ព័ត៌មានអន្ដរជាតិ
រន្ធត់ខ្លាំង! ជីវិតក្មេងស្រី១៦ឆ្នាំត្រូវបាញ់ចំក្បាលតស៊ូរាប់ម៉ោងតាមផ្លូវទៅមន្ទីរពេទ្យនៅមីយ៉ាន់ម៉ា
ក្មេងស្រីអាយុ១៦ឆ្នាំម្នាក់បានតស៊ូនឹងជីវិតនៅលើរថយន្តដឹកទៅមន្ទីរពេទ្យរាប់ម៉ោងកាលពីថ្ងៃពុធ ទី១៧ ខែមីនា បន្ទាប់ពីត្រូវបានកម្លាំងសន្តិសុខបាញ់ចំក្បាល ទាំងនាងមិនបានចូលរួមក្នុងការតវ៉ា ហើយឪពុកម្តាយរបស់នាងប្រឈមនឹងការចាប់ខ្លួនក្នុងការនាំកូនទៅមន្ទីរពេទ្យពេលយប់ខុសបំរាមគោចរ។
ប្រទេសមីយ៉ាន់ម៉ាបានធ្លាក់ក្នុងគ្រោះធ្ងន់ធ្ងរចាប់តាំងពីយោធាមីយ៉ាន់ម៉ាបណ្តេញមេដឹកនាំស៊ីវិលលោកស្រី អ៊ុងសាន ស៊ូជី ដោយរដ្ឋប្រហារកាលពីថ្ងៃទី១ កុម្ភៈ ដែលបង្កឲ្យមានការតវ៉ាយ៉ាងខ្លាំងពីមនុស្សរាប់ម៉ឺននាក់ជារៀងរាល់ថ្ងៃដើម្បីទាមទារឲ្យលទ្ធិប្រជាធិបតេយ្យវិលត្រឡប់វិញ។

ប៉ុន្តែនៅពេលអាជ្ញាធរប្រើមធ្យោបាយដ៏កាចសាហាវដើម្បីបង្ក្រាបការវ៉ា មនុស្សកាន់តែច្រើនឡើងជារៀងរាល់ថ្ងៃនៅតែបន្តចេញតវ៉ាដោយប្រឈមនឹងការបាត់បង់ជីវិត របួស ជាប់ឃុំ និងបាត់ខ្លួន។
ចុងក្រោយបំផុតនេះក្មេងស្រីម្នាក់ដែលត្រូវបានគេស្គាល់ឈ្មោះ Ngwe Oo នៅ Wundwin ជាតំបន់ដាច់ស្រយាល់មួយតំបន់កណ្តាលទីក្រុង Mandalay បានធ្វើឲ្យពិភពលោកតក់ស្លត់នឹងរបបយោធាមីយ៉ាន់ម៉ា នៅពេលនាងកំពុងដើរតាមផ្លូវទៅផ្សារ ក៏ត្រូវបានបាញ់ចំក្បាកកាលពីថ្ងៃអង្គារ។
លោកវេជ្ជបណ្ឌិតម្នាក់បានប្រាប់ AFP នៅថ្ងៃពុធ ម្សិលមិញថា ៖«នាងកំពុងដើរទៅផ្សារដើម្បីទិញបន្លែ ប៉ុន្តែកម្លាំងសន្តិសុខបានបាញ់នាងពីចម្ងាយ។ នាងអត់បានចូលក្នុងការតវ៉ាទេ»។
លោកវេជ្ជបណ្ឌិតប្រាប់ថា អ្វីដែលវេទនាគឺការធ្វើដំណើររាប់ម៉ោងដើម្បីយក Ngwe Oo ទៅមន្ទីរពេទ្យមួយ នៅពេលប្រព័ន្ធសុខាភិបាលមានការបំភិតបំភ័យ ការធ្វើដំណើរតាមផ្លូវជួបការលំបាកដោយកម្លាំងយោធារារាំង និងជាប់បំរាមគោចរពេលយប់។

