រមណីយដ្ឋានអង្គរ Archives - Kampuchea Thmey Daily

បុរស​ជនជាតិ​អង់គ្លេស​ ចោល​ការងារ​ធនាគារ​ស្រលាញ់​​ប្រាសាទ​បុរាណខ្មែរ ​និង​បន្ត​រស់​នៅ​កម្ពុជា​ជាង៣០ ឆ្នាំ
បុរស​ជនជាតិ​អង់គ្លេស​ម្នាក់ បាន​បង្ហាញពីក្តីស្រឡាញ់​យ៉ាងជ្រាលជ្រៅចំពោះប្រាសាទបុរាណខ្មែរ​ និង​ប្រជាជន​កម្ពុជា។

លោក អេនឌី ប៉្រោវើ ​​បាន​ស្គាល់​ពីប្រទេស​កម្ពុជា​ជាលើកដំបូង​នៅ​ឆ្នាំ ១៩៧៩ តាម​រយៈ​រឿងរ៉ាវ​នៃ​របប​ប្រល័យ​ពូជ​សាសន៍​ខ្មែរ​ក្រហម។

លោក​បាន​ចោល​ការងារនៅធនាគារក្នុងទីក្រុងឡុងដ៍ប្រទេស​អង់គ្លេស ហើយ​ក៏បាន​សម្រេច​ចិត្តធ្វើដំណើរ​មក​​កាន់ប្រទេសកម្ពុជា​នៅ​អំឡុង​ឆ្នាំ ១៩៩៤។ ការ​មក​រស់នៅ​ប្រទេស​កម្ពុជា លោក​បាន​បង្ហាញ​ពី​ក្តី​ស្រឡាញ់​ចំពោះ​ប្រាសាទ​បុរាណខ្មែរ​​យ៉ាងជ្រាលជ្រៅ ក្រោយ​លោក​បាន​ទៅ​ទស្សនា​ប្រាសាទបុរាណខ្មែរ​នៅ​ខេត្ត​សៀមរាប។

លោក អេនឌី ប៉្រោវើ ​​

ការ​ឈាន​ជើង​មកស្គាល់ទឹកដី​​ប្រទេស​កម្ពុជា ក៏​​ធ្វើ​ឲ្យ​បុរស​អង់គ្លេស​រូប​នេះ​មាន​ការ​ងឿងឆ្ងល់​យ៉ាង​ខ្លាំងដែល​​ប្រទេស​កម្ពុជា​មាន​អរិយធម៌ដ៏​​ខ្ពង់ខ្ពស់ តើ​អាច​ធ្លាក់​ចូល​ទៅ​ក្នុង​សោកនាដកម្ម​ដ៏​អាក្រក់​​ក្នុង​របប​ខ្មែរក្រហម​បាន​ដោយ​របៀប​ណា​ទៅ​?

លោក អេនឌី ប៉្រោវើ បាន​រៀបរាប់​បទពិសោធន៍​ដំបូង​ដែល​ធ្វើ​ឱ្យ​លោក​មិន​អាច​បំភ្លេច​បាន​គឺ​នៅអំឡុង​​ឆ្នាំ ១៩៩៤ ពេលលោក​ទៅ​ទស្សនា​ខេត្ត​សៀមរាប​ និង​​បាន​ទៅ​​មើល​​ថ្ងៃរះ​នៅ​ប្រាសាទ​អង្គរវត្ត​ជាមួយ​​នឹង​មគ្គុទ្ទេសក៍ម្នាក់ ដែល​កាល​នោះ​​គ្មានភ្ញៀវទេសចរផ្សេងទៀតនោះទេ ដែល​ធ្វើឱ្យ​លោក​ហាក់​មាន​អារម្មណ៍​ថា ប្រាសាទនោះដូចជាជារបស់គាត់ផ្ទាល់​តែ​ម្តង។

​នៅពេល​ដែលតំបន់អង្គរ​វត្ត​ចាប់ផ្តើម​មានមនុស្សច្រើន​កុះករ បុរសជនជាតិ​អង់គ្លេស​រូប​នេះ​បាន​ប្តូរទម្លាប់​ពី​ការ​មើល​ប្រាសាទ​ជា​រួម ទៅជា​ការ​ដើរ​រកមើល​ចម្លាក់​ល្អិតៗ​តាមកន្លែងចង្អៀតៗវិញ។

អេនឌី មានទស្សនៈមួយថា “ថ្មនៃ​ប្រាសាទ​មួយៗ សុទ្ធ​តែមាន​រឿងរ៉ាវ​របស់វា” ដែល​មាន​ន័យ​ថា​ ទោះ​បី​ប្រាសាទ​​អង្គរ​មានអាយុកាលរាប់ពាន់ឆ្នាំ​ក៏ដោយ ក៏នៅ​តែមានរឿងរ៉ាវថ្មីៗ​ជានិច្ច​សម្រាប់​ការ​រៀនសូត្រ ដូចជា​ការ​រក​ឃើញ​ស្រះ​ទឹកបុរាណ​នៅក្នុងវាំងអង្គរធំជាដើម។

បន្ថែមពីនេះ លោក​ក៏​បាន​រំលឹក​ពី​ការ​ធ្វើដំណើរ​ដ៏​លំបាក និង​សេចក្តីស្រឡាញ់​ចំពោះប្រាសាទព្រះវិហារ ដែល​នៅ​តែ​ធ្វើ​ឲ្យ​លោក​ចងចាំ​មិន​អាច​បំភ្លេច​បាន។

លោក​បាន​រៀបរាប់​ថា កាលពី​​អំឡុង​ឆ្នាំ ២០០២ លោក​បាន​ជិះម៉ូតូ​ពី​ខេត្ត​កំពង់ធំទៅកាន់​ប្រាសាទ​ព្រះវិហារ ទាំង​ដែល​ផ្លូវ​មាន​ការ​លំបាក និង​មាន​គ្រាប់មីន​សេសសល់​រាយប៉ាយ។

កាល​បាន​ស្នាក់នៅ​ក្នុង​ខ្ទម​ម្នាក់​ឯងជាមួយ​នឹង​បរិយាកាស​ពពក​ធ្លាក់​ចុះ បាន​ដិត​ជាប់​ក្នុង​អារម្មណ៍​​របស់​លោក​យ៉ាង​ខ្លាំង។ ហេតុនេះ​ហើយ ទើប​លោក​មានការ​ឈឺចាប់ និង​សោកស្តាយ​យ៉ាង​ខ្លាំង​បំផុត​ នៅពេល​ដែល​ឃើញ​ប្រាសាទ​ព្រះវិហារ​រងការ​ខូចខាត ព្រោះ​ចម្លាក់​ទាំងនោះ​គឺ​មាន​តែ​មួយ​គត់ និង​មិន​អាច​ផលិត​ឡើងវិញ​បាន​ឡើយ។

ក្រៅ​ពី​ចាប់​អារម្មណ៍​ទៅ​ប្រាសាទ បុរស​ជនជាតិ​អង់គ្លេស​រូប​នេះក៏ចែករំលែក​ពី​ការ​​ផ្សារភ្ជាប់​មនោសញ្ចេតនា​យ៉ាង​ជ្រាល​ជ្រៅ​ជា​មួយអ្នកភូមិ​តាម​តំបន់​ជនបទ។

