ព័ត៌មានជាតិ
បឹងកន្សែងរៀបចំកាន់តែស្អាត ទាំំងថ្ងៃនិងយប់ ទេសចរមកកម្សាន្តឥតដាច់
បឹងកន្សែងត្រូវបានចាត់ទុកថាជាបេះដូងនៃក្រុងបានលុងនៃខេត្តរតនគិរី។ បឹងធម្មជាតិនេះមានបរិវេណជុំវិញប្រវែងប្រហែល ២,៥ គីឡូម៉ែត្រ និងមានជម្រៅទឹក ៧ ម៉ែត្រ។
លោក ញ៉ែម សំអឿន អភិបាលនៃគណៈអភិបាលខេត្តរតនគិរីបានឲ្យដឹងថា លក្ខណៈពិសេសបឹងកន្សែងគឺមាន “កោះអណ្ដែត” ដែលអាចអណ្ដែតផ្លាស់ទីតាមកម្លាំងខ្យល់បក់។
នៅតំបន់ជុំវិញបឹងមានជីវៈចម្រុះ រួមមានផ្នែកទឹក ផ្នែកកោះ ព្រៃឈើចម្រុះ និងវាលស្មៅ។

លោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី
ពាក់ព័ន្ធការរៀបចំកែលម្អហេដ្ឋារចនាសម្ព័ន្ធជុំវិញបឹងដែលជាបេះដូងរបស់ខេត្តភូមិភាគឦសាននេះលោក ញ៉ែម សំអឿន បានឲ្យដឹងថា អាជ្ញាធរខេត្តបានស្ដារបឹងឱ្យមានទឹកថ្លាស្អាត និងរៀបចំបរិស្ថានជុំវិញឱ្យមានអនាម័យ ដើម្បីប្រែក្លាយពីកន្លែងដែលធ្លាប់តែមានសំរាម និងសកម្មភាពមិនល្អឱ្យទៅជារមណីយដ្ឋានទេសចរណ៍។


ដើម្បីធានាសន្តិសុខសម្រាប់ប្រជាពលរដ្ឋ អាជ្ញាធរខេត្តក៏បានរៀបចំបណ្ដាញអគ្គិសនីឱ្យភ្លឺច្បាស់នៅពេលយប់ បន្ថែមការកែលម្អសោភ័ណភាព និងសាងសង់រូបសំណាក់សត្វជាច្រើនឲ្យមានជាលក្ខណៈជាគូ ឬ គ្រួសារ ដើម្បីបង្ហាញពីសុភមង្គលក្រោមម្លប់សន្តិភាព។ សត្វទាំងនោះរួមមាន៖ គ្រួសារក្ដាន់, ដំរី, គោព្រៃ, ខ្ទីង និង ខ្លាឃ្មុំ ជាដើម។
ដោយឡែករូបសំណាកអកបឹងកន្សែង ក៏ត្រូវបានកសាងឡើងជាលក្ខណៈប្ដីប្រពន្ធរំលឹកដល់បទចម្រៀងអធិរាជសំឡេងមាស ស៊ីន ស៊ីសាមុត ដើម្បីបង្ហាញពីភាពជួបជុំ។
បន្ថែមពីនេះ ក៏មានសាងសង់ទីតាំងជណ្ដើរជ័យ និងគម្រោងសាងសង់ “ស្ពាននិស្ស័យស្នេហ៍” សម្រាប់ទាក់ទាញភ្ញៀវទេសចរមកកម្សាន្ត។
ដើម្បីលើកកម្ពស់វិស័យអប់រំនិងការអាន អាជ្ញាធរកំពុងសាងសង់បណ្ណាល័យចំនួន ២ ជាន់ នៅក្បែរបឹង ដើម្បីឱ្យមាតាបិតាឬអាណាព្យាបាលអាចនាំកូនចៅមកអានសៀវភៅនៅពេលសម្រាកកម្សាន្តរួមទាំងការសាងសង់រូបសំណាកក្មេងអានសៀវភៅ ដើម្បីបំផុសស្មារតីនិងផ្សព្វផ្សាយពីសារៈសំខាន់នៃការអានសៀវភៅ៕
-
កីឡា៦ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៥ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
សន្តិសុខសង្គម៥ ម៉ោង agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង
-
សន្តិសុខសង្គម១ សប្តាហ៍ agoបារីជិត១០០ប៊ិច ត្រៀមដឹកគេចពន្ធទៅថៃ ត្រូវបានសមត្ថកិច្ចបង្ក្រាបបានទាន់ពេល ខណ:ក្រុមឈ្មួញគ្មានញញើតច្បាប់


