Connect with us

ព័ត៌មានជាតិ

សម្ដេចតេជោ កូនធម៌លោកតា ជួង ឧបត្ថម្ភថវិកា ៥ ម៉ឺនដុល្លារ ដល់ដំណើរការ​កែលម្អរមណីយដ្ឋានបឹងកន្សែង

បានផុស

នៅ

នៅ​ថ្ងៃ​ទី ១ ខែ​មិថុនា ឆ្នាំ ២០២៤ នេះ លោក ញ៉ែម សំអឿន អភិបាលខេត្ត​រតនគិរី បាន​ឲ្យ​ដឹង​ថា សម្ដេច​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា កូនធម៌​លោកតា ជួង បាន​ឧបត្ថម្ភ​ថវិកា ចំនួន ៥ ម៉ឺន​ដុល្លារ ដល់​ដំណើរការ​កែលម្អ​រមណីយដ្ឋាន​បឹង​កន្សែង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុង​នាម អភិបាលខេត្ត​រតនគិរី លោក​បាន​គោរព​ថ្លែង​អំណរ​អរគុណ​យ៉ាង​ជ្រាលជ្រៅ​ជាទីបំផុត ជូន​ចំពោះ សម្ដេច​តេ​ជោ ដែល សម្ដេច បាន​ឧបត្ថម្ភ​ទឹកប្រាក់​ចំនួន ៥ ម៉ឺន​ដុល្លារ ក្នុង​ការ​រៀបចំ​បឹង​កន្សែង រួម​នឹង​រចនាសម្ព័ន្ធ​បឹង ឲ្យ​មាន​សោភ័ណភាព​ជាទី​លំហែ​កម្សាន្ត​របស់​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត ជាពិសេស​អ្នក​ក្រុង​បាន​លុង និង​ការ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ជាតិ-អន្តរជាតិ មក​កម្សាន្ត​ខេត្ត នៃ​ភាគ​ឦសាន ទឹកដី​ក្រហម ដ៏​សែនមនោរម្យ​នេះ។

គួរ​ជម្រាប​ថា បឹង​កន្សែង គឺជា​បឹង​មួយ​នៅ​កណ្ដាល​ក្រុង​បាន​លុង នៃ​ខេត្ត​រតនគិរី។ បឹង​នេះ មាន​ជម្រៅ​ប្រមាណ ៧ ម៉ែត្រ នៅ​រដូវ​ទឹក​ឡើង។ បឹង​កន្សែង នេះ​ដែរ មាន​ទ្វារ​ទឹក​បិទ​បើក ១ ផែ​ឈើ ១ (៣០ ម x១០​ម) និង​មាន​អាស្រម​លោកតា ជួង ១ ផង​ដែរ។

ចុង​ទសវត្ស​ឆ្នាំ ៨០ មាន​ការ​សាងសង់​មន្ទីរ​សុខាភិបាល​មួយ​នៅ​មាត់​បឹង​មាន​រហូតមកដល់​សព្វថ្ងៃ​នេះ។ ក្នុង​នោះ ក៏​មាន​ផ្លូវ​បេតុង​ក្រវាត់ ៧០% ជុំវិញ​មាត់បឹង​ផង​ដែរ។

ក្រុង​បាន​លុង ដោយសារ​មិន​មាន​ទីតាំង​កម្សាន្ត​លំហែ និង​ស្ថានភាព​បឹង​មិន​ស្អាត ទើប លោក ញ៉ែម សំអឿន អភិបាល​ខេត្ត​រតនគិរី បាន​រៀបចំ​បឹង​កន្សែង​នេះ​ឲ្យ​មាន​សោភ័ណភាព សម្រាប់​ប្រជាពលរដ្ឋ​មក​កម្សាន្ត ជាពិសេស​ក្នុង​ពិធី​បុណ្យ​អុំទូក និង​បុណ្យ​ផ្សេងៗ ដោយ​ប្រើ​ថវិកា​លោក​ផ្ទាល់ និង​ការ​កៀរគរ​ពី​សប្បុរសជន​នានា​ផង​ដែរ។

