខាង​ក្រៅ​​ផ្ទះ​នឹង​ត្រូវ​ចាប់​ខ្លួន។

លោក La Min បាន​និយាយ​ថា ៖«គ្រួសារ​មិន​អាច​​ទៅ​បាន។​ ពួក​គេ​ក៏​ត្រឡប់​មក​វិញ​រវាង​ទិស​ដៅ​ពីតំបន់ Pyin Oo Lwin និង​ Meiktila»។

នៅ​ទី​បំផុត ពួក​គាត់​គ្មាន​ជម្រើស​ក៏​សម្រេច​​​ទៅ​មន្ទីរ​ពេទ្យ​ទាហាន។ លោក​វេជ្ជបណ្ឌិត​បាន​បើក​ឡាន​ទៅ​ទី​នោះ​ដោយ​បារម្ភមន្ទីរ​ពេទ្យ​​ដែល​គ្រប់​គ្រង​ដោយស៊ីវិល​បើក​ទៅ​កន្លែង​ផ្សេង។ លោក​បន្ថែម​ថា Ngwe Oo បាន​ដឹង​​ខ្លួន​គ្រប់​ពេលទាំង​អស់​ បើ​ទោះ​ជា​របួស​ក្បាល​ក៏​ដោយ។

លោក​និយាយ​ថា ៖«នាងបាន​សុំ​ម្តាយ​នាង​ផឹក​ទឹក»។

នៅ​ពេល​ទៅ​ដល់​មន្ទីរ​ពេទ្យ​ទាហានវេលា​ម៉ោង​១១​យប់ ក្មេង​ស្រី​របួស​អាយុ​១៦​ឆ្នាំ​ត្រូវ​បាន​យក​ទៅ​ស្កេន CT ​ក្បាលដែល​បង្ហាញ​ថា ​ផ្នែក​ខ្លះ​នៃ​លលាដ៏​ក្បាល​របស់​នាង​បាន​បែក​ចូល​ទៅ​ក្នុង​ខួរ​ក្បាល​របស់​នាង​នៅ​ខាង​ស្តាំ។​

លោ La Min និយាយ​ថា ៖«នាង​នឹង​ស្លាប់ បើ​មិន​មាន​ការ​វះ​កាត់​ទេ ប៉ុន្តែបើ​ទោះ​ជា​វះ​កាត់​ក៏​មាន​សង្ឃឹម​រស់​តែ​៥០%​ប៉ុណ្ណោះ»។​

លោក​បន្ត​ថា ការ​ដឹក​ Ngwe Oo និង​ឪពុក​ម្តាយ​របស់​នាង​ទៅ​កាន់​មន្ទីរ​ពេទ្យ​ក្រោយ​បំរាម​ពេល​យប់ មិន​មែន​ជា​ទង្វើ​ក្លា​ហាន​ទេ ប៉ុន្តែ​គ្មាន​ជម្រើស។

លោក​ថា ៖«ខ្ញុំ​បាន​បើក​ឡាន​ទៅទី​នោះ​ ពី​ព្រោះ​ខ្ញុំ​ខ្លាច​មាន​អ្វី​នឹង​កើត​ឡើង​ចំពោះ​នាង​។ រក្សា​ជីវិត​នាង​ពិត​ជា​សំខាន់​បំផុត»។

La Min ថា ៖«ខ្ញុំ​គ្រាន់​តែ​ចង់​ជំរុញ​ពួក​គេ​ សូម​កុំ​បាញ់​ជន​ស៊ីវិល​ទៀត»។

រយៈ​ពេល​២៤​ម៉ោង បន្ទាប់​ពី​ធ្វើ​ដំណើរ​ទៅ​ដល់​មន្ទីរ​ពេទ្យ វាសនា​ក្មេង​ស្រី Ngwe Oo កាន់​តែ​មិន​ប្រាកដ​ប្រជា ក្រុម​វេជ្ជបណ្ឌិត​បាន​ប្រាប់​គ្រួសារ​នាង​ថា នាង​បាន​បាត់​បង់​ឈាម​ច្រើន​ណាស់ បន្ទាប់​ពី​ធ្វើ​ការ​វះ​កាត់។

ម្តាយ​នាង​បាន​ប្រាប់​ថា AFP ទាំង​សំឡេង​យំ​ថា ៖«ខ្ញុំ​ពិត​ជា​សោក​ស្តាយ និងព្រួយ​បារម្ភ​ចំពោះ​កូន​ស្រី​ណាស់»៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ CNA

The post រន្ធត់​ខ្លាំង! ​ជីវិត​​ក្មេង​​ស្រី​​១៦​​ឆ្នាំ​​ត្រូវ​​បាញ់​ចំ​ក្បាល​​តស៊ូ​​រាប់​​ម៉ោង​​តាម​​ផ្លូវ​​ទៅ​​មន្ទីរ​ពេទ្យនៅ​មីយ៉ាន់ម៉ា​ appeared first on Kampuchea Thmey Daily.

មីយ៉ាន់ម៉ា​៖​ អ្នក​​តវ៉ា​​រាប់​​រយ​​នាក់​​ជាប់​​បង្ខាំង​​ពេញ​​១​​យប់​​ក្នុង​​ខណ្ឌ​​មួយ​​រួច​​ខ្លួន​ហើយ
មនុស្សរាប់​​ពាន់​នាក់​បាន​ប្រឆាំង​នឹង​បំរាម​គោចរ​នា​ពេល​យប់​​​ដើម្បី​ចេញ​ទៅ​តាម​ផ្លូវ​នានា​ក្នុង​ទី​ក្រុង​សំខាន់​របស់​ប្រទេស​មីយ៉ាន់ម៉ា​​ក្នុង​ការ​គាំទ្រ​ដល់​យុវជន​នៅ​ខណ្ឌ Sanchaung ដែល​នៅ​ទី​នោះ​ហើយ​ពួក​គេ​​បាន​ធ្វើ​ការ​តវ៉ា​ជា​រៀង​រាល់​ថ្ងៃ​ប្រឆាំង​នឹង​រដ្ឋ​ប្រហារ​ថ្ងៃ​ទី​១ កុម្ភៈ។

ក្រុម​​តស៊ូ​មតិ​បាន​និយាយ​ថា កម្លាំង​យោធា​បាន​កាន់​កាប់​អំណាច និង​ចាប់​ខ្លួន​មេដឹក​នាំ​ជាប់​ឆ្នោត​លោកស្រី អ៊ុងសាន ស៊ូជី ដែល​បាន​ធ្វើ​ឲ្យ​មីយ៉ាន់ម៉ា​ធ្លាក់​ក្នុង​វិបត្តិ​វឹក​វរ។ កម្លាំង​សន្តិសុខ​បាន​សម្លាប់​អ្នកតវ៉ា​ជាង​៦០​​នាក់​ និង​​មនុស្ស​ជាង​១៨០០​នាក់​​ត្រូវ​បាន​ចាប់​ខ្លួន​​រហូត​ដល់​ពេល​នេះ។

នៅ​ខណ្ឌ Sanchaung ប៉ូលិស​​បាញកាំភ្លើង​ និង​បំផ្ទុះ​​គ្រាប់​បែក​កាល​ពី​ថ្ងៃ​ទី​៨ ខែ​មីនា ដែល​ពួក​គេ​បាន​ដើរ​រុក​រក​តាម​ផ្ទះ​​ស្វែង​រក​រកនរណា​​មក​ពីខាង​​ក្រៅ​ខណ្ឌ​ និង​បាន​ដាក់​ទណ្ឌកម្ម​ចំពោះ​ជន​ណា​ដែល​លាក់​ខ្លួន។

សកម្មជន​វ័យ​ក្មេង Shar Ya Mone និយាយ​ថា នាង​បាន​ស្ថិត​នៅ​ក្នុង​អគារ​ជា​មួយ​អ្នក​ផ្សេង​ប្រហែល​ជា​២០​នាក់ ប៉ុន្តែ​ឥឡូវ​នេះ​នាង​​បាន​វិល​ត្រឡប់​ទៅ​ផ្ទះ​វិញ​ហើយ។

Shar Ya Mone បាន​និយាយ​តាម​ទូរសព្ទ​ដោយ​សន្យា​បន្ត​ចូល​រួម​ធ្វើ​បាតុកម្ម​​រហូត​ដល់​របប​ផ្តាច់​ការ​ត្រូវ​បាន​បញ្ចប់​ថា ៖«មាន​ឡាន​ជិះ​ដោយ​ឥត​គិត​ថ្លៃ​ជា​ច្រើន ហើយ​ប្រជា​ជន​ស្វាគមន៍​អ្នក​តវ៉ា​ណាស់»។

អ្នក​តវ៉ា​​ផ្សេង​ម្នាក់​បាន​ផុស​នៅ​​លើ​បណ្តាញ​សង្គម​ថា ពួក​គេ​បាន​ចាក​ចេញ​ពី​តំបន់​បង្ខាំង​របស់​កម្លាំង​យោធា​ប្រហែល​ជា​ម៉ោង​៥​ព្រឹក បន្ទាប់​កម្លាំង​យោធា​បាន​ដក​ខ្លួន។

មុន​នេះ អគ្គលេខាធិការ​អង្គការ​សហ​ប្រជា​ជាតិ​លោក Antonio Guterres បាន​អំពាវ​នាវ​ឲ្យ​មាន​ការ​អត់​ធ្មត់​ជា​អតិបរមា និង​ដោះ​លែង​អ្នក​តវ៉ា​ឲ្យ​មាន​សុវត្ថិភាព​ដោយ​គ្មាន​ហិង្សា ឬ​ចាប់​ខ្លួន​ឡើយ។ នេះ​បើ​យោង​តាម​ទូត​អាមេរិក និង​ចក្រ​ភព​អង់គ្លេស​ប្រចាំ​នៅមីយ៉ាន់ម៉ា។

ក្រុម​សិទ្ធិ​មនុស្ស​បាន​និយាយ​ថា មនុស្ស​ប្រហែល​ជា​៥០​នាក់​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ខណ្ឌ Sanchaung  បន្ទាប់​ពី​ប៉ូលិស​បាន​ឆែក​ឆេតាម​ផ្ទះ​។

ទូរទស្សន៍​ជាតិ MRTV បាន​ផ្សាយ​មុន​នេះ​ថា ៖«ភាព​អត់​ធ្មត់​របស់​រដ្ឋាភិបាលហួស​ពី​ដែន​កំណត់ និង​​ព្យាយាម​កាត់​បន្ថយ​គ្រោះ​ថ្នាក់​បំផុត​ក្នុង​ការ​បញ្ឈប់​បាតុកម្ម មនុស្ស​ភាគ​ច្រើន​បំផុត​ស្វែង​រក​ស្ថេរភាព​ពេញ​លេញ និង​កំពុង​អំពាវ​នាវ​ឲ្យ​មាន​វិធាន​ការណ៍​មាន​ប្រសិទ្ធភាព​បំផុត​ដើម្បី​ប្រឆាំង​នឹង​បាតុកម្ម»។

យោង​តាម​សាក្សី និង​សារព័ត៌មាន​ក្នុង​ស្រុក​ថា នៅ​ថ្ងៃ​ចន្ទ ទី​៨ ខែ​មីនា អ្នក​តវ៉ា​៣​នាក់​ត្រូវ​បាន​ម្លាប់​នៅ​​​ភាគ​ខាង​ជើង​ប្រទេស​មីយ៉ាន់ម៉ា និង​នៅ Irrawaddy Delta។

ឯក​អគ្គរដ្ឋ​ទូត​មីយ៉ាន់ម៉ា​ប្រចាំ​នៅ​ទី​ក្រុង​ឡុងដ៏ ប្រទេស​អង់គ្លេស​បាន​គាំទ្រ​ចំពោះ​ការ​តវ៉ា។

បាតុកម្ម​ត្រូវ​បាន​ធ្វើ​ជា​រៀង​រាល់​ថ្ងៃ​ក្នុង​រយៈ​ពេល​ជាង​មួយ​ខែ​កន្លង​ទៅ​ដើម្បី​ទាមទារ​ឲ្យ​ដោះលែងលោក​ស្រី អ៊ុងសាន ស៊ូជី និង​គោរព​ការ​បោះ​ឆ្នោត​ដែល​គណបក្ស​សម្ព័ន្ធ​ជាតិ​ដើម្បី​ប្រជា​ធិបតេយ្យ​ (NLD)របស់​លោក​ស្រី​បាន​ឈ្នះ​កាល​ពី​ខែ​វិច្ឆិកា។

យោធា​​បាន​ធ្វើ​រដ្ឋ​ប្រហារ​ដណ្តើម​យក​អំណាច​ដោយ​សំអាង​លើការ​លួច​បន្លំ​ក្នុង​ការ​បោះ​ឆ្នោត​ដែល​ពួក​គេ​បាន​ចោទ​ប្រកាន់ ប៉ុន្តែគណកម្មការ​​រៀប​ចំ​ការ​បោះ​ឆ្នោត​បាន​បដិសេធ។

ចក្រ​ភព​អង់គ្លេស សហរដ្ឋ​អាមេរិក និង​ប្រទេស​លោក​ខាង​លិច​បាន​​ដាក់​ទណ្ឌកម្មមាន​ដែន​កំណត់​លើ​របប​យោធា​មីយ៉ាន់ម៉ា។ សហគមន៍​អឺរ៉ុប​បាន​កំពុង​ត្រៀម​ពង្រីក​ទណ្ឌកម្ម​របស់​ខ្លួន​​ដើម្បី​កំណត់​ជំនួញ​ដែល​គ្រប់​គ្រង​ដោយ​យោធា៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ CNA

The post មីយ៉ាន់ម៉ា​៖​ អ្នក​​តវ៉ា​​រាប់​​រយ​​នាក់​​ជាប់​​បង្ខាំង​​ពេញ​​១​​យប់​​ក្នុង​​ខណ្ឌ​​មួយ​​រួច​​ខ្លួន​ហើយ appeared first on Kampuchea Thmey Daily.