ព័ត៌មានអន្ដរជាតិ
ជម្លោះមីយ៉ាន់ម៉ា៖ របបយោធាបញ្ចូលក្រុមតស៊ូប្រដាប់អាវុធសំខាន់ៗជា «អង្គការភេរវករ»
របបយោធាមីយ៉ាន់ម៉ាបានដាក់បញ្ចូលក្រុមប្រដាប់អាវុធជនជាតិភាគតិចធំៗចំនួនបីដែលបានរុលទៅមុខក្នុងការប្រយុទ្ធពាសពេញតំបន់ភាគខាងជើង និងភាគខាងលិចនៃប្រទេសមីយ៉ាន់ម៉ាកាលពីឆ្នាំមុនថាជាក្រុម «ភេរវករ»។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Al Jazeera នៅថ្ងៃទី០៤ខែកញ្ញានេះ។

ការដាក់បញ្ជូលនេះត្រូវបានធ្វើឡើងនៅថ្ងៃទី២ខែកញ្ញា ហើយអនុវត្តចំពោះកងទ័ពសម្ព័ន្ធភាពប្រជាធិបតេយ្យជាតិមីយ៉ាន់ម៉ា (MNDAA) កងទ័ពរំដោះជាតិ Ta’ang (TNLA) និង កងទ័ព Arakan ខណៈនៅក្រោមច្បាប់ប្រឆាំងភេរវកម្ម សមាជិកភាពនិងការទំនាក់ទំនងជាមួយក្រុមដែលមានស្លាកថា «អង្គការភេរវករ» ត្រូវបានហាមឃាត់។
សារព័ត៌មានក្នុងស្រុកបានដកស្រង់សម្តី ឧត្តមសេនីយ Min Aung Hlaing ដែលជាប្រធានក្រុមប្រឹក្សារដ្ឋបាលរដ្ឋរបស់យោធា (SAC) បាននិយាយថា «អ្នកដែលទាក់ទងភេរវករទាំងនេះក៏កំពុងប្រព្រឹត្តអំពើភេរវកម្មដែរ»។
ក្រុមប្រដាប់អាវុធបានបង្កើតសម្ព័ន្ធភាពបងប្អូនទាំងបី ដើម្បីចាប់ផ្តើមការវាយលុកដ៏ធំមួយឆ្ពោះទៅចុងឆ្នាំមុន ដែលបានផ្តល់សន្ទុះថ្មីដល់កិច្ចខិតខំប្រឹងប្រែងដើម្បីដករបបយោធាដែលធ្វើរដ្ឋប្រហារខែកុម្ភៈឆ្នាំ២០២១។
ការវាយលុករបស់ពួកគេបានឈានទៅដល់ផ្នែកខ្លះនៃប្រទេសមីយ៉ាន់ម៉ាជាប់ព្រំដែនចិននិងថៃ ក៏ដូចជានៅភាគខាងលិចនៃតំបន់រ៉ាឃីន ជាកន្លែងដែលក្រុមស្រាវជ្រាវជម្លោះ Crisis Group ថា កងទ័ព Arakan ហាក់ដូចជាកំពុងគ្រប់គ្រងទឹកដីដែលមានប្រជាជនប្រហែលមួយលាននាក់។

ជាមួយគ្នានេះកងកម្លាំងការពារប្រជាជន (PDFs) ជនស៊ីវិលដែលបានកាន់អាវុធប្រឆាំងនឹងយោធាក៏បានរីកចម្រើនគួរឱ្យកត់សម្គាល់នៅក្នុងតំបន់ Mandalay កណ្តាល ខណៈ PDFs ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០២១ ដោយរដ្ឋាភិបាលរួបរួមជាតិ (NUG) នៃក្រុមអ្នកនយោបាយ និងសកម្មជនជាប់ឆ្នោត បន្ទាប់ពីយោធាបានបាញ់ប្រហារលើការតវ៉ាដ៏ធំដោយប្រើកម្លាំង។
គួររម្លឹកថា កងទ័ព Arakan ដែលយោធាចោទប្រកាន់ពីការរំលោភសិទ្ធិនោះ ត្រូវបានរដ្ឋាភិបាលរបស់លោកស្រី Aung San Suu Kyi ចាត់ទុកថា ជាអង្គការភេរវកររួចទៅហើយ។ ទោះយ៉ាងណាយោធាបានដកឈ្មោះចេញពីរខែក្រោយរដ្ឋប្រហារ បន្ទាប់ពីមានបទឈប់បាញ់ តែក្រោយមកបទឈប់បាញ់ត្រូវបានបំពាន។
គួរបញ្ជាក់ថា សមាគមជំនួយសម្រាប់អ្នកទោសនយោបាយ ដែលជាក្រុមតាមដានក្នុងស្រុក និយាយថា មនុស្សចំនួន ៥៥៩៩ នាក់ត្រូវបានសម្លាប់ចាប់តាំងពីរដ្ឋប្រហារ ខណៈដែលជាង ២ម៉ឺននាក់កំពុងត្រូវបានឃុំខ្លួននៅក្នុងពន្ធនាគារ ខណៈភាពវឹកវរនៅក្នុងប្រទេសមីយ៉ាន់ម៉ានៅមិនទាន់ធូរស្រាលនៅឡើយ រួមទាំងមិនទាន់មានការបោះឆ្នោតជ្រើសរើសរដ្ឋាភិបាលថ្មីនៅឡើយ៕

អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