លោក​ក៏​បាន​រំលឹកពីការ​បាន​ទស្សនា​ខ្សែ​ភាពយន្ត​ខ្មែរ​មួយ​ ដែល​បាន​ជំរុញ​ឲ្យ​លោក​តាមស្វែង​រក​រកបុរសចំណាស់ខ្មែរ​​ម្នាក់ និងក្មេងតូចម្នាក់ រហូតទាល់តែបានជួបនិងរាប់អានគ្នាជាលក្ខណៈគ្រួសារ។ នៅពេលធ្វើដំណើរទៅតំបន់ឆ្ងាយៗ លោក​ក៏​តែងតែសុំមេភូមិស្នាក់នៅជាមួយប្រជាជន ហើយក៏​តែងតែទទួលបាន​ការ​ស្វាគមន៍ ជាមួយ​ការ​រៀបចំអាហារ និងក្រាលរៀបចំ​កន្ទេលឱ្យលោក​គេងសម្រាក​។

ជាមួយ​គ្នានេះ​ លោកក៏ចែករំលែក​​តាមរយៈ​ការសន្ទនាតូចៗជាមួយអ្នកភូមិ ដែលចង់ដឹងពីប្រទេស​អង់គ្លេស ក៏​ជាអនុស្សាវរីយ៍ដ៏អស្ចារ្យបំផុត ដែល​លោក​បានសរសេរកត់ត្រាទុកនៅលើអ៊ីនធឺណិត ដើម្បីទុកមើលពេលក្រោយ។ អ្វីដែលកាន់តែពិសេសនោះគឺ នៅពេលលោក​ជូនលុយ អ្នកភូមិមិនព្រមទទួល​យក​នោះទេ ដែលជំរុញឱ្យ​លោក​បន្តត្រឡប់មក​លេង​ពួកគេវិញជារៀងរាល់ឆ្នាំ ដើម្បីរក្សាទំនាក់ទំនងដ៏ល្អនេះ៕

The post បុរស​ជនជាតិ​អង់គ្លេស​ ចោល​ការងារ​ធនាគារ​ស្រលាញ់​​ប្រាសាទ​បុរាណខ្មែរ ​និង​បន្ត​រស់​នៅ​កម្ពុជា​ជាង៣០ ឆ្នាំ appeared first on Kampuchea Thmey Daily.

ណែនាំ​ឲ្យ​ស្គាល់​វត្ត​បុរាណ​ចំនួន ៣៥ ស្ថិត​នៅ​ជុំ​វិញបរិវេណតំបន់​រមណីយដ្ឋាន​អង្គរ​
នៅ​តំបន់​រមណីយដ្ឋាន​អង្គរ​ មាន​វត្ត​បុរាណ​ចំនួន ៣៥ កន្លែង។ វត្ត​ទាំង ៣៥ កន្លែង មានទីតាំង​ស្ថិតនៅ​ក្នុង​តំបន់​ការពារ​តំបន់ ១ និង​តំបន់ ២ ក្រោមការ​គ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា។

ខណៈ​​វត្ត​មួយ​ចំនួន​ដោយ​សារ​អាយុ​កាល​​ចំណាស់​ និង​ភាព​ទ្រុឌទ្រោម ​ទទួល​បាន​ការ​អភិរក្ស​ជួសជុល​ពីអាជ្ញាធរជាតិអប្សរា​ ដើម្បីលើកតម្លៃ​និងថែរក្សា​ឲ្យ​​រឹងមាំ​​បន្ត​ទៀត។

វត្តទាំង ៣៥ ទីតាំង នៅ​ក្នុង​តំបន់​រមណីយដ្ឋានអង្គរមានឈ្មោះដូចជា៖

ក-១ វត្តក្នុងតំបន់ការពារទី១ (ក្នុងបរិវេណអង្គរធំ) ឧទ្យានកណ្តាល

១/ វត្តព្រះអង្គខ្មៅ ឬវត្តកងជុំ
២/ វត្តព្រះសិរអារ្យ
៣/ វត្តព្រះឥន្ទ្រទេព
៤/ វត្តគោកធ្លក
៥/ វត្តទេពប្រណម
៦/ វត្តតាំងតុ
៧/ វត្តព្រះវិហារ ៧ ល្វែង

ក-២ វត្តក្នុងតំបន់ការពារទី១ (ក្នុងបរិវេណអង្គរវត្ត) ឧទ្យានកណ្តាល

៨/ វត្ត​ឥន្ទបត្ត​បុរី​អង្គរ​ខាងជើង ហៅវត្តអង្គរជើង
៩/ វត្ត​ឥន្ទបត្ត​បុរី​អង្គរតូច​ខាងត្បូង ហៅវត្តអង្គរត្បូង

ក-៣ វត្តក្នុងតំបន់ការពារទី១ ឧទ្យានកណ្តាល

១/ វត្ត​ដំរីសែនជ័យ
២/ វត្ត​កេតកន្យារាម
៣/ វត្ត​តាព្រហ្ម​មានជ័យ
៤/ វត្តឋិតសត្ថារាមរង្សី ហៅវត្តព្រះដាក់
៥/ វត្តអង្គម៉ោលសិរីវង្ស ហៅ​វត្តអង្គ​ម៉ោល
៦/ វត្តទោល​ខ្ពស់សុវណ្ណរង្សី ហៅវត្តទោលខ្ពស់
៧/ វត្តកោះកែវបារាយរតនារាម ហៅវត្តខ្នាត
៨/ វត្តបារាយ​មហាន​ទីរតនារាម ហៅ​វត្តស្វាយរមៀត
៩/ វត្ត​មន្នី​ចេស្តា ឬវត្តពោធិ៍ ២ ដើម

ក-៤ វត្តក្នុងតំបន់ការពារទី២ ឧទ្យាន​កណ្តាល

១/ វត្តច័ន្ទរង្សី ហៅវត្តគោកចាន់
២/ វត្តរង្សី​បន្ទាយជ័យ ហៅវត្ត​បន្ទាយ​ក្បាលចិន
៣/ វត្ត​ប្រាសាទ​គោកចក ហៅ​វត្តគោកចក
៤/ វត្ត​កោះតេ​ជោសែនជ័យ ឬ​វត្ត​គោក​តាលន់
៥/ វត្ត​ជ័យគិរី​មុន្នីរង្សីអនុណរៈ ហៅ​វត្តរុន
៦/ វត្ត​ច័ន្ទគីរី ហៅ​វត្តភ្នំបូក
៧/ វត្ត​សុវណ្ណគុហារ ហៅ​វត្ត​នាមរូប
៨/ វត្តសិរីវង្ស ហៅវត្តសណ្តាន់
៩/ វត្តគោកខ្ពស់មុនីរង្សី ហៅវត្តគោកខ្ពស់
១០/ វត្តអារញ្ញវាសីមហាប្រាសាទ ហៅវត្តប្រាសាទ
១១/ វត្តទេពពោធិវង្ស ហៅ​វត្តក្បាលខ្មោច

ក-៥ វត្តក្នុងតំបន់ការពារទី១ ឧទ្យានរលួស

១/ វត្តបាគង
២/ វត្តប្រាសាទលលៃ
៣/ វត្តរកា
៤/ វត្ត​ធម្មិស្សរារាម ហៅ​វត្តថ្មី

ក-៦ វត្តក្នុងតំបន់ការពារទី១ ឧទ្យានបន្ទាយស្រី

១/ វត្តសីលាចារ្យបន្ទាយស្រី ហៅ​វត្តបន្ទាយស្រី
២/ វត្ត​នាគវង្ស ហៅ​វត្តនាគខ្មៅ

ខ- វត្តដែលបានធ្វើការជួសជុលអភិរក្ស ដោយអាជ្ញាធរជាតិអប្សរា

១/ វត្តបាគង
២/ វត្តប្រាសាទលលៃ
៣/ វត្តព្រះឥន្ទកោសីយ៍
៤/ វត្តពោធិលង្កា
៥/ វត្តព្រះព្រហ្មរ័ត្ន
៦/ វត្ត​រាជបូណ៌
៧/ វត្ត​ដំណាក់
៨/ វត្ត​អារញ្ញរង្សី ហៅ​វត្តល្អក់

វត្តព្រះឥន្ទកោសីយ៍

គ- វត្តដែលបានធ្វើការរៀបចំ កែលំអសណ្តាប់ធ្នាប់សំណង់​តាមប្លង់មេ ដោយអាជ្ញាធរជាតិអប្សរា

១/ វត្ត​ឥន្ទបត្តបុរី​អង្គរ​ខាងជើង ហៅ​វត្តអង្គរជើង

The post ណែនាំ​ឲ្យ​ស្គាល់​វត្ត​បុរាណ​ចំនួន ៣៥ ស្ថិត​នៅ​ជុំ​វិញបរិវេណតំបន់​រមណីយដ្ឋាន​អង្គរ​ appeared first on Kampuchea Thmey Daily.

​មក​ស្គាល់​​ទីតាំង​បន្ទប់​ទឹក​អនាម័យ​ស្តង់ដា ២៨ ទីតាំង រៀបចំ​នៅ​តំបន់អង្គរ​ សម្រួល​ទេសចរ​ពេល​ដើរ​កម្សាន្ត
អាជ្ញាធរ​ជាតិ​អប្សរា​បាន​រៀបចំ​ទីតាំង​បន្ទប់ទឹក​ស្តង់ដា​ចំនួន ២៨ ទីតាំង សម្រាប់​សម្រួល​ដល់​ភ្ញៀវ​ទេសចរ​ ពេល​ដើរ​កម្សាន្ត​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ។

បន្ទប់​ទឹក​ស្តង់ដា ត្រូវ​បាន​រៀបចំ​ដោយយកចិត្តទុកដាក់ខ្ពស់​ទាំង​បរិស្ថាន និង​អនាម័យដែល​ត្រូវ​បាន​ដាក់​ពង្រាយ​តាមគោលដៅ​​ទីតាំង​ប្រាសាទ​សំខាន់ៗ​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ​។

01. ត្រពាំងសេស
02. បាខែងចាស់
03. បន្ទាយស្រីចាស់
04. តាំងតុ
05. តាកែវ
06. ស្រះស្រង់
07. ប្រែរូប
08. តាសោម
09. ព្រះខ័ន
10. ព្រះពិធូ
11. បារាយណ៍
12. ក្នុងអង្គរ
13. ភ្នំបូក
14. បន្ទាយសម្រែ
15. នាគព័ន្ធ
16. ក្បាលស្ពាន
17. បន្ទាយស្រីថ្មី
18. បាគង
19. តាព្រហ្មខាងកើត
20. តាព្រហ្មថ្មី
21. តាកុះ
22. បាខែងថ្មី
23. បេងមាលាក្រៅ
24. បេងមាលាក្នុង
25. អង្គរប៉ារីស
26. បាយ័នខាងលិច
27. ព្រះខ័នខាងលិច
28. ចៅសាយទេវតា

The post ​មក​ស្គាល់​​ទីតាំង​បន្ទប់​ទឹក​អនាម័យ​ស្តង់ដា ២៨ ទីតាំង រៀបចំ​នៅ​តំបន់អង្គរ​ សម្រួល​ទេសចរ​ពេល​ដើរ​កម្សាន្ត appeared first on Kampuchea Thmey Daily.

​បុរស​ជនជាតិ​អាមេរិក​ប្រាប់​​អព្ភូតហេតុ​ ប្រាសាទ​បុរាណ​​ខ្មែរ​ហាក់​មាន​ថាមពល​ពិសេស អាចឆ្លងឆ្លើយទៅសាច់ញាតិនៅទីសែនឆ្ងាយ
អ្នក​ទេសចរអាមេរិក​ដែល​មក​រស់នៅ​ប្រទេស​កម្ពុជា​អស់​រយៈ​ពេល​ជាច្រើន​ឆ្នាំ បាន​រៀបរាប់​បទ​ពិសោធន៍​​ ខណៈ​ដែល​លោក​ជឿជាក់ ហាក់​​ទទួលបានអារម្មណ៍​ពិសេស​នៃ​ព្រលឹង​ប្រាសាទបុរាណខ្មែរ​នៅ​តំបន់​អង្គរ។

លោក Craig Dodeg បាន​មក​ទស្សនា​​ខេត្ត​សៀមរាប​ជា​លើកដំបូង​នៅ​ក្នុងឆ្នាំ ២០០៩។ ​​ជិត ២០ ឆ្នាំ នេះ លោក​​បាន​ផ្សារ​ភ្ជាប់​ក្តី​ស្រលាញ់​ជាមួយ​វប្បធម៌​ខ្មែរ​យ៉ាងជ្រាលជ្រៅ។

ក្នុង​បទសម្ភាសន៍ជាមួយអ្នកសារព័ត៌មានកាលពីពេលថ្មីៗ​កន្លង​ទៅ​នេះ លោក​បាន​ប្រាប់​​ពី​ជំនឿមួយ​ ដែលប្រាសាទខ្មែរ​ហាក់​អាច​​ឲ្យលោក​ផ្ញើសារ​ឬ​ជជែកទៅសាច់ញាតិនៅ​ទីសែន​ឆ្ងាយ​បាន​។

លោក Craig Dodeg ផ្តល់សម្ភាសន៍​ដល់អ្នកសារព័ត៌មាន

លោក Craig Dodeg ​ប្រាប់​ថា ទោះបីជា​លោក​មិនសូវដឹង​ច្បាស់​អំពីប្រវត្តិសាស្ត្រ ប៉ុន្តែអ្វីដែលធ្វើឲ្យ​លោក​ចាប់អារម្មណ៍ខ្លាំងបំផុតគឺ​ព្រលឹងដែលស្ថិតនៅ​ក្នុង​​ប្រាសាទ​បុរាណខ្មែរ​។

លោក​បាន​លើក​យក​ទីតាំង​ចំនួន​ពីរ​ដែលធ្វើឲ្យ​លោក​រំជួល​ចិត្ត​បំផុត គឺ​នៅ​ពេល​លោក​បាន​ទៅ​ទស្សនា​​នៅ​ក្លោង​ទ្វារ​ខ្មោច​នៃ​ប្រាសាទ​អង្គរធំ ដែល​លោក​បាន​រៀបរាប់​ពី​ទិដ្ឋភាព​នៅ​ទី​នោះ​មាន​ភាព​ស្ងាត់ជ្រងំ ដែល​ធ្វើឲ្យ​លោក​មាន​អារម្មណ៍​ថា​អាច​ទាក់ទងឬ​និយាយ​ជាមួយ​សាច់​ញាតិ​នៅ​ទី​ដ៏​សែន​ឆ្ងាយ​។

បន្ថែមពីនេះ លោក​រំលឹកទៀតថា «កាល​ពី​ប៉ុន្មាន​ឆ្នាំមុន ពេល​ដែល​ឪពុក​របស់​ខ្ញុំ​កំពុង​ឈឺ​ធ្ងន់ ​រៀប​នឹង​លា​ចាក​លោកទៅ​នៅ​ឯសហរដ្ឋអាមេរិក ខ្ញុំ​បាន​ឡើង​ទៅ​លើ​ភ្នំ​ក្រោម ហើយ​និយាយ​បណ្តែត​តាម​ខ្យល់​ប្រាប់​ឪពុក​ថា បើ​ដល់ពេលពុក​ត្រូវទៅហើយ ពុក​ក៏​ទៅចុះ។ ត្រឹមតែ ១៥ នាទី​បន្ទាប់​ពី​ខ្ញុំ​ចុះ​មក​ដល់​ផ្ទះ​វិញ ខ្ញុំ​ទទួល​បាន​ទូរសព្ទ​ប្រាប់ថា​ឪពុក​ខ្ញុំ​បានស្លាប់បាត់បង់ជីវិតមែន»។

លោក​បាន​រំលឹក​ហេតុការណ៍​នេះ​ធ្វើឲ្យ​លោក​ជឿ​ថា តំបន់​អង្គរ​មាន​ថាមពល​ពិសេស​ម្យ៉ាង​ដែល​ប៉ះពាល់​ដល់​ព្រលឹង និង​អាច​បញ្ជូន​សារ​របស់​គាត់​បាន។

លោក​​ក៏​បាន​លើក​ឡើង​ពី​បទ​ពិសោធន៍​ពេល​លោក​មក​ទស្សនាតំបន់​​អង្គរ​ជា​លើកទីមួយ​ជាមួយ​ក្រុម​ទេសចរ លោក​កត់​សម្គាល់ឃើញ​​ថា ភ្ញៀវ​ទេសចរ​ភាគច្រើន​ចូលចិត្ត​​ដើរ​ប្រញាប់​ប្រញាល់ ដែល​ធ្វើឲ្យ​ពួកគេ​រំលង​តម្លៃ​ពិត​ប្រាកដ​នៃ​ការដើរមកទស្សនាប្រាសាទបុរាណក្នុងតំបន់អង្គរ។

លោក​​ប្រាប់​ថា «ដើម្បី​ស្គាល់​អង្គរ​ឲ្យ​ច្បាស់ គេ​មិន​ត្រូវ​ដើរ​ប្រញាប់ពេក​ទេ គឺ​ត្រូវ​ចំណាយ​ពេល​ដើរ​យឺត​ៗ ស្ដាប់​ភាព​​ស្ងាត់ស្ងៀម និង​សំឡេង​ធម្មជាតិ​ដូចជា​សំឡេង​សត្វចាប ដើម្បី​ទទួល​យក​បរិយាកាស និង​ថាមពល​ផ្លូវចិត្ត​នៅទីនោះ»។

ការ​ដើរទស្សនានៅ​តំបន់អង្គរ លោក​ Craig Dodeg ចូលចិត្តទៅកន្លែង​ដែលមិន​សូវ​មាន​ភ្ញៀវ​ទេសចរ​​ទៅដល់​ ដូចជា​ជិះកង់ឬដើរ​តាមផ្លូវដីក្នុងព្រៃ​ដែលកើតចេញពីការដើរចុះឡើងរបស់អ្នកភូមិ ជា​ជាង​ការ​ដើរតាមផ្លូវចាក់សាប ដោយវាផ្តល់នូវអារម្មណ៍រុករកពិតៗ ដូចជា​ការផុស​ចេញ​ពីព្រៃ​មក​ប្រទះ​នឹង​ប្រាសាទ​តែម្ដង។

ពាក់ព័ន្ធ​សម្បត្តិ​​វប្បធម៌​ខ្មែរ​ដែល​​បន្សល់​ទុក​នេះ បុរស​ជនជាតិ​អាមេរិក​រូប​នេះ​មាន​ការស្ញប់ស្ញែងចំពោះសមត្ថភាពរបស់​បុព្វបុរសខ្មែរកាលជំនាន់មុន។ លោក​ស្ញប់ស្ញែងយ៉ាងខ្លាំង​ចំពោះ​ឆន្ទៈ ភាព​ព្យាយាម និង​​សមត្ថភាព​របស់​មនុស្សសម័យ​មុន ដែល​អាច​ដឹក​ថ្ម​ឡើងភ្នំ និង​សាងសង់​សំណង់​ដ៏អស្ចារ្យនេះបាន។

លោក​ក៏លើក​ឡើង​ពី​បាតុភូតសមរាត្រី (Equinox) ដែលព្រះអាទិត្យរះ​ចំកណ្ដាល​កំពូលប្រាសាទអង្គរវត្ត។

លោក​ជឿជាក់ថា បុព្វបុរស​ខ្មែរសម័យ​មុន​ពូកែសង្កេតមើលផ្កាយ ព្រះអាទិត្យ និងគន្លងតារា ទើបអាច​គណនា​ប្លង់​សាងសង់​បានយ៉ាង​ត្រឹមត្រូវ​បែបនេះ។ ក្រៅពីនេះ លោក​ក៏មានការកោតសរសើរ​យ៉ាង​ខ្លាំង​ចំពោះ​ការរៀបចំប្រព័ន្ធទឹក និងធារាសាស្ត្ររបស់ដូនតាខ្មែរនាសម័យនោះផងដែរ។

បន្ថែមពីនេះ លើសពីការអភិរក្សប្រពៃណីវប្បធម៌​បុរាណ លោក​ក៏​ចង់​ឲ្យពិភពលោក​បាន​ឃើញនិង​ផ្តល់​តម្លៃ​ដល់​សិល្បៈបែប​ទំនើប ឬ​សហសម័យរបស់កម្ពុជាផងដែរ ដូចជា សិល្បៈសៀក តន្ត្រីករ អ្នក​គូរ​គំនូរ​ជីវចល និងអ្នកបង្កើតមាតិកាតាមប្រព័ន្ធអ៊ីនធឺណិត ដើម្បី​បង្ហាញ​ពី​ការ​វិវឌ្ឍចម្រុះ​នៃ​វប្បធម៌ខ្មែរ​នា​ពេលបច្ចុប្បន្ន៕

The post ​បុរស​ជនជាតិ​អាមេរិក​ប្រាប់​​អព្ភូតហេតុ​ ប្រាសាទ​បុរាណ​​ខ្មែរ​ហាក់​មាន​ថាមពល​ពិសេស អាចឆ្លងឆ្លើយទៅសាច់ញាតិនៅទីសែនឆ្ងាយ appeared first on Kampuchea Thmey Daily.

ក្មេង​លក់វត្ថុ​អនុស្សាវរីយ៍​នៅ​ប្រាសាទតាព្រហ្ម​​​ទសវត្សរ៍​​ឆ្នាំ ៦០ រំលឹក​បទពិសោធន៍​​ថតភាពយន្ត និង​ឱកាស​បាន​ជិះយន្តហោះ​មិន​ដឹកស្មានដល់
លោក ឡិក សារួន ត្រូវ​បាន​គេ​ជ្រើសរើស​ឲ្យ​ចូលរួម​ថតសម្តែងនៅក្នុង​ខ្សែ​ភាពយន្តនាអំឡុង​​ឆ្នាំ ១៩៦៤ ដែល​ពេល​​នោះ​លោក​ទើប​តែ​មាន​អាយុ​ប្រហែល ១៤ ឆ្នាំ និង​កំពុង​រៀន​នៅ​ថ្នាក់​កុមារដ្ឋាន។

លោក​ ឡឹក សារួន បាន​រំលឹក​ថា កាលនោះ​លោក​គ្រាន់តែ​ជា​ក្មេង​ដើរ​លក់​ត្រដោក​គោ និង​វត្ថុ​អនុស្សាវរីយ៍​​ឲ្យ​ភ្ញៀវ​ទេសចរ​នៅ​ក្នុង​ប្រាសាទ​តា​ព្រហ្ម​ក្នុង​តំបន់​អង្គរ​ប៉ុណ្ណោះ។

លោក​បាន​ចែក​រំលែក​បទ​ពិសោធន៍​ដែល​នាំ​ឲ្យ​មានការ​ចាប់ផ្តើម និង​ការជ្រើសរើស​ឲ្យ​លោក​ចូលរួមសម្ដែង​ក្នុង​ភាពយន្ត​កាល​ពី​សម័យ​យុគ​មាស​នៃ​ការ​រីកចម្រើន​នៃ​ឧស្សាហកម្ម​ភាពយន្ត​ខ្មែរ​នា​ទសវត្សរ៍​ឆ្នាំ ៦០។

លោក​បាន​រំលឹក​ថា​ ​បុរស​ម្នាក់​ឈ្មោះ សំ សំអែល បាន​កត់​សម្គាល់​​ពី​រូបរាង​​របស់​លោក​ និង​បាន​ជ្រើសរើស​លោក​នៅ​​​ក្នុង​ចំណោមក្មេងៗ​ជាច្រើន​ឲ្យចូលរួមថត​សម្តែង​ក្នុង​ខ្សែភាពយន្ត​ ដោយសារតែ​ឃើញ​ទឹក​មុខ​ញញឹម​ស្រស់ និង​ទឹកមុខ​មិន​ចេះ​ក្រញូវ​ប្រកប​ដោយ​ភាព​ទាក់ទាញ​របស់លោក។

មុននឹង​យក​ទៅ​ថត​ក្នុង​ភាពយន្ត លោកថា អ្នកដឹកនាំ​បាន​ទៅជួប​សុំ​ការអនុញ្ញាត​ពី​ឪពុក​ម្តាយ និង​បងប្អូនសាច់ញាតិ​របស់លោក ហើយ​លោក​មាន​ក្ដីរំភើបនិង​សប្បាយចិត្ត​យ៉ាង​ខ្លាំង​ដោយ​មិន​ប្រកែក​ឡើយ ក្នុង​ឱកាស​បាន​ចូលរួមថត​សម្តែង​ភាពយន្តជា​លើកដំបូង​នេះ។

បទពិសោធន៍​នៃ​ការ​ថតកុន

នៅ​ក្នុង​សាច់​រឿង​ លោក ឡិក សារួន ត្រូវ​បាន​​គេ​ឲ្យ​ដើរតួជា​ក្មេង​នាំផ្លូវ ដោយមាន​កាន់​កាំភ្លើង​ដើរ​ពី​មុខ​គេ​ដើម្បី​មើល​ឆ្វេង​ស្ដាំ និង​មាន​លាប​រមៀត​លើ​ខ្លួនប្រាណ​​ឡើង​រលោង​ថែម​ទៀត​។

ការថត​មាន​រយៈពេល​ប្រហែល​ជាង ៣ ខែ ដោយ​ធ្វើឡើង​នៅ​ទីតាំង​ចំនួន ៣ សំខាន់ៗ​គឺ៖ ប្រាសាទ​ព្រះ​ខ័ន ប្រាសាទអង្គរវត្ត និងនៅខេត្តកំពត។

លោក ឡិក​ សារួន បាន​ឲ្យ​ដឹង​ថា ជារៀងរាល់​ព្រឹក គេ​តែងតែ​យក​ឡាន​មក​ទទួល​លោក​នៅផ្ទះ ហើយ​​ពេលខ្លះ​​លោក​​ត្រូវ​គេង​នៅ​សណ្ឋាគារ​ជាមួយ​តួឯក​ល្បីៗ រួម​ទាំង​តួឯកស្រី​បរទេស​សម្បុរ​ខ្មៅដ៏​​ស្រស់​ស្អាត​ម្នាក់​តាមលោកចាំ។

ការផ្លាស់ប្តូរជីវភាពគ្រួសារ

​ឱកាស​បាន​ថត​កុន​ជាមួយតារាល្បីៗ​ បាន​ជួយ​ផ្លាស់ប្តូរ​ជីវភាព​គ្រួសារ​របស់​លោក​ ឡិក សារួន ដែល​ធ្លាប់តែ​ក្រីក្រ​លំបាក ឲ្យ​មាន​ជីវភាព​ធូរធារ​ជាង​មុន​យ៉ាង​ខ្លាំង។

បើតាមលោក​ ឡិក សារួន ក្នុង​ការ​ចូលរួម​ថត​សម្តែង លោក​ទទួល​បាន​ប្រាក់​កម្រៃ​ប្រមាណ ៣០០ រៀល​ក្នុង​មួយ​ខែ ដែល​ចំនួន​នេះ​នៅ​សម័យ​នោះ​គឺ​មាន​តម្លៃ​ថ្លៃ​ណាស់ ពោល​គឺ​ស្មើនឹង​មាស​មួយ​ជី។

តាម​រយៈ​ប្រាក់​កម្រៃ​ទទួល​បាន គ្រួសារ​លោក ឡិក សារួន អាច​មានលទ្ធភាព​សាងសង់​ផ្ទះ​ធំ​ជាង​មុន ហើយ​​រូប​លោក​ផ្ទាល់​ក៏​ទទួល​បាន​ភាព​ល្បីល្បាញ​រហូត​ដល់​បាន​ឱកាស​ជិះ​យន្តហោះ​ថែម​ទៀតផង។

ការរកឃើញខ្សែភាពយន្តឡើងវិញ និងមោទនភាពសម្រាប់លោក ឡិក សារួន

អស់​រយៈពេល​ជាច្រើន​ទសវត្សរ៍ លោក ឡិក សារួន អះអាង​ថា មិនដែល​បាន​ទស្សនា​ខ្សែភាពយន្ត​ដែលខ្លួន​បាន​ថត​សម្តែង​នោះទេ។

រហូត​ដល់​ចន្លោះ​ឆ្នាំ ២០១៥ ទៅ ២០១៦ ទើប​មាន​អ្នកស្រាវជ្រាវ​បរទេស​ម្នាក់​គឺ​លោក Andy បាន​ស្រាវជ្រាវ​រក​ឃើញ​រឿង​នេះ​ឡើងវិញ ហើយ​កូន​របស់​លោកនៅ​សហរដ្ឋអាមេរិក​បាន​ផ្ញើ​ឯកសារ​រឿង​មក​ឲ្យ​លោក​មើល​។

លោក ឡិក សារួន ​មាន​ភាព​ភ្ញាក់ផ្អើល និង​រំភើប​យ៉ាង​ខ្លាំង​ដែល​បាន​ឃើញ​សកម្មភាព​ដ៏​រស់​រវើក ទឹក​មុខ​ញញឹម និង​កាយវិការ​សម្តែង​របស់​ខ្លួន​កាល​ពី​ក្មេង។

លោក​ចាត់ទុកថា ការ​ដែល​រឿងរ៉ាវ​របស់​លោក​ត្រូវ​បាន​គេ​ស្រាវជ្រាវ និង​ចងក្រង​ជា​សៀវភៅ គឺ​ជា​សំណាង​ដ៏​កម្រ​មួយ និង​ជាផ្នែក​មួយ​ក្នុង​ការ​អភិវឌ្ឍ​ការ​ចងចាំ​ប្រវត្តិសាស្ត្រ​នៃ​តំបន់​អង្គរ សម្រាប់​ទុក​ឲ្យ​កូន​ចៅ​ជំនាន់​ក្រោយ​បាន​ដឹង៕

The post ក្មេង​លក់វត្ថុ​អនុស្សាវរីយ៍​នៅ​ប្រាសាទតាព្រហ្ម​​​ទសវត្សរ៍​​ឆ្នាំ ៦០ រំលឹក​បទពិសោធន៍​​ថតភាពយន្ត និង​ឱកាស​បាន​ជិះយន្តហោះ​មិន​ដឹកស្មានដល់ appeared first on Kampuchea Thmey Daily.

បង្កប់​តម្លៃ​ប្រវត្តិសាស្រ្ត​​​ ១ ពាន់​ឆ្នាំមុន ជា​ហេតុ​ផលទេសចរ​ចូលចិត្ត​ទៅ​ថត​រូប​ថ្ងៃ​លិច​នៅ​ប្រាសាទ​​នាគ​ព័ន្ធ
ចំណុច​លេចធ្លោ​មួយ​ដែលទាក់ទាញ​ទេសចរ​ចូលចិត្ត​​ទៅ​ទស្សនា​ និង​ថតរូប​​ថ្ងៃ​លិចនៅ​ប្រាសាទនាគព័ន្ធ ក្រៅ​ពី​មាន​ទីធ្លា​ស្រឡះ​ល្អ​ដែលផ្តល់​​អារម្មណ៍ស្រស់ស្រាយគឺ​ទីនោះ​បង្កប់​តម្លៃ​ប្រវត្តិសាស្រ្ត​ដែល​ផ្សារ​ភ្ជាប់​អតីត​រាជធានី​ក្នុងរាជ្យ​​ព្រះបាទ​ជ័យវរ្ម័ន​ទី​៧។ នេះ​បើ​តាម​លោក ជា សារិទ្ធ បុរាណវិទូ និងជា​មន្រ្តីផ្នែកអភិរក្សប្រាសាទ​​នៃ​អាជ្ញាធរ​ជាតិ​អប្សរា។

​​ប្លែក​ពី​ប្រាសាទ​ដទៃ​ទៀត​ដូចជា អង្គរវត្ត ភ្នំបាខែង ភ្នំ​ក្រោម ឬ​ប្រែ​រូប​ជា​ដើម លោក ជា សារិទ្ធ មន្រ្តីផ្នែកអភិរក្សប្រាសាទ​​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​បាន​បញ្ជាក់​ថា ទីតាំង​ប្រាសាទ​នាគព័ន្ធ​ទទួល​បានការ​ពេញនិយម​ខ្លាំង​សម្រាប់​អ្នក​ទេសចរ​មកទស្សនាថ្ងៃលិច ខណៈ​ទីតាំង​ក៏​ផ្សារភ្ជាប់​ទៅកាន់​ប្រវត្តិសាស្ត្រកាល​ពី​ជាង ១ ពាន់​ឆ្នាំ​មុន​។

«នៅ​ទី​នោះប្រៀប​បាន​នឹង​គោល​នៃ​រាជធានី​មួយ ដែល​ស្ថិត​នៅ​លើ​កោះ​កណ្តាល​បារាយណ៍ ដោយ​មាន​ប្រាសាទ​តាសោម​នៅ​ទិសខាង​កើត និង​ប្រាសាទ​ព្រះខ័ន​នៅទិស​ខាងលិច។ នៅ​ពេល​ដែល​យើង​ទស្សនា​ថ្ងៃលិច​ ដោយ​បែរមុខ​ទៅទិសខាង​លិច យើង​អាចស្រមៃទៅដល់​ប្រាសាទព្រះខ័ន ដែល​ធ្លាប់​ជា​នគរនិង​ជារាជវាំងបណ្តោះអាសន្នរបស់ព្រះបាទ​ជ័យវរ្ម័ន​ទី​៧​»។

លោក​បាន​រំលឹក​ពី​ដំណើរ​ប្រវត្តិសាស្ត្រ​នៅពីក្រោយប្រាសាទព្រះខ័ន ដែល​ក្រោយ​ព្រះបាទ​ជ័យវរ្ម័ន​ទី ៧ ទទួល​បានជ័យជម្នះ​ក្នុង​សង្គ្រាម ព្រះអង្គ​បានគង់​នៅ​នគរ​ជ័យ​ស្រី (ប្រាសាទព្រះខ័ន) ដើម្បី​រៀបចំ​ស្តារនិង​ជួសជុល​រាជវាំង​នៅអង្គរធំ (យសោធរបុរៈ) ឡើងវិញ បន្ទាប់​ពី​ត្រូវ​បាន​ពួក​ចាម​វាយ​បំផ្លាញ​ខ្ទេចខ្ទី។

ក្រោយ​ពីរៀបចំនគរ​នៅអង្គរធំ​រួចរាល់ ព្រះអង្គ​បាន​យាង​ចេញ​ពី​ទីនោះ​​ទៅ​គង់​នៅ​អង្គរធំ​វិញ ហើយ​បាន​កែប្រែ​ប្រាសាទ​ព្រះខ័ន​ឲ្យក្លាយ​ជា​ប្រាសាទ​សម្រាប់​ឧទ្ទិស​ថ្វាយ​ដល់​ព្រះបិតា​របស់​ព្រះអង្គ​។

បើតាម​លោក ជា សារិទ្ធ រចនាសម្ព័ន្ធនៃប្រាសាទទាំងបី (ប្រាសាទនាគព័ន្ធ តាសោម និងព្រះខ័ន) សុទ្ធ​សឹង​តែ​ជា​ផ្នែក​មួយ​ដ៏​មាន​សារៈសំខាន់​បំផុត​នៃ​នគរជ័យ​ស្រីក្នុងរាជ្យព្រះបាទ​​ព្រះបាទ​ជ័យវរ្ម័ន​ទី ៧៕

The post បង្កប់​តម្លៃ​ប្រវត្តិសាស្រ្ត​​​ ១ ពាន់​ឆ្នាំមុន ជា​ហេតុ​ផលទេសចរ​ចូលចិត្ត​ទៅ​ថត​រូប​ថ្ងៃ​លិច​នៅ​ប្រាសាទ​​នាគ​ព័ន្ធ appeared first on Kampuchea Thmey Daily.

គោលការណ៍​ធម្មនុញ្ញ​អង្គរ ការ​ជួសជុល​ប្រាសាទ​បុរាណមិន​ឲ្យ​ប្រើ​ថ្ម​ថ្មី​លើ​សពី ២៥%​
ប្រាសាទ​បុរាណ​នៅ​តំបន់​អង្គរ​ដែល​មាន​អាយុ​កាល​រាប់​ពាន់​ឆ្នាំ ​បាន​រង​ការ​សឹករិចរិល​និង​ទ្រុឌទ្រោម​ជារៀង​​រាល់ថ្ងៃ​ ដែល​តម្រូវ​ឲ្យ​មានការ​ជួសជុល​ថែ​ទាំ​ជា​ប្រចាំ។

យ៉ាងណាមិញ មុនអនុវត្ត​កិច្ចការ​​ជួសជុល​​ក៏​ត្រូវ​ឆ្លង​កាត់​ការ​ពិនិត្យ​ និង​ការ​វាយ​តម្លៃ​ពី​ផល​ប៉ះពាល់​យ៉ាង​ហ្មត់ចត់​ពី​មន្រ្តី​ជំនាញរបស់អង្គការ​យូណេស្កូ។

លោក សោម សុផារ៉ាត់ ប្រធាន​នាយកដ្ឋាន​អភិរក្ស​ និង​បុរាណ​វិទ្យា

លោក សោម សុផារ៉ាត់ ប្រធាន​នាយកដ្ឋាន​អភិរក្ស​ និង​បុរាណ​វិទ្យា​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​បាន​គូស​បញ្ជាក់​ថា​ រាល់ការ​ជួស​ជុល​ប្រាសាទ​នៅ​តំបន់​រមណីយដ្ឋាន​អង្គរ​ ត្រូវ​តែ​គោរព​យ៉ាង​តឹងរ៉ឹង​តាម​លក្ខខណ្ឌ​នៃ​ធម្មនុញ្ញ​​អង្គរ។

តាមរយៈគណៈកម្មាធិការសម្របសម្រួលអន្តរជាតិ ដើម្បីការការពារ និងអភិវឌ្ឍន៍រមណីយដ្ឋានប្រវត្តិសាស្ត្រអង្គរ (ហៅកាត់ថា ICC-Angkor) គោលការណ៍គ្រឹះ​នៃ​ធម្មនុញ្ញអង្គរ គឺ​រាល់ការជួសជុលប្រាសាទទាំងអស់ដាច់ខាតត្រូវតែគោរព និងអនុវត្តតាមលក្ខខណ្ឌបច្ចេកទេសដែលបានកំណត់ក្នុងធម្មនុញ្ញនេះ ដោយមិនអាចធ្វើតាមតែអំពើចិត្តបានឡើយ។

«ក្នុងធម្មនុញ្ញអង្គរបាន​កំណត់ភាគរយច្បាស់លាស់​ណាស់​ ដោយមិនអនុញ្ញាតិ​ឱ្យប្រើប្រាស់ថ្មថ្មីលើសពី ២៥% នៃការជួសជុលនោះទេ​»។ សោម​ សុផារ៉ាត់ បញ្ជាក់ មុន​លោក​បន្ត​ថា «បើសិន​ថ្មចាស់ខូចគុណភាពបាក់បែកខ្លាំងមិនអាចទ្រទ្រង់ទម្ងន់បានតទៅទៀត នោះគេអាច​ប្រើ​ថ្មថ្មីជំនួស ឬ​បើ​ថ្មចាស់បាត់​បង់​រកមិន​ឃើញ ហើយ​ទីតាំង​ត្រូវ​ជួសជុល​ចាំបាច់​ត្រូវមានថ្មថ្មី​ជំនួស ដើម្បីបង្គុំឱ្យទៅជារចនាសម្ព័ន្ធពេញលេញ»។

«បើថ្មចាស់នៅមានគុណភាពអាចប្រើប្រាស់បាន មានសភាពបាក់បែកបន្តិចបន្តួច គេនឹងមិនបោះបង់ចោលទេគឺយកមកតភ្ជាប់ប្រើប្រាស់​ឡើង​វិញ»។ លោក សោម​ សុផារ៉ាត់ ​បន្ថែម។

ពាក់ព័ន្ធ​ការងារជួសជុលប្រាសាទបុរាណ លោក សោម សុផារ៉ាត់ មើលឃើញ​មានភាពខុសគ្នាស្រឡះពីការ​សាង​សង់សំណង់សម័យ​ទំនើប។

មន្រ្តី​ជំនាញ​អាជ្ញាធរ​ជាតិ​អប្សរា​រូបនេះ លើក​ឡើង​ពី​ភាព​ស្មុគស្មាញ​ក្នុង​កិច្ចការងារ​​ជួសជុលសំណង់​ប្រាសាទ​បុរាណក្នុ​ងតំបន់អង្គរ​ ដោយសារតែ​​ដុំថ្ម​ប្រាសាទ​នីមួយៗ​មាន​ទម្ងន់​ធ្ងន់ ដែល​ការ​ជួសជុល​តម្រូវឱ្យ​មានការប្រុងប្រយ័ត្ន​ខ្ពស់ ដោយ​ត្រូវ​ប្រើ​ប្រាស់​ឡានស្ទូច ដើម្បីងាយស្រួល​ក្នុង​ការ​ផ្លាស់ទី។ ក្នុងករណីទីតាំង​ចង្អៀត​ដែល​ឡានស្ទូច​ចូល​មិន​ដល់ មន្រ្តី​ជំនាញ​ត្រូវ​ប្រើបច្ចេកទេស​តម្លើង​រន្ទា និង​កៅ​លាក់​ដើម្បីអូស​ឬយោងថ្ម។

លោក​​ប្រៀបធៀប​ការ​ជួសជុល​ប្រាសាទ​បុរាណ ​មិន​ងាយស្រួល​ដូច​ការ​សាងសង់​សំណង់សម័យថ្មី​​នោះទេ។ ការ​ជួសជុលថ្ម​​បុរាណ​ទាមទារការ​រើ​ រៀប និង​ពង្រឹង​គ្រឹះ​យ៉ាង​សម្រិត​សម្រាំង​។ បន្ថែមពីនេះ ការ​ជួសជុល​ក៏​ត្រូវ​​ចំណាយ​ពេល​យូរ ដោយសារ​ថ្មប្រាសាទមាន​ល្បាក់​មិន​ស្មើគ្នាមាន​ទាបមាន​ខ្ពស់ ដូច្នេះ​ដើម្បី​ដាក់​ថ្មមួយដុំ​​ឲ្យ​ចូលស៊ី​​គ្នា​ អ្នកបច្ចេកទេស​ត្រូវរើរៀបនិង​កែតម្រូវជាច្រើនដង ទើបធ្វើឱ្យការជួសជុល​ប្រាសាទ​មួយៗ​ត្រូវចំណាយពេល​យូរ​រាប់​ឆ្នាំ។

