ព័ត៌មានជាតិ
បុរសជនជាតិអង់គ្លេស ចោលការងារធនាគារស្រលាញ់ប្រាសាទបុរាណខ្មែរ និងបន្តរស់នៅកម្ពុជាជាង៣០ ឆ្នាំ
បុរសជនជាតិអង់គ្លេសម្នាក់ បានបង្ហាញពីក្តីស្រឡាញ់យ៉ាងជ្រាលជ្រៅចំពោះប្រាសាទបុរាណខ្មែរ និងប្រជាជនកម្ពុជា។
លោក អេនឌី ប៉្រោវើ បានស្គាល់ពីប្រទេសកម្ពុជាជាលើកដំបូងនៅឆ្នាំ ១៩៧៩ តាមរយៈរឿងរ៉ាវនៃរបបប្រល័យពូជសាសន៍ខ្មែរក្រហម។
លោកបានចោលការងារនៅធនាគារក្នុងទីក្រុងឡុងដ៍ប្រទេសអង់គ្លេស ហើយក៏បានសម្រេចចិត្តធ្វើដំណើរមកកាន់ប្រទេសកម្ពុជានៅអំឡុងឆ្នាំ ១៩៩៤។ ការមករស់នៅប្រទេសកម្ពុជា លោកបានបង្ហាញពីក្តីស្រឡាញ់ចំពោះប្រាសាទបុរាណខ្មែរយ៉ាងជ្រាលជ្រៅ ក្រោយលោកបានទៅទស្សនាប្រាសាទបុរាណខ្មែរនៅខេត្តសៀមរាប។

លោក អេនឌី ប៉្រោវើ
ការឈានជើងមកស្គាល់ទឹកដីប្រទេសកម្ពុជា ក៏ធ្វើឲ្យបុរសអង់គ្លេសរូបនេះមានការងឿងឆ្ងល់យ៉ាងខ្លាំងដែលប្រទេសកម្ពុជាមានអរិយធម៌ដ៏ខ្ពង់ខ្ពស់ តើអាចធ្លាក់ចូលទៅក្នុងសោកនាដកម្មដ៏អាក្រក់ក្នុងរបបខ្មែរក្រហមបានដោយរបៀបណាទៅ?
លោក អេនឌី ប៉្រោវើ បានរៀបរាប់បទពិសោធន៍ដំបូងដែលធ្វើឱ្យលោកមិនអាចបំភ្លេចបានគឺនៅអំឡុងឆ្នាំ ១៩៩៤ ពេលលោកទៅទស្សនាខេត្តសៀមរាប និងបានទៅមើលថ្ងៃរះនៅប្រាសាទអង្គរវត្តជាមួយនឹងមគ្គុទ្ទេសក៍ម្នាក់ ដែលកាលនោះគ្មានភ្ញៀវទេសចរផ្សេងទៀតនោះទេ ដែលធ្វើឱ្យលោកហាក់មានអារម្មណ៍ថា ប្រាសាទនោះដូចជាជារបស់គាត់ផ្ទាល់តែម្តង។
នៅពេលដែលតំបន់អង្គរវត្តចាប់ផ្តើមមានមនុស្សច្រើនកុះករ បុរសជនជាតិអង់គ្លេសរូបនេះបានប្តូរទម្លាប់ពីការមើលប្រាសាទជារួម ទៅជាការដើររកមើលចម្លាក់ល្អិតៗតាមកន្លែងចង្អៀតៗវិញ។
អេនឌី មានទស្សនៈមួយថា “ថ្មនៃប្រាសាទមួយៗ សុទ្ធតែមានរឿងរ៉ាវរបស់វា” ដែលមានន័យថា ទោះបីប្រាសាទអង្គរមានអាយុកាលរាប់ពាន់ឆ្នាំក៏ដោយ ក៏នៅតែមានរឿងរ៉ាវថ្មីៗជានិច្ចសម្រាប់ការរៀនសូត្រ ដូចជាការរកឃើញស្រះទឹកបុរាណនៅក្នុងវាំងអង្គរធំជាដើម។
បន្ថែមពីនេះ លោកក៏បានរំលឹកពីការធ្វើដំណើរដ៏លំបាក និងសេចក្តីស្រឡាញ់ចំពោះប្រាសាទព្រះវិហារ ដែលនៅតែធ្វើឲ្យលោកចងចាំមិនអាចបំភ្លេចបាន។
លោកបានរៀបរាប់ថា កាលពីអំឡុងឆ្នាំ ២០០២ លោកបានជិះម៉ូតូពីខេត្តកំពង់ធំទៅកាន់ប្រាសាទព្រះវិហារ ទាំងដែលផ្លូវមានការលំបាក និងមានគ្រាប់មីនសេសសល់រាយប៉ាយ។
កាលបានស្នាក់នៅក្នុងខ្ទមម្នាក់ឯងជាមួយនឹងបរិយាកាសពពកធ្លាក់ចុះ បានដិតជាប់ក្នុងអារម្មណ៍របស់លោកយ៉ាងខ្លាំង។ ហេតុនេះហើយ ទើបលោកមានការឈឺចាប់ និងសោកស្តាយយ៉ាងខ្លាំងបំផុត នៅពេលដែលឃើញប្រាសាទព្រះវិហាររងការខូចខាត ព្រោះចម្លាក់ទាំងនោះគឺមានតែមួយគត់ និងមិនអាចផលិតឡើងវិញបានឡើយ។
ក្រៅពីចាប់អារម្មណ៍ទៅប្រាសាទ បុរសជនជាតិអង់គ្លេសរូបនេះក៏ចែករំលែកពីការផ្សារភ្ជាប់មនោសញ្ចេតនាយ៉ាងជ្រាលជ្រៅជាមួយអ្នកភូមិតាមតំបន់ជនបទ។
លោកក៏បានរំលឹកពីការបានទស្សនាខ្សែភាពយន្តខ្មែរមួយ ដែលបានជំរុញឲ្យលោកតាមស្វែងរករកបុរសចំណាស់ខ្មែរម្នាក់ និងក្មេងតូចម្នាក់ រហូតទាល់តែបានជួបនិងរាប់អានគ្នាជាលក្ខណៈគ្រួសារ។ នៅពេលធ្វើដំណើរទៅតំបន់ឆ្ងាយៗ លោកក៏តែងតែសុំមេភូមិស្នាក់នៅជាមួយប្រជាជន ហើយក៏តែងតែទទួលបានការស្វាគមន៍ ជាមួយការរៀបចំអាហារ និងក្រាលរៀបចំកន្ទេលឱ្យលោកគេងសម្រាក។
ជាមួយគ្នានេះ លោកក៏ចែករំលែកតាមរយៈការសន្ទនាតូចៗជាមួយអ្នកភូមិ ដែលចង់ដឹងពីប្រទេសអង់គ្លេស ក៏ជាអនុស្សាវរីយ៍ដ៏អស្ចារ្យបំផុត ដែលលោកបានសរសេរកត់ត្រាទុកនៅលើអ៊ីនធឺណិត ដើម្បីទុកមើលពេលក្រោយ។ អ្វីដែលកាន់តែពិសេសនោះគឺ នៅពេលលោកជូនលុយ អ្នកភូមិមិនព្រមទទួលយកនោះទេ ដែលជំរុញឱ្យលោកបន្តត្រឡប់មកលេងពួកគេវិញជារៀងរាល់ឆ្នាំ ដើម្បីរក្សាទំនាក់ទំនងដ៏ល្អនេះ៕
-
កីឡា៥ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៥ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង
-
សន្តិសុខសង្គម១ សប្តាហ៍ agoបារីជិត១០០ប៊ិច ត្រៀមដឹកគេចពន្ធទៅថៃ ត្រូវបានសមត្ថកិច្ចបង្ក្រាបបានទាន់ពេល ខណ:ក្រុមឈ្មួញគ្មានញញើតច្បាប់
-
ព័ត៌មានជាតិ២២ ម៉ោង agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


