ព័ត៌មានជាតិ
ប្រាសាទនាគព័ន្ធមានប្រវត្តិ និងជំនឿទាក់ទងការលាងបាប និងកន្លែងព្យាបាលរោគ
ខុសពីប្រាសាទមួយចំនួននៅតំបន់អង្គរដូចជាប្រាសាទលលៃ ដែលព្រះមហាក្សត្រកសាងឡើងដើម្បីឧទ្ទិសដល់បុព្វការីជន ប្រាសាទនាគព័ន្ធដែលកសាងនៅកណ្តាលបារាយដូចគ្នា សាងសង់ឡើងមានគោលដៅដើម្បីឧទ្ទិសដល់ព្រះពោធិសត្វនិងជានិមិត្តរូបនៃទន្លេអនោតត្តស្រះ។
លើសពីនេះទៅទៀត ពីបុរាណមកប្រាសាទនេះក៏អ្នកស្រុកអង្គរ មានជំនឿយ៉ាងជ្រាលជ្រៅទាក់ទងការលាងជម្រះបាប និងការព្យាបាលរោគ ដែលបន្តមានឥទ្ធិពលតាំងពីសម័យបុរាណរហូតមកដល់បច្ចុប្បន្ន។

លោក ជា សារិទ្ធ បុរាណវិទូនិងជាមន្រ្តីផ្នែកអភិរក្សប្រាសាទនៃអាជ្ញាធរជាតិអប្សរាបានឲ្យដឹងថា អ្នកស្រុកនៅក្នុងសហគមន៍ក្នុងតំបន់អង្គរតាំងពីដើមមកតែងតែនាំគ្នាចូលមកបោចវល្លិ និងរើសសំបកឈើនៅប្រាសាទនាគព័ន្ធ ដើម្បីយកទៅផ្សំជាឱសថបុរាណ ខណៈដែលភ្ញៀវទេសចរក៏តែងតែយកដបឬធុងមកដួសទឹកពីស្រះយកទៅលុបមុខ ឬលាងជម្រះរាងកាយដើម្បីបណ្ដេញឧបទ្រពចង្រៃ និងព្យាបាលជំងឺ។
លោក ជា សារិទ្ធ បានអះអាងថា ជំនឿនៃការយកទឹកមកលាងជម្រះបាបនៅប្រាសាទនាគព័ន្ធ ក៏ជាប្រភពដើមនៃទំនៀមទម្លាប់ “ចាក់ទឹកលើករាសី” ឬពិធីស្រោចទឹកដោយព្រះសង្ឃក្នុងពិធីព្រះពុទ្ធសាសនាថេរវាទនាសម័យបច្ចុប្បន្ននេះដែរ នៅពេលដែលមនុស្សមានរាសីធ្លាក់ចុះ។


ពាក់ព័ន្ធប្រាសាទនាគព័ន្ធនេះដែរ លោកលើកឡើងពីជំនឿដ៏មុតមាំមួយទៀតគឺការសុំទឹកភ្លៀង នៅពេលស្រុកទេសជួបប្រទះគ្រោះរាំងស្ងួតខុសពីធម្មតា ដែលអ្នកស្រុកតែងតែប្រមូលផ្ដុំគ្នាធ្វើពិធីតាមបែបជំនឿបែបជីវចលដោយមានការលេងភ្លេង និងសូត្រមន្ត។
នៅក្នុងពិធីនោះ គេដងទឹកពីស្រះយកមកស្រោចឬបាចដាក់គ្នា និងចាក់ទឹកលើទរបង្ហូរទៅស្រះចេញតាមមាត់ដំរី មាត់មនុស្ស មាត់សិង្ហ និងសេះ ដើម្បីបួងសួងសុំទឹកភ្លៀង ហើយជាទូទៅភ្លៀងតែងតែធ្លាក់មកមែន ក្នុងរយៈពេលមិនយូរប៉ុន្មានក្រោយពីបញ្ចប់ពិធីរួច៕
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៣ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?