ដើមឡើយ ឪពុកម្តាយរបស់នាងយកកូនទៅកាន់គ្លីនិកសប្បុរសធម៌មួយកន្លែងដែលបានរុំរបួសលើក្បាលនាង ប៉ុន្តែគ្រូពេទ្យនៅទីនោះបានប្រាប់ថា របួសនាងធ្ងន់ធ្ងរ។ បន្ទាប់មកពួកគាត់បានយកនាងទៅកាន់មន្ទីរពេទ្យក្នុងទីប្រជុំជនមួយដែលនៅទីនោះគ្មានសមត្ថភាពព្យាបាលយុវតី Ngwe Oo ទេ ហើយ ពួកគាត់បានណែនាំឲ្យយកទៅកាន់មន្ទីរពេទ្យទាហានមួយនៅដែលនៅជិតបំផុតនៅ Pyin Oo Lwin ដែលត្រូវចំណាយពេល៣ម៉ោង។
លោកវេជ្ជបណ្ឌិត La Min ដែលលាក់ឈ្មោះពិតដោយភ័យខ្លាចសុវត្ថិភាពផ្ទាល់ខ្លួនបានប្រាប់ឪពុកម្តាយនាងថា គ្មានសង្ឃឹមទេ។
របបយោធាមីយ៉ាន់ម៉ាបាននិយាយដដែលថា មន្ទីរពេទ្យដែលគ្រប់គ្រងដោយយោធាជាជម្រើសមួយសម្រាប់ជនស៊ីវិល ប៉ុន្តែឪពុកម្តាយរបស់ Ngwe Oo បានភ័យខ្លាចចំពោះសេវាកម្មដែលគាំទ្រដោយយោធា។ ដូច្នេះពួកគាត់ចង់ដឹកត្រឡប់ទៅ Meiktila វិញដែលនៅទីនោះមានមន្ទីរពេទ្យទូទៅមួយដែលមានសម្ភារៈ និងបុគ្គលិកពេទ្យអាចព្យាបាលកូនស្រីរបស់ពួកគាត់។
ពេលនោះវាម៉ោង៨យប់ទៅហើយដែលជាពេលប្រទេសមីយ៉ាន់ម៉ាស្ថិតនៅក្នុងបំរាមគោចរពេលយប់។ បើនរណាម្នាក់ត្រូវបានយោធាឃើញនៅខាងក្រៅផ្ទះនឹងត្រូវចាប់ខ្លួន។
លោក La Min បាននិយាយថា ៖«គ្រួសារមិនអាចទៅបាន។ ពួកគេក៏ត្រឡប់មកវិញរវាងទិសដៅពីតំបន់ Pyin Oo Lwin និង Meiktila»។
នៅទីបំផុត ពួកគាត់គ្មានជម្រើសក៏សម្រេចទៅមន្ទីរពេទ្យទាហាន។ លោកវេជ្ជបណ្ឌិតបានបើកឡានទៅទីនោះដោយបារម្ភមន្ទីរពេទ្យដែលគ្រប់គ្រងដោយស៊ីវិលបើកទៅកន្លែងផ្សេង។ លោកបន្ថែមថា Ngwe Oo បានដឹងខ្លួនគ្រប់ពេលទាំងអស់ បើទោះជារបួសក្បាលក៏ដោយ។

លោកនិយាយថា ៖«នាងបានសុំម្តាយនាងផឹកទឹក»។
នៅពេលទៅដល់មន្ទីរពេទ្យទាហានវេលាម៉ោង១១យប់ ក្មេងស្រីរបួសអាយុ១៦ឆ្នាំត្រូវបានយកទៅស្កេន CT ក្បាលដែលបង្ហាញថា ផ្នែកខ្លះនៃលលាដ៏ក្បាលរបស់នាងបានបែកចូលទៅក្នុងខួរក្បាលរបស់នាងនៅខាងស្តាំ។
លោ La Min និយាយថា ៖«នាងនឹងស្លាប់ បើមិនមានការវះកាត់ទេ ប៉ុន្តែបើទោះជាវះកាត់ក៏មានសង្ឃឹមរស់តែ៥០%ប៉ុណ្ណោះ»។
លោកបន្តថា ការដឹក Ngwe Oo និងឪពុកម្តាយរបស់នាងទៅកាន់មន្ទីរពេទ្យក្រោយបំរាមពេលយប់ មិនមែនជាទង្វើក្លាហានទេ ប៉ុន្តែគ្មានជម្រើស។
លោកថា ៖«ខ្ញុំបានបើកឡានទៅទីនោះ ពីព្រោះខ្ញុំខ្លាចមានអ្វីនឹងកើតឡើងចំពោះនាង។ រក្សាជីវិតនាងពិតជាសំខាន់បំផុត»។
La Min ថា ៖«ខ្ញុំគ្រាន់តែចង់ជំរុញពួកគេ សូមកុំបាញ់ជនស៊ីវិលទៀត»។
រយៈពេល២៤ម៉ោង បន្ទាប់ពីធ្វើដំណើរទៅដល់មន្ទីរពេទ្យ វាសនាក្មេងស្រី Ngwe Oo កាន់តែមិនប្រាកដប្រជា ក្រុមវេជ្ជបណ្ឌិតបានប្រាប់គ្រួសារនាងថា នាងបានបាត់បង់ឈាមច្រើនណាស់ បន្ទាប់ពីធ្វើការវះកាត់។
ម្តាយនាងបានប្រាប់ថា AFP ទាំងសំឡេងយំថា ៖«ខ្ញុំពិតជាសោកស្តាយ និងព្រួយបារម្ភចំពោះកូនស្រីណាស់»៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ CNA

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