រមណីយដ្ឋានបឹងកន្សែង Archives - Kampuchea Thmey Daily

​បឹង​កន្សែងរៀបចំ​កាន់តែស្អាត ​ទាំំង​ថ្ងៃ​និង​យប់ ទេសចរ​មក​កម្សាន្ត​ឥតដាច់
បឹងកន្សែង​ត្រូវ​បាន​ចាត់​ទុក​ថា​ជាបេះដូងនៃ​ក្រុង​បានលុងនៃ​ខេត្ត​រតនគិរី។ បឹង​ធម្មជាតិ​នេះ​មាន​បរិវេណ​ជុំវិញ​ប្រវែង​ប្រហែល ២,៥ គីឡូម៉ែត្រ និង​មាន​ជម្រៅទឹក ៧ ម៉ែត្រ។

លោក ញ៉ែម សំអឿន អភិបាល​នៃ​គណៈ​អភិបាល​ខេត្ត​រតនគិរី​បាន​ឲ្យ​ដឹង​ថា ​លក្ខណៈ​ពិសេស​បឹង​កន្សែង​គឺ​មាន “កោះអណ្ដែត” ដែល​អាច​អណ្ដែត​ផ្លាស់ទី​តាម​កម្លាំង​ខ្យល់បក់។

នៅ​តំបន់ជុំវិញ​បឹងមាន​ជីវៈចម្រុះ រួមមាន​ផ្នែកទឹក ផ្នែកកោះ ព្រៃឈើចម្រុះ និងវាលស្មៅ។

លោក ញ៉ែម សំអឿន អភិបាល​ខេត្ត​រតនគិរី

ពាក់ព័ន្ធ​ការ​​រៀបចំ​កែ​លម្អ​ហេដ្ឋារចនាសម្ព័ន្ធ​ជុំវិញ​បឹង​ដែល​ជា​បេះដូង​របស់​ខេត្ត​ភូមិ​ភាគ​ឦសាន​នេះលោក ញ៉ែម សំអឿន ​បាន​ឲ្យ​ដឹង​ថា អាជ្ញាធរ​ខេត្ត​បាន​ស្ដារ​បឹង​ឱ្យ​មាន​ទឹកថ្លា​ស្អាត និង​រៀបចំ​បរិស្ថាន​ជុំវិញ​ឱ្យ​មាន​អនាម័យ ដើម្បី​ប្រែ​ក្លាយ​ពី​កន្លែង​ដែល​ធ្លាប់តែ​មាន​សំរាម និង​សកម្មភាព​មិនល្អ​ឱ្យ​ទៅជា​រមណីយដ្ឋាន​ទេសចរណ៍​។

ដើម្បីធានាសន្តិសុខសម្រាប់ប្រជាពលរដ្ឋ អាជ្ញាធរ​ខេត្ត​ក៏​បាន​រៀបចំបណ្ដាញអគ្គិសនី​ឱ្យភ្លឺច្បាស់​នៅ​ពេល​យប់ បន្ថែម​ការ​កែ​លម្អ​សោភ័ណភាព និង​សាងសង់​រូបសំណាក់សត្វ​ជាច្រើន​ឲ្យ​​មាន​ជា​លក្ខណៈជា​គូ ឬ គ្រួសារ ដើម្បីបង្ហាញពីសុភមង្គលក្រោមម្លប់សន្តិភាព។ សត្វទាំង​នោះ​រួម​មាន៖ គ្រួសារ​ក្ដាន់, ដំរី, គោព្រៃ, ខ្ទីង និង​ ខ្លាឃ្មុំ ជាដើម។

ដោយឡែក​រូបសំណាក​អកបឹងកន្សែង ក៏​ត្រូវបានកសាងឡើង​​ជាលក្ខណៈប្ដីប្រពន្ធរំលឹក​ដល់​បទ​ចម្រៀង​អធិរាជ​សំឡេង​​មាស ស៊ីន ស៊ីសាមុត ដើម្បីបង្ហាញពីភាពជួបជុំ។

បន្ថែម​ពី​នេះ​ ក៏​មាន​សាងសង់​ទីតាំងជណ្ដើរជ័យ និង​គម្រោង​សាងសង់ “ស្ពាន​និស្ស័យ​ស្នេហ៍” សម្រាប់​ទាក់ទាញ​ភ្ញៀវ​ទេសចរ​មក​កម្សាន្ត។

ដើម្បី​លើកកម្ពស់វិស័យ​អប់រំនិងការអាន​ អាជ្ញាធរ​កំពុង​សាងសង់បណ្ណាល័យចំនួន ២ ជាន់ នៅ​ក្បែរ​បឹង ដើម្បីឱ្យមាតាបិតា​ឬ​អាណាព្យាបាល​អាច​នាំកូនចៅ​មក​អាន​សៀវភៅ​នៅ​ពេល​សម្រាក​កម្សាន្ត​រួម​ទាំង​ការ​សាងសង់​រូប​សំណាក​ក្មេងអាន​សៀវភៅ ដើម្បី​បំផុស​ស្មារតីនិង​ផ្សព្វផ្សាយ​ពី​សារៈសំខាន់​នៃ​ការ​អាន​សៀវភៅ៕

The post ​បឹង​កន្សែងរៀបចំ​កាន់តែស្អាត ​ទាំំង​ថ្ងៃ​និង​យប់ ទេសចរ​មក​កម្សាន្ត​ឥតដាច់ appeared first on Kampuchea Thmey Daily.

រដ្ឋបាលខេត្តរតនគិរី បន្តរៀបចំសួនច្បារនិងផ្លូវថ្មើរជើង ជុំវិញបឹងកន្សែង លើកកម្ពស់សោភណ្ឌភាព
ដើម្បីលើកកម្ពស់សោភណ្ឌភាពក្នុងខេត្ត និងទាក់ទាញភ្ញៀវទេសចរ រដ្ឋបាលខេត្តរតនគិរី កំពុងបន្តរៀបចំគម្រោងសួនច្បារ និងផ្លូវថ្មើរជើងជុំវិញមាត់ “បឹងកន្សែង” ឱ្យកាន់តែទាក់ទាញមួយកម្រិតទៀត។ នៅបឹងកន្សែង ដែលកាលពីមុនធ្លាប់តែមានព្រៃ និងវាលស្មៅ ប៉ុន្តែចាប់តាំងពីឆ្នាំ២០២៤ រហូតមកដល់ឆ្នាំ២០២៦ បានចាប់ផ្តើមប្រែមុខមាត់ថ្មី ទៅជាទីកន្លែងទេសចរណ៍កម្សាន្តបែបធម្មជាតិ និងទេសចរណ៍វប្បធម៌ប្រពៃណីរបស់ជនជាតិដើមភាគតិចផងដែរ។

លោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី បានឱ្យដឹងថា រដ្ឋបាលខេត្តកំពុងរៀបចំសួនច្បារជុំវិញបឹងកន្សែង ត្រើយខាងលិច ដើម្បីបង្កើនសម្រស់សោភណ្ឌភាព និងទាក់ទាញភ្ញៀវទេសចរ។ គម្រោងសួនច្បារនេះ សាងសង់លើមាត្រដ្ឋាន ១/១០០០ មានជណ្តើរចុះចំនួន ២ កន្លែង និងមានផ្លូវថ្មើរជើងសម្រាប់សាធារណជនផងដែរ។

ការរៀបចំនេះ ធ្វើឡើងបន្ទាប់ពីរដ្ឋបាលខេត្តបានសាងសង់សួនច្បារផ្នែកខាងកើតរួចមកហើយ ដែលបានបង្កើនភាពទាក់ទាញ និងធ្វើឱ្យបរិស្ថានជុំវិញបឹងកាន់តែប្រសើរឡើង។ លោកបញ្ជាក់ទៀតថា ខេត្តរតនគិរី មិនត្រឹមតែផ្តោតសំខាន់ទៅលើវិស័យកសិកម្មប៉ុណ្ណោះនោះទេ រដ្ឋបាលខេត្តក៏ខិតខំប្រឹងប្រែងអភិវឌ្ឍន៍តំបន់ទេសចរណ៍ និងកន្លែងកម្សាន្តនានា ដើម្បីជំរុញកំណើនភ្ញៀវទេសចរណ៍ក្នុងស្រុក។

បច្ចុប្បន្ននេះ បឹងកន្សែង មានការរៀបចំដាក់ឧបករណ៍ហាត់ប្រាណ និងឧបករណ៍សម្រាប់កុមារជិះលេងតាមមាត់បឹង ដូចជាខ្សែរ៉តជិះលេងកម្សាន្ត។ ក្រៅពីនេះ ក៏មានការរៀបចំសួនច្បារស្រស់បំព្រង បំពាក់ភ្លើងបំភ្លឺសាធារណៈ និងសាងសង់រូបសំណាក់គ្រួសារដំរី រូបសំណាក់សត្វអក ព្រមទាំងរូបសំណាកសត្វដទៃជាច្រើនទៀត ដែលគួរឱ្យចាប់អារម្មណ៍យ៉ាងខ្លាំង។

បឹងកន្សែង ស្ថិតនៅក្រុងបានលុង ត្រូវបានគេចាត់ទុកថាជាកន្លែងទាក់ទាញបំផុតសម្រាប់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ-អន្តរជាតិ មកសម្រាកលំហែកាយ និងគយគន់សម្រស់ធម្មជាតិដ៏ស្រស់ត្រកាល។ ជាពិសេស ភ្ញៀវអាចទស្សនា​សត្វប្រវឹក សត្វកុក និងសត្វស្លាបជាច្រើនប្រភេទ ដែលបន្ថែមភាពរស់រវើក និងសោភណ្ឌភាពដល់តំបន់នេះ។

សូមបញ្ជាក់ថា បឹងកន្សែង ជាបឹងធម្មជាតិមួយស្ថិតនៅចំកណ្តាលបេះដូងនៃខេត្តរតនគិរី និងជាតំបន់រមណីយដ្ឋានទេសចរណ៍ដ៏មានសក្តានុពលបំផុត៕

ដោយ៖ ខៀវ ចាប

The post រដ្ឋបាលខេត្តរតនគិរី បន្តរៀបចំសួនច្បារនិងផ្លូវថ្មើរជើង ជុំវិញបឹងកន្សែង លើកកម្ពស់សោភណ្ឌភាព appeared first on Kampuchea Thmey Daily.

កោះអណ្តែតនៅ​បឹង​កន្សែង​ ធ្វើចលនាតែរដូវវស្សាជាអភូតហេតុចម្លែកកម្រ​បានឃើញ
ប្រជាជនរស់នៅក្នុង​ខេត្តរតនគិរី តែង​សង្កេត​នៅពេលមានភ្លៀងខ្លាំង អភូតហេតុចម្លែកកោះអណ្តែតរំកិលខ្លួនជុំវិញ បឹងកន្សែង នៅពេលមាន​ភ្លៀងធ្លាក់ដើមឆ្នាំមានទឹកពេញប្រៀប។ ទិដ្ឋភាពកោះ​អណ្តែតនេះទៅតាមទិសខ្យល់ បើបក់​មកពីទិសខាងលិចគឺអណ្តែតទៅខាងកើតជាដើម។

បើតាមអបិយជំនឿរបស់ប្រជាជននៅជុំវិញនោះដែលធ្លាប់ឃើញនៅកោះអណ្តែតនេះអះអាង​ថា ដោយសារមានអ្នកតាកាន់នៅលើ​កោះ ទើបនៅពេលចង់ទៅកន្លែង ក៏រំកិលខ្លួនសំដៅទៅចតនៅកន្លែងនោះ។ បើតាម​ការ​តំណាលប្រាប់​របស់អ្នកស្រុក អភូតហេតុកោះ​អណ្តែតនេះ​ជាទូទៅនៅរយៈពេល ១០ ឆ្នាំម្តង។

ប្រភពពីពលរដ្ឋ​បន្ត​ថា កាលពីមុនកោះ​អណ្តែតជាប់គ្នា ២ បន្តកន្ទុយគ្នា តែក្រោយមកមានតែ ១ ប៉ុណ្ណោះ ដែល​អណ្តែត​តែឯង។ នៅលើកោះនោះមានដើមឈើដុះប្រជ្រៀតគ្នាយ៉ាងមាំល្អ ច្រូងច្រាង យ៉ាងជិតគ្នា រួមជាមួយនិងរុក្ខជាតិស្មៅតូចធំជាច្រើនបង្កើតបានទស្សនីភាពដ៏អស្ចារ្យ ដែលមនុស្សទូទៅមិននឹកស្មានដល់រឿងរ៉ាវដ៏ប្លែកៗបានកើតឡើងដោយធម្មជាតិ​។

ទីកន្លែងនេះក៏នៅបង្កប់នៅរឿងរ៉ាវអបិយជំនឿរួមមាន រោងអ្នកតា ២ ទៀត គឺលោកតា ខាំឡែន ប៊ូ ជួងនិងកោះអណ្តែត ដែលនៅជិតអាស្រមលោកតា ប៊ូ ជួង សម្រាប់មនុស្សទូទៅបួងសួង នៅពេលជួបវិបត្តិ ទុក្ខភ័យនិងសុំសេចក្តីរុងរឿងក្នុងជីវិតផង។ បើទោះបីជាស្រុកទេស ត្រូវឆ្លងកាត់ភ្លើងសង្គ្រាម រាប់មិនអស់ក៏ដោយ ក៏វត្ថុជាទីសក្ការទាំងនោះនៅតែមិនបាត់ប​ង់​ទៅណាឡើយ។ នេះតាមការ​ការ​អំណះអំណាង​របស់អ្នកស្រុក។

បឹងកន្សែងដែលមានរាងដូចលោកខែមានទំហំ ២៩ហិកតា និងមានជម្រៅជ្រៅបំផុតកម្ពស់ ៤ ម៉ែត្រ ហើយផ្ទៃបឹងនេះ ភាគ​ច្រើនជាតំបន់ដីគោក។ ជាមួយគ្នានេះ រដ្ឋបាលខេត្តរតនគិរី មានគម្រោងសង់ផែលំហែកាយបន្ថែម និងផ្លូវជុំវិញមាត់​បឹង​កន្សែងផងដែរ។

បឹងកន្សែងត្រូវបានគេស្គាល់ថា ជាទីរមណីយដ្ឋាន ហើយ​ប៉ុន្មានឆ្នាំនេះ​រដ្ឋបាល​​ខេត្តរតនគិរី​ បាន​​សាងសង់​រូប​ចម្លាក់សត្វផ្សេងៗ រៀបចំ​ភ្លើងបំភ្លឺ កន្លែងក្មេងលេង និងទីកន្លែងសម្រាប់ហាត់ប្រាណ៕

The post កោះអណ្តែតនៅ​បឹង​កន្សែង​ ធ្វើចលនាតែរដូវវស្សាជាអភូតហេតុចម្លែកកម្រ​បានឃើញ appeared first on Kampuchea Thmey Daily.

បុរសម្នាក់ ងងុយ ក៏បានបើកឡានជ្រុលចង្កូតធ្លាក់ចូលទឹកបឹងកន្សែង នៅខេត្តរតនគិរី
នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៥ មានបុរសម្នាក់ កំពុងបើកបរក៏ងងុយ រួចជ្រុលចង្កូតបើករថយន្តធ្លាក់ចូលទៅក្នុងបឹងកន្សែង ដែលស្ថិតនៅសង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី វេលាម៉ោង ១៥៖២៥នាទីរសៀល។

បើតាមរបាយការណ៍បឋមរបស់សមត្ថកិច្ច ពីនគរបាលជើងគោកស្នងការនៃស្នងការដ្ឋាន នគរបាលខេត្ត បានឲ្យដឹងថា នៅថ្ងៃរសៀលខាងលើ មានរថយន្តបាឡែនពណ៌ស ម្ចាស់ឡានឈ្មោះ សេង ណាយ ភេទ ប្រុស អាយុ ៣៧ ឆ្នាំ ជនជាតិខ្មែរ តួនាទី មន្ត្រីពន្ធធានាគារ ខេត្តរតនគិរី រួមដំណើរជាមួយកូនអាយុ១០ឆ្នាំ បានធ្វើដំណើរពីជើងទៅត្បូង មកដល់ចំណុចកើតហេតុ ក៏រេចង្កូតធ្លាក់ចូលបឹងកន្សែងតែម្តង។  មូលហេតុពិតប្រាកដមកពីងងុយដេក ទើបកើតឧប្បត្តិហេតុដែលបង្កឡើងដោយខ្លួនឯងនេះ ពុំមានបង្កឲ្យនរណាម្នាក់មានគ្រោះថ្នាក់នោះទេ។ ហេតុការណ៍នេះ ផ្អើលដល់មហាជនចោមរោម មើលយ៉ាងច្រើនកកកុញ ។

បន្ទាប់ពីសមត្ថកិច្ចបានធ្វើអន្តរាគមន៍ស្ទូចរថយន្តពីទឹកបឹងរួចរាល់ ក៏បានប្រគល់រថយន្តខាងទៅឲ្យម្ចាស់ខាងលើវិញហើយ ពីព្រោះពុំបណ្តាឲ្យនរណាម្នាក់រងគ្រោះថ្នាក់នោះទេ៕

អត្ថបទ៖ ខៀវ ចាប

The post បុរសម្នាក់ ងងុយ ក៏បានបើកឡានជ្រុលចង្កូតធ្លាក់ចូលទឹកបឹងកន្សែង នៅខេត្តរតនគិរី appeared first on Kampuchea Thmey Daily.

ពលរដ្ឋខេត្តរតនគិរី មានជំនឿថា អាស្រមលោកតា ប៊ូ ជួង នៅបឹងកន្សែង ជាទីកន្លែងស័ក្តិសិទ្ធសម្រាប់បួងសួង
បឹងកន្សែង ជារម្មណីយដ្ឋានមួយកន្លែងក្នុងទីក្រុងបានលុង ខេត្តរតនគិរី។ នៅមាត់បឹងកន្សែងមានខ្ទមលោកតា ប៊ូ ជូង នៅជិតកោះអណ្តែត ជាប់ផ្លូវកែងបែកជាបី មានខ្ទមមួយយ៉ាងស្រស់ស្អាត សម្រាប់តម្កល់រូបចម្លាក់២។ រូបតាដៃកាន់ដំបង ជារូបសំណាក់លោកតា ខាំ ឡែន ជាជនដើមភាគជាតិ ព្រៅ ចំណែកលោក ប៊ូ ជួង ជាជនជាតិដើមភាគតិច ឡាវ។

គេមានជំនឿថា អាស្រមលោកតា ប៊ូ ជួង ជាទីដែលស័ក្តិសិទ្ធ ព្រោះមានមនុស្សជាច្រើនទៅបួងសួង សុំសេចក្តីសុខ និងស្នើសុំឱ្យលោកជួយខ្លួន សម្រេចកិច្ចការងារផ្សេងៗ ដែលប៉ងប្រាថ្នា។ ទីអាស្រមកន្លែងសក្ការៈបូជានេះ មានមនុស្សទៅគោរពបូជាឥតដែលខាន។

បើតាមប្រវត្តិរឿងរ៉ាវ កាលពីសម័យដែលស្រុកទេស នៅពេលចាប់កកើត ការគ្រប់គ្រងដោយរដ្ឋបាល លោក ប៊ូ ជួង ជាមេគល់សម្ព័ន្ធ ជនជាតិដើមភាគតិច រស់នៅតំបន់ស្រុកវើនសៃ កាលនោះ គឺនៅម្តុំ ឃុំប៉ាកាឡាន់។ មនុស្សជាច្រើនដែលតែងតែគោរព និងស្រលាញ់លោក និងបានឯកភាពគ្នា ជ្រើសរើសលោកជាអ្នកធំមេគល់សម្ព័ន្ធ ដោយស្តាប់តាមឱវ៉ាទរបស់លោក គឺថាបើលោកនិយាយយ៉ាង ក៏ទៅជាហេតុការណ៍យ៉ាងនោះ។ ក្រោយមកទៀត លោកត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ជ្រើសរើសជាចៅហ្វាយខេត្តរតនគិរី មុនដំបូងគេបង្អស់។