បច្ចុប្បន្ន ក្រុមការងារ​កែលម្អ បាន​និង​កំពុង​ធ្វើ ៖​

-បារ​ចក សារាយ កម្ទេច​ឈើ ប្រមូល​សំរាម និង​ស្តា​ដី​ភក់​ដាក់​មក​លើ រួច​ពង្រាប​ដាំ​ដើមឈើ និង​ផ្កា។

-កសាង​រូប​អក ២ (​ញី​ឈ្មោល​) ដើម្បី​រំលឹក​ដល់​បទ​ចម្រៀង​អធិរាជ​សំឡេង​មាស លោក ស៊ីន ស៊ីសាមុត និង​សត្វ​ទោម​អម ១ ចំនួន នៅ​ផ្នែក​ខាងកើត។

-កសាង​ដំរី ៣(​បា មេ និង​កូន​) នៅ​ផ្នែក​ខាងត្បូង​បឹង និង​កន្លែង​អង្គុយ​កម្សាន្ត។

-កសាង​អាស្រម​លោកតា ជួង ដែល​ត្រូវ​ជា​ឪពុក​ធម៌​របស់ សម្ដេច​តេជោ ឡើងវិញ ឲ្យ​ស្អាត នៅ​ទីតាំង​ដដែល។

-រៀបចំ​សួន​សម្រាប់​កម្សាន្ត និង​ហាត់ប្រាណ​ផ្នែក​ខាងលិច

-ដាំ​ដើមឈើ និង​ផ្កា ក្រោយ និង​ចំហៀង​មន្ទីរ​សុខាភិបាល លើ​ដី​ដែល​ស្តា​ពី​បឹង។

-សង់​បន្ទប់ទឹក​អនាម័យ​សាធារណៈ ១ (ប្រុស ២ ស្រី ២ និង​ក្រឡ​បត់ជើងតូច​បុរស ៥)។

-សម្អាត និង​ពង្រាប​ដី​ដាំ​ស្មៅ​ឲ្យ​ទីវាល​ស្មៅ​ធំ​លំអ​ដោយ​ផ្កា ដើមឈើ និង​សួន​មាន​រូប​បេះដូង ទោង​សម្រាប់​អង្គុយ​លេង និង​មាន​កន្លែង​រត់​កីឡា។

-បំពាក់​ឧបករណ៍​ហាត់ប្រាណ ៤ កំប្លេ រួចរាល់ នៅ​ផ្នែក​ខាងត្បូង៕

អត្ថបទ ៖ វុទ្ធឦសាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

ក.ប.ប រកឃើញថាឈ្មួញនាំចូលផ្លែទុរេនពីប្រទេសជិតខាង និងមានជ្រលក់ថ្នាំ ហើយលក់បន្លំថាជាទុរេនក្នុងស្រុក

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្នុងឆ្នាំ២០២៤៖ ឧកញ៉ា អ្នកឧកញ៉ា ៤នាក់ ត្រូវដកហូតគោរមងារ ក្រោយរកស៊ីបោកប្រាស់ និងបាញ់ប្រហារពលរដ្ឋ

ព័ត៌មានជាតិ៦ ម៉ោង មុន

រាជ​ដំណាក់​ព្រះមហាក្សត្រ​ខ្មែរ ​លើ​កំពូលភ្នំ​បូកគោ រង់ចាំអនុញ្ញាតពីព្រះបរមរាជវាំង ​ជួសជុលតាម​គំរូ​ដើម​ឡើង​វិញ

ព័ត៌មានជាតិ៤ ម៉ោង មុន

ដំណាំកសិកម្មជាង ១ ម៉ឺនហិកតា កំពុងរងការវាយប្រហារពីសត្វដង្កូវហ្វូង

សេចក្ដីជូនដំណឹង៨ ម៉ោង មុន

តើអ្នកយល់យ៉ាងណាចំពោះក្រុមហ៊ុនផាសអ៊ែប (PassApp) បានធ្វើរឿងមួយនេះ???

Sokha Hotels

ព័ត៌មានពេញនិយម