ព័ត៌មានជាតិ
កោះអណ្តែតនៅបឹងកន្សែង ធ្វើចលនាតែរដូវវស្សាជាអភូតហេតុចម្លែកកម្របានឃើញ
ប្រជាជនរស់នៅក្នុងខេត្តរតនគិរី តែងសង្កេតនៅពេលមានភ្លៀងខ្លាំង អភូតហេតុចម្លែកកោះអណ្តែតរំកិលខ្លួនជុំវិញ បឹងកន្សែង នៅពេលមានភ្លៀងធ្លាក់ដើមឆ្នាំមានទឹកពេញប្រៀប។ ទិដ្ឋភាពកោះអណ្តែតនេះទៅតាមទិសខ្យល់ បើបក់មកពីទិសខាងលិចគឺអណ្តែតទៅខាងកើតជាដើម។
បើតាមអបិយជំនឿរបស់ប្រជាជននៅជុំវិញនោះដែលធ្លាប់ឃើញនៅកោះអណ្តែតនេះអះអាងថា ដោយសារមានអ្នកតាកាន់នៅលើកោះ ទើបនៅពេលចង់ទៅកន្លែង ក៏រំកិលខ្លួនសំដៅទៅចតនៅកន្លែងនោះ។ បើតាមការតំណាលប្រាប់របស់អ្នកស្រុក អភូតហេតុកោះអណ្តែតនេះជាទូទៅនៅរយៈពេល ១០ ឆ្នាំម្តង។

ប្រភពពីពលរដ្ឋបន្តថា កាលពីមុនកោះអណ្តែតជាប់គ្នា ២ បន្តកន្ទុយគ្នា តែក្រោយមកមានតែ ១ ប៉ុណ្ណោះ ដែលអណ្តែតតែឯង។ នៅលើកោះនោះមានដើមឈើដុះប្រជ្រៀតគ្នាយ៉ាងមាំល្អ ច្រូងច្រាង យ៉ាងជិតគ្នា រួមជាមួយនិងរុក្ខជាតិស្មៅតូចធំជាច្រើនបង្កើតបានទស្សនីភាពដ៏អស្ចារ្យ ដែលមនុស្សទូទៅមិននឹកស្មានដល់រឿងរ៉ាវដ៏ប្លែកៗបានកើតឡើងដោយធម្មជាតិ។
ទីកន្លែងនេះក៏នៅបង្កប់នៅរឿងរ៉ាវអបិយជំនឿរួមមាន រោងអ្នកតា ២ ទៀត គឺលោកតា ខាំឡែន ប៊ូ ជួងនិងកោះអណ្តែត ដែលនៅជិតអាស្រមលោកតា ប៊ូ ជួង សម្រាប់មនុស្សទូទៅបួងសួង នៅពេលជួបវិបត្តិ ទុក្ខភ័យនិងសុំសេចក្តីរុងរឿងក្នុងជីវិតផង។ បើទោះបីជាស្រុកទេស ត្រូវឆ្លងកាត់ភ្លើងសង្គ្រាម រាប់មិនអស់ក៏ដោយ ក៏វត្ថុជាទីសក្ការទាំងនោះនៅតែមិនបាត់បង់ទៅណាឡើយ។ នេះតាមការការអំណះអំណាងរបស់អ្នកស្រុក។
បឹងកន្សែងដែលមានរាងដូចលោកខែមានទំហំ ២៩ហិកតា និងមានជម្រៅជ្រៅបំផុតកម្ពស់ ៤ ម៉ែត្រ ហើយផ្ទៃបឹងនេះ ភាគច្រើនជាតំបន់ដីគោក។ ជាមួយគ្នានេះ រដ្ឋបាលខេត្តរតនគិរី មានគម្រោងសង់ផែលំហែកាយបន្ថែម និងផ្លូវជុំវិញមាត់បឹងកន្សែងផងដែរ។
បឹងកន្សែងត្រូវបានគេស្គាល់ថា ជាទីរមណីយដ្ឋាន ហើយប៉ុន្មានឆ្នាំនេះរដ្ឋបាលខេត្តរតនគិរី បានសាងសង់រូបចម្លាក់សត្វផ្សេងៗ រៀបចំភ្លើងបំភ្លឺ កន្លែងក្មេងលេង និងទីកន្លែងសម្រាប់ហាត់ប្រាណ៕
-
ព័ត៌មានជាតិ២ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម១ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត


