ព័ត៌មានអន្ដរជាតិ
ជម្លោះនៅមីយ៉ាន់ម៉ា បន្តជំរុញឲ្យប្រជាជនរត់ភៀសខ្លួន ដើម្បីសុវត្ថិភាព
យោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី១៥ខែមិថុនានេះ កាលពីចុងសប្តាហ៍មុន ជនស៊ីវិលជាង ៦០០នាក់ត្រូវបានជម្លៀសចេញពីភូមិ Saung Nang Khae ក្នុង រដ្ឋ Shan របស់ប្រទេសមីយ៉ាន់ម៉ា ខណៈដែលការប៉ះទង្គិចដោយអាវុធកាន់តែខ្លាំងឡើងរវាងយោធារបស់របបសឹក និងកងកម្លាំងប្រឆាំងរដ្ឋប្រហារ។

អ្នករៀបចំក្នុងតំបន់ រួមទាំងក្រុមយុវជនមកពីគណបក្ស Kayan New Land បាននិយាយថា ពួកគេបានជួយជម្លៀសមនុស្សជាង ៦០០ នាក់។ ដោយមានជំនួយពីក្រុមផ្សេងទៀត ចំនួនអ្នកភូមិសរុបបានផ្លាស់ទៅកាន់ទីកន្លែងសុវត្ថិភាពនៅ BC Kone ដែលមានចម្ងាយប្រហែល ៦០ គីឡូម៉ែត្រពីភូមិ Saung Nang Khae អាចមានច្រើនជាង ១៥០០នាក់ ។

ប្រទេសមីយ៉ាន់ម៉ា បានជាប់គាំងក្នុងសង្រ្គាមស៊ីវិល ចាប់តាំងពីរដ្ឋប្រហារឆ្នាំ ២០២១ របស់យោធា ដោយមនុស្សជាង ៣,៥ លាននាក់ត្រូវភៀសខ្លួន។ យោធាដែលរងការបាត់បង់ទឹកដីជាបន្តបន្ទាប់បានងាកទៅរកការទប់ទល់ដោយហិង្សាតាមរយៈការវាយប្រហារតាមផ្លូបគោក និងតាមអាកាស និងពឹងផ្អែកយ៉ាងខ្លាំងលើការគាំទ្រពីចិន និងរុស្ស៊ី។
ប្រជាជនជាច្រើនបានរត់គេចខ្លួនដ៏ឈឺចាប់ជាមួយនឹងអនាគតមិនច្បាស់លាស់ ខណៈដែលសង្រ្គាមឈានចូលដល់ឆ្នាំទីបួន ជនស៊ីវិលនៅតែជាជនរងគ្រោះចម្បងនៃអំពើហិង្សាដែលកំពុងបន្ត។ ទោះបីជាមានការសន្យាថា នឹងមានបទឈប់បាញ់បន្ទាប់ពីការរញ្ជួយដីដ៏វិនាសកម្មមួយកាលពីខែមីនាក៏ដោយ ការប្រយុទ្ធគ្នាបានកើនឡើង ដោយមានកាំភ្លើងធំ និងការវាយប្រហារតាមអាកាសសំដៅលើតំបន់ជនស៊ីវិល៕

អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