សូមរម្លឹកផងដែរថា នៅមុនលោកបានឋានៈ លោកមានកេរ្តិ៍ឈ្មោះ និងកិត្តិយសជាមនុស្ស ដែលចេះស្រឡាញ់ ប្រជាជន ទឹកដី ស្រុក ភូមិរបស់ខ្លួន និងចិត្តសប្បុរស ជួយសង្គ្រោះអ្នកដទៃ រហូតលោកទទួលអនិច្ចកម្មដោយសារជំងឺលើសឈាម ក្នុងទីកន្លែងដែលលោកស្នាក់នៅ និងដួលនៅពេលមុនស្លាប់។ លោកត្រូវបានអ្នកគោរពស្រឡាញ់រូបលោកផ្តួចផ្តើមកសាងខ្ទមឡើង នៅត្រង់មាត់បឹងកន្សែងនេះ។

អ្នកស្រី យ៉ល ឆាត់ អាយុ ៥៩ឆ្នាំ ជាជនជាតិភាគតិចគ្រឹង សព្វថ្ងៃលោកស្រី កំពុងរស់នៅជាអ្នកបោសជូតប្រចាំថ្ងៃ រោងរបស់អ្នកតា បានឱ្យដឹងថា គាត់រស់នៅជាមួយលោក ប៊ូ ជួង នៅពេលគាត់មានជីវិតរស់នៅធ្វើជាចៅហ្វាយខេត្តរតនគិរីមកម្លេះ។ អ្នកស្រីបានបន្ថែមថា កាលនោះគាត់រស់នៅជាមួយលោកតា ក្នុងឆ្នាំ ១៩៧៩ កាលនោះគាត់អាយុទើប ១៥ ឆ្នាំ។ ពីដំបូងឡើយ នៅត្រង់កន្លែងនោះ មិនមានខ្ទមអ្នកតាឡើយ ប៉ុន្តែដោយលោក ប៊ូ ជួង គាត់បានដួលសន្លប់ និងសម្រាកព្យាបាលជម្ងឺនៅត្រង់នោះ លុះគាត់ទទួលមរណភាពទៅមនុស្សដែលមានជំនឿ ក៏បានសាងសង់ខ្ទមឱ្យលោកតា គ្រាន់បានធ្វើជាកន្លែងទីសក្ការៈបូជា លោកតាតែម្តង។

ក្រោយមកទៀត ប្រជាជនដែលនៅជុំវិញបឹងកន្សែង ដែលធ្លាប់ពឹងពាក់ឱ្យលោកជួយកាលនៅរស់បានបន្តយកគ្រឿងសក្ការៈនិងអុជធូប ឱ្យព្រលឹងគាត់ ជួយសម្រេចបំណងប្រាថ្នា។ ការដែលមានជំនឿ និងបានសម្រេចដូច្នេះ ពីមួយថ្ងៃទៅមួយថ្ងៃ ទើបមានមនុស្សពីគ្រប់មជ្ឈដ្ឋាន ពីគ្រប់ស្រទាប់វណ្ណៈ យកក្បាលជ្រូក មាន់ស្ងោ ផ្លែឈើ ផ្កាភ្ញី ថវិកា ដើម្បីលាមាត់លាពាក្យ និងសុំឱ្យលោកជួយ រហូតមកដល់បច្ចុប្បន្ននេះ៕

អត្ថបទ៖ ខៀវ ចាប

The post ពលរដ្ឋខេត្តរតនគិរី មានជំនឿថា អាស្រមលោកតា ប៊ូ ជួង នៅបឹងកន្សែង ជាទីកន្លែងស័ក្តិសិទ្ធសម្រាប់បួងសួង appeared first on Kampuchea Thmey Daily.

សម្តេចធិបតី ឧបត្ថម្ភ ២០០ លានរៀល កែលម្អសោភ័ណភាព រមណីដ្ឋានបឹងកន្សែង
លោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី បានឱ្យដឹងនៅ ព្រឹកថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៤ នេះថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានឧបត្ថម្ភថវិកាចំនួន ២០០ លានរៀល ដល់ដំណើរការកែលម្អសោភ័ណភាពរមណីយដ្ឋានបឹងកន្សែង ស្ថិតនៅកណ្តាលក្រុងបានលុង ខេត្តរតនគិរី។

ក្នុងនាមរដ្ឋបាលខេត្ត និងប្រជាពលរដ្ឋខេត្តរតនគិរីទាំងមូល លោក ញ៉ែម សំអឿន បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតរកអ្វីប្រៀបពុំបានចំពោះការយកចិត្តទុកដាក់របស់សម្តេចប្រមុខរាជរដ្ឋាភិបាល។

បឹងកន្សែង គឺជាបឹងមួយនៅកណ្តាលក្រុងបានលុង។ បឹងនេះមានជម្រៅប្រមាណ ៧ ម៉ែត្រ នៅរដូវទឹកឡើង មានទ្វារទឹកបិទបើក១ មានផែឈើ១ (៣០ ម៉ែត្រ គុណ ១០ ម៉ែត្រ) និងមានអាស្រមលោកតា “ជួង” មួយ។

ចុងទសវត្ស៨០ មានការសាងសង់មន្ទីរសុខាភិបាលមួយ នៅមាត់បឹង ដែលមានរហូតមកដល់ពេលសព្វថ្ងៃ។ មានផ្លូវបេតុងក្រវ៉ាត់ ៧០ % ជុំវិញបឹង។ ដោយសារក្រុងបានលុង មិនមានទីតាំងកម្សាន្តលំហែកាយ និងស្ថានភាពបឹងមិនទាន់ស្អាត ទើប លោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី បានរៀបចំបឹងនេះឱ្យមានសោភ័ណភាពសម្រាប់បងប្អូនប្រជាពលរដ្ឋកម្សាន្ត ជាពិសេសនៅពិធីបុណ្យអុំទូក និងបុណ្យផ្សេងៗ ដោយប្រើថវិកាលោកផ្ទាល់ និងការកៀរគរពីសប្បុរសជននានា។

បច្ចុប្បន្នក្រុមការងារកែលម្អ បានកំពុងធ្វើ៖ បារចក សារ៉ាយ កំទេចឈើ ប្រមូលសំរាម និងស្តារភក់ដាក់មកលើ រួចពង្រាបដាំដើមឈើ និងផ្កា កសាងរូបអក២ (ញី ឈ្មោល) ដើម្បីរំលឹកដល់បទចម្រៀងអធិរាជ លោក ស៊ីន ស៊ីសាមុត និងសត្វទោមអម មួយចំនួន នៅផ្នែកខាងកើត។ កសាងដំរី៣ (បា មេ និងកូន) នៅផ្នែកខាងត្បូងបឹង និងកន្លែងអង្គុយកម្សាន្ត។ កសាងអាស្រមលោកតា “ជួង” ដែលត្រូវជាឪពុកធម៌របស់សម្តេចតេជោ ឡើងវិញនៅទីតាំងដដែល។

រៀបចំសួនកម្សាន្ត និងសួនហាត់ប្រាណ ផ្នែកខាងលិច។ ដាំឈើ និងផ្កា នៅក្រោយ និងចំហៀងមន្ទីរសុខាភិបាល លើដីដែលស្តារពីបឹង សង់បន្ទប់ទឹកអនាម័យសាធារណៈ។ សម្អាត និងពង្រាបដីដាំស្មៅឱ្យទីវាលស្មៅធំលម្អដោយផ្កា ដើមឈើ និងសួនមានរូបបេះដូង ទោងសម្រាប់អង្គុយលេង និងមានកន្លែងរត់កីឡា និងបានបំពាក់ឧបករណ៍ហាត់ប្រាណ ៤ឈុត នៅផ្នែកខាងត្បូង៕

អត្ថបទ៖ វុទ្ធឦសាន

The post សម្តេចធិបតី ឧបត្ថម្ភ ២០០ លានរៀល កែលម្អសោភ័ណភាព រមណីដ្ឋានបឹងកន្សែង appeared first on Kampuchea Thmey Daily.

សម្ដេចតេជោ កូនធម៌លោកតា ជួង ឧបត្ថម្ភថវិកា ៥ ម៉ឺនដុល្លារ ដល់ដំណើរការ​កែលម្អរមណីយដ្ឋានបឹងកន្សែង
នៅ​ថ្ងៃ​ទី ១ ខែ​មិថុនា ឆ្នាំ ២០២៤ នេះ លោក ញ៉ែម សំអឿន អភិបាលខេត្ត​រតនគិរី បាន​ឲ្យ​ដឹង​ថា សម្ដេច​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា កូនធម៌​លោកតា ជួង បាន​ឧបត្ថម្ភ​ថវិកា ចំនួន ៥ ម៉ឺន​ដុល្លារ ដល់​ដំណើរការ​កែលម្អ​រមណីយដ្ឋាន​បឹង​កន្សែង។

ក្នុង​នាម អភិបាលខេត្ត​រតនគិរី លោក​បាន​គោរព​ថ្លែង​អំណរ​អរគុណ​យ៉ាង​ជ្រាលជ្រៅ​ជាទីបំផុត ជូន​ចំពោះ សម្ដេច​តេ​ជោ ដែល សម្ដេច បាន​ឧបត្ថម្ភ​ទឹកប្រាក់​ចំនួន ៥ ម៉ឺន​ដុល្លារ ក្នុង​ការ​រៀបចំ​បឹង​កន្សែង រួម​នឹង​រចនាសម្ព័ន្ធ​បឹង ឲ្យ​មាន​សោភ័ណភាព​ជាទី​លំហែ​កម្សាន្ត​របស់​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត ជាពិសេស​អ្នក​ក្រុង​បាន​លុង និង​ការ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ជាតិ-អន្តរជាតិ មក​កម្សាន្ត​ខេត្ត នៃ​ភាគ​ឦសាន ទឹកដី​ក្រហម ដ៏​សែនមនោរម្យ​នេះ។

គួរ​ជម្រាប​ថា បឹង​កន្សែង គឺជា​បឹង​មួយ​នៅ​កណ្ដាល​ក្រុង​បាន​លុង នៃ​ខេត្ត​រតនគិរី។ បឹង​នេះ មាន​ជម្រៅ​ប្រមាណ ៧ ម៉ែត្រ នៅ​រដូវ​ទឹក​ឡើង។ បឹង​កន្សែង នេះ​ដែរ មាន​ទ្វារ​ទឹក​បិទ​បើក ១ ផែ​ឈើ ១ (៣០ ម x១០​ម) និង​មាន​អាស្រម​លោកតា ជួង ១ ផង​ដែរ។

ចុង​ទសវត្ស​ឆ្នាំ ៨០ មាន​ការ​សាងសង់​មន្ទីរ​សុខាភិបាល​មួយ​នៅ​មាត់​បឹង​មាន​រហូតមកដល់​សព្វថ្ងៃ​នេះ។ ក្នុង​នោះ ក៏​មាន​ផ្លូវ​បេតុង​ក្រវាត់ ៧០% ជុំវិញ​មាត់បឹង​ផង​ដែរ។

ក្រុង​បាន​លុង ដោយសារ​មិន​មាន​ទីតាំង​កម្សាន្ត​លំហែ និង​ស្ថានភាព​បឹង​មិន​ស្អាត ទើប លោក ញ៉ែម សំអឿន អភិបាល​ខេត្ត​រតនគិរី បាន​រៀបចំ​បឹង​កន្សែង​នេះ​ឲ្យ​មាន​សោភ័ណភាព សម្រាប់​ប្រជាពលរដ្ឋ​មក​កម្សាន្ត ជាពិសេស​ក្នុង​ពិធី​បុណ្យ​អុំទូក និង​បុណ្យ​ផ្សេងៗ ដោយ​ប្រើ​ថវិកា​លោក​ផ្ទាល់ និង​ការ​កៀរគរ​ពី​សប្បុរសជន​នានា​ផង​ដែរ។

បច្ចុប្បន្ន ក្រុមការងារ​កែលម្អ បាន​និង​កំពុង​ធ្វើ ៖​

-បារ​ចក សារាយ កម្ទេច​ឈើ ប្រមូល​សំរាម និង​ស្តា​ដី​ភក់​ដាក់​មក​លើ រួច​ពង្រាប​ដាំ​ដើមឈើ និង​ផ្កា។

-កសាង​រូប​អក ២ (​ញី​ឈ្មោល​) ដើម្បី​រំលឹក​ដល់​បទ​ចម្រៀង​អធិរាជ​សំឡេង​មាស លោក ស៊ីន ស៊ីសាមុត និង​សត្វ​ទោម​អម ១ ចំនួន នៅ​ផ្នែក​ខាងកើត។

-កសាង​ដំរី ៣(​បា មេ និង​កូន​) នៅ​ផ្នែក​ខាងត្បូង​បឹង និង​កន្លែង​អង្គុយ​កម្សាន្ត។

-កសាង​អាស្រម​លោកតា ជួង ដែល​ត្រូវ​ជា​ឪពុក​ធម៌​របស់ សម្ដេច​តេជោ ឡើងវិញ ឲ្យ​ស្អាត នៅ​ទីតាំង​ដដែល។

-រៀបចំ​សួន​សម្រាប់​កម្សាន្ត និង​ហាត់ប្រាណ​ផ្នែក​ខាងលិច

-ដាំ​ដើមឈើ និង​ផ្កា ក្រោយ និង​ចំហៀង​មន្ទីរ​សុខាភិបាល លើ​ដី​ដែល​ស្តា​ពី​បឹង។

-សង់​បន្ទប់ទឹក​អនាម័យ​សាធារណៈ ១ (ប្រុស ២ ស្រី ២ និង​ក្រឡ​បត់ជើងតូច​បុរស ៥)។

-សម្អាត និង​ពង្រាប​ដី​ដាំ​ស្មៅ​ឲ្យ​ទីវាល​ស្មៅ​ធំ​លំអ​ដោយ​ផ្កា ដើមឈើ និង​សួន​មាន​រូប​បេះដូង ទោង​សម្រាប់​អង្គុយ​លេង និង​មាន​កន្លែង​រត់​កីឡា។

-បំពាក់​ឧបករណ៍​ហាត់ប្រាណ ៤ កំប្លេ រួចរាល់ នៅ​ផ្នែក​ខាងត្បូង៕

អត្ថបទ ៖ វុទ្ធឦសាន

The post សម្ដេចតេជោ កូនធម៌លោកតា ជួង ឧបត្ថម្ភថវិកា ៥ ម៉ឺនដុល្លារ ដល់ដំណើរការ​កែលម្អរមណីយដ្ឋានបឹងកន្សែង appeared first on Kampuchea Thmey Daily.

អាជ្ញាធររៀបចំរមណីយដ្ឋានបឹងកន្សែង ស្អាតទាក់ភ្នែកទេសចរ
រមណីយដ្ឋានបឹងកន្សែងត្រូវបានអាជ្ញាធរខេត្តរៀបចំកែលម្អឲ្យមានសោភ័ណភាពល្អប្រសើរ ក្នុងនោះសម្អាតទីធ្លានៅជុំវិញបរិវេណមាត់បឹងកន្សែងដើម្បីរៀបចំដាក់សួរច្បារ បង់អង្គុយលេង និងកន្លែងហាត់ប្រាណសម្រាប់ឲ្យបងប្អូនប្រជាពលរដ្ឋ ដែលនិយមចូលចិត្តមកហាត់ប្រាណដើម្បីសុខភាពរបស់ពួកគាត់។

លោក កៃ សាវិន អភិបាលរងក្រុងបានលុងបានឲ្យដឹងថា ដោយមានការចង្អុលណែនាំផ្ទាល់ពីលោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី ដើម្បីឈូសឆាយសម្អាត និងកែលម្អបរិវេណនៅជុំវិញមាត់បឹងកន្សែង ជាកន្លែងនៃបេះដូងខេត្តរតនគិរី សម្រាប់បុណ្យទានម្តងៗឲ្យបងប្អូនប្រជាពលរដ្ឋយើងមកដើរលេងនិងកម្សាន្តយ៉ាងសប្បាយរីករាយ។

លោកថា ការធ្វើ និងសម្អាតនៅបឹងកន្សែងនេះ មិនមែនជាកញ្ចប់ថវិការអភិវឌ្ឍន៍ តែជាការរៀបចំបឹងមួយផ្នែកនេះ ហើយជាថវិកាផ្ទាល់ខ្លួនរបស់លោក ញ៉ែម សំអឿន អភិបាលខេត្ត ធ្វើយ៉ាងណាឲ្យខេត្តរបស់យើងនេះមានសោភ័ណភាពល្អ និងស្រស់បំព្រង។

លោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី បានមានប្រសាសន៍តាមប្រព័ន្ធតេលេក្រាមថា ទីតាំងមន្ទីរសុខាភិបាល​បច្ចុប្បន្ននេះអនាគតយើងនិងលើកទៅដីនៅព្រលានយន្តហោះចាស់ ត្រៀមដីរួចស្រេចហើយ សម្រាប់ទីតាំងមន្ទីរសុខា បាលនេះឥឡូវនេះយើងមិនឲ្យមានការសាងសង់ថ្មីៗអ្វីទៀតទេនៅលើមន្ទីរនេះ ហើយយើងនៅប្រើប្រាស់អគារនេះសិន រហូតដល់អាគារនិងចាស់ យើងរើចេញយើងមានលុយទៅសាងសង់នៅទីតាំងថ្មី ចឹងទីតាំងកន្លែងនេះនិងទុកធ្វើជាសួនសម្រាប់ប្រជាពលរដ្ឋកម្សាន្ត,ហាត់កីឡា មានដាំផ្កា មានបរិស្ថានដាំដើមឈើផ្ដល់សុភ័ណភាពទៅដល់មន្ទីរពេទ្យបង្អែកខេត្តផងដែរ។

លោកមានប្រសាសន៍បន្ថែមទៀតថា អញ្ចឹងអ្នកដែលមកសេវាព្យាបាល គាត់អាចមកសម្រាកលំហែកាយ អ្នកជំងឺគាត់អាចនៅខាងក្រៅឲ្យធូរអារម្មណ៍ឲ្យឆាប់ជាសះស្បើយ ហើយក៏ជូនដំណឹងឲ្យបានជ្រាបអ្វីដែលលោកមានបំណងធ្វើនេះ។ ឥឡូវនេះនឹងរៀបចំចាក់ដីនៅផ្នែកខាងក្រោយរបងហើយយើងរៀបចំសួន រៀបចំដាក់ដាំដើមឈើ ចឹងទេយើងអាចហាត់កីឡាមិប្រើប្រាស់ផ្លូវជាតិទេ ខ្លាចមានគ្រោះថ្នាក់ដល់អ្នកហាត់កីឡា។

លោកមានប្រសាសន៍ទៀតថា យើងនៅខាងកើតមើលមកឃើញស្អាតមិនឃើញមានអាគារជាពិសេសនៅជុំវិញបឹង​កន្សែងនេះ នៅខាងមុខនេះយើងនឹងបន្តផ្លូវកៅស៊ូថែមទៀតផ្នែកខាងជើង យើងនឹងរៀបការូឡាឱ្យធំបន្តិច ហាត់ប្រាណដោយមិនដើររត់លើផ្លូវ ទ្រូងផ្លូវទេ ទទឹង ២ម៉ែត្រដើម្បីឲ្យយើងរត់ទៅរត់មកកុំឲ្យប៉ះស្មាគ្នា៕

អត្ថបទ៖ វុទ្ធឦសាន

The post អាជ្ញាធររៀបចំរមណីយដ្ឋានបឹងកន្សែង ស្អាតទាក់ភ្នែកទេសចរ appeared first on Kampuchea Thmey Daily.