បើតាមលោក សោម សុផារ៉ាត់ ​ថ្ម​ប្រាសាទបុរាណជាទូទៅ​ប្រើប្រាស់សម្ភារៈ ៣ ប្រភេទគឺ ឥដ្ឋ ថ្មភក់ និងថ្មបាយក្រៀម។ ចំពោះរចនាសម្ព័ន្ធប្រាសាទ​ធំៗ គេច្រើនជួបប្រទះថ្ម ២ ប្រភេទ ដែល​ផ្នែកខាងក្រៅគឺជាថ្មភក់ ដែលមើលឃើញពីខាងក្រៅ​ទៅ​មានសោភ័ណភាព និងមានក្បូរក្បាច់រចនាស្អាត ប៉ុន្តែ​ផ្នែកខាងក្នុងគឺសុទ្ធតែជាថ្មបាយក្រៀម​។

លោកលើកឡើង​ឧទាហរណ៍ជាក់ស្តែង​​ប្រាសាទ​អង្គរវត្ត គឺ​មាន​ការ​ប្រើប្រាស់​ថ្ម​ពីរ​បញ្ចូល​គ្នា ដោយ​សំបក​​ខាង​ក្រៅ​ជា​ថ្ម​ភក់ ​រីឯ​​រចនាសម្ព័ន្ធ​ផ្នែក​ខាងក្នុង និង​គ្រឹះ​ប្រាសាទ​គឺជា​ថ្ម​បាយ​ក្រៀម៕

The post គោលការណ៍​ធម្មនុញ្ញ​អង្គរ ការ​ជួសជុល​ប្រាសាទ​បុរាណមិន​ឲ្យ​ប្រើ​ថ្ម​ថ្មី​លើ​សពី ២៥%​ appeared first on Kampuchea Thmey Daily.

ប្រាសាទ​នាគព័ន្ធ​មាន​ប្រវត្តិ និង​ជំនឿ​​ទាក់ទង​ការ​លាង​បាប និង​កន្លែង​​ព្យាបាល​រោគ
ខុស​ពី​ប្រាសាទ​មួយ​ចំនួន​នៅ​តំបន់​អង្គរ​ដូចជា​ប្រាសាទ​លលៃ ដែល​ព្រះមហាក្សត្រ​កសាង​ឡើង​ដើម្បី​ឧទ្ទិស​ដល់​បុព្វការី​ជន ប្រាសាទ​នាគព័ន្ធ​ដែល​កសាង​នៅ​កណ្តាល​បារាយ​ដូច​គ្នា សាងសង់ឡើង​មាន​គោលដៅ​ដើម្បី​ឧទ្ទិស​ដល់​ព្រះពោធិសត្វនិង​ជា​និមិត្ត​រូប​នៃ​ទន្លេ​អនោតត្តស្រះ។

លើស​​ពី​នេះទៅទៀត ពីបុរាណមក​ប្រាសាទ​នេះ​ក៏​អ្នក​ស្រុក​អង្គរ​ មាន​ជំនឿ​យ៉ាង​ជ្រាលជ្រៅ​ទាក់ទង​ការ​លាង​ជម្រះ​បាប និង​ការ​ព្យាបាល​រោគ ដែល​បន្ត​មាន​ឥទ្ធិពល​តាំង​ពី​សម័យ​បុរាណ​រហូត​មក​ដល់​បច្ចុប្បន្ន។

លោក ជា សារិទ្ធ បុរាណវិទូ​​និងជា​​មន្រ្តីផ្នែកអភិរក្សប្រាសាទនៃ​អាជ្ញាធរ​ជាតិ​អប្សរា​បាន​ឲ្យ​ដឹង​ថា អ្នកស្រុក​នៅ​ក្នុង​សហគមន៍​ក្នុងតំបន់អង្គរ​តាំងពីដើមមក​​តែងតែ​នាំ​គ្នា​ចូល​មក​បោច​វល្លិ និង​រើស​សំបក​ឈើ​នៅ​ប្រាសាទ​នាគព័ន្ធ ដើម្បី​យក​ទៅ​ផ្សំ​ជាឱសថ​បុរាណ ខណៈ​ដែល​ភ្ញៀវ​ទេសចរ​ក៏​តែងតែ​យក​ដបឬធុង​មក​ដួស​ទឹក​ពី​ស្រះ​យក​ទៅ​លុប​មុខ ឬ​លាង​ជម្រះ​រាងកាយ​ដើម្បី​បណ្ដេញ​ឧបទ្រព​ចង្រៃ និង​ព្យាបាល​ជំងឺ​។

លោក ជា សារិទ្ធ បានអះអាង​ថា​ ជំនឿនៃ​ការយកទឹក​មក​លាង​ជម្រះ​បាប​នៅ​ប្រាសាទ​នាគព័ន្ធ​ ក៏​ជា​ប្រភព​ដើម​នៃ​ទំនៀម​ទម្លាប់ “ចាក់​ទឹក​លើក​រាសី” ឬ​ពិធី​ស្រោចទឹក​ដោយ​ព្រះសង្ឃ​ក្នុង​ពិធី​ព្រះពុទ្ធសាសនា​ថេរវាទ​នា​សម័យ​បច្ចុប្បន្ន​នេះដែរ នៅ​ពេល​ដែល​មនុស្ស​មាន​រាសី​ធ្លាក់​ចុះ។

ពាក់ព័ន្ធប្រាសាទនាគព័ន្ធនេះដែរ លោក​លើកឡើងពី​ជំនឿដ៏មុតមាំ​មួយទៀតគឺ​ការ​សុំទឹកភ្លៀង នៅ​ពេល​ស្រុក​ទេស​ជួបប្រទះ​គ្រោះ​រាំងស្ងួត​ខុស​ពី​ធម្មតា ដែល​អ្នក​ស្រុក​តែងតែ​ប្រមូល​ផ្ដុំ​គ្នា​ធ្វើពិធី​តាម​បែប​ជំនឿ​បែប​ជីវចលដោយ​មានការ​លេងភ្លេង និង​សូត្រមន្ត។

នៅក្នុង​ពិធីនោះ គេ​ដង​ទឹក​ពីស្រះ​យក​មក​ស្រោច​ឬ​បាច​ដាក់គ្នា និង​ចាក់​ទឹក​​លើ​​ទរ​បង្ហូរទៅ​ស្រះ​​ចេញ​តាម​មាត់ដំរី មាត់​មនុស្ស មាត់​សិង្ហ និង​សេះ​ ដើម្បី​បួងសួង​សុំ​ទឹក​ភ្លៀង ហើយ​ជាទូទៅ​ភ្លៀង​តែង​តែ​ធ្លាក់​មក​មែន ក្នុងរយៈពេល​មិន​យូរ​ប៉ុន្មាន​ក្រោយ​ពី​បញ្ចប់​ពិធីរួច៕

The post ប្រាសាទ​នាគព័ន្ធ​មាន​ប្រវត្តិ និង​ជំនឿ​​ទាក់ទង​ការ​លាង​បាប និង​កន្លែង​​ព្យាបាល​រោគ appeared first on Kampuchea Thmey Daily.