សន្តិសុខសង្គម
បុរសម្នាក់ ងងុយ ក៏បានបើកឡានជ្រុលចង្កូតធ្លាក់ចូលទឹកបឹងកន្សែង នៅខេត្តរតនគិរី
នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៥ មានបុរសម្នាក់ កំពុងបើកបរក៏ងងុយ រួចជ្រុលចង្កូតបើករថយន្តធ្លាក់ចូលទៅក្នុងបឹងកន្សែង ដែលស្ថិតនៅសង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី វេលាម៉ោង ១៥៖២៥នាទីរសៀល។

បើតាមរបាយការណ៍បឋមរបស់សមត្ថកិច្ច ពីនគរបាលជើងគោកស្នងការនៃស្នងការដ្ឋាន នគរបាលខេត្ត បានឲ្យដឹងថា នៅថ្ងៃរសៀលខាងលើ មានរថយន្តបាឡែនពណ៌ស ម្ចាស់ឡានឈ្មោះ សេង ណាយ ភេទ ប្រុស អាយុ ៣៧ ឆ្នាំ ជនជាតិខ្មែរ តួនាទី មន្ត្រីពន្ធធានាគារ ខេត្តរតនគិរី រួមដំណើរជាមួយកូនអាយុ១០ឆ្នាំ បានធ្វើដំណើរពីជើងទៅត្បូង មកដល់ចំណុចកើតហេតុ ក៏រេចង្កូតធ្លាក់ចូលបឹងកន្សែងតែម្តង។ មូលហេតុពិតប្រាកដមកពីងងុយដេក ទើបកើតឧប្បត្តិហេតុដែលបង្កឡើងដោយខ្លួនឯងនេះ ពុំមានបង្កឲ្យនរណាម្នាក់មានគ្រោះថ្នាក់នោះទេ។ ហេតុការណ៍នេះ ផ្អើលដល់មហាជនចោមរោម មើលយ៉ាងច្រើនកកកុញ ។

បន្ទាប់ពីសមត្ថកិច្ចបានធ្វើអន្តរាគមន៍ស្ទូចរថយន្តពីទឹកបឹងរួចរាល់ ក៏បានប្រគល់រថយន្តខាងទៅឲ្យម្ចាស់ខាងលើវិញហើយ ពីព្រោះពុំបណ្តាឲ្យនរណាម្នាក់រងគ្រោះថ្នាក់នោះទេ៕
អត្ថបទ៖ ខៀវ ចាប
-
ព័ត៌មានជាតិ៧ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
សន្តិសុខសង្គម១ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង


